Posted on Leave a comment

តើពាក្យ «ហសនវិទូ ឬ– ​វិទ» មានន័យដូចម្ដេច ?

ហសនវិទូ ឬ– ​វិទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ស្គាល់​សូរ​សំណើច អាច​ទាយ​បាន​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហស» មានន័យដូចម្ដេច ?

ហស

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរ​ដក​ដង្ហើម​ហត់​ខ្លាំង
ឧទាហរណ៍៖ ហត់​ហស​ៗ… ។

                     សូរ​សើច​ខ្លាំង។
ឧទាហរណ៍៖ សើច​ហស ឬសើច​ហស​ៗ… ។

                      ដែល​ហត់​ខ្លាំង។
ឧទាហរណ៍៖ រត់​ហស​ចុះ​ហស​ឡើង, រត់​ហស​ៗ​មក​រក ។ ហស​ៗ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហវិស» មានន័យដូចម្ដេច ?

ហវិស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ហវិស៑; បា. ហវិ ) ទឹកដោះថ្លាសម្រាប់បូជាព្រះអគ្និឬបូជាទេវតា; ភោជនាហារដែលរៀបបួងសួងទេវតា, សង្វោយទេវតា; គ្រឿងបូជាយញ្
ឧទាហរណ៍៖ រៀប​ហវិស​បូជា​ទេវតា (តាម​លទ្ធិ​ព្រាហ្មណ៍) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហល់» មានន័យដូចម្ដេច ?

ហល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ.បា. ហល “បៀតបៀន” < ហន, ន > ល; ន. “នង្គ័ល”)ទល់ខ្យល់ហេលហល ។
ឧទាហរណ៍៖ សេះហល់; ហល់ផ្ទៃ ។

                      ថ្នាំហល់ផ្ទៃ( ព. ប្រ. )គ្រឿងបរិភោគចម្អែតអាត្មា ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.បា. ហល “បៀតបៀន” < ហន, ន > ល; ន. “នង្គ័ល”)ទល់ខ្យល់ហេលហល
ឧទាហរណ៍៖ សេះហល់; ហល់ផ្ទៃ ។

                       ថ្នាំហល់ផ្ទៃ( ព. ប្រ. )គ្រឿងបរិភោគចម្អែតអាត្មា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហលាហល» មានន័យដូចម្ដេច ?

ហលាហល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្នាំ​ ឬ​ពិស​ក្លា​ខ្លាំង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. )ក្លាខ្លាំង; ដែលបណ្ដាលឲ្យក្ដៅអន្ទះអន្ទែង( ច្រើនប្រើខាងថ្នាំឬពិស )
ឧទាហរណ៍៖ ថ្នាំហលាហល, ពិសហលាហល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហរ​ពល» មានន័យដូចម្ដេច ?

ហរ​ពល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា –ពល់ កម្លាំង​ព្រះ​សិវៈ ព. ប្រ. អ្នក​មាន​កម្លាំង​ដូច​ជា​ព្រះ​សិវៈ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហរៈ» មានន័យដូចម្ដេច ?

ហរៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ហរ ) ព្រះសិវៈ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហរ អ. ថ. ហៈរៈ, ដូចជា ហរនេត្រ នេត្រព្រះសិវៈ ។ ហរពល (—ពល់)កម្លាំងព្រះសិវៈ; (ព. ប្រ.) អ្នកមានកម្លាំងដូចជាព្រះសិវៈ ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហរិតាល» មានន័យដូចម្ដេច ?

ហរិតាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ.បា. ) វត្ថុមួយប្រភេទស្ទើរជាថ្មតែសាច់ទន់សម្បុរលឿងខ្ចី ដុសឬកិនយកផង់ប្រើការធ្វើព័ណ៌លឿងជាដើម ។ ហរិតាលមនោសិលា ( —ល៉ៈ—) មនោសិលាសម្បុរលឿងខ្ចី ។ ហរិតាលម័យ ( —ល៉ៈម៉ៃ) ដែលធ្វើដោយហរិតាល ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហរិត» មានន័យដូចម្ដេច ?

ហរិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ; សំ. ហរិត ) បៃតង; ខៀវខ្ចី; លឿង; លឿងទុំ; ខ្ចី ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហៈរិ-តៈ, ដូចជា ហរិតជាតិ ជាតិអ្វីៗស្រស់ដែលមានសម្បុរខៀវ យ៉ាងដូចស្មៅស្រស់ជាដើម ។ ហរិតបណ្ណ ឬ —បត្រ ( —ប័ន ឬ—ប័ត ) ស្លឹកខៀវខ្ចី; ស្លឹកស្រស់ ។ ហរិតផល ផ្លែខ្ចី; ផ្លែឈើស្រស់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហរិ» មានន័យដូចម្ដេច ?

ហរិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ព្រះនារាយណ៍; ព្រះឥន្ទ្រ; ព្រះអាទិត្យ; សីហៈ; មាស; សម្បុរបៃតង; ព័ណ៌លឿង។ ល ។ គុ. បៃតង; លឿង ។ ហរិចន្ទន៍ ចន្ទន៍លឿង ។ ហរិរក្ខ ឬ-រក្ស ព្រះនារាយណ៍; អ្នករក្សាព្រះនារាយណ៍។ ព្រះបរមនាមនៃក្សត្រិយ៍កម្ពុជរដ្ឋមួយព្រះអង្គ សោយរាជ្យគង់នៅក្នុងក្រុងឧត្ដុង្គមានជ័យ : ព្រះបាទសម្ដេចព្រះហរិរក្ស ឬ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី( ព្រះអង្គ ដួង ) ។ ហរិរាជ ( ព. ប្រ. )ព្រះរាជាមានតេជះដូចជាព្រះនារាយណ៍ ឬដូចជាព្រះអាទិត្យ, ដូចជាសីហៈ។ ស្ដេចសីហៈ( រាជសីហ៍ ) ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហយ​ពិសេស» មានន័យដូចម្ដេច ?

ហយ​ពិសេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សេះ​សម្រាប់​បម្រុង​ការ​ត្រូវ​ប្រើ​មួយ​ដង​មួយ​កាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហយ​ពាហនៈ ឬ–វាហនៈ» មានន័យដូចម្ដេច ?

ហយ​ពាហនៈ ឬ–វាហនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាន​សេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហយៈ» មានន័យដូចម្ដេច ?

ហយៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ហយ ) សេះ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ហយ អ. ថ. ហៈយៈ ដូចជា ហយជវ័ន ល្បឿនសេះ; ដែលមានល្បឿនដូចសេះ ។ ហយពល ( —ពល់ ) កម្លាំងសេះ ។ ហយពាហនៈ ឬ —វាហនៈ យានសេះ ។ ហយពិសស សេះសម្រាប់បម្រុងការត្រូវប្រើមួយដងមួយកាល ។ហយរថ រថទឹមសេះ ។ ហយានីក ( សំ. បា. < ហយ + អនីក “ពួក,កង,ប្រជុំ” ) ពួកទាហានសេះ, កងទ័ពសេះ ( អស្សានីក ) ។ ហយោត្តម ( ហៈយោត -ដំ;សំ. បា. < ហយ + ឧត្តម ) សេះយ៉ាងល្អ, សេះពូកែ,សេះលឿន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហយោត្តម» មានន័យដូចម្ដេច ?

ហយោត្តម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < ហយ + ឧត្តម ) សេះយ៉ាងល្អ, សេះពូកែ,សេះលឿន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហយានីក» មានន័យដូចម្ដេច ?

ហយានីក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. < ហយ + អនីក “ពួក,កង,ប្រជុំ” ) ពួកទាហានសេះ, កងទ័ពសេះ ( អស្សានីក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហយវាហនៈ ឬ -​-ពាហនៈ» មានន័យដូចម្ដេច ?

ហយវាហនៈ ឬ -​-ពាហនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា យាន​សេះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហម្មិយ» មានន័យដូចម្ដេច ?

ហម្មិយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ហម្មិយ; សំហម៌្យ ) ប្រាសាទថ្មរាងកណ្ដូង; រោងថែវរៀបថ្មឬរៀបឥដ្ឋរាងកណ្ដូង; គូហារៀបថ្មឬឥដ្ឋ ។
ឧទាហរណ៍៖ ហម្មិយៈ​ជា​លំនៅ​នៃ​ពួក​បព្វជិត អ្នក​រៀន​វិបស្សនា​ធុរៈ ។ ហម្មិយៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហប់» មានន័យដូចម្ដេច ?

ហប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្ពុង​របស់​អយោម័យ​ឲ្យ​នៅ​ក្នុង​កម្តៅ​ភ្លើង​ដើម្បី​មិន​ឲ្យ​ច្រែះ​ចាប់។
ឧទាហរណ៍៖ ហប់​បាត្រ​ដែក ។

                     ដុត​របស់​លោហម័យ​ឲ្យ​រលាយ​ក្នុង​ពុម្ព​ដើម្បី​ភ្ជិត​ស្នាម​ប្រេះ​ឆា​ឬ​ស្នាម​បែក។

ឧទាហរណ៍៖ ហប់​ផ្តិល​បែក ។

                     ចាប់​ផ្អោប​សរសៃ​ធ្មៃ សរសៃ​ជក់​ត្នោត​ជាដើម ត្រកួញ​ដើម្បី​វេញ​ខ្សែ។

ឧទាហរណ៍៖ ហប់​ជក់​ត្នោត ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​ផ្ទះ​ពី​ខាង​មុខ​ឬ​ពី​ខាង​ក្រោយ​បំផុត​ដែល​ត​ភ្ជាប់​ពី​មេ​ដំបូល មាន​ចែង​ឆ្វេង​ស្តាំ។
ឧទាហរណ៍៖ ផ្ទះ​រោង​មាន​ហប់​មុខ ផ្ទះ​មាន​ហប់​មុខ​ហប់​ក្រោយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​របាំង​រាំង​ផ្លូវ​ខ្យល់ ពុំសូវ​មាន​ខ្យល់​ចេញ​ចូល។
ឧទាហរណ៍៖ ទី​ហប់ កន្លែង​ហប់​ខ្យល់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហប» មានន័យដូចម្ដេច ?

ហប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ហត់​ទន់​ខ្សោយ​កម្លាំង​ដល់​ដក​ដង្ហើម​ផ្សេស​ៗ។
ឧទាហរណ៍៖ មាន់​ជល់​គ្នា​ទាល់​តែ​ហប​ទាំង​ពីរ ដាល់​គ្នា​ដល់​ហប​រាល់​ខ្លួន។ ហប​ហត់ ហត់​ម្ហប​ៗ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ហត់​ទន់​ខ្សោយ​កម្លាំង​ដល់​ដក​ដង្ហើម​ផ្សេស​ៗ។
ឧទាហរណ៍៖ មាន់​ជល់​គ្នា​ទាល់​តែ​ហប​ទាំង​ពីរ ដាល់​គ្នា​ដល់​ហប​រាល់​ខ្លួន។ ហប​ហត់ ហត់​ម្ហប​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហនេយ្យុំ» មានន័យដូចម្ដេច ?

ហនេយ្យុំ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (បា.) គប្បី​សម្លាប់ ។ ខ្មែរ​ប្រើ​ក្លាយ​ជា គុ. សំដៅ​សេចក្ដី​ថា “ដែល​ត្រូវ​តែ​ប្រហារ​ជីវិត​បង់”។
ឧទាហរណ៍៖ ចោរ​ហនេយ្យុំ  ចោរ​កំណាច​ដែល​ត្រូវ​តែ​សម្លាប់​ចោល (និយាយ​ក្លាយ​ឃ្លាត​ទៅ​ទៀត​ជា ចោរ​ហន្ទយុំ  ក៏​មាន អ. ថ. ហ័ន-ទៈយុង  ប៉ុន្តែ​បើ​ចង់​ឲ្យ​ត្រឹម​ត្រូវ​កុំ​ប្រើ ហន្ទយុំ គួរ​ប្រើ ហនេយ្យុំ  វិញ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហនូ» មានន័យដូចម្ដេច ?

ហនូ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. បុៈ ) ឬ : ដូច្នោះទេហនូ ? , ឯណោះទេហនូកូវ? ( ច្រើនប្រើក្នុងសាស្ត្រាទេសន៍និងកាព្យបុរាណ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហនុមាន» មានន័យដូចម្ដេច ?

ហនុមាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ហនុមត៑, ហនុមន្ត,—មាន៑, —មាន្ត ឬ ហនូ— ) ឈ្មោះស្តេចពានរមួយជាសេនារបស់ព្រះរាម ក្នុងរឿងរាមកេរ្តិ៍ ( ហៅ ពាយុបុត្រ ឬ វាយុបុត្រ ក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហទ័យ» មានន័យដូចម្ដេច ?

ហទ័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.ហទយ; សំ. ហ្ឬទយ )បេះដូង, ដួងចិត្ត, ចិត្ត; ទ្រូង ។ រ. ស. ព្រះហឫទ័យ ឬព្រះរាជហឫទ័យ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ត្រូវសរសេរហទយ អ. ថ. ហៈទៈយៈ, ដូចជា ហទយពិការ ឬ—វិការ ពិការបេះដូង, ដំណើរខូចបេះដូង ។ ហទយរូប រូបបេះដូង, តួបេះដូង ។ ហទយរោគ រោគបេះដូង; រោគឈឺចិត្ត ។ ហទយវត្ថុ លំនៅរបស់ចិត្ត( តួបេះដូង )។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហទយសាស្រ្ត» មានន័យដូចម្ដេច ?

ហទយសាស្រ្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការថ្លែងរៀបរាប់យ៉ាងពិស្តារពីបេះដូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហទយវិទ្យា» មានន័យដូចម្ដេច ?

ហទយវិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្នែកពេទ្យវិទ្យា ដែលបរិយាយពីរោគបេះដូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហទយលេខ» មានន័យដូចម្ដេច ?

ហទយលេខ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមនៃកម្រិត ដែលហទយបរិធានគូសកំណត់ចំណាំឱ្យដឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហទយបរិធាន» មានន័យដូចម្ដេច ?

ហទយបរិធាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ពេទ្យប្រើសម្រាប់ផ្ទៀងស្តាប់ដំណើរជីពចរ គឺកម្លាំងឈាមដែលរត់ក្នុងបេះដូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហទយក័ណ្ណស្តាំ» មានន័យដូចម្ដេច ?

ហទយក័ណ្ណស្តាំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថង់បេះដូងខាងស្តាំនៃមនុស្ស ឬសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហទយក័ណ្ណឆ្វេង» មានន័យដូចម្ដេច ?

ហទយក័ណ្ណឆ្វេង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថង់បេះដូងខាងឆ្វេងនៃមនុស្ស ឬសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ​ហារីយ៍» មានន័យដូចម្ដេច ?

ហត្ថ​ហារីយ៍

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ល្មម​ចាប់​កាន់​ដោយ​ដៃ​យក​ទៅ​មក​បាន។
ឧទាហរណ៍៖ របស់​នេះ​ជា​ហត្ថ​ហារីយ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ​សូត្រ» មានន័យដូចម្ដេច ?

ហត្ថ​សូត្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អំបោះ​ដំណង​ដៃ ដែល​ចង​ក្នុង​វេលា​ធ្វើ​អាវាហ​មង្គល​ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថលេខាសង្ខេប» មានន័យដូចម្ដេច ?

ហត្ថលេខាសង្ខេប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហត្ថលេខាដែលគេចុះជាសញ្ញាកាត់ខ្លី ទុកគ្រឿងសម្គាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ​លេខា» មានន័យដូចម្ដេច ?

ហត្ថ​លេខា

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា លាយ​ដៃ, ថ្នាំង​ដៃ ។ សម័យ​បច្ចុប្បន្ន​នេះ​ប្រើ​សំដៅ​ការ​ចុះ​នាម​ដោយ​ដៃ​ខ្លួន​ឯង
ឧទាហរណ៍៖ ចុះ​ហត្ថ​លេខា ចុះ​ស៊ីញេ រ. ស. ប្រើ​ជា ព្រះ​ហស្ដ​លេខា ម. ព. ឡាយ​ព្រះ​ហស្ដ ឬ ឡាយ​ព្រះ​ហស្ត​លេខា ទៀត​ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ​គត» មានន័យដូចម្ដេច ?

ហត្ថ​គត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ដល់​ដៃ ដែល​នៅ​ក្នុង​កណ្ដាប់​ដៃ អ្វី​ៗ​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ​ខ្នាតឬ ហត្ថ​ជាង​ឈើ» មានន័យដូចម្ដេច ?

ហត្ថ​ខ្នាតឬ ហត្ថ​ជាង​ឈើ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រង្វាស់​ប្រវែង​មួយ​ហត្ថ ដែល​ជា​ខ្នាត​សម្រាប់​ជាង​ឈើ​ក្នុង​បុរាណ​សម័យ (ប្រវែង​កន្លះ​ម៉ែត្រ​បារាំងសែស) ហៅ វឌ្ឍកី​ហត្ថ ឬ​ហត្ថមជ្ឈិម​បុរស ក៏​បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ​ក្រពុំ» មានន័យដូចម្ដេច ?

ហត្ថ​ក្រពុំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខ្នាត​រង្វាស់​ប្រវែង​មួយ​គក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ​កោសល្យ ឬ–សល្ល» មានន័យដូចម្ដេច ?

ហត្ថ​កោសល្យ ឬ–សល្ល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ឈ្លាស​ដោយ​ដៃ ការ​ប៉ិន​ប្រសប់​ខាង​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដោយ​ដៃ មាន​ការ​គូរ​វាស​ឬ​កាត់​ដេរ​ខោ​អាវ​ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ​កម្ម​មូល» មានន័យដូចម្ដេច ?

ហត្ថ​កម្ម​មូល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្លៃ​បំណាច់​ដៃ រង្វាន់​ស្នាដៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ​កម្ម ឬ–កិច្ច» មានន័យដូចម្ដេច ?

ហត្ថ​កម្ម ឬ–កិច្ច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ដែល​ត្រូវ​ធ្វើ​ដោយ​ដៃ ការ​របស់​ជាង ជំនាង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថិលិង្គ» មានន័យដូចម្ដេច ?

ហត្ថិលិង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា.<ហត្ថី”ដំរី”+លិង្គ”ភេទ,បែបភាព”,សំ. ហស្ដិន៑>ហស្ដី+លិង្គ) សត្វបក្សីមួយប្រភេទ មាឌធំសម្បើម មានរូបសណ្ឋានស្រដៀងនឹងដំរី មានចំពុះ មានក្រញាំជើងធំមាំ មានចំអេងស្លាបធំវែង អាចឆាបឆក់សត្វធំៗ មានម្រឹគជាដើម យកធ្វើជាចំណីរបស់វាបាន មានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្ត វាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗ ព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថា សត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទ បរន្តបៈ វានាំយកព្រះនាងទៅដាក់លើប្រគាបឈើ ព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រ គឺឧទេនកុមារ ដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតា មានព្រះកិត្តិនាមថា ព្រះបាទឧទេន ទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃ មានល្បីក្នុងផ្ទៃរឿងនិទានជាប់ មានជាប្រពៃណីឲ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិក យកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យ ក្នុងរជ្ជកាលសម័យបុរាណ មានពាក្យថា ឧទេនៗ មានភក្តីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ ឃើញថា ក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន( ប្រើជា ហត្ថីលិង្គ ឲ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថិមារក» មានន័យដូចម្ដេច ?

ហត្ថិមារក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ហត្ថី “ដំរី” + មារក “អ្នកសម្លាប់” )អ្នកសម្លាប់ដំរី( ព្រានអ្នកបាញ់ដំរី, ព្រានដំរី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថិបាល» មានន័យដូចម្ដេច ?

ហត្ថិបាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ព. ហត្ថិគោបក) ។ ហត្ថិបាលិកា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថិគោបិកា» មានន័យដូចម្ដេច ?

ហត្ថិគោបិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ពាក្យ ហត្ថិគោបក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថិគោបក» មានន័យដូចម្ដេច ?

ហត្ថិគោបក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < ហត្ថី “ដំរី” + គោបក “អ្នករក្សា” ) អ្នករក្សាដំរី, គង្វាលដំរី, បើស្ត្រីជា ហត្ថិគោបិកា ( ប្រើជា ហត្ថិបាល ក៏បាន; បើស្ត្រីជា ហត្ថិបាលិកា អ.ថ.—ប៉ា— ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថា—» មានន័យដូចម្ដេច ?

ហត្ថា—

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ម. ក្នុង ព. ហត្ថ) ។ (ម. ក្នុង ព. ហត្ថី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថាភរណៈ ឬ ហត្ថាលង្ការ» មានន័យដូចម្ដេច ?

ហត្ថាភរណៈ ឬ ហត្ថាលង្ការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បា. ហត្ថ ដៃ អាភរណ ឬ អលង្ការ គ្រឿង​ប្រដាប់ គ្រឿង​ប្រដាប់​សម្រាប់​តាក់តែង​ដៃ មាន​ចិញ្ចៀន​ជាដើម ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថសាទរ» មានន័យដូចម្ដេច ?

ហត្ថសាទរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការទះដៃត្រេកអរ ចំពោះអំពើរបស់អ្នកដទៃ ដែលជាទីគាប់ចិត្តរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថលេខាអម» មានន័យដូចម្ដេច ?

ហត្ថលេខាអម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហត្ថលេខាខាងក្រោយនៃជនដែលជាអ្នកត្រូវចុះរួចជាមុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថលេខាសង្ខេប» មានន័យដូចម្ដេច ?

ហត្ថលេខាសង្ខេប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហត្ថលេខាដែលគេចុះជាសញ្ញាកាត់ខ្លី ទុកគ្រឿងសម្គាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថលេខា» មានន័យដូចម្ដេច ?

ហត្ថលេខា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ ឬសញ្ញាដែលគេចុះពីខាងក្រោមលិខិត ទុកជាគ្រឿងសម្គាល់ថា ពិតរបស់ខ្លួនមែន ឬជាគ្រឿងបញ្ជាក់ថា យល់ព្រមតាមសេចក្តីសំបុត្រ។

តើពាក្យ «ហត្ថរេខាវិទ្យា» មានន័យដូចម្ដេច ?

ហត្ថរេខាវិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិល្បៈខាងការទស្សន៍ទាយ ដោយពិនិត្យមើលបាតដៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថរេខាវិទូ» មានន័យដូចម្ដេច ?

ហត្ថរេខាវិទូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកទស្សន៍ទាយដោយពិនិត្យមើលបាតដៃ ពីរាសីឡើងចុះរបស់មនុស្ស។

តើពាក្យ «ហត្ថពលិក» មានន័យដូចម្ដេច ?

ហត្ថពលិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនជាងជាចំាបាច់ដើម្បីធ្វើការងារណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថពល» មានន័យដូចម្ដេច ?

ហត្ថពល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការងាររបស់ជាងដែលធ្វើវត្ថុអ្វីមួយ ដោយកម្លាំងកាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថប្បហារ» មានន័យដូចម្ដេច ?

ហត្ថប្បហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រហារ​ដោយ​ដៃ (មាន​វាយ ទះ តប់​ជាដើម)។
ឧទាហរណ៍៖ ធ្វើ​ហត្ថប្បហារ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថបាស» មានន័យដូចម្ដេច ?

ហត្ថបាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.;សំ. ហស្ដ”ដៃ”+បាឝ”អន្ទាក់” ) អន្ទាក់ដៃ។ ក្នុងវិន័យពុទ្ធសាសនា ប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង ២ ហត្ថមួយចំអាម; មានបែបកំណត់ ២ យ៉ាងគឺ សម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗ ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមក អស់ម្ខាង ១ ហត្ថ នៅសល់ចន្លោះ ១ ចំអាម គឺឲ្យឃ្លាត ១ ចំអាមពីគ្នា រួមជា ២ ហត្ថ ១ ចំអាម ។ សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឲ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ , ចំណែកខាងបដិគ្គាហក ឲ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមក រួមទាំងពីរខាងឲ្យបាន ២ ហត្ថ ១ ចំអាម ។ ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈក្នុងឧបសម្បទាកម្មជាដើមថា ហត្ថបាស ដែរ ។
ឧទាហរណ៍៖ ភិក្ខុ​គង់​ហត្ថបាស ប្រគេន​អីវ៉ាន់​លោក​ហត្ថ​បាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថច្ឆេទ» មានន័យដូចម្ដេច ?

ហត្ថច្ឆេទ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កាត់​ដៃ ការ​កាត់​ដៃ ។
ឧទាហរណ៍៖ ទោស​ហត្ថច្ឆេទ ទោស​កាត់​ដៃ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថគ្រឹះ» មានន័យដូចម្ដេច ?

ហត្ថគ្រឹះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឹះស្ថានជាទីលើករើទុកដាក់នូវទំនិញ ទីដុតនំប៉័ងសម្រាប់ធ្វើជាស្បៀងដល់កងទ័ព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថគ្រាះ» មានន័យដូចម្ដេច ?

ហត្ថគ្រាះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលើក រើចុះឡើងនូវទំនិញបន្តដៃពីម្នាក់ទៅម្នាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថកោបនា» មានន័យដូចម្ដេច ?

ហត្ថកោបនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការគ្រប់គ្រងរក្សាឱ្យគង់នូវប្រាក់កាសរបស់រដ្ឋ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហត្ថ» មានន័យដូចម្ដេច ?

ហត្ថ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ហស្ដ )ដៃ; ប្រមោយដំរី; ផ្នួងសក់។ ឈ្មោះនក្សត្រឬផ្កាយឫក្សពួកទី១៣មាន៥ដួងសណ្ឋានស្រដៀងនឹងដៃ។ ខ្នាតរង្វាស់ប្រវែងពីរចំអាមឬប្រវែងកន្លះលូក គឺប្រវែងពីត្រឹមចុងដុំដៃដល់ចុងម្រាមដៃកណ្តាល
ឧទាហរណ៍៖ ប្រវែង​មួយ​ហត្ថ​មួយ​ចំអាម ។ ហត្ថ​ក្រពុំ ខ្នាត​រង្វាស់​ប្រវែង​មួយ​គក់ ។ ហត្ថ​ខ្នាត ឬហត្ថ​ជាង​ឈើ រង្វាស់​ប្រវែង​មួយ​ហត្ថ ដែល​ជា​ខ្នាត​សម្រាប់​ជាង​ឈើ​ក្នុង​បុរាណ​សម័យ (ប្រវែង​កន្លះ​ម៉ែត្រ​បារាំងសែស) ហៅ វឌ្ឍកី​ហត្ថ ឬ​ហត្ថ មជ្ឈិម​បុរស ក៏​បាន ។

                          បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ.ថ. ហ័ត-ថៈ ដូចជា ហត្ថកម្ម ឬ—កិច្ច ការដែលត្រូវធ្វើដោយដៃ, ការរបស់ជាង, ជំនាង ។ ហត្ថកម្មមូល (ហ័ត-ថៈក័ម-ម៉ៈមូល) ថ្លៃបំណាច់ដៃ, រង្វាន់ស្នាដៃ ។ ហត្ថកោសល្យ ឬ–សល្ល ( –សល់ ) ការឈ្លាសដោយដៃ,ការប៉ិនប្រសប់ខាងធ្វើកិច្ចការផ្សេងៗដោយដៃ មានការគូរវាសឬកាត់ដេរខោអាវជាដើម ។ ហត្ថគត ( –គត់ ) ដែលដល់ដៃ, ដែលនៅក្នុងកណ្តាប់ដៃ; អ្វីៗដែលនៅក្នុងកណ្តាប់ដៃ ។ហត្ថច្ឆេទ ( ហ័ត-ថ័ច-ឆែត ) កាត់ដៃ; ការកាត់ដៃ : ទោសហត្ថច្ឆេទ ទោសកាត់ដៃ ។ ហត្ថប្បហារ ( ហ័ត-ថ័ប-ប៉ៈហា ) ការប្រហារដោយដៃ( មានវាយ, ទះ, តប់ជាដើម ) : ធ្វើហត្ថប្បហារ ។ ហត្ថពល កម្លាំងដៃ ។ ហត្ថលេខា លាយដៃ, ថ្នាំងដៃ ។សម័យបច្ចុប្បន្ននេះប្រើសំដៅការចុះនាមដោយដៃខ្លួនឯង : ចុះហត្ថលេខា( ចុះស៊ីញេ ); រ. ស. ប្រើជា ព្រះហស្ដលេខា ( ម. ព. ឡាយព្រះហស្ដ ឬឡាយព្រះហស្តលេខា ទៀតផង ) ។ ហត្ថសូត្រ អំបោះចំណងដៃ ( ដែលចងក្នុងវេលាធ្វើអាវាហមង្គលជាដើម ) ។ហត្ថហារីយ៍ ដែលល្មមចាប់កាន់ដោយដៃយកទៅមកបាន : របស់នេះជាហត្ថហារីយ៍ ។ ហត្ថាភរណៈ ឬហត្ថាលង្ការ ( បា.<ហត្ថ ” ដៃ ” + អាភរណ ឬ អលង្ការ “គ្រឿងប្រដាប់” ) គ្រឿងប្រដាប់សម្រាប់តាក់តែងដៃ ( មានចិញ្ចៀនជាដើម )។ ល ។

តើពាក្យ «ហត់» មានន័យដូចម្ដេច ?

ហត់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដក​ដង្ហើម​ខ្លី​ៗ​ញាប់​ៗ​ប្រផុត​ប្រផើយ​ដោយ​ខ្សោយ​កម្លាំង​ព្រោះ​រត់​ជាដើម ។

                     ខំ​ប្រឹង​រត់​ទាល់​តែ​ហត់ ។ ហត់​នឿយ ឬ នឿយ​ហត់ នឿយ​ខ្លាំង​ដល់​ហត់​
ឧទាហរណ៍៖ ម្តង​ៗ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដក​ដង្ហើម​ខ្លី​ៗ​ញាប់​ៗ​ប្រផុត​ប្រផើយ​ដោយ​ខ្សោយ​កម្លាំង​ព្រោះ​រត់​ជាដើម ។
ឧទាហរណ៍៖ ខំ​ប្រឹង​រត់​ទាល់​តែ​ហត់ ។ ហត់​នឿយ ឬ នឿយ​ហត់ នឿយ​ខ្លាំង​ដល់​ហត់​ម្តង​ៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហឋវិទ្យា» មានន័យដូចម្ដេច ?

ហឋវិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) វិទ្យា​ដែល​ចេះ​មក​ពី​ហឋ​យោគ។
ឧទាហរណ៍៖ ហឋ​វិទ្យា​របស់​ពួក​និគ្រន្ថ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហឋយោគ» មានន័យដូចម្ដេច ?

ហឋយោគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.) ការ​ហាត់​ប្រព្រឹត្ត​យ៉ាង​តឹង​តាមលទ្ធិ​និគ្រន្ថ (មាន​ហាត់​ឈរ​តែ​ជើង​ម្ខាង​ជ្រោង​ដៃ​ទាំង​ពីរ​ត្រង់​ភ្លឹង​ទៅ​លើ​ជាដើម) ។
ឧទាហរណ៍៖ ពួក​និគ្រន្ថ​ធ្វើ​ហឋ​យោគ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហដ្ឋចិត្ត» មានន័យដូចម្ដេច ?

ហដ្ឋចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. ហ្ឫឞ្ដមានស៑ ) ចិត្តរីករាយ ។
ឧទាហរណ៍៖ មាន​ហដ្ឋ​ចិត្ត ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ចិត្ត​រីក​រាយ។
ឧទាហរណ៍៖ មនុស្ស​ហដ្ឋ​ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហដ្ដវិលាសិនី» មានន័យដូចម្ដេច ?

ហដ្ដវិលាសិនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ហដ្ដ”ផ្សារ”+ វិលាសិនី”ស្ត្រីអ្នកលេងឫក” ) ស្រ្តីអ្នកលេងឫកក្នុងផ្សារ ( ស្រីផ្សារ; ស្រីពេស្យា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហដ្ដចោរិកា» មានន័យដូចម្ដេច ?

ហដ្ដចោរិកា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (មើល​ពាក្យ ហដ្ដចោរក) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហដ្ដចោរក» មានន័យដូចម្ដេច ?

ហដ្ដចោរក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ហដ្ត “ផ្សារ; ទីលេងមហោស្រព; ទីប្រជុំជន” +ចោរក “អ្នកលួច, អ្នកឆក់” ) ចោរអ្នកលួចឆក់យកអីវ៉ាន់គេក្នុងផ្សារឬក្នុងទីតាំងរបស់សម្ងាចឲ្យមហាជនមើល( បើស្រ្តីជា ហដ្ដចោរិកា) ។ ព. កា.ថា
ឧទាហរណ៍៖ ហដ្ដ​ចោរក វា​រែង​លប​ឆក់ ទ្រព្យ​គេ​ឥត​ក្រែង ច្រើន​តែ​គេ​ចាប់ បាន​ខ្លួន​ពុំ​លែង ទ្រព្យ​ឆក់​ដាក់​ស្តែង ជា​ព័ស្តុ​នៅ​ដៃ ។ រួច​ពី​ជាប់​គុក នៅ​តែ​លុយ​លុក ឆក់​ទៀត​ទាំង​ថ្ងៃ ត្រូវ​កូន​ប្រុស​ស្រី ជៀស​កុំ​ប្រាស្រ័យ នឹង​ជន​ចង្រៃ នេះ​ដោយ​ដាច់​ខាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហង្សបាទ» មានន័យដូចម្ដេច ?

ហង្សបាទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ហំសបាទ ) ព័ណ៌ក្រហមដូចជាសម្បុរជើងហង្ស ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ក្រហម​ដូច​ជា​សម្បុរ​ជើង​ហង្ស (មញ្ជេដ្ឋ) ។
ឧទាហរណ៍៖ ព័ណ៌​ហង្ស​បាទ រស្មី​ហង្ស​បាទ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហង្សធំ, វល្លិវែក» មានន័យដូចម្ដេច ?

ហង្សធំ, វល្លិវែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហង្សធំជាគុម្ពព្រឹក្សវារលើដី ឬវារឡើងដើមឈើក្នុងព្រៃស្រោង នៃអាស៊ីអាគេ្នយ៍ ។ គ្រូថ្នាំយកឫសដើមនេះផ្សំធ្វើថ្នាំព្យាបាលរោគស្វាយប្រមេះ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

តើពាក្យ «ហង្ស» មានន័យដូចម្ដេច ?

ហង្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ.)(បា.) (ហំស) ក្ងាន​ព្រៃ (បារ. Cygne ស៊ីញ) ។ បក្សី​ពួក​សកុណ​ជាតិ​មាន​ក្រញាំ​ជើង​ព្រែក​ជាប់​គ្នា រូប​រាង​ដូច​ក្ងាន ប៉ុន្តែ​មាន​ចំពុះ​រៀវ​ស្រួច​ខាង​ចុង​បន្តិច​មាន-ក​មូល​វែង ច្រើន​តែ​មាន​សម្បុរ​ស្លាប-ស​ភ្លឺ ឬ​សម្បុរ​ស្លាប​លឿង​ក៏​មាន​ខ្លះ ហៅ​ថា សុវណ្ណ​ហង្ស ជា​សត្វ​ហើរ​បាន​ខ្ពស់​ត្រដែត កាត់​ឆ្លង​ទី​ឆ្ងាយ​ៗ ចូល​ចិត្ត​ហើរ​ចុះ​ហែល​ទឹក រក​ចំណី​ក្នុង​ទឹក វា​ហែល​ទឹក​ពង់​ក​វា​សម​ណាស់, មើល​ទៅ​ឃើញ​ខ្ញង់​គួរ​ពេញ​ចិត្ត​ចង់​គយ​គន់, ហេតុ​នេះ​បាន​ជា​មាន​កាព្យ បុរាណ​ថា ល្អ​នេះ​ពេញ​ល្អ គន់​មើល​ទៅ​ក មូល​ដូច​ក​ហង្ស គន់​មើល​ទៅ​មុខ មុខ​មូល​ក្រឡង់ គួរ​ឲ្យ​តែ​ចង់ មើល​ហើយ​មើល​ទៀត ។ មាន​កវី​និពន្ធ​ក្នុង​គម្ពីរ​លោកនីតិ​ថា ថី រមតិ បុ ខុ រមតិ ធំ ហឹ រមតិ បំ ហំ រមតិ បោ “ស្រ្តី​ត្រេកអរ​ចំពោះ​បុរស ភិក្ខុ​មាន​សីល​ស្រស់​ត្រេកអរ​ចំពោះ​ធម៌ ក្របី​ត្រេកអរ​ចំពោះ​ភក់​ថា​បវរ សត្វ​ហង្ស​និករ​ត្រេកអរ​ចំពោះ​ស្រះ​ឈូក” ។ សត្វ​ហង្ស​នេះ​ច្រើន​កើត​មាន​នៅ​ក្នុង​ប្រទេស​មាន​អាកាស​ធាតុ​ត្រជាក់​ល្មម ជា​សត្វ​ព្រៃ ពុំ​មែន​ជា​បសុ​សត្វ​ទេ ។ មាន​ចាស់​ទុំ​ខ្លះ​និយាយ​តំណាល​ថា​ក្នុង​ប្រទេស​កម្ពុជា​យើង​សម័យ​ពី​ដើម​នៅ​ខែត្រ​កំពង់សោម (ស្រុក​កំពង់សោម​ខែត្រ​កោះកុង​សម័យ​បច្ចុប្បន្ន) មាន​ហ្វូង​ហង្ស​ហើរ​មក​ចុះ​លេង​ទឹក​ម្តង​ៗ​ដែរ ប៉ុន្តែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ពុំ​ដែល​បាន​ឮ​គេ​និយាយ​ថា​មាន​ហង្ស​ទេ ។ ហង្ស នេះ​បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ហង់សៈ ដូច​ជា ហង្ស​គតិ ដំណើរ​នៃ​ហង្ស ដែល​មាន​លំនាំ​ដំណើរ​ស្រដៀង​នឹង​ហង្ស ។ ហង្ស​គាមិនី ស្រ្តី​ដែល​មាន​លំនាំ​ដំណើរ​ស្រដៀង​នឹង​ហង្ស ។ ហង្ស​នាទ សម្រែក​ហង្ស ។ហង្ស​ពាហៈ –ពាហនៈ ឬ–រថ ដែល​មាន​ហង្ស​ជា​ជំនិះ (ព្រះ​ព្រហ្ម) ។ ហង្ស​មាលា ហ្វូង​ហង្ស (ប្រើ​ជា ហង្ស​និករ ក៏​បាន) ។ ហង្ស​រាជ ស្តេច​ហង្ស ឬ​ហង្ស​ជា​ស្តេច​នៃ​បក្សី (រាជ​ហង្ស) ។ ហង្ស​សេត ឬ ហង្ស​ស្វេត ស​ដូច​សម្បុរ​ស្លាប​ហង្ស ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហង» មានន័យដូចម្ដេច ?

ហង

👉ថ្នាក់ពាក្យជា បុរិសសព្វនាម
មានន័យថា មេ ឯង ។ ពាក្យ​សម្រាប់​អ្នក​ធំ​ឬ​ចាស់​និយាយ​ទៅ​រក​ស្រី​ដែល​តូច​ទាប​ជាង​ខ្លួន ឬ​និយាយ​ដោយ​ស្មោះ​ស្មើ​ទៅ​រក​ស្រី​ស្មើ​ភាព​នឹង​ខ្លួន។
ឧទាហរណ៍៖ នែ​ហង ! ហង​ឯង​ទៅ​ណា ? (ព. សា. ថា អ្ងែង និយាយ​ថា : ចុះ​អ្ងែង​ធ្វើ​អី ? ម. ព. នេះ​ទៀត​ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ហក់» មានន័យដូចម្ដេច ?

ហក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្លាក់​ពី​លើ​ដាំ​ក្បាល​ចុះ​មក​ក្រោម​ដូច​គេ​ច្រាន។
ឧទាហរណ៍៖ កូន​ក្មេង​ហក់​ពី​លើ​រាន​ហាល​ផ្ទះ ។ ស្ទុះ​លោត​ក្រទីក្រទា : ហក់​គុន​ដំបង, ហក់​ចុះ​ហក់​ឡើង ។

                      ស្ទុះ​លោត​ក្រទីក្រទា។
ឧទាហរណ៍៖  ហក់​គុន​ដំបង ហក់​ចុះ​ហក់​ឡើង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on 28 Comments

តើពាក្យ «ហក» មានន័យដូចម្ដេច ?

ហក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​រើ​សា​ឡើង​វិញ ដែល​រើ​រឹត​ឡើង​វិញ។
ឧទាហរណ៍៖ ហក​ដំបៅ ឬដំបៅ​ហក ។

                      ដែលភ្លាត់, ធ្លោយ, ជ្រុល, ស៊ុន ។
ឧទាហរណ៍៖ ហក​ដំណើរ ឬដំណើរ​ហក ហក​សម្តី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត