Posted on Leave a comment

តើពាក្យ «ស្វាយចន្ទី» មានន័យដូចម្ដេច ?


ស្វាយចន្ទី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីប្រើជារបោយឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅ វេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិច មានជ័របន្តិចៗ ប្រើការញាំបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំ មានជីវជាតិ ឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី, សម័យបច្ចុប្បន្ននេះ គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃ គួរប្រជាពលរដ្ឋពេញចិត្តដាំឲ្យបានច្រើនឡើង ព្រោះជាសេដ្ឋកិច្ចបន្ទាប់បន្សំមួយប្រភេទ ក្នុងប្រទេសកម្ពុជាយើងដែរ។
ឧទាហរណ៍៖ គ្រាប់ស្វាយចន្ទីលីងមានរសឈ្ងុយឆ្ងាញ់ សម្រាប់បរិភោគមុន នាំឲ្យការបរិភោគភោជនាហារមានរសឆ្ងាញ់ជាងធម្មតា ( អ្នកស្រុកខ្លះហៅ ខ្យូវ គេនិយាយថា ដើមខ្យូវ, ផ្លែខ្យូវ, គ្រាប់ខ្យូវ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply