ស្លឹក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈនៃរុក្ខជាតិ, នៃតិណជាតិ, នៃលតាជាតិជាដើម ដែលចម្រើនឡើងពីត្រួយ ច្រើនតែមានសណ្ឋានសំប៉ែតស្ដើង
ឧទាហរណ៍៖ ស្លឹកឈើ, ស្លឹកត្រែង, ស្លឹកម្លូ, ស្លឹកចេក (សម្រាប់និយាយដោយរួបរួម, បើនិយាយដោយរាប់រាយហៅ សន្លឹក)។
ស្លឹកកណ្ដប ស្លឹកត្នោតដែលដេរភ្ជាប់នឹងដងកណ្ដប សម្រាប់ប្រក់ផ្ទះ ។ ស្លឹកត្រចៀក អវយវៈជាក្បាំងឬជារបាំងត្រចៀក ។ ស្លឹករឹត មើលក្នុងពាក្យ ទ្រាំង ន. ។ ស្លឹកសីមា (—ម៉ា) បន្ទះថ្ម, ដុំថ្ម, បន្ទះឈើខ្លឹមដែលដាក់ជាគ្រឿងសម្គាល់ឲ្យដឹងថា ទីនុ៎ះមាននិមិត្តសីមា (រាជីសីមា) ។ល។
ឈ្មោះទន្សាយមួយប្រភេទ រាងតូចស្ដើងខ្លួនវែង។
ឧទាហរណ៍៖ ទន្សាយស្លឹកបោលលឿនជាងទន្សាយគល់។
👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន ១០ ផ្លូន គឺ ៤០០។
ឧទាហរណ៍៖ ពោតមួយស្លឹក, ស្វាយបីស្លឹក។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖