Posted on Leave a comment

តើពាក្យ «ហ !» មានន័យដូចម្ដេច ?

ហ !

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើក្នុងការហុច, ក្នុងការប្រគល់អ្វីៗឲ្យគ្នា ឬប្រើក្នុងការតឿនជាសញ្ញាឱ្យស្រុះគ្នា; ប្រើបានចំពោះតែទៅរកបុគ្គលអ្នកតូចជាងឬស្មើគ្នា ។ ហ ជាពាក្យបង្អូសវែងសម្រាប់តឿនឲ្យស្រុះគ្នា ឬឲ្យអ្វីៗយ៉ាងយឺតមិនប្រញាប់ មិនបង្ខំ
ឧទាហរណ៍៖ ហ លើក! ។

                      ហ៏ ជាពាក្យរស្សៈមានសំឡេងខ្លីសម្រាប់ប្រើការប្រញាប់ ។
ឧទាហរណ៍៖ ហ៏ យកចុះ! ។ ម. ព. ហេៈហ៏ ឬហែៈហ៏ ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហ» មានន័យដូចម្ដេច ?

មានន័យថា ព្យញ្ជនៈ​ទី ៣១ តាម​លំដាប់​ពួក​ព្យញ្ជនៈ ៣៣ តួ ជា​ព្យញ្ជនៈ​ទី​៦ ក្នុង​សេស​វគ្គ​ឬ​អ​វគ្គ​សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្រ្កឹត បាលី​និង​ភាសា​ខ្មែរ ជា​កណ្ឋជៈ​មាន​សំឡេង​កើង​ក្នុង​ក ។ តាម​របៀប​ព្យញ្ជនៈ​សម្រាប់​ភាសា​សំស្រ្កឹត​ជា​ព្យញ្ជនៈ​ទី​៨ ក្នុង​អ​វគ្គ ។ តួ ហ នេះ​ខ្មែរ​ប្រើ​សំឡេង​ជា​ពីរ​គឺ ហ និង ហ៊ ។ ខ្មែរ​ប្រើ​ផ្សំ ហ រួម​ជា​មួយ​នឹង​ព្យញ្ជនៈ​ឯ​ទៀត​បាន​តាម​គួរ​ដល់​ការ​ផ្សំ​ប្រើ​គឺ ណ ន ម ល វ ផ្សំ​ជា ណ្ហ ហ្ន ហ្ម ល្ហ ហ្ល ហ្វ ។ ណ្ហ និង ល្ហ ចេញ​សំឡេង​ជា​មួយ​នឹង ណ ល ដូច​ជា ណ្ហើយ ណ្ហើយ​ចុះ; ផ្លែ​ល្ហុង ស្វាយ​ល្ហួត ជាដើម ។ ហ្ន គ្រាន់​តែ​នាំ​តួ ន. ឲ្យ​មាន​សំឡេង​ខ្ពស់​ខុស​ពី​ប្រក្រតី​ដើម : អ្វី​ហ្ន ! អ្នក​ណា​ហ្ន ! ។ កាល​បើ​ឲ្យ ហ្ន មាន​សំឡេង​ខ្ពស់​ស្រួច​ឡើង​ទៀត ត្រូវ​ដាក់​កាកបាទ (+) នេះ​ពី​លើ​ផង : អ្វី​ហ្ន៎ ! អើ​ហ្ន៎ ! ល្អ​ណាស់​ហ្ន៎ ។ ហ្នឹង​ហើយ មិន​មែន​ហ្នឹង​ទេ មាន​សំឡេង​ចុះ​ក្រោម​មក​ខាង​បំពង់​ក ។ ហ្ម មិន​ប្រើ​សំឡេង​ខ្ពស់​ទេ គ្រាន់​តែ​នាំ ម ឲ្យ​មាន​សំឡេង​ជា ម៉ មិន​បាច់​ដាក់​មូសិកទន្ត (៉) នេះ​ប៉ុណ្ណោះ ដូច​ជា ទេព្យ​ហ្ម ហ្ម​ដំរី ចុតហ្មាយ ហ្មត់ចត់ ជាដើម ។ ហ្ល ក៏​ដែរ គ្រាន់​តែ​នាំ ល ឲ្យ​ជា ល៉ ប៉ុណ្ណោះ ដូច​ជា ហ្លួង ទាំងហ្លាយ… ។ ហ្វ មាន​សំឡេង​ដូច​អក្សរ F បារាំងសែស ដូច​ជា ហ្វឹកហ្វឺន ហ្វឹក​ហាត់ ហ្វូង​គោ…; ឬ​ភាសា​បរទេស ដូច​ជា ហ្រ្វង្ក Franc (ប្រាក់​ហ្រ្វង្ក) អាហ្រ្វិគ Afrique… ។ ហ អាច​ឲ្យ​ប្រើ​ដាក់​ពី​លើ​ឬ​ដាក់​ពី​ក្រោម​តួ​អក្សរ​ឯ​ទៀត បំបែរ​សំឡេង​ក៏​បានាំ ដូច​ជា អ្ហ អ៊្ហ ។
ឧទាហរណ៍៖ នែ​អ្ហឺ​ ប្រយ័ត្ន​ភ្លើង​អ្ហឺ !; អា​អ្ហែង (អា​ឯង); អ្ហែៈ អីអ៊‌ីចុះ ! (នែៈ អឹអ៊‌ឹចុះ); មិន​ទៅ​ទេ​អ្ហ៊ៃ ? (មិន​ទៅ​ទេ​ឬ ?) … ។ ផ្សំ​ជា​មួយ​នឹង​អក្សរ​ឯ​ទៀត​ក្រៅ​ពី​ខាង​លើ​នេះ​ក៏​បាន ដូច​ជា ស្ហែហ្វ chef “នាយ” ម៉ាស៊្ហ‌ីន Machine “គ្រឿង​យន្ត”; គ្ហារ ឬ ហ៊្គារ Gare “ស្ថានីយ៍​អយស្ម័យយាន (រ៉ា)”; គ្ហោម ឬ ហ្គោម Gomme “ជ័រ​លុប”… ។ បុរស​ឈ្មោះ ហ្សង់ Jean; ស្រ្តី​ឈ្មោះ ហ្សាន់ Jeanne, ហ្សានដារក៍ Jeanne D’arc ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស​ម្បត្តិវប្បធម៌» មានន័យដូចម្ដេច ?

ស​ម្បត្តិវប្បធម៌

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. រាល់ស្នាដៃរបស់មនុស្ស និងរាល់ផលិតផលរបស់ធម្មជាតិ ដែលមានចរិតវិទ្យាសាស្រ្ត ប្រវត្តិសាស្រ្តសិល្បៈ ឬសាសនាដែលឆ្លុះបញ្ចាំងពីដំណាក់កាលនៃការវិវត្តរបស់អារ្យធម៌ ឬរបស់ធម្មជាតិ ហើយដែលកិច្ចការពារសម្បត្តិវប្បធម៌ទាំងនោះ បម្រើផលប្រយោជន៍សាធារណៈ។ ២. វត្ថុទាំងឡាយ ជាចលនវត្ថុក្តី ឬអចលនវត្ថុក្តី ដែលចូលក្នុងប្រភេទ ដូចតទៅ៖ ក-សម្បត្តិវប្បធម៌បានមកពីការជីករុករកក្នុងដី និងនៅក្រោមទឹកដែលមានលក្ខណៈស្របច្បាប់ ឬលួចលាក់ ហើយនិងវត្ថុបុរាណដែលបានរកឃើញ។ ខ-សម្បត្តិវប្បធម៌មានលក្ខណៈបុរេប្រវត្តិ និងប្រវត្តិសាស្ត្រ ដូចជាវិមាន អង្គធាតុចេញមកពីការបំបែកជាផ្នែកៗ នៃវិមាន រមណីយដ្ឋាន ទីបញ្ចុះសពបុរាណ សំណល់ភូមិចាស់ រូងភ្នំ និងវត្ថុបុរាណ។ គ-បុរាណវត្ថុ ដូចជា ឧបករណ៍ប្រើប្រាស់ កុម្ភការភណ្ឌ និងសិលាចារឹក រូបិយវត្ថុបុរាណ ត្រាបុរាណ គ្រឿងអលង្ការបុរាណ អាវុធយុទ្ធភណ្ឌបុរាណ និងសំណល់ឆ្អឹង។ឃ-វត្ថុសម្រាប់គោរពបូជា ឬបង្ហាញសារៈសំខាន់ជាសមូហភាពដែលជាកម្មសិទ្ធិ ឬប្រើប្រាស់ដោយសហគមន៍ជនជាតិ ឬកុលសម្ព័ន្ធ ការប្រើប្រាស់តាមទំនៀមទម្លាប់ ឬប្រពៃណីរបស់សហគមន៍នោះ។ ង-វត្ថុតាងសម្រាប់នរវិទ្យា និងជាតិពន្ធុវិទ្យា។ ច-ស្នាដៃសិល្បៈ ដូចជា៖ ១-រូបភាព គំនូរ ដែលបង្កើតឡើងដោយដៃទាំងស្រុង នៅលើទម្រចន្ទល់គ្រប់ប្រភេទ និងធ្វើដោយធាតុផ្សំអ្វីក៏ដោយ លើកលែងតែជាគំនូរឧស្សាហកម្ម និងវត្ថុដែលធ្វើដោយគ្រឿងចក្រ ហើយគូរលម្អដោយដៃ។ ២-ច្បាប់ដើមនៃរូបថាប់ ប័ណ្ណប្រកាស និងរូបថតដែលជាមធ្យោបាយនៃការបង្កើតពីដំបូងបង្អស់។៣-ការផ្តុំ និងដំឡើងស្នាដៃសិល្បៈច្បាប់ដើម ធ្វើពីធាតុផ្សំអ្វីក៏ដោយ។៤-វត្ថុសិល្បៈអនុវត្តន៍ បញ្ចុះក្នុងធាតុផ្សំ ដូចជា កែវ កុម្ភការភណ្ឌ លោហធាតុ ឬឈើ។ ឆ-សៀវភៅសរសេរដោយដៃ សៀវភៅបោះពុម្ព ឯកសារ និងឯកសារបោះពុម្ពផ្សាយជាប្រយោជន៍ឯកជន ជាពិសេសដើម្បីវិទ្យាសាស្រ្ត ប្រវត្តិសាស្ត្រ សិល្បៈ និងអក្សរសាស្ត្រ។ ជ-វត្ថុដែលមានតម្លៃខាងរូបិយវិទ្យា (មេដាយ ឬប្រាក់កាក់) ឬសមូហកម្មតែម។ ឈ-ឯកសាររក្សាទុក រួមទាំងការថតសំឡេងអត្ថបទ ផែនទី និងសម្ភារៈដទៃទៀតដែលទាក់ទងនឹងផែនទីរូបថតហ្វីលកុន ការថតសំឡេង និងឯកសារអានដោយម៉ាស៊ីន (ហ្វូណូក្រាម)។ ញ-វត្ថុសម្រាប់គ្រឿងតុតាំង គ្រឿងប៉ាក់ កម្រាលព្រំ សាច់ក្រណាត់បុរាណជាសូត្រ សម្លៀកបំពាក់បុរាណ និងឧបករណ៍ភ្លេងបុរាណ។ ដ-បដិរូបរបស់សត្វ រុក្ខជាតិ និងថ្មបុរាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស​ម្បត្តិព្រៃឈើអចិន្រ្តៃយ៍» មានន័យដូចម្ដេច ?

ស​ម្បត្តិព្រៃឈើអចិន្រ្តៃយ៍

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ

តើពាក្យ «ស្អ៊ុយ» មានន័យដូចម្ដេច ?

អ៊ុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្គុយក្រាស់ប៉ុន្តែសមរម្យ ដុះពោះស៊្អុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អំ» មានន័យដូចម្ដេច ?

ស្អំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កម្ដៅផ្ទាល់លើសាច់ដែលហើមឬដែលជាំ ដើម្បីឲ្យស្រកឬកុំឲ្យហើម; កម្ដៅផ្ទាល់ដល់សាច់ដែលពិការឲ្យបាត់ឈឺ ឲ្យរួញ, ឲ្យស្វិត។
ឧទាហរណ៍៖ ស្អំជើង; ស្អំឫសដូងបាត។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកល្អិត ក្លិនស្អុយបន្តិចៗ, ប្រើការជាអន្លក់ឬជាបន្លែបាន តាមដោយចំណូលដែលធ្លាប់បរិភោគ។
ឧទាហរណ៍៖ សម្លស្អំ។

                     ស្អំជាចុល្លព្រឹក្ស មានបន្លាម៉្យាង តែងវារលើដើមឈើណា ដែលដុះក្នុងព្រៃស្រោង និង ព្រៃវាល ឬដុះតាមមាត់ព្រៃធំ ស្អំមានដាំតែក្នុងឥណ្ឌូចិនទេ។ ស្លឹកធុំស្អុយបន្តិចៗ តែគេនិយមប្រើធ្វើជាបន្លែ ឬរបោយ។ ខ្មែរយើង ច្រើនយកស្លឹកជ្រលក់ពងមាន់ ហើយចៀន សម្រាប់បរិភោគជាមួយកាពិ។ សំបកអាចស្ងោរជ្រលក់សំណាញ់ក៏បាន។ ឫសស្អំ ព្រមទាំងសំបក ជាថ្នាំបំពុលត្រីមុននេសាទ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស្អាត។
ឧទាហរណ៍៖ ស្អាតស្អំ ស្អាតសមរម្យ, ស្អាតមិនទាស់ភ្នែក : កន្លែងស្អាតស្អំ; ធ្វើការស្អាតស្អំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អែល» មានន័យដូចម្ដេច ?

ស្អែល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលច្បាស់លាស់ដោយសម្ទែលឲ្យឃើញ ( ចំពោះតែពោះដែលធំ )
ឧទាហរណ៍៖ ពោះស្អែល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អែក» មានន័យដូចម្ដេច ?

ស្អែក

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ថ្ងៃមួយតបន្ទាប់ពីថ្ងៃនេះទៅ : ស្អែកខ្ញុំនឹងទៅ ។ ស្អែកជាស្អែក ស្អែកច្រើនដង : ស្អែកជាស្អែកពុំដឹងជាកាលណានឹងបានទេ ! ។ ព. ទ. បុ. ចំណីល្អកុំទុកស្អែក ការអ្វីដែលគួរធ្វើត្រូវធ្វើភ្លាមៗទៅ ( ដូចជាចំណីល្អ កុំទុកចាំដល់ស្អែក ត្រូវតែបរិភោគឲ្យហើយទៅ ក្រែងលោខានមិនបានបរិភោគ ) ។ ព. សុ. អ្នកណានឹងដឹងថាស្លាប់ក្នុងថ្ងៃស្អែក ? សេចក្តីស្លាប់រាល់រូបឥតអ្នកណាកំណត់បានថាអង្កាល់ឡើយ ( ព. ពុ. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អេក» មានន័យដូចម្ដេច ?

ស្អេក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ញឹកជិតជាប់គ្នាណាស់ ។
ឧទាហរណ៍៖ ញឹកស្អេក។

                      ញាប់ណាស់ ។
ឧទាហរណ៍៖ ញាប់ស្អេក ។

                      ស្អេកស្កះ ញឹកប្រគរស្កះលើគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អៀច» មានន័យដូចម្ដេច ?

ស្អៀច

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានភាពទ្រលុកទ្រលន់រាបស្រពាបជិតឥតរបះរបើង។
ឧទាហរណ៍៖ ពែនភ្នែនស្អៀច, ពស់ថ្លាន់ពេនស្អៀច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អូច» មានន័យដូចម្ដេច ?

ស្អូច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឆវិរោគមួយប្រភេទ កើតផេរនៅស្បែកបណ្ដាលឲ្យស្កៀបខ្លាំង។
ឧទាហរណ៍៖ បើកើតស្អូចត្រូវងូតទឹកឲ្យរឿយៗ ទើបអន់ស្កៀបហើយឆាប់ជាផង។

                     នុស្សជាតិមួយនៅក្នុងព្រៃក្នុងខែត្រកំពត។
ឧទាហរណ៍៖ ពួកស្អូច ។ ( សម័យនេះ រាប់ថាជាខ្មែរដែរ )។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកិបិលកា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អុះ» មានន័យដូចម្ដេច ?

ស្អុះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ក្ដៅក្នុងម្លប់, ក្នុងទីហប់ ព្រោះបណ្ដាលអំពីធាតុទឹកនិងធាតុភ្លើងឯអាកាសប៉ះប្រទះគ្នាខ្លាំង : ស្អុះរកកល់ភ្លៀង ។ ស្អុះស្អាប់ ( ម. ព. ស្អាប់ )។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ពាក្យបដិសេធ មានសេចក្តីថា “ស្បិត, មិនរវល់, មិនត្រូវការ, អំពល់អី”។
ឧទាហរណ៍៖ ស្អុះអញនឹងទៅ! ( អញឥតស្អុះស្អាប់អ្វីនឹងត្រូវទៅទេ! )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អុយ» មានន័យដូចម្ដេច ?

ស្អុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានក្លិនអសោចិ៍។
ឧទាហរណ៍៖ ក្លិនស្អុយ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចាប់ក្លិនអសោចិ៍។
ឧទាហរណ៍៖ ធុំស្អុយ។

                     ស្អុយឈ្មោះ ( ព. ប្រ. ) លេចឮកេរ្តិ៍ឈ្មោះមិនល្អ, អាក្រក់ឈ្មោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អុង» មានន័យដូចម្ដេច ?

ស្អុង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វល្អិតមួយប្រភេទ ពួកម្រោម ពួកយុកនៅអាស្រ័យមូលគ្នាក្នុងរូងឬរន្ធឈើ, មានជ័រធុំក្លិនឆ្ងៀមឆ្អិតខ្លាំង, រំងាស់ចំហុយយកញើសធ្វើជាថ្នាំលាបកមរមាស់ឆាប់ជា, កាកឬដុំជ័រប្រើការធ្វើចន្លុះបាន ហៅថា ចន្លុះស្អុង មានក្លិនឆ្ងៀមណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អី» មានន័យដូចម្ដេច ?

ស្អី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. សា. ) ពាក្យជាបុច្ឆាសព្វនាមប្រើឃ្លាតក្លាយមកពី សត្វអ្វី? មានអត្ថន័យថា សត្វអ្វី ?, ការណ៍អ្វី?, អ្វី?, ច្រើននិយាយថា ស្អីហ្នឹង ?, មិនដឹងជាស្អីទេ ?, តាមតែស្អីក៏ដោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អិត» មានន័យដូចម្ដេច ?

ស្អិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាប់ល្មួតពិបាកបេះចេញ។
ឧទាហរណ៍៖ ជ័រស្អិត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេះតែជាប់មិនដាច់មិនឃ្លាតពីគ្នា។
ឧទាហរណ៍៖ តាមស្អិត, តោងស្អិត។

                     ដែលប្រកាន់ជាប់មិនលែង ។
ឧទាហរណ៍៖ ប្រកាន់ស្អិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អាប់» មានន័យដូចម្ដេច ?

ស្អាប់

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្អុះ ថា : ស្អុះស្អាប់ ស្អុះព្រោះអួអាប់, ស្អុះខ្លាំង ។
ឧទាហរណ៍៖ ក្ដៅស្អុះស្អាប់។

                    ព. ប្រ. រង្កៀសចិត្ត, ស្កៀបរមាស់ចិត្ត ។
ឧទាហរណ៍៖ ស្អុះស្អាប់នៅជាមួយគ្នាមិនកើត; គួរនៅដោយខ្លួនពីគ្នាទៅ កុំឲ្យស្អុះស្អាប់យូរ !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អាន» មានន័យដូចម្ដេច ?

ស្អាន

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស្អាត ថា : ស្អាតស្អាន គឺស្អាតប្រពៃ, ស្អាតបាត; ច្រើនប្រើក្នុងកាព្យ, ដូចជា ស្រីស្រស់កល្យាណ រូបឆោមស្អាតស្អាន គួរចាប់ស្នេហ៍ស្និទ្ធ ទាំងមានវិទ្យា ប្រាជ្ញាថ្លាពិត ទាំងមានគំនិត ជ្រៅជ្រះផងទៀត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អាតបាត» មានន័យដូចម្ដេច ?

ស្អាតបាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្អាតសព្វអន្លើ, ស្អាតអស់អង្គ, ស្អាតរហូតដល់បាតជើង។
ឧទាហរណ៍៖ រូបរាង ស្អាតបាត; ធ្វើការស្អាតបាត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្អាតសព្វអន្លើ, ស្អាតអស់អង្គ, ស្អាតរហូតដល់បាតជើង។
ឧទាហរណ៍៖ រូបរាង ស្អាតបាត; ធ្វើការស្អាតបាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អាត» មានន័យដូចម្ដេច ?

ស្អាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតមន្ទិល, ឥតសៅហ្មង, បរិសុទ្ធ។
ឧទាហរណ៍៖ ទីស្អាត, ចិត្តស្អាត; ធ្វើការស្អាត, សរសេរស្អាត, និយាយស្អាត ។ ស្អាតស្អំ ( ម. ព. ស្អំ ប. )។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឥតមន្ទិល, ឥតសៅហ្មង, បរិសុទ្ធ។
ឧទាហរណ៍៖ ទីស្អាត, ចិត្តស្អាត; ធ្វើការស្អាត, សរសេរស្អាត, និយាយស្អាត ។ ស្អាតស្អំ ( ម. ព. ស្អំ ប. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អាង» មានន័យដូចម្ដេច ?

ស្អាង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា តែងគ្រឿងសម្អាង; តាក់តែងឲ្យសមគ្រឿងប្រដាប់ ។
ឧទាហរណ៍៖ ស្អាងខ្លួន, ស្អាងល្ខោន, ស្អាងចេតិយ។

                      ស្អាងចិត្តជាថ្មី ( ព. ប្រ. ) ទូន្មានប្រដៅចិត្តឡើងជាថ្មីឲ្យប្រព្រឹត្តតាមធម៌តាមច្បាប់ ( ដែលទុកដូចជាគ្រឿងសម្អាង ) ។ ស្អាងស្អាត តាក់តែងគ្រឿងប្រដាប់ឲ្យស្អាតល្អ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតាក់តែងគ្រឿងប្រដាប់ស្អាតល្អឥតឆ្គង ( ព. កា. )។
ឧទាហរណ៍៖ ប្រាសាទស្អាងស្អាត សម្រាប់ព្រះបាទ បរមបពិត្រ ស្ដេចគង់ប្រក្រតី ក្សត្រថ្លៃទ្រង់ឫទ្ធិ ទ្រង់កាន់ទសពិធ ប្រព្រឹត្តទៀងទាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អា» មានន័យដូចម្ដេច ?

ស្អា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញសូរសព្ទរនគគ្រាតមិនរលីង (ចំពោះតែសំឡេង)។
ឧទាហរណ៍៖ សំឡេងស្អា ។ ស្អកស្អា (ម. ព. ស្អក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អយ» មានន័យដូចម្ដេច ?

ស្អយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ញយឬស្ញយៗ, សកម្ញ៉ក ( ច្រើននិយាយថា ស្អយៗ )។
ឧទាហរណ៍៖ រាងស្អយៗ, ដំណើរស្អយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អប់» មានន័យដូចម្ដេច ?

ស្អប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មិនស្រឡាញ់, ទាស់ចិត្ត មិនចង់ឲ្យប៉ះអារម្មណ៍ ។
ឧទាហរណ៍៖ ស្អប់មិនចង់ឃើញមុខ។

                     ព. ផ្ទ. ស្រឡាញ់ ។ ស្អប់ខ្ពើម ស្អប់ផងខ្ពើមផង, ណាយចិត្តជិនធ្ងន់ ។ ព. ទ. បុ. ស្អប់កំពប់លើ ធ្លាក់សម្អប់មកត្រូវលើ, ប៉ះប្រទះទៅលើសម្អប់ ។ ស្អប់ប្រសព្វចូល ស្អប់ត្រង់ណា ចេះតែប្រទះត្រង់ណោះ, ត្រង់ដែលស្អប់ចេះតែចួបប្រទះគេចមិនផុត ។ ល ។ ពាក្យកាព្យថា ។
ឧទាហរណ៍៖ ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ ស្រីស្រាលប្រចណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់ រែងស្អប់ប្រដៅ ។ . . . ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្អក» មានន័យដូចម្ដេច ?

ស្អក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញសូរសព្ទគគ្រាតមិនរលីងមិនស្រឡះដូចប្រក្រតី បណ្ដាលមកពីស្លេស្ម៍បៀតបៀនឬព្រោះស្ងួត-ក ( ចំពោះតែសំឡេង )
ឧទាហរណ៍៖ សំឡេងស្អក, ស្អក-ក ។

                     ស្អកស្អា ស្អកចេញសូរស្អា ។
ឧទាហរណ៍៖ សំឡេងស្អកស្អា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្សាសិក» មានន័យដូចម្ដេច ?

ស្សាសិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. វិឝ្វាសិក ) ដែលមានវិស្សាសៈ; ដែលប្រកបដោយសេចក្ដីស្និទ្ធស្នាល។
ឧទាហរណ៍៖ មនុស្សវិស្សាសិក ( បើស្រ្តីជា វិស្សាសិកា ) ។ វិស្សាសិកដ្ឋាន ( –ក័ត-ឋាន ) ទីដែលប្រកបដោយវិស្សាសៈ ។ វិស្សាសិកមិត្ត ( –កៈមិត ) មិត្តដែលប្រកបដោយវិស្សាសៈ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យូបទេស» មានន័យដូចម្ដេច ?

ស្វ័យូបទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសិក្សាដែលបុគ្គលប្រព្រឹត្តតែម្នាក់ឯង គឺឥតចាំមានគ្រូបាធ្យាយមកបង្ហាត់បង្រៀនឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យាធិបតេយ្យ» មានន័យដូចម្ដេច ?

ស្វ័យាធិបតេយ្យ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រដ្ឋាភិបាល ដែលប្រជាពលរដ្ឋជ្រើសតាំងមនុស្ស ក្នុងចំណោមនៃពួកខ្លួន ឱ្យទៅគ្រប់គ្រងដែនដីជំនួស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យហិរញ្ញប្បទាន» មានន័យដូចម្ដេច ?

ស្វ័យហិរញ្ញប្បទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលៃលក គ្នេរគ្នាន់រកប្រាក់កាសយកទៅប្រតិបត្តិការ នៅក្នុងផ្ទៃនៃសមាគម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យសត្យ» មានន័យដូចម្ដេច ?

ស្វ័យសត្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីពិត ដែលមាននៅក្នុងស្រាប់ឥតចាំបាច់អធិប្បាយ ឬពន្យល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «វ័យវិវេចនា» មានន័យដូចម្ដេច ?

វ័យវិវេចនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការត្រិះរិះរកខុសត្រូវ ល្អអាក្រក់ ដោយខ្លួនឯង ចំពោះគណបក្ស ឬសមាគមវិញ ការត្រិះរិះដើម្បីរកផ្លូវកែខៃខាងវិន័យ ឬខាងកិច្ចចាត់ចែងឱ្យប្រពៃឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យភាពខាងហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?

ស្វ័យភាពខាងហិរញ្ញវត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្វ័យភាពខាងការបោះពុម្ពធនប័ត្រសម្រាប់ប្រើប្រាស់ខ្លួនឯង។

តើពាក្យ «ស្វ័យភាព» មានន័យដូចម្ដេច ?

ស្វ័យភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វយំ + ភាវ ) សេរីភាពក្នុងការត្រួតត្រាឬគ្រប់គ្រងដោយច្បាប់របស់ខ្លួន; ឯករាជ្យ។
ឧទាហរណ៍៖ មានស្វ័យភាព, ប្រកបដោយស្វ័យភាព។

                     សេរីភាពក្នុងការគ្រប់គ្រងដោយច្បាប់ទម្លាប់របស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យប្រវត្តិកម្ម» មានន័យដូចម្ដេច ?

ស្វ័យប្រវត្តិកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការចាត់ចែងរៀបចំធ្វើឧស្សាហកម្ម ដោយប្រើគ្រឿងយន្តទាំងអស់ ជំនួសកម្លាំងរបស់កម្មករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យប្រវត្តិ» មានន័យដូចម្ដេច ?

ស្វ័យប្រវត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វយំ + ប្រវរ្តិ > ស្វយំប្រវរ្តិ; បា. សយំ + បវត្តិ > សយម្បវត្តិ ) ភាវៈឬភាពនៃការប្រព្រឹត្តទៅដោយខ្លួនឯងដោយឥតដឹងអ្វី ( បារ. Automatisme )។
ឧទាហរណ៍៖ គ្រឿងចក្រនេះជាស្វ័យប្រវត្តិ ដើរដោយកម្លាំងអគ្គិសនី។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកម្រើក ឬប្រព្រឹត្តដោយគ្រឿង​យន្ត ដែលធ្វើអ្វីៗគ្មានចេះបែកគំនិតថ្មី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យប្រវត្ត» មានន័យដូចម្ដេច ?

ស្វ័យប្រវត្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ស្វយំ + ប្រវត៌ > ស្វយំប្រវត៌; បា. សយំ + បវត្ត > សយម្បវត្ត “ដែលប្រព្រឹត្តទៅខ្លួនឯង” ) ដែលកម្រើកឬដែលវិល, ដែលប្រព្រឹត្តទៅខ្លួនឯង ដោយកម្លាំងអគ្គិសនីឬដោយកម្លាំងគ្រឿងចក្រជាដើម ( បារ. Automatique )។
ឧទាហរណ៍៖ គ្រឿងចក្រស្វ័យប្រវត្ត, រថយន្តស្វ័យប្រវត្ត, ប៉ាកកាស្រូបស្វ័យប្រវត្ត, រូបតុក្កតាស្វ័យប្រវត្ត; នាឡិកាជារបស់ស្វ័យប្រវត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យប្រណិធាន» មានន័យដូចម្ដេច ?

វ័យប្រណិធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេរីភាពក្នុងការចាត់ចែង រៀបចំគ្រប់គ្រងរដ្ឋ ទៅតាមអធ្យាស្រ័យរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យធនភាព» មានន័យដូចម្ដេច ?

ស្វ័យធនភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាពនៃប្រទេសដែលធ្វើអាជីវកម្មនូវធនធាន ដោយផ្ទាល់ខ្លួនឯង ក្នុងស្វ័យធនភាពនេះ អ្នកគ្រប់គ្រងត្រូវចាត់ចែងយកផលព្រះធរណី ដែលមានក្នុងប្រទេសស្រាប់ មកប្រើប្រាស់ខ្លួនឯង ហើយចៀសវាងតាមដែលអាចធ្វើបាន ក្នុងការនាំចូលនូវផលិតផលរបស់បរទេស។

                    ប្រព័ន្ធសេដ្ឋកិច្ចបិទជិតនៃប្រទេសមួយដែលមានការគ្រប់គ្រងដោយខ្លួនឯង ហើយរស់នៅដោយពឹងផ្អែកលើធនធានរបស់ខ្លួនផ្ទាល់។

ឧទាហរណ៍៖ ឧ. ក្រោយវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ ម៉ូសូលីនីបានអនុវត្តនយោបាយស្វ័យធនភាពនៅប្រទេសអុីតាលី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យចល័ត» មានន័យដូចម្ដេច ?

ស្វ័យចល័ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលលឿនទៅមុខ ឬកម្រើកចុះឡើង ដោយអំណាច កំសួលទឹក ម៉ាស៊ីន និងដោយកម្លាំងអគ្គិសនី ប្រេងសាំង ឧស្ម័ន ជាដើម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលឿនទៅមុខ ឬកម្រើកចុះឡើង ដោយអំណាច កំសួលទឹក ម៉ាស៊ីន និងដោយកម្លាំងអគ្គិសនី ប្រេងសាំង ឧស្ម័ន ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យគ្រប់គ្រង» មានន័យដូចម្ដេច ?

ស្វ័យគ្រប់គ្រង

មានន័យថា របៀបគ្រប់គ្រងដោយស្វយ័តរបស់បុគ្គល គ្រួសារ សហគមន៍ អង្គការស្ថាប័ន សហគ្រាស។
ឧទាហរណ៍៖ ឧ. អគ្គិសនីកម្ពុជាទទួលបានស្វ័យគ្រប់គ្រងពីរាជរដ្ឋាភិបាលកម្ពុជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វ័យគម» មានន័យដូចម្ដេច ?

ស្វ័យគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បរិធានកម្រើក ឬដើរដោយគ្រឿងយន្ត តាមបញ្ជាពីចម្ងាយ មនុស្សគ្មានគំនិតដុះពីខ្លួនឯង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វះពន្លះ» មានន័យដូចម្ដេច ?

ស្វះពន្លះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លះកិច្ចការឯទៀតហើយខំប្រឹងសង្វាតស្វែងរកអ្វីមួយដែលត្រូវការ មិនគិតដល់ទីឆ្ងាយៗ។
ឧទាហរណ៍៖ ខំប្រឹងស្វះពន្លះមកពីនាយដល់អាយ . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វះ» មានន័យដូចម្ដេច ?

ស្វះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំប្រឹងរកក្នុងទីឆ្ងាយៗ។
ឧទាហរណ៍៖ ស្វះលាភ ( ម. ប្រ. ) ។ ស្វះស្វែង ឬ ស្វែងស្វះ ( ម. ព. ស្វែង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វោយ» មានន័យដូចម្ដេច ?

ស្វោយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. បុ.; បា. សេវ, សេវយ; សំ. សេវ៑ “សេព; . . .”; ស. ប្រើជា ស្វេយ អ. ថ. ស្វឺ៎យ ឬ សៈវ៉ឺ៎យ ) ទទួលរងអារម្មណ៍ជាសុខឬជាទុក្ខ, សោយ។
ឧទាហរណ៍៖ ស្វោយទុក្ខ សោយទុក្ខ, រងទុក្ខ; ស្វោយរាជ្យ សោយរាជ្យ ( ម. ព. សោយ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វែត» មានន័យដូចម្ដេច ?

ស្វែត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្វត ថា : ស្វែតស្វត ស្វតខ្លាំង, ស្វតក្រៃពេក។
ឧទាហរណ៍៖ ការុងធូរស្វែតស្វត។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា សម្ដីធូរស្វត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វែង» មានន័យដូចម្ដេច ?

ស្វែង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្វះពន្លះរក; សង្វាតរក; ខំប្រឹងរកឲ្យបានដូចបំណង ។
ឧទាហរណ៍៖ ស្វែងលាភ, ស្វែងទ្រព្យ។

                     ស្វែងស្វះ ឬ ស្វះស្វែង ខំប្រឹងស្វះពន្លះរកក្នុងទីឆ្ងាយៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វេត» មានន័យដូចម្ដេច ?

ស្វេត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝ្វេត; បា. សេត ) ស។
ឧទាហរណ៍៖ ព័ណ៌ស្វេត។

                     ស្វេតច្ឆត្រ, ស្វេតបុស្ប ។ ល ។ (ម. ព. សេត) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វីស» មានន័យដូចម្ដេច ?

ស្វីស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ស្វីស, (រាជធានី/​រដ្ឋធានី) ប៊ែន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វីការ» មានន័យដូចម្ដេច ?

ស្វីការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ការទទួលយក; សញ្ញា, សន្យា, ការធ្វើប្ដេជ្ញា, ពាក្យប្ដេជ្ញា។
ឧទាហរណ៍៖ ធ្វើស្វីការ។

                    ស្វីការគ្រោះ ( —រ៉ៈ—; សំ. —គ្រហ ) ការកំហែង; ការរំលោភលើ; ការរុករានចូលយក ។
ឧទាហរណ៍៖ ធ្វើស្វីការគ្រោះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វីករណ៍» មានន័យដូចម្ដេច ?

ស្វីករណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វីករណ ឬ ស្វីក្ឫតិ ) ការទទួលយក; ការទទួលព្រម; ការយល់ព្រមជាមួយ។
ឧទាហរណ៍៖ ធ្វើស្វីករណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វិតស្វាញ» មានន័យដូចម្ដេច ?

ស្វិតស្វាញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កំណាញ់ស្វិតស្អិតល្មួតមិនងាយនឹងចាយទ្រព្យ, កំណាញ់ក្រៅតម្រា ។
ឧទាហរណ៍៖ កំណាញ់ស្វិតស្វាញ។

                    ដែលសាញទទូចមិនងាយព្រម, មិនងាយលែង ។
ឧទាហរណ៍៖ សម្ដីស្វិតស្វាញ, មនុស្សស្វិតស្វាញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វិតចៅ» មានន័យដូចម្ដេច ?

ស្វិតចៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ មាឌតូច ពួកចាបយំឮសូរសព្ទស្រមៃហាក់ដូចជាពាក្យថា ស្វិតចៅៗ ! . . . ឬថា ស្វិតទេចៅៗ ! . . . ( មានរឿងព្រេងបរម្បរា តំណាលថាសត្វនេះ មានដើមកំណើតមកពីដូនចាស់ម្នាក់ ដែលចៅប្រុសកំលោះវាយសម្លាប់ ព្រោះខឹងដោយឲ្យអាំងសាច់ស្រស់មួយដុំ ស្វិតតូចខុសពីប្រក្រតីដើម ក៏ចាប់ប្រកាន់ថា ជីដូនលបបរិភោគខ្លះបានជានៅសល់តិច; ជីដូនប្រាប់ថា ស្វិតទេចៅ! . . . ក៏ពុំជឿ . . . )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វិត» មានន័យដូចម្ដេច ?

ស្វិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ស្វិទ “បែកញើស, ធ្វើឲ្យបែកញើស; ធ្វើឲ្យឡើងសាច់ស្រាំង” ) ស្រក, ស្រុត, ទ្រុឌ, ទ្រោម, ស្រពោន បង់ជាតិស្រស់ ឬខុសពីប្រក្រតីដើម ។
ឧទាហរណ៍៖ ស្លឹកឈើស្វិត; ស្វិតដៃ, ស្វិតជើង។

                     ដែលមានសាច់ល្អួតមិនស្រួយ, ដែលមិនងាយទាញឲ្យដាច់ឬមិនងាយបេះចេញបាន ។
ឧទាហរណ៍៖ សាច់ស្វិតទាញមិនដាច់ ។

                     ដែលគង់កាប់មិនមុត ។
ឧទាហរណ៍៖ មនុស្សសាច់ស្វិត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាអង្គត់» មានន័យដូចម្ដេច ?

ស្វាអង្គត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 485-635 ម.ម ទម្ងន់ 8-12 គ.ក្រ -ភិនភាគ ៖ មានរូបរាងដូចស្វាត្រោសបេះបិទ តែធំជាងបន្តិច។ ផ្ទៃមុខមិនមានរោមក្រាស់ ថ្ងាស់ទំពែកលយទៅមុខរាងចោត ហើយស្បែកមុខមានពណ៌ក្រហមត្នោត ឫក្រហមខ្លាំង ពេលអាកាសធាតុក្តៅ និងមានតំរេកកាម។ -ជីវសាស្ត្រ ៖ រស់នៅតំបន់ខ្ពស់ ។ ចំណីអាហារ៖ គ្រាប់រុក្ខជាតិ សត្វល្អិត ផ្លែឈើ និង ផ្កាឈើ។ របាយ និងស្ថានភាព ៖ មានតិចតួច នៅភាគខាងលិចទន្លេមេគង្គ និងទទួលរងការគំរាមកំហែងលើពិភពលោកនិងបានចុះក្នុងបញ្ជីក្រហម IVCN (GT)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាហៈ» មានន័យដូចម្ដេច ?

ស្វាហៈ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា ( សំ. ស្វាហា ) ពាក្យឧទាន ( ប្រើតាមលទ្ធិព្រាហ្មណ៍ ) សម្រាប់បន្លឺក្នុងវេលាគោរពការបូជាទេវតាឬបូជាព្រះអគ្និ, មានសេចក្តីថា “សូមគោរព!” ឬថា “សូមឲ្យមានតេជះ!; សូមឲ្យមានជោគជ័យ!” ។ ខ្មែរប្រើចំពោះតែក្នុងការសូត្រសែកមន្តអាគមស្ដោះផ្លុំឬសូត្ររម្ងាប់, ច្រើនតែប្រើជាពាក្យផ្ដើម ឬជាពាក្យបញ្ចប់មន្តអាគម, សំដៅសេចក្តីដូចខាងលើ ក៏មាន, សំដៅសេចក្តីថា “គេថាត្រូវហើយ!, និយាយត្រូវហើយ !” ក៏មាន (បទសន្ធិជា សុ + អាហ, សុ > ស្វ ), ដូចជា ឱមសិទ្ធី ស្វាហៈ! . . .; ប្រើជា ស្វាហាយ ឬ ស្វាហាយ : ( < សុ + អា + ហាយ ) “ឲ្យបាត់ទៅ!; ឲ្យជាសះស្បើយទៅ!” ក៏មាន, ជា ស្វាហាបតិ៍ ( —ហាប់ ) “សូមគោរពព្រះអគ្និ !” ឬ “សូមឲ្យក្ដៅដូចភ្លើង !, ឲ្យឆេះដូចភ្លើង !” ក៏មាន ( ម. ព. ស្វាហាបតិ ឬ ស្វាហាបតិ៍ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាហាប់» មានន័យដូចម្ដេច ?

ស្វាហាប់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វាហាបតិ “ព្រះអគ្និ” ) តេជះ, អានុភាព, អំណាច ។ ច្រើនប្រើសំដៅសេចក្តីថា “ទំហំទំហាត់, មាឌធំ; ការរឹងប៉ឹង, ការមាំមួន”។
ឧទាហរណ៍៖ មាឌមានស្វាហាប់ ( ម. ព. ស្វាហាបតិ ឬ ស្វាហាបតិ៍ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាហាបតិ» មានន័យដូចម្ដេច ?

ស្វាហាបតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វាហាបតិ ) ព្រះអគ្និ ឬព្រះអគ្គី (ភ្លើង) ។ ខ្មែរប្រើជាពាក្យឧទានក្នុងការសូត្រសែកមន្តអាគមឬសូត្ររម្ងាប់ ( ច្រើនប្រើ ស្វាហាបតិ៍ ) សំដៅសេចក្តីថា “សូមគោរពព្រះអគ្និ !” ឬ “សូមអញ្ជើញព្រះអគ្និ !” ឬថា “សូមឲ្យក្ដៅដូចភ្លើង !, សូមឲ្យឆេះដូចភ្លើង !”, ច្រើនប្រើជាពាក្យផ្ដើមឬជាពាក្យបញ្ចប់មន្តអាគម, ដូចជា ឱម-សិទ្ធីស្វាហាបតិ៍ ស្ដាប់បង្គាប់អញជាគ្រូបាធ្យាយ ! . . . ( ម. ព. ស្វាហៈ ផង )។

តើពាក្យ «ស្វាស៊ីឡង់» មានន័យដូចម្ដេច ?

ស្វាស៊ីឡង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ស្វាស៊ីឡង់, (រាជធានី/​រដ្ឋធានី) បាបាន។

តើពាក្យ «ស្វាស៊ីបាយលាបមាត់ពពែ» មានន័យដូចម្ដេច ?

ស្វាស៊ីបាយលាបមាត់ពពែ

មានន័យថា ល្បិចកលរបស់អ្នកនយោបាយ ឬក្រុមណាមួយដែលបំភាន់ការពិត ដោយយកំហុសរបស់ខ្លួនទៅទម្លាក់ដាក់ឱ្យអ្នកដទៃដែលមិនបានប្រព្រឹត្តកំហុសនោះ។

តើពាក្យ «ស្វាសរោគ» មានន័យដូចម្ដេច ?

ស្វាសរោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ឝ្វាស; បា. សាស + រោគ) រោគហឺត (ហិតរោគ); ប្រើជា សាសរោគ (សា-សៈរោក) ក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាស» មានន័យដូចម្ដេច ?

ស្វាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំ. ឝ្វាស “ដង្ហើម, ខ្យល់ដកដង្ហើម; ការដកដង្ហើមធំ; ដង្ហើមហឺត; អាកាស; ខ្យល់”) អង្គជាតរបស់បុរស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វារាជ្យ» មានន័យដូចម្ដេច ?

ស្វារាជ្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ឋានព្រះឥន្ទ្រ (ឋានត្រ័យត្រិង្ស) មហាក្សត្រានុភាព ឬមហារាជានុភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វារាជ» មានន័យដូចម្ដេច ?

ស្វារាជ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ព្រះឥន្ទ្រ; មហាក្សត្រដែលមានតេជានុភាពខ្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយអន្លក់» មានន័យដូចម្ដេច ?

ស្វាយអន្លក់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម្យ៉ាង កម្ពស់ ០,៥-១ ម នាំពីស្រុក Mexique (អាមេរិកក្តៅ) មកដាំក្នុងប្រទេសក្តៅឯទៀតជាដើម។ លំអដោយមានផ្កាសម្បុរលឿងស្រស់។ ស្លឹកអាចបរិភោគបាន ដូចស្លឹកស្បៃរឿង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយសួគ៍, ចំបក់ឈាម» មានន័យដូចម្ដេច ?

ស្វាយសួគ៍, ចំបក់ឈាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រភេទ កំពស់ ៦ – ១៥ម ដុះក្នុងព្រៃក្រាស់ ឬព្រៃស្រោងជិតមាត់ទឹក នៃឧបទ្វីបឥណ្ឌូចិន ជ្វា លើកោះខ្លះ (sonde borneo) និងនៅប្រទេសសេរីលង្កា ។ ផ្លាមានក្លិនក្រអូប អាចផ្សំធ្វើម្ហូបបាន ។ ផ្លែគេបរិភោគ ។ គ្រាប់មានធាតុប្រេងច្រើនសម្រាប់ធ្វើទៀន ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយរបា ,ស្វាយមាស» មានន័យដូចម្ដេច ?

ស្វាយរបា ,ស្វាយមាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សម៉្យាងកំពស់ ២០-៣០ ម ដុះក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជា និងវៀតណាម ។ ស្លឹក និងផ្លែខ្ចីៗ ប្រើជាបន្លែ។ ផ្លែទុំបរិភោគបាន មានរសជាតិផ្អែម។ ឈើ គេប្រើធ្វើជាក្ដារក្រាល ។​
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយព្រៃ» មានន័យដូចម្ដេច ?

ស្វាយព្រៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្វាយដែលដុះឯងក្នុងព្រៃ ផ្លែតូចៗ រាងត្រមុល មានជ័រច្រើន កាលនៅខ្ចីមានរសជូរខ្លាំង វេលាទុំមានក្លិនក្រអូប អន់ជូរ ល្មមបរិភោគបាន ដើមចាស់មានខ្លឹម គេច្រើនប្រើការធ្វើក្ដារក្រាលផ្ទះ ឬក្ដារងឿជាដើម។
ព្រឹក្សម៉្យាងកំពស់ ៣០-៤០ ម ដុះក្នុងព្រៃក្រាស់នៃប្រទេសកម្ពុជា វៀតណាម និងថៃ ។ ស្លឹក និងផ្លែខ្ចីៗ ប្រើជាបន្លែបាន ។ ផ្លែទុំតូចៗ សាច់ពណ៌ស គេមិនចូលចិត្តបរិភោគឡើយ ។ ឈើពណ៌សភ្លាវ ប្រើការធ្វើជាក្ដារបន្ទះ ក្ដារងឿ ។ល។ សំបកសំរាប់ធ្វើថ្នាំរំងាប់រោគបំពង់ក និងរោគស្វាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយពងត្រង» មានន័យដូចម្ដេច ?

ស្វាយពងត្រង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កំពស់ ១០-៣៥ ម ដុះក្នុងព្រៃក្រាស់នៃឥណ្ឌូចិន ។ ស្លឹក និងផ្លែខ្ចីៗ ប្រើធ្វើជាបន្លែបាន ។ ផ្លែទុំ ជាអាហារផ្អែម តែមានសរសៃច្រើនបន្តិច ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយត្រាំ» មានន័យដូចម្ដេច ?

ស្វាយត្រាំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្បុរស្រដៀងនឹងសាច់ស្វាយខ្ចីជ្រក់។
ឧទាហរណ៍៖ សំពត់ពណ៌ស្វាយត្រាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយចន្ទី» មានន័យដូចម្ដេច ?

ស្វាយចន្ទី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីប្រើជារបោយឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅ វេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិច មានជ័របន្តិចៗ ប្រើការញាំបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំ មានជីវជាតិ ឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី, សម័យបច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ គួរប្រជាពលរដ្ឋពេញចិត្តដាំឲ្យបានច្រើនឡើង ព្រោះជាសេដ្ឋកិច្ចបន្ទាប់បន្សំមួយប្រភេទ ក្នុងប្រទេសកម្ពុជាយើងដែរ។
ឧទាហរណ៍៖ គ្រាប់ស្វាយចន្ទីលីងមានរសឈ្ងុយឆ្ងាញ់ សម្រាប់បរិភោគមុន នាំឲ្យការបរិភោគភោជនាហារមានរសឆ្ងាញ់ជាងធម្មតា ( អ្នកស្រុកខ្លះហៅ ខ្យូវ គេនិយាយថា ដើមខ្យូវ, ផ្លែខ្យូវ, គ្រាប់ខ្យូវ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយគគីត» មានន័យដូចម្ដេច ?

ស្វាយគគីត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះព្រឹក្សកំពស់ 8-15ម ដុះក្នុងព្រៃក្រាស់ និងល្បោះនៃ ប្រទេសកម្ពុជា លាវ វៀតណាម និងថៃ។ ឈើស្រាល គេប្រើសម្រាប់ធ្វើហិប និងប្រអប់ ពេលខ្លះធ្វើជាគ្រឿងរាយរងនៃផ្ទះ។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយកណ្តុរ» មានន័យដូចម្ដេច ?

ស្វាយកណ្តុរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះព្រឹក្សមួយប្រភេទកំពស់ 20-30ម ដុះក្នុងព្រៃជ្រៅលើភ្នំ ទាបៗល្មមដែលមានឧព្វេធ 500-1000ម ច្រើនដុះតាមចង្កេះភ្នំបូកគោ ក្នុងប្រទេសខ្មែរ។ ស្លឹកខ្ចីៗអាចប្រើជាអន្លក់បាន។ គេស្ងោរសំបកផឹករម្ងាប់រោគរាគ។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាយ» មានន័យដូចម្ដេច ?

ស្វាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើដំណាំដើមធំ ផ្លែកាលនៅខ្ចីឬចាស់ ច្រើនតែជូរ លុះដល់ទុំច្រើនតែផ្អែម សម្រាប់ប្រើបរិភោគបានតាមការ, មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់។
ឧទាហរណ៍៖ ស្វាយកែវ, ស្វាយក្បាលដំរី, ស្វាយខ្ទិះ, ស្វាយចេក, ស្វាយទុរេន, ស្វាយពងត្រង, ស្វាយពុំសែន, ស្វាយមាស, ស្វាយមីង, ស្វាយស។ល។

                      ឈ្មោះរោគឆ្លង កើតអំពីការឆ្លងដោយរួមបវេណីនៃបុរសស្ត្រី។

ឧទាហរណ៍៖​ កើតស្វាយ។

                      រោគស្វាយមាន ២ យ៉ាងគឺ ស្វាយក្រាប់ ស្វាយដែលក្រាប់នៅតែខាងក្នុងមិនបែកចេញមកក្រៅ; ស្វាយបែក ស្វាយដែលបែកចេញជាដំបៅ ។

                       ដំណាំមួយប្រភេទកំពស់ ២-២០ ម មានដើមកំណើតក្នុងទ្វីបអាស៊ី គេដាំនៅគ្រប់ប្រទេសក្ដៅក្នុងសកលលោក។ ស្លឹក និងផ្កាខ្ចីៗ ប្រើជាបន្លែអន្លក់បាន ។ ផ្លែទុំ តែងមានលក់ក្នុងផ្សារ ។ ខ្មែរនិយមប្រើផ្លែទុំធ្វើដំណាប់ ដោយយកសាច់ស្វាយដាក់ហាលថ្ងៃលើស្លឹកចារ ។ ដំណាប់ស្វាយ ជាអាហារការពារជំងឺរាក់ធ្មេញ។ ឈើស្វាយ ប្រើធ្វើជារបស់ប្រើប្រាស់ បានគ្រប់យ៉ាង ។ សំបកមានសារជាតិពណ៌លឿង ដែលអាចធ្វើសំពត់ ឬ កន្ទេលពណ៌ខៀវឲ្យទៅជាបៃតងវិញ ។ គ្រូថ្នាំបុរាណប្រើសំបក និងឫសស្វាយ សំរាប់ព្យាបាលរោគផ្សេងៗដូចជា រាគមួល សន្លាក់ឆ្អឹង រោគស្វាយ ប្រមេះ ។ល។ មានស្វាយបង្កាត់ច្រើនមុខណាស់ ដូចជា ស្វាយកែវ ខិ្ទះ ទុរេន ពុំសែន ។ល។ ស្វាយដែលមិនបង្កាត់ គឺស្វាយក្បាលដំរី ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានព័ណ៌ដូចសម្បុរសាច់ដើមលំចង់ ឬដូចសម្បុរគ្រាប់មាក់ប្រាងខ្ចី ។
ឧទាហរណ៍៖ ព័ណ៌ស្វាយ, ល័ក្តស្វាយ។

                      ស្វាយបបូរមាត់ បបូរមាត់ឡើងសម្បុរស្ទើរស្វាយ ។ ភ័យស្វាយមុខ ភ័យខ្លាំងឡើងទឹកមុខខ្មៅស្វាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាមីភក្តិ» មានន័យដូចម្ដេច ?

ស្វាមីភក្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេចក្តីស្រឡាញ់ស្មោះត្រង់មិនចង់ឱ្យឃ្លាត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាមី» មានន័យដូចម្ដេច ?

ស្វាមី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វាមិន៑; បា. សាមី ) ម្ចាស់; ប្ដី ។ ស្វាមីភក្តិ ឬ —ភ័ក្តិ ( —ម៉ីភ័ក ) សេចក្តីស្រឡាញ់ស្មោះចំពោះម្ចាស់, ចំពោះចៅហ្វាយនាយ; សេចក្ដីស្រឡាញ់ស្មោះចំពោះស្វាមី ។ ស្វាមីភរិយា ប្ដីនិងប្រពន្ធ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាព្រាម» មានន័យដូចម្ដេច ?

ស្វាព្រាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 493-570 ម.ម កន្ទុយ 725-840 ម.ម ប្រវែងជើងមុខ 138-156 ម.ម ទម្ងន់ 608 គ.ក្រ -ភិនភាគ ៖ ផ្នែកលើខ្លូនមានពណ៌ខ្មៅប្រផេះ ឫស្ទើរខ្មៅ និង រោមដែលបះៗមានពណ៌ស។ ផ្ទៃមុខមានពណ៌ខ្មៅ ហើយមួយចំនួនមានច្រមុះមាត់ ស។ មានដុះកញ្ចុំពុកមាត់វែងសព្រឿងៗព័ន្ធជុំវិញផ្ទៃមុខស្ទើរលុបត្រចៀក។ -ជីវសាស្ត្រ ៖ ព្រៃស្រាង និង តំបន់ឆ្នេរវាលភក់ព្រៃកោងកាង ។ ចំណីអាហារ៖ សត្វល្អិត ផ្លែឈើ ស្លឹកឈើ និង ផ្កាឈើ។ របាយ និងស្ថានភាព ៖ មិនសូវសំបូរ មាននៅព្រៃភ្នំក្រវ៉ាញ និងភ្នំខាងជើងបឹងទន្លេសាប និងទទួលរងការគំរាមកំហែងលើពិភពលោកនិងបានចុះក្នុងបញ្ជីក្រហម IVCN (GT)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាន» មានន័យដូចម្ដេច ?

ស្វាន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខៃទម្លុះដោយស្វាន។
ឧទាហរណ៍៖ ឈើនេះសាច់រឹងណាស់ ស្វានស្ទើរមិនមុត។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្វាន; បា. សាន ឬប្រើជា ស្វាន ក៏មាន ) សុនខ ។ ខ្មែរហៅសំដៅតែ “ឆ្កែព្រៃ” : ចចកស្វានស្វា ។ ( ព. កា. )។
ឧទាហរណ៍៖ សម័យបុរាណ ក្នុងព្រៃស្មសាន មានពួកស្វាននៅ ចាំស៊ីសាកសព ស្រស់ៗឆៅៗ សម័យឥឡូវ មិនដូចព្រេងនាយ។

                     គ្រឿងដែកមួយប្រភេទ មានធ្នូឬផ្នោះ ស្ពឺរមួលសម្រាប់ខៃទម្លុះសាច់ឈើ។
ឧទាហរណ៍៖ ស្វានជាងឈើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ធ្យាយិន» មានន័យដូចម្ដេច ?

ធ្យាយិន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.; បា. សជ្ឈាយី ) អ្នកស្វាធ្យាយ, អ្នករៀនទន្ទេញ ( បើស្ត្រីជា ស្វាធ្យាយិនី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាធ្យាយន៍» មានន័យដូចម្ដេច ?

ស្វាធ្យាយន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្វាធ្យាយន; បា. សជ្ឈាយន ) ការសូត្រឮបន្តិចៗ ឬការសូត្រខ្សឹបៗ; ការទន្ទេញ។
ឧទាហរណ៍៖ ធ្វើស្វាធ្យាយន៍, សិស្សនេះមានស្វាធ្យាយន៍ជានិច្ច គឺធ្វើការសូធ្យ, មានការសូធ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាធ្យាយ» មានន័យដូចម្ដេច ?

ស្វាធ្យាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ.; បា. សជ្ឈាយ ) សូត្រឮបន្តិចៗ ឬសូត្រខ្សឹបៗ; ទន្ទេញ។
ឧទាហរណ៍៖ ស្វាធ្យាយមន្ត, ស្វាធ្យាយបាលី គឺសូធ្យមន្ត, សូធ្យបាលី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាធីន» មានន័យដូចម្ដេច ?

ស្វាធីន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. < ស្វ “ខ្លួនឯង” + អធីន “ដែលតាមអំពើចិត្ត; ដែលស្ថិតនៅក្នុងអំណាច; ការស្ថិតនៅក្នុងអំណាច”; បា. សាធីន < ស + អធីន ) ដែលប្រព្រឹត្តតាមទំនើងចិត្តខ្លួនបាន, ដែលស្រេចតែនឹងខ្លួនឯង; អ្នកដែលជាអធិបតីលើខ្លួនឯង (អត្តាធីន)។
ឧទាហរណ៍៖ មនុស្សស្វាធីន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. < ស្វ “ខ្លួនឯង” + អធីន “ដែលតាមអំពើចិត្ត; ដែលស្ថិតនៅក្នុងអំណាច; ការស្ថិតនៅក្នុងអំណាច”; បា. សាធីន < ស + អធីន ) ដែលប្រព្រឹត្តតាមទំនើងចិត្តខ្លួនបាន, ដែលស្រេចតែនឹងខ្លួនឯង; អ្នកដែលជាអធិបតីលើខ្លួនឯង (អត្តាធីន)។
ឧទាហរណ៍៖ មនុស្សស្វាធីន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាទុ» មានន័យដូចម្ដេច ?

ស្វាទុ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. សាទុ ) ផ្អែម; ឆ្ងាញ់ ។ ស្វាទុភោជន ភោជនឆ្ងាញ់ ។ ស្វាទុរស រសផ្អែម , រសឆ្ងាញ់ ។ ស្វាទុវាចា សម្ដីផ្អែម។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្វាត្រោស» មានន័យដូចម្ដេច ?

ស្វាត្រោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 470-585 ម.ម កន្ទុយ 140-230 ម.ម ទម្ងន់ 3,5-9 គ.ក្រ -ភិនភាគ ៖ ក្បាល ខ្នង កន្ទុយមានពណ៌ខ្មៅជាងផ្នែកផ្សេង។ ចុងកន្ទុយកោងជាទំពក់ នៅចំទទូលក្បាលមានក្រយ៉ៅ ដែលមានរោមខ្លីបះត្រង់ៗមើលទៅរៀងដូចជាមួកកាតឹប។ -ជីវសាស្ត្រ ៖ រស់នៅព្រៃស្រោង ព្រៃជ្រុះស្លឹក មិនរស់នៅមួយកន្លែងទេ ។ ចំណីអាហារ៖ ផ្លែឈើ ផ្កា គ្រាប់ធញ្ញជាតិ សត្វល្អិត។ របាយ និងស្ថានភាព ៖ មានជាមធ្យម ហើយត្រូវបានធ្វើការហាមឃាត់ក្នុងការបរបាញ់ និង ធ្វើអាជីវកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត