Posted on Leave a comment

តើពាក្យ «ហប់» មានន័យដូចម្ដេច ?


ហប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឆ្ពុង​របស់​អយោម័យ​ឲ្យ​នៅ​ក្នុង​កម្តៅ​ភ្លើង​ដើម្បី​មិន​ឲ្យ​ច្រែះ​ចាប់។
ឧទាហរណ៍៖ ហប់​បាត្រ​ដែក ។

                     ដុត​របស់​លោហម័យ​ឲ្យ​រលាយ​ក្នុង​ពុម្ព​ដើម្បី​ភ្ជិត​ស្នាម​ប្រេះ​ឆា​ឬ​ស្នាម​បែក។

ឧទាហរណ៍៖ ហប់​ផ្តិល​បែក ។

                     ចាប់​ផ្អោប​សរសៃ​ធ្មៃ សរសៃ​ជក់​ត្នោត​ជាដើម ត្រកួញ​ដើម្បី​វេញ​ខ្សែ។

ឧទាហរណ៍៖ ហប់​ជក់​ត្នោត ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែក​ផ្ទះ​ពី​ខាង​មុខ​ឬ​ពី​ខាង​ក្រោយ​បំផុត​ដែល​ត​ភ្ជាប់​ពី​មេ​ដំបូល មាន​ចែង​ឆ្វេង​ស្តាំ។
ឧទាហរណ៍៖ ផ្ទះ​រោង​មាន​ហប់​មុខ ផ្ទះ​មាន​ហប់​មុខ​ហប់​ក្រោយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​របាំង​រាំង​ផ្លូវ​ខ្យល់ ពុំសូវ​មាន​ខ្យល់​ចេញ​ចូល។
ឧទាហរណ៍៖ ទី​ហប់ កន្លែង​ហប់​ខ្យល់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply