Posted on Leave a comment

តើពាក្យ «ស្លែង» មានន័យដូចម្ដេច ?


ស្លែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើពុល, មាន ២ ប្រភេទគឺ ស្លែងធំ ស្លែងមានដើម, ស្លឹក, ផ្លែធំ; ស្លែងវល្លិ (—វាល់) ស្លែងតូចដើមមានសណ្ឋានស្ទើរជាវល្លិ ផ្លែតូចៗ។

                         ព្រឹក្សកំពស់ ៥-២០ ម ដុះក្នុងព្រៃស្រោង ឬមាត់ព្រៃធំ តាមដងស្ទឹង លើដីមានជាតិដិឥដ្ឋ ឬជាតិឥដ្ឋលាយខ្សាច់ នៃប្រទេសឥណ្ឌា សេរីលង្កា ឧបទ្វីបឥណ្ឌូចិន និងជ្វា គេនាំទៅដាំក្នុងប្រទេសហ្វីលីពីន។ គ្រាប់អាចធ្វើជាថ្នាំក្អួតបាន បើលេបពីរទៅជាពុលដល់ស្លាប់ផង។ សំបកសម្រាប់ធ្វើថ្នាំបំពោកលើដំបៅរលួយ។ គេនាំគ្រាប់ទៅលក់ទ្វីបអឺរ៉ុបសម្រាប់ធ្វើឱសថ ដោយវាមានធាតុ Strychnine ច្រើន។ បើប្រើតាមកំរិតត្រឹមត្រូវ ជាថ្នាំលើកកម្លាំងកោសិកានៃសរសៃប្រសាទ និងសរសៃវិញ្ញាណទាំងអព្រឹក្សកំពស់ 5-20ម ដុះក្នុងព្រៃស្រោង ឬមាត់ព្រៃធំ តាមដងស្ទឹងលើដីមានជាតិដិឥដ្ឋ ឬជាតិឥដ្ឋលាយខ្សាច់ នៃប្រទេសឥណ្ឌា សេរីលង្កា ឧបទ្វីបឥណ្ឌូចិន និងជ្វា គេនាំទៅដាំក្នុងប្រទេសហ្វីលីពីន។ គ្រាប់អាចធ្វើជាថ្នាំក្អួតបាន បើលេបពីរទៅជាពុលដល់ស្លាប់ផង។ សំបកសម្រាប់ធ្វើថ្នាំបំពោកលើដំបៅរលួយ។ គេនាំគ្រាប់ទៅលក់ទ្វីបអឺរ៉ុបសម្រាប់ធ្វើឱសថ ដោយវាមានធាតុ Strychnine ច្រើន។ បើប្រើតាមកំរិតត្រឹមត្រូវ ជាថ្នាំលើកកម្លាំងកោសិកានៃសរសៃប្រសាទ និងសរសៃវិញ្ញាណទាំងអស់។”

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ព. ប្រ.) ដែលឲ្យទោស, ដែលនាំឲ្យទាស់, ដែលជាសត្រូវនឹងរោគ : របស់ស្លែង, ពាក្យស្លែង, អាហារស្លែង ។ ពាក្យពិតរែងស្លែង សម្ដីពិតរមែងតែញ៉ាំងអ្នកប្រកាន់ខុសឲ្យឈឺចាប់ចិត្តឬឲ្យជ្រេញរអាមិនចង់ឮមិនចង់ស្ដាប់ ។ សម្ដីស្លែងស្លាក់ ឬ —ស្លាក់ស្លែង សម្ដីអាក្រក់នាំឲ្យឈឺចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply