Posted on Leave a comment

តើពាក្យ «ស្លោក» មានន័យដូចម្ដេច ?


ស្លោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្លោក; បា. សិលោក ) សេចក្តីសរសើរ, ពាក្យសរសើរ; ពាក្យកាព្យសម្រាប់សូត្រសរសើរគុណ; ឆន្ទ, គាថា ជាភាសាសំស្ក្រឹតឬបាលី; កេរ្ដិ៍ឈ្មោះល្អ ។ ខ្មែរច្រើនប្រើសំដៅពាក្យរៀលសម្រាប់ទាយលក្ខណៈមនុស្សជាដើម ដូចជា ជំហរសិង្ហ សម្លឹងខ្លា សំឡេងស្អា ភ្នែកមាន់ព្រៃ ( ទាយថា មនុស្សម្នាក់បើប្រកបព្រមដោយលក្ខណៈទាំង ៤ យ៉ាងនេះ ជាអ្នកមានបុណ្យ មានអំណាចចិត្តមុត ) ។ មានពាក្យសុភាសិតថា កុំយកពាក្យស្លោកផ្ទឹមនឹងគម្ពីរ ( ម. ព. សម្លោក និង សិលោក ផង )។

                    ថង់សម្រាប់ច្រកបាត្រ ។
ឧទាហរណ៍៖ ស្លោកបាត្រ; បាត្ររបស់ខ្ញុំករុណាមានតែស្លោកឥតយោគ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្វិតជាំដោយចំហាយក្ដៅ
ឧទាហរណ៍៖ ស្លឹកឈើស្លោក។

                     ស្លោកមុខ ( ព. ប្រ. ) ឡើងមុខស្ពាន់អែស្រពោនស្រពាប់ ។
ឧទាហរណ៍៖ ដៀលស្លោកមុខ, ភ័យស្លោកមុខ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply