ស្លូត
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនកាច, ឥតកាច, ទីទៃពីកាច
ឧទាហរណ៍៖ មនុស្សស្លូត, ចិត្តស្លូត។
ស្លូតត្រង់ ស្លូតផងត្រង់ផង ។ ស្លូតស្លាប់ ស្លូតស៊ូតែស្លាប់, ស៊ូតែទទួលខុស មិនតវ៉ា
ឧទាហរណ៍៖ មនុស្សស្លូតស្លាប់ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត