Posted on Leave a comment

តើពាក្យ «ស្វទេស» មានន័យដូចម្ដេច ?


ស្វទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វទេឝ; បា. សទេស ) ប្រទេសរបស់ខ្លួន, ស្រុករបស់ខ្លួន; ស្រុកកំណើត ( ព. កា. )
ឧទាហរណ៍៖ រីមនុស្សប្រហែល បោះបង់ស្វទេស ពុំដែលនឹកនា គំនិតខ្លីៗ ហ៊ានខ្ចីទ្រព្យា គេឥតរួញរា ពន្លិចខ្លួនឯង។

                     ស្វទេសភ័ក្ត ( ស្វៈទេ-សៈភ័ក ) ដែលស្រឡាញ់ស្រុកកំណើតរបស់ខ្លួន ។
ឧទាហរណ៍៖ មនុស្សស្វទេសភ័ក្ដ ។

                      ស្វទេសភក្ដី ( ស្វៈទេ-សៈភ័ក-ក្ដី ) សេចក្តីស្រឡាញ់ស្រុកកំណើតរបស់ខ្លួន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply