ស្លឹកគ្រៃសាប៊ូ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមួយប្រភេទកម្ពស់ ១-៤ ម មានក្លិនដូចក្រូចឆ្មារ ដើមកំណើតក្នុងប្រទេសឥណ្ឌា និងសេរីលង្កា គេដាំគ្រប់ប្រទេសក្តៅ និងក្តៅមធ្យម។ ស្លឹកសម្រាប់ស្ងោរផឹកឱ្យរំលាយអាហារ ស្លឹកមានធាតុម្យ៉ាងដូចគ្នានឹង Insuline។ គេអាចយកស្លឹកលាងសក់បាន។ គ្រូបុរាណប្រើស្លឹកគ្រៃសាប៊ូ សម្រាប់ព្យាបាលរោគប្លោកមូត្រ ក្អកឈាម និងរបួសមានឡើងដោយមុតកាំបិត ពូថៅ។
ជារុក្ខជាតិ ដែលគេនិយមដាំសម្រាប់ធ្វើជាគ្រឿងទេស និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ស្លឹកគ្រៃសាប៊ូ – អំបូរ ៖ GRAMINEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Cybopogon citratus (DC). Stapf. – ឈ្មោះអង់គ្លេស ៖ Lemon-grass – ឈ្មោះបារាំង ៖ Verveine des Indes – ប្រភពដើម ៖ ឥណ្ឌា ចិន ឥណ្ឌូនេស៊ី និងស្រីលង្កា(៧០) – លក្ខណៈរូបសាស្រ្ត ៖ ដុះឈរបែកជាគុម្ព មានកម្ពស់៨០-១៤០ស.ម(៧១)។ ស្លឹក ពណ៌បៃតង រាងសំប៉ែតទ្រវែងស្រួច និងគែមស្តើងមុតដូចកាំបិតកោរ(៧០,៧១)។ ផ្កាចេញពីទងមួយមានច្រើនថ្នាក់តាមថ្នាំង(៧១)។ – លក្ខណៈជីវសាស្រ្ត ៖ ក្លិនដូចក្រូចឆ្មារ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ មិនមានព័ត៌មានច្បាស់លាស់ ជាឱសថ៖ ស្លឹស្ងោរផឹកជួយរំលាយអាហារ បញ្ចេញញើស បញ្ចុះកម្តៅ និងព្យាបាលរលាកទងសួត ប្លោកនោម ក្អកចេញឈាម រដូវមិនទៀង ចង្អោរ ដេកមិនលក់ និងធុញថប់ក្នុងអារម្មណ៍(៧០)។ ស្លឹកបុកយកទឹកមកកក់លាងសម្អាតធូលីលើក្បាលដើម្បីឱ្យសក់ទនរលោង។ ស្លឹក និងគល់ ប្រើលាយជាមួយថ្នាំខ្មែរផ្សេងៗ ឆ្ពុងបញ្ចេញញើសសម្រាប់ស្រ្តីទើបឆ្លងទន្លេរួច។ ប្រេងស្លឹកគ្រៃលាបការពារមូសខាំ(៧១)។ ៦៩) ប្រើជាប្រេងសម្រាប់ម៉ាស្សា លាបរឹតព្យាបាលថ្លោះគ្រិច និងកំចាត់ក្លិនឆ្អេះក្នុងបន្ទប់ទឹក ឬបង្គន់អនាម័យ។
ឧទាហរណ៍៖ (៧០) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៨៩ (៧១) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ២៤៤ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖