Posted on Leave a comment

តើពាក្យ «ស្លាប» មានន័យដូចម្ដេច ?


ស្លាប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈមួយប្រភេទរបស់សត្វបក្សី សម្រាប់ទទះ, សម្រាប់ហើរ ។
ឧទាហរណ៍៖ ស្លាបមាន់, ស្លាបកុក ។

                      ប្រដាប់សម្រាប់ប្រើការឲ្យជក់ខ្យល់ឬជក់ទឹកមានបែបច្រើនប្រភេទផ្សេងៗ
ឧទាហរណ៍៖ ស្លាបក្ដោង; ស្លាបចក្រ; ស្លាបព្រួញ; ស្លាបរង្វឹង, ស្លាបឯក ។ ល។

                        ព. ប្រ. ដែលមានសម្បុរស្រដៀងឬដូចព័ណ៌ស្លាបសត្វនោះៗ
ឧទាហរណ៍៖ សម្បុរស្លាបកន្លង់, សម្បុរស្លាបកំភេម, —ស្លាបជ្រឹង, —ស្លាបទៀវ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាធម៌» មានន័យដូចម្ដេច ?


ស្លាធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយកំណាត់ធាងចេកឬកូនចេកតូច មានជើង មានដោតម្លូស្លានិងផ្កា សម្រាប់ប្រើជាគ្រឿងបូជាឬជាលម្អក្នុងវេលានិមន្តព្រះភិក្ខុសង្ឃសូត្រព្រះបរិត្ត ។ ស្លាធម៌ដូង ផ្លែដូងខ្ចីឬទុំដែលរចនាធ្វើជាស្លាធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាត្រួយ» មានន័យដូចម្ដេច ?


ស្លាត្រួយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កញ្ចប់ស្លឹកចេកស្រស់ខ្ទាស់កន្លាស់រាងតូចស្រួចចុងដើមស្មើគ្នា មានដាក់ម្លូស្លាខាងក្នុង សម្រាប់ប្រើក្នុងការបុណ្យទាន តាមសណ្ដាប់ខ្មែរសម័យបុរាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាតាឱន» មានន័យដូចម្ដេច ?


ស្លាតាឱន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតចសារជាតិមួយប្រភេទ ដើមស្រដៀងនឹងស្លា តែសាច់ខាងក្រៅជាខ្លឹមរឹងច្រើនដុះក្នុងព្រៃទំនាបដងជ្រោះ ប្រើការធ្វើរនាបជាប់បានយូរ, មានសម្បូណ៌នៅស្រុកកំពង់សោមខែត្រកោះកុង ( ហៅត្រឹមតែ តាឱន ឬ ត្រឱន ក៏បាន ) ។ កុំច្រឡំនឹងពាក្យ ត្រឱន ន. ដែលជាឈ្មោះត្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាត» មានន័យដូចម្ដេច ?


ស្លាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្លោះត្រីស្រកាមួយប្រភេទ រាងស្ដើងសំប៉ែត ( ពួកត្រីក្អី ) មានឆ្អឹងច្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាឈ្មោល» មានន័យដូចម្ដេច ?


ស្លាឈ្មោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរុក្ខជាតិមួយប្រភេទ ដើមមូលតូច សណ្ឋានស្រដៀងនឹងត្រថុកតែសាច់រឹងជាង ស្លឹកវែងៗជាសំណុំកញ្ចុំតែខាងលើ, កាច់ខ្នែងដាំដុះ, គេច្រើនដាំជាលម្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាជ្វា» មានន័យដូចម្ដេច ?


ស្លាជ្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ័រខាប់ស្អិតកករឹង សម្បុរខ្មៅ រសល្វីង កើតអំពីការរំងាស់សំបកឈើមួយប្រភេទ ស្លឹកស្រដៀងនឹងពពេល សម្រាប់ប្រើការផ្សំនឹងកំបោរបៀកម្លូស៊ីស្លា, សំបកសុទ្ធមិនបាច់រំងាស់ ប្រើស៊ីស្លាក៏បាន; ឈើនុ៎ះឯង ក៏ហៅដើម ស្លាជ្វា ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «លាជីគ្រប (ស្លាជីប)» មានន័យដូចម្ដេច ?


លាជីគ្រប (ស្លាជីប)


👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបិធាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាជម» មានន័យដូចម្ដេច ?


ស្លាជម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់ដើមចេកស្រស់ដែលចិតប៉ែកខាងលើបំផុតឲ្យមានរាងជ្រលម ហើយមូរស្លឹកម្លូដោតកន្លាស់ខ្ទាស់ បង្កោងបន្តិចជាបីជ្រុងឬជាបួនជ្រុង ប្រើក្នុងពិធីរៀបព្រះពិស្ណុការជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាខ្មៅ ស្លាកណ្តុរ» មានន័យដូចម្ដេច ?


ស្លាខ្មៅ ស្លាកណ្តុរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតាលព្រឹក្សឆ្មារមួយប្រភេទដុះដុំគ្នា កម្ពស់ ២-៦ម ដុះក្នុងព្រៃធំ និងមធ្យមលើដីទំនាប និងលើភ្នំខ្ពស់មធ្យមនៃប្រទេសកម្ពុជា លាវ និងវៀតណាម។ គម និងខួរដើម គេអាចបរិភោគបាន។ ផ្លែស៊ីជាមួយម្លូជំនួសស្លាធម្មតាបាន។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាក់» មានន័យដូចម្ដេច ?


ស្លាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មុតជាប់ ឬទើសនៅបំពង់ក លេបមិនចូលទៅ ខាកខ្ជាក់ក៏មិនចេញ ។
ឧទាហរណ៍៖ ស្លាក់ឆ្អឹងត្រី។

                    ( ព. ប្រ. ) គាំងស្ងៀមក្រអឹមព្រោះទាល់ផ្លូវទាល់ដំណើរ ។

ឧទាហរណ៍៖ ដាក់តែពីរបីម៉ាត់ទៅ ស្លាក់ស្ដីមិនចេញ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូច ដើមស្រដៀងនឹងត្រប់ជាឈើពុលបណ្ដាលឲ្យវង្វេងស្មារតី ក្លាយទៅជាឆ្កួតក៏មាន; មាន ២ ប្រភេទគឺ ស្លាក់ក្រហម ស្លាក់ផ្កាក្រហម; ស្លាក់ស ស្លាក់ផ្កា-ស ។
ឧទាហរណ៍៖ ពុលស្លាក់។

                       ឆ្កួតស្លាក់ ឆ្កួតព្រោះលេបគ្រាប់ស្លាក់ ។ ស្លាក់ស្លែង ឬ ស្លែងស្លាក់ ( ព. ប្រ. ) ដែលទ្រគោះបោះបោក ឬដែលកំហែងគំហក; សម្ដីស្លាក់ស្លែង ។

                       តិណជាតិមួយប្រភេទ មានគល់រឹង កម្ពស់ ០,៤០-១,៥ ម ដើមកំណើតក្នុងអាស៊ី តាមគេស្មាន ជាដំណាំគេដាំគ្រប់ស្រុក ក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍ ដោយដើមនេះមានផ្កាធំៗល្អ ហើយជាពិសេសជារុក្ខជាតិដែលគេប្រើធ្វើឱសថ។ គ្រូថ្នាំខ្មែរយកស្លឹកស្លាក់ផ្សំជាថ្នាំព្យាបាលជំងឺក្អក និងរោគហឺត។ ផ្កាសម្រាប់ធ្វើឱសថរំងាប់រោគសរសៃប្រសាទ និងរោគញ័រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាកំញាន» មានន័យដូចម្ដេច ?


ស្លាកំញាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្លាមួយប្រភេទដើមធំជាងស្លាធម្មតា សម្បុរដូចដើមដូង ស្លឹករង្វើលៗផ្លែទ្រវែង សំបកផ្លែទន់ ប្រើការស៊ីស្លាបានតែកាលដែលនៅខ្ចី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាកស្នាម» មានន័យដូចម្ដេច ?


ស្លាកស្នាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្នាមជាសម្គាល់នៅសរីរកាយ ។
ឧទាហរណ៍៖ មានស្លាកស្នាមនៅស្មាខាងឆ្វេង ។

                     ព. ប្រ. សេចក្តីមោះហ្មងជាគ្រឿងសម្គាល់ថាអាក្រក់ ។
ឧទាហរណ៍៖ មនុស្សនុ៎ះធ្លាប់មានស្លាកស្នាមឲ្យគេសម្គាល់បានមកយូរហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាកសុវត្ថិភាព» មានន័យដូចម្ដេច ?


ស្លាកសុវត្ថិភាព


👉ថ្នាក់ពាក្យជា គយ
មានន័យថា សំណបិទភ្ជិត ដើម្បីធានាថា ទំនិញនៅក្នុងខុនថែនណឺមានសុវត្ថិភាព ឬពុំមានការប៉ះពាល់ធ្វើឱ្យខុសភាពដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាកសញ្ញាពិសេស» មានន័យដូចម្ដេច ?


ស្លាកសញ្ញាពិសេស


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សញ្ញាដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦ នៃច្បាប់នេះ ដើម្បីសម្គាល់ពីលក្ខណៈពិសេស និងគុណសម្បត្តិពិសេសផ្សេងៗទៀត នៃផលិតផលទេសចរណ៍ ពិនិត្យឃើញថាឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាពផលិតផល/សេវាកម្មទេសចរណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាកសញ្ញាបញ្ជាក់គុណភាព» មានន័យដូចម្ដេច ?


ស្លាកសញ្ញាបញ្ជាក់គុណភាព


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សញ្ញាដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦ នៃច្បាប់នេះ ដើម្បីសម្គាល់ពីគុណភាពនៃផលិតផល/សេវាកម្មទេសចរណ៍ តម្រូវប្រើប្រាស់សម្រាប់ប្រភេទនីមួយៗ នៃអាជីវកម្មផ្សេងៗ នៅក្នុងឧស្សាហកម្មទេសចរណ៍ ហើយបានឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាពផលិតផល/សេវាកម្មទេសចរណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាកបសុពេទ្យ» មានន័យដូចម្ដេច ?


ស្លាកបសុពេទ្


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ស្លាក ឬតែមប្រិ៍បសុពេទ្យរបស់អង្គភាពផលិតកម្ម និងបសុព្យាបាល បិទសម្គាល់លើកញ្ចប់សាច់ និងផលិតផលសត្វក្រោយពេលត្រួតពិនិត្យដែលបញ្ជាក់ថា មានអនាម័យ គ្មានមេរោគបង្កជំងឺ និងមិនប៉ះពាល់សុខភាពសាធារណៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លាក» មានន័យដូចម្ដេច ?


ស្លាក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សម្ដីក្លាយមកពី បា. សលាកា; សំ. ឝលាកា ) សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់។
ឧទាហរណ៍៖ សរសេរស្លាក, បិទស្លាកជាសម្គាល់; ចាប់ស្លាក; ដាក់ស្លាកជាសម្គាល់កុំឲ្យច្រឡំ ( ម. ព. សលាក ផង ) ។ ( ព. កា. ) : រីការបោះឆ្នោត ត្រូវកុំបញ្ឆោត បន្លំស្លាកគ្នា ត្រូវបោះត្រង់ៗ ផ្ចង់រាល់អាត្មា ទើបលោកហៅថា ស្លាកត្រូវតាមច្បាប់។

                        សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់ : សរសេរស្លោក, បិទ ស្លាក ជាសម្គាល់; ចាប់ស្លោក; ដាក់ស្លាកជាសម្គាល់កុំឱ្យច្រឡំ។ (វចនានុក្រមសម្តេច ជួន ណាត) ដោយយោងទៅលើនិយមន័យនៃពាក្យខាងលើ<<ស្លាក>>មិនអាចប្រើជំនួស<<ផ្លាក>>បានទេ ពីព្រោះវាជា<<កំណត់តូចៗ>>រីឯ<<ផ្លាកសញ្ញា>>ដែលមានលក្ខណៈរឹងមិនអាចគ្របដណ្តប់លើ<<បដា>>ដែលមានលក្ខណៈទន់បានឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លា» មានន័យដូចម្ដេច ?


ស្លា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំមួយប្រភេទ ដើមមូលស្រលួតត្រង់ ផ្លែមានរសចត់ ប្រើការទំពាផ្សំជាមួយនឹងម្លូបៀក ជាគ្រឿងរម្ងាប់ក្លិនមាត់ ។ ស្លាកន្សែង ស្លាម្លូដែលវេចនឹងកន្សែងធំៗ ប្រើក្នុងពិធីដណ្ដឹងកូនស្រីឲ្យកូនប្រុស : ស៊ីស្លាកន្សែង ។ ស្លាកាត់ ឬ ស្លាក្រក ផ្លែស្លាខ្ចីដែលបកសំបកចេញរួចកាត់ទទឹងជាកង់ស្ដើងៗ ហើយហាលឲ្យស្ងួតក្រៀម ។ ស្លាចំណិត ( សាច់ផ្លែ ) ស្លាដែលឆាកដោយប្រណាកជាចំណិត ។ ស្លាឆ្អើរ ផ្លែស្លាខ្ចីដែលបកសំបកចេញហើយឆ្អើរឲ្យស្ងួតក្រៀម ។ ស្លាជីប ឬ ម្លូជីប ម្លូដែលបៀកដោយកំបោរហើយមូរចង ( មានស្លាថ្នាំដាក់ជាមួយផង ) ។ ស្លាតម្ពុល ផ្លែស្លាទុំដែលផ្អាប់ទុកឲ្យរលួយសំបក ( ម. ព. តម្ពុល ផង ) ។ ស្លាថ្មាត់ ម្លូដែលបៀកបត់ញាត់បញ្ចូលមុខក្នុងស្រទាប់ ( មានស្លាថ្នាំផងដែរ ) ។ ស្លាបៀក ម្លូបៀក ( មានស្លាថ្នាំគ្រប់ព្រម ) ។ ស្លាស្លឹង ស្លាទុំសាច់ស្ងួត ។ល។ លើកស្លា លើកជំនូនធំ ( មានស្លាម្លូជាដើម ) ជូនមាតាបិតាខាងកូនស្រី ។ ស៊ីស្លា ទិញស្លាម្លូមានគ្រឿងផ្សំគ្រប់ព្រម; លើកស្លា។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លប» មានន័យដូចម្ដេច ?


ស្លប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ខ្លប, រញមទន់ស្រយម ( ម. ប្រ. ) ។ ដែលសម្លបចុះ ( ច្រ. ប្រ. ខ្លប ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លន់» មានន័យដូចម្ដេច ?


ស្លន់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ័ន្តស្មារតីមួយរំពេចៗដោយភិតភ័យខ្លាំង ឬដោយប្រញាប់ប្រញាល់ពេក ។
ឧទាហរណ៍៖ ភ័យណាស់ស្លន់យកអ្វីមិនទាន់។

                    ស្លន់ស្លោ ស្លន់ធ្វើភ្នែកស្លោ ឬស្លន់ឆោឡោ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លត់» មានន័យដូចម្ដេច ?


ស្លត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពកំពស់ ៣ទៅ៨ម ដុះក្នុងព្រៃរនាមប្រទេសខ្មែរ ឬព្រៃក្រាស់ ក្នុងអាស៊ីផ្នែកអាគ្នេយ៍។ ស្លឹកស្លត់គគ្រាតគគ្រើម សម្រាប់ប្រើធ្វើក្រដាស់ខាត់។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លត» មានន័យដូចម្ដេច ?


ស្លត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានមមីស មានជ័រ-ស ច្រើនដុះនៅដីដែលមានសម្សួលទឹកជិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លង់» មានន័យដូចម្ដេច ?


ស្លង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកឈើជាដើមចុកបិទរន្ធឲ្យជិតឬឲ្យតូចតាមត្រូវការ។
ឧទាហរណ៍៖ ស្លង់ប្រហោងដែលខួង, ស្លង់ដុំរទេះដែលហោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្លក់» មានន័យដូចម្ដេច ?


ស្លក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងស្លាំងប្រែទឹកមុខខុសប្រក្រតី។
ឧទាហរណ៍៖ មុខស្លក់, ភ្នែកស្លក់, ភ័យស្លក់មុខ។

                     ស្លក់ស្លាំង ស្លក់ស្លេកស្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្ល» មានន័យដូចម្ដេច ?


ស្ល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើសម្ល ឬ ចម្អិនសម្ល ។
ឧទាហរណ៍៖ ស្លម្ជូរ។

                     ចម្រាញ់យកប្រេង ។
ឧទាហរណ៍៖ ស្លប្រេងល្ហុង ។

                     ចម្អិនជ័រ ។
ឧទាហរណ៍៖ ស្លជ័រ ។

                     ផ្សំរំងាស់ថ្នាំរម្ងាប់រោគឲ្យខន់ឬឲ្យកក ។
ឧទាហរណ៍៖ ស្លថ្នាំ ។

                     ព. ប្រ. និយាយលូកល ឬនិយាយប្រមែប្រមុំ ឲ្យច្បាស់ការ ។
ឧទាហរណ៍៖ ត្រូវស្លមើលឲ្យដឹងការសិន, និយាយស្ល ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រ្តីនិយម» មានន័យដូចម្ដេច ?


ស្រ្តីនិយម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និន្នការដែលចង់លើកតម្កើងស្រ្តី នៅក្នុងសង្គមមនុស្ស មានការឱ្យបាននូវសិទ្ធិបោះឆ្នោត ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រ័យ» មានន័យដូចម្ដេច ?


ស្រ័យ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( សំ. ឝ្រយ ឬ ឝ្រយណ “ទីអាស្រ័យ, ទីពំនាក់, ទីជ្រកកោន” ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ គុណ ថា ។
ឧទាហរណ៍៖ គុណស្រ័យ គុណជាទីអាស្រ័យ, គុណបំណាច់ ។

                     ទារគុណស្រ័យ ទារគុណបំណាច់ ( និយាយថា ទារគុណទារស្រ័យ ក៏បាន ) ។ យកគុណស្រ័យ ឬ យកគុណយកស្រ័យ ( ម. ព. យក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រ៊ូស» មានន័យដូចម្ដេច ?


ស្រ៊ូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយដួលខ្លាំងឬដោយដើរឈូសជើងខ្លាំងៗ។
ឧទាហរណ៍៖ ដួលស្រ៊ូស, ដើរស្រ៊ូសៗ ( ស្រដៀងគ្នានឹង ព្រូស ដែរ, មើលក្នុងពាក្យ ព្រូស ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រ៊ុប» មានន័យដូចម្ដេច ?


ស្រ៊ុប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយដាក់ឬដោយទម្លាក់អ្វីៗដែលទន់ធ្ងន់, ដោយដួលខ្លាំងឬដោយដាក់ខ្លួនអង្គុយចុះយ៉ាងប្រញាប់ ។
ឧទាហរណ៍៖ ទម្លាក់ថង់អង្ករស្រ៊ុប, ដួលស្រ៊ុប, លុតជង្គង់ស្រ៊ុប។

                   សូរឮដោយដើរជាន់អ្វីៗដែលស្រួយៗ ។
ឧទាហរណ៍៖ ដើរស្រ៊ុបៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រ៊ុច» មានន័យដូចម្ដេច ?


ស្រ៊ុច


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយទម្លាក់ឬដោយធ្លាក់អ្វីៗដែលណែនទន់ធ្ងន់។
ឧទាហរណ៍៖ ទម្លាក់ការុងអង្ករស្រ៊ុច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រ៊ឹប» មានន័យដូចម្ដេច ?


ស្រ៊ឹប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយធ្លាក់អ្វីៗដែលណែនធ្ងន់។
ឧទាហរណ៍៖ ធ្លាក់ស្រ៊ឹប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រ៊ឹង» មានន័យដូចម្ដេច ?


ស្រ៊ឹង


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយលោតចុះលើទីផ្ទៃក្រាស់ណែន។
ឧទាហរណ៍៖ ស្ទុះលោតទៅដីឮស្រ៊ឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រៈ» មានន័យដូចម្ដេច ?


ស្រៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សរ; សំ. ស្វរ ) អក្សរដែលអាចបញ្ចេញសំឡេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឲ្យចេញសំឡេងបាន មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង ។ ស្រៈសម្រាប់ប្រើក្នុងភាសាបាលី មាន ៨ តួគឺ អ អា, ឥ ឦ, ឧ ឩ, ឯ ឱ ។ សម្រាប់ប្រើក្នុងភាសាសំស្ក្រឹតមាន ១៣ តួគឺ អ អា, ឥ ឦ, ឧ ឩ, ឫ ឬ, ឭ, ឯ ឰ, ឱ ឳ ; ថែមស្រៈ ឮ មួយដោយឡែកមកទៀតជា ១៤ តួ ។ សម្រាប់ប្រើក្នុងភាសាខ្មែរ ( សម័យបច្ចុប្បន្ននេះ ), រាប់ស្រៈផ្សំជាមួយនឹងនិគ្គហិតនិងវិសជ៌នីយផង, មាន ២១ តួគឺ អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ ; រាប់ទាំង ឫ ឬ ឭ ឮ និងស្រៈ ឰ, ឪ, ឳ ផង ជា ២៨ តួ ។ ស្រៈទាំងនេះ, លើកតែ ឫ ឬ ឭ ឮ និង ឪ ចេញ, ចែកជា ២ យ៉ាងគឺ ស្រៈសុទ្ធដែលចេញសំឡេងតាមទំនើងខ្លួនឯង ហៅ ស្រៈពេញតួ (ត្រូវសរសេរពេញតួ) : អ អា ឥ ឦ ឧ ឪ ឬ ឩ ឯ ឰ ឱ ឳ ; អ អា ។ល។ អុំ អំ អាំ អះ; ( ចំពោះស្រៈ ឧ បុរាណសរសេរដាក់សញ្ញាត្រីសព្ទ ( ៊ ) ពីលើជា ឧ៊ អ. ថ. អុក, ប៉ុន្តែតមក ឈប់ប្រើសញ្ញានេះ នៅតែត្រឹម ឧ; មើលក្នុង និទាន Introduction ផង ) ។ ស្រៈមិនពេញតួដែលប្រើផ្សំជាមួយនឹងព្យញ្ជនៈហៅ ស្រៈផ្សំ ត្រូវសរសេរគំនូសដូច្នេះ | ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ, ផ្សំជា ក កា កិ កី កឹ កឺ ។ល។ កុំ កំ កាំ កះ ; ឬ ផ្សំជាមួយនឹងស្រៈ អ ពេញតួជា អ អា អិ អី អឹ អឺ ។ល។ អុំ អំ អាំ អះ ផងក៏បាន ។ ស្រៈផ្សំទាំង ២១ តួនេះ កាលបើគ្រូបង្រៀនសិស្សឲ្យរៀនផ្សំជាមួយនឹងព្យញ្ជនៈ អឃោសៈ ត្រូវបង្គាប់សិស្សឲ្យអានជាសូរសំឡេងតូចថា ក ស្រៈ អ ក, ក ស្រៈ អា កា, ក ស្រៈ អិ កិ, ក ស្រៈ អី កី, ក ស្រៈ អឹ កឹ, ក ស្រៈ អឺ កឺ ។ល។ ក ស្រៈ អុំ កុំ, ក ស្រៈ អំ កំ, ក ស្រៈ អាំ កាំ, ក ស្រៈ អះ កះ ( ត្រូវឲ្យសិស្សសរសេរស្រៈជា | ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ ះ ) ។ បើផ្សំជាមួយនឹងព្យញ្ជនៈ ឃោសៈ ត្រូវបង្គាប់សិស្សឲ្យអានជាសូរសំឡេងធំដូចជាមានសញ្ញាត្រីស័ព្ទ ( ៊ ) នេះនៅពីលើ ប៉ុន្តែពុំត្រូវឲ្យប្រើត្រីស័ព្ទផ្សំជាមួយផងទេ គ្រាន់តែឲ្យសិស្សអានបញ្ចេញសំឡេងឲ្យឮធំប៉ុនគ្នានឹងសំឡេងព្យញ្ជនៈ ឃោសៈ ប៉ុណ្ណោះ គឺត្រូវឲ្យអានផ្សំថា គ ស្រៈ អ៊ គ, គ ស្រៈ អ៊ា គា, គ ស្រៈ អ៊‍ិ គិ, គ ស្រៈ អ៊‍ី គី, គ ស្រៈ អ៊‍ឹ គឹ, គ ស្រៈ អ៊‍ឺ គឺ, ។ល។ គ ស្រៈ អ៊ុំ គុំ, គ ស្រៈ អ៊ំ គំ , គ ស្រៈ អ៊‍ាំ គាំ, គ ស្រៈ អ៊ះ គះ ( ត្រូវឲ្យសិស្សសរសេរស្រៈជា | ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ ះ មិនត្រូវឲ្យដាក់ត្រីស័ព្ទផ្សំផងទេ ) ។ គ្រូបង្រៀនសិស្សឲ្យផ្សំស្រៈជាមួយនឹងព្យញ្ជនៈតាមសំឡេងតូចធំបែបនេះ ទើបត្រឹមត្រូវតាមរបៀបការសិក្សាអក្សរខ្មែរតាំងពីក្នុងបុរាណកាលរៀងមក; ទាំងសិស្សសោត ក៏អាចចេះអក្សរខ្មែរទៀងទាត់ច្បាស់លាស់ផង ។ ត្រង់ព្យញ្ជនៈឃោសៈគ្រប់តួ គ្រូគួរប្រយ័ត្នកុំឲ្យសិស្សអានល្អៀងសំឡេង ត្រង់បែបផ្សំជាមួយនឹងស្រៈសំឡេងធំ ៥ តួគឺ អ៊ា អៀ អ៊ុំ អ៊ំ អ៊ាំ ( គា គៀ គុំ គំ គាំ, ទា ទៀ ទុំ ទំ ទាំ, នា នៀ នុំ នំ នាំ . . . នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រះ» មានន័យដូចម្ដេច ?


ស្រះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. សរស៑; បា. សរ ) ទីដក់ទឹកធំ ដែលកើតពីជីកឬកើតឯងក៏មាន (ដែលកើតឯងហៅ ជាតស្រះ អ. ថ. ជា-តៈ—, ប៉ុន្តែខ្មែរច្រើនហៅ ត្រពាំង ទៅវិញ ។ តាមកំណើតពាក្យ គួរសរសេរ ស្រ័ស ព្រោះក្លាយមកពី សំ. សរស៑ ប៉ុន្តែធ្លាប់ប្រើជា ស្រះ មកយូរអង្វែងហើយ ) ។ ស្រះបោក្ខរណី ( —បោក-ខៈរ៉ៈ— ) ស្រះមានឈូក ។ ស្រះស្រង់ ( ម. ព. ស្រង់ ន. ) ។ ស្រះស្រី ស្រះមានសិរី, ស្រះមានស្រីសួស្ដី (ច្រើនប្រើជា ព. ទេ. ឬ ព. កា. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រំ» មានន័យដូចម្ដេច ?


ស្រំ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុកជ្រំរឿយៗ, បុកជ្រំពន្លិច, ច្រំរឿយៗ ឬ ច្រំពន្លិច ។
ឧទាហរណ៍៖ ស្រំទឹកល្អក់ឲ្យរងថ្លា; ស្រំពន្លិច។

                     ភ្លៀងស្រំ ភ្លៀងធ្លាក់ខ្លាំងខ្ជោកៗ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអណ្ដូងមួយប្រភេទ ជីករាក់ដងទឹកល្អក់មកចាក់ឲ្យពេញ ហើយយកច្រមបុកជ្រំរឿយៗឲ្យរងថ្លា។

ឧទាហរណ៍៖ អណ្ដូងស្រំ ( សម្រាប់ស្រុកដែលក្រទឹកក្នុងខែប្រាំង )។

                        ឈ្មោះដំឡូងព្រៃមួយប្រភេទ មើមវែង ចុះជ្រៅត្រង់ទៅក្នុងដី សាច់មើមមានសរសៃ តែប្រើការបរិភោគបាន។

ឧទាហរណ៍៖ ដំឡូងស្រំ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរងថ្លាដោយបុកជ្រំរឿយៗ។
ឧទាហរណ៍៖ ទឹកស្រំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោលៗ» មានន័យដូចម្ដេច ?


ស្រោលៗ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនទាន់រលួយ គ្រាន់តែស្លោកឬគ្រាន់តែស្រពោន ដោយស្រុស ( ច្រើននិយាយចំពោះបន្លែឬអន្លក់ )
ឧទាហរណ៍៖ ស្រុសអន្លក់ស្រោលៗ ។

                     . ប្រ. ព្រួលៗ
ឧទាហរណ៍៖ ចេះស្រោលៗ ចេះព្រួលៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោមឫសធ្មេញ» មានន័យដូចម្ដេច ?


ស្រោមឫសធ្មេញ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាតិឆ្អឹងផុយដែលស្រោបឫសធ្មេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោមភ្នែក» មានន័យដូចម្ដេច ?


ស្រោមភ្នែក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សាច់ភ្នែកដែលសរបស់មនុស្សសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោមដាវក្រពើ, ស្រអំ» មានន័យដូចម្ដេច ?


ស្រោមដាវក្រពើ, ស្រអំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស កំពស់ ៨ -២០ម ដុះក្នុងព្រៃស្ងួតជ្រុះស្លឹក ព្រៃគម្ពោត និងវាលស្មៅធំ នៃឧបទ្វីបឥណ្ឌូចិន ។ ផ្លែរាងវែង ស្រដៀងដាវ ពេលហាលស្ងួត ក្រោយយកគ្រាប់ចេញ អាចដុតដូចប៉ុយសម្រាប់បង្កាត់ភ្លើង ។ ឈើប្រើសង់ខ្ទមបាន ។​
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោមខួរ» មានន័យដូចម្ដេច ?


ស្រោមខួរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្បែកស្រទាប់ស្តើងដែលរុំខួរក្បាល និងខួរឆ្អឹងខ្នង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោម» មានន័យដូចម្ដេច ?


ស្រោម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុសម្រាប់ស្រោបឱបពីខាងក្រៅដើម្បីការពារមិនឲ្យសៅហ្មង ឬឲ្យកំបាំង, ឲ្យស្រួលចាប់កាន់, ឲ្យល្អមើល
ឧទាហរណ៍៖ ស្រោមវ៉ែនតា, ស្រោមកាំបិតស្នៀត, ស្រោមដាវ, ស្រោមស្នែង ។

                     ថង់ជើងឬដៃ ។
ឧទាហរណ៍៖ ស្រោមជើង, ស្រោមដៃ ។

                      ( សព្ទអារក្ស ) អាវ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោបដណ្ដប់» មានន័យដូចម្ដេច ?


ស្រោបដណ្ដប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា (ព. ប្រ.) ជួយឱបក្រសោបបិទបាំងមិនឲ្យបែកការឬមិនឲ្យលេចឮខ្ចរខ្ចាយ; នាំគ្នាជួយសង្គ្រោះដោះទុក្ខ។
ឧទាហរណ៍៖ បានរួចខ្លួនដោយសារពួកញាតិមិត្រជួយស្រោបដណ្ដប់; ជួយស្រោបដណ្ដប់ឲ្យបានធូរស្រួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោប» មានន័យដូចម្ដេច ?


ស្រោប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អោបពាសពីខាងក្រៅ។
ឧទាហរណ៍៖ ស្រោបមាស, ស្រោបប្រាក់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានវត្ថុដទៃផ្អោបពាសពីខាងក្រៅ។ ( ម. ព. ស្រោក ន. )។
ឧទាហរណ៍៖ ឈើស្រោបស្ពាន់, ធ្មេញស្រោបមាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោត្រិយៈ» មានន័យដូចម្ដេច ?


ស្រោត្រិយៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្រោត្រិយ; បា. សោត្តិយ ឬ សោត្ថិយ ) ព្រាហ្មណ៍។
ឧទាហរណ៍៖ ពូជស្រោត្រិយ : ពូជព្រាហ្មណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោត្រ» មានន័យដូចម្ដេច ?


ស្រោត្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រោត្រ; បា. សោត ) ត្រចៀក ( ម. ព. សោត ន. ផង ) ។ រ. ស. ព្រះស្រោត្រ ត្រចៀកក្សត្រិយ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោតា» មានន័យដូចម្ដេច ?


ស្រោតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្រោតស៑; បា. សោត) ខ្សែទឹក ។ ព. ពុ. ឈ្មោះលោកុត្តរធម៌មួយគូ គឺ មគ្គផលជាដើមខ្សែ ( ម. ព. សោតា ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោច» មានន័យដូចម្ដេច ?


ស្រោច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់វត្ថុរាវមានទឹកជាដើម ចម្រោកលើឬបង្ហៀរលើ ។
ឧទាហរណ៍៖ ស្រោចដំណាំ, ស្រោចទឹកមន្ត ។

                     ព. ប្រ. ធ្លាក់សំដៅលើដូចគេស្រោច, ប្រមូលមូលត្រូវត្រង់លើ ។
ឧទាហរណ៍៖ រឿងនុ៎ះស្រោចទៅលើតែមនុស្សម្នាក់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) ព្រមគ្នាសំដៅដាក់ជាឯកប្បហារ
ឧទាហរណ៍៖ លើកគ្នាស្រោចមកពីនាយ ឬ លើកគ្នាប៉ុនគេស្រោចមកពីនាយ ។

                      ស្រោចស្រង់ ស្រោចឲ្យបាត់ក្ដៅ ស្រង់ឲ្យរូចពីការលិចលង់ គឺសង្គ្រោះឲ្យបានរួចចាកទុក្ខ
ឧទាហរណ៍៖ ស្រោចស្រង់ ស្រោចឲ្យបាត់ក្ដៅ ស្រង់ឲ្យរូចពីការលិចលង់ គឺសង្គ្រោះឲ្យបានរួចចាកទុក្ខ ព្រះពុទ្ធស្រោចស្រង់សត្វ ។

                     ធម៌ស្រោចស្រង់សត្វ ធម៌ដែលញ៉ាំងសត្វលោកឲ្យរួចចាកទុក្ខ ( ពុទ្ធសាសនាទាំងមូលឬមគ្គផលនិព្វាន ) ។ ស្រោចស្រព ស្រោចផងស្រពផង ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោង» មានន័យដូចម្ដេច ?


ស្រោង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរមួយមេ។
ឧទាហរណ៍៖  ភ្លេងស្រោង។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ពស់ស្រឡះ; ខ្ពស់ល្ហេវ, ខ្ពស់ស្រឡេវ។
ឧទាហរណ៍៖ ខ្ពស់ស្រោង; ព្រៃស្រោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោកទឹក» មានន័យដូចម្ដេច ?


ស្រោកទឹក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជាំទឹក។
ឧទាហរណ៍៖ ដើមម្ទេសស្រោកទឹកងាប់អស់ ( និយាយតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះនិយាយថា ស្រក់ទឹក ច្រ. ប្រ. ជាំទឹក ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រោក» មានន័យដូចម្ដេច ?


ស្រោក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ក្រងដោយចម្រៀកកូនឈើ ឬ ឫស្សីជាដើម មានសណ្ឋានច្រឡោ សម្រាប់ដាក់ផ្លែឈើដែលបេះបានក្នុងព្រៃ។
ឧទាហរណ៍៖ ផ្លែមាក់ប្រាងមួយស្រោក ( អ្នកស្រុកខ្លះហៅ ស្រោប )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រួយខ្លាំង ងាយកាច់, ងាយច្របាច់ជាដើម ( ខ្ញោក )។
ឧទាហរណ៍៖ ស្រួយស្រោក។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រុះគ្នាជាឯកប្បហារ។
ឧទាហរណ៍៖ ស្ទុះស្រោកឡើងព្រមគ្នា, ពួកទាហានដើរស្រោកចុះស្រោកឡើង។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយជាន់លើវត្ថុស្រួយមានស្លឹកឈើទុំៗ ជាដើម ( សូរឮ ប្រោក ), ឬសូរឮដោយមនុស្សច្រើននាក់ ដើរបោះជំហានព្រមៗគ្នា។
ឧទាហរណ៍៖ ដើរជាន់ស្លឹកឈើស្រោកៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រែះ» មានន័យដូចម្ដេច ?


ស្រែះ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាក់ចេសប្រទាក់ឆ្វាក់ញឹកជាក្រឡាល្អិតៗ ។
ឧទាហរណ៍៖ ស្រែះសំពត់ធ្លុះ។

                     ចំពាក់ចាក់ស្រែះ ចំពាក់ឆ្វាក់ដូចជាចាក់ចេសស្រែះ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះអាវឬកន្សែងជាដើម ដែលស្រែះជាក្រឡាល្អិតៗ ។
ឧទាហរណ៍៖ អាវស្រែះ, កន្សែងស្រែះ។

                    ឈ្មោះផ្សិតមួយប្រភេទមានស្នាប់ដូចជាចាក់ស្រែះ ។
ឧទាហរណ៍៖ ផ្សិតស្រែះជាផ្សិតពុលបរិភោគពុំបាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រែស» មានន័យដូចម្ដេច ?


ស្រែស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រួយខ្លាំង, ស្រួយក្រៃពេក
ឧទាហរណ៍៖ ស្រួយស្រែស។

                     សម្ដីស្រួយស្រែស សម្ដីស្រួយច្បាស់លាស់ ( សម្ដីរឹងតែពីរោះ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រែមួរ» មានន័យដូចម្ដេច ?


ស្រែមួរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រែដែលដុះស្រូវមួរ ( ម. ព. មួរ ផង ) ។
ឈ្មោះស្មៅមួយប្រភេទ ដើមរឹង ( ស្ទើរជារុក្ខជាតិ ) សម្បុរក្រហម ស្លឹកល្អិតៗ ប្រើជាថ្នាំរម្ងាប់រោគ។

                          គុម្ពព្រឹក្សម៉្យាងកម្ពស់ ៤0-៧0 ស.ម. ដើម និងមែកតូចៗ ពណ៌ក្រហម ប្រែជាខ្មៅពេលស្ងួត ដុះក្នុងព្រៃស្រោងជិតព្រៃស្មាច់។ ពេលខ្លះ ដើមនេះដុះតាមមាត់ផ្លូវនៃទ្វីបអាស៊ី និងអូស្ត្រាលីផ្នែក្តៅ។ ជាស្មៅសម្រាប់គោក្របីស៊ី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រែន្យ» មានន័យដូចម្ដេច ?


ស្រែន្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយឃ្លាតមកពី សែន្យ ដែលក្លាយមកពី សំ. សៃន្យ “សេនីយ៍” គឺទាហានឬកងទ័ពជើងគោក ( ម. ព. សែន្យ ឬ សែន្យា ) ។ ខ្មែរប្រើពាក្យ ស្រែន្យ ជាឋានន្តរមន្ត្រី, ដូចជា ស្រែន្យសង្គ្រាម; ស្រែន្យធិបតី ( សែន្យាធិបតី < សៃន្យាធិបតិ ); ស្រែន្យអនុជិត ( សែន្យានុជិត < សៃន្យានុជិត ) ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រែងកង្កែប» មានន័យដូចម្ដេច ?


ស្រែងកង្កែប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគស្បែកមួយប្រភេទកើតនៅអណ្ឌៈឬនៅកៀនភ្លៅ មានអាការរលាកៗ ហើយក្រៀមជាក្រមរស្រទាប់ៗ បណ្ដាលអំពីទឹកសុក្កៈដែលធ្លាក់មកប៉ះត្រូវ ជារោគរមាស់ខ្លាំងម្ដងៗ អេះទៅចេញទឹករងៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រែង» មានន័យដូចម្ដេច ?


ស្រែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគកើតនៅស្បែកចេញជាកណ្ដាប់គគ្រាតបណ្ដាលឲ្យរមាស់; មានឈ្មោះផ្សេងៗគ្នាគឺ ស្រែងជ្វា ស្រែងឡើងកណ្ដាប់ក្រហមផេរ ។ ស្រែងដែក ស្រែងឡើងសាច់ខ្មៅក្រៀមរឹងគគ្រាត ។ ស្រែងផេះ ស្រែងឡើងសម្បុរប្រផេះ កាលណាអេះហុយព្រោង។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះកិលាសៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រែក» មានន័យដូចម្ដេច ?


ស្រែក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បញ្ចេញសម្រែក។
ឧទាហរណ៍៖ ស្រែកច្រៀង, ស្រែកបទ, ស្រែកយំ, ស្រែកសួរ, ស្រែកហៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រែ» មានន័យដូចម្ដេច ?


ស្រែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដីដែលកើតពីគាស់រានជាទំនាបលើកភ្លឺព័ទ្ធរាំងទឹក សម្រាប់ស្ទូងឬព្រោះស្រូវ ។ ស្រែជើងស្រុក ស្រែក្បែរភូមិលំនៅ ។ ស្រែបុណ្យ ( ព. ប្រ. ) បដិគ្គាហកបុគ្គលដែលញ៉ាំងទាយកទាយិកាឲ្យបានបុណ្យច្រើន ( បុញ្ញក្ខេត្ត )
ឧទាហរណ៍៖ មាតាបិតា ជាស្រែបុណ្យនៃបុត្រធីតា, ព្រះពុទ្ធព្រះអរហន្តជាស្រែបុណ្យដ៏ឧត្តមនៃសត្វលោក, ជីដូនជីតាជាស្រែបុណ្យនៃចៅប្រុសស្រី, ចាស់ព្រឹទ្ធាចារ្យជាស្រែបុណ្យនៃជនានុជន មានវ័យក្មេងជាង, ស្មូមយាចកអ្នកកម្សត់ទុគ៌ត ជាស្រែបុណ្យសាធារណៈនៃជនានុជនទួទៅ ។

                     ស្រែប្រាំង ស្រែសម្រាប់ស្ទូងស្រូវក្នុងរដូវប្រាំង ។ ស្រែពង្រោះ ស្រែសម្រាប់ព្រោះស្រូវ ។ ស្រែវស្សា ស្រែសម្រាប់ធ្វើស្រូវក្នុងរដូវវស្សា ។ ស្រែអំបិល ទីដែលទប់ខាំងទឹកប្រៃឲ្យខះជាអំបិល ។ ល ។ ភាសិតបុរាណថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រវាំងដោយអត់ងងុយហួសពេកជាដើម។
ឧទាហរណ៍៖ ភ្នែកស្រែ ឬ ស្រែភ្នែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រេណី» មានន័យដូចម្ដេច ?


ស្រេណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រេណី ) ដូចគ្នានឹង សេណី ដែរ ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រេចបាច់» មានន័យដូចម្ដេច ?


ស្រេចបាច់


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រេចបរិបូរ, ស្រេចគ្រប់គ្រាន់។
ឧទាហរណ៍៖ ហើយស្រេចបាច់; ចាំឲ្យហើយស្រេចបាច់សិន !

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រេច» មានន័យដូចម្ដេច ?


ស្រេច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ 
មានន័យថា ចប់ហើយ, អស់កិច្ចហើយ, ដល់ទីបំផុតហើយ។
ឧទាហរណ៍៖ ស្រេចការ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបរិបូរ, គ្រប់គ្រាន់, សព្វគ្រប់។
ឧទាហរណ៍៖ ចប់ស្រេច។

                     ស្រេចស្រាប់ មានគ្រប់សព្វ ។
ឧទាហរណ៍៖ មានស្រេចស្រាប់; អីវ៉ាន់ស្រេចស្រាប់, រៀបចំទុកស្រេច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រេង» មានន័យដូចម្ដេច ?


ស្រេង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រជាក់ខ្លាំង។
ឧទាហរណ៍៖ ត្រជាក់ស្រេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រេក» មានន័យដូចម្ដេច ?


ស្រេក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចង់ផឹកទឹក
ឧទាហរណ៍៖ ស្រេកទឹក, ស្រេកតែ ។

                       ស្រេកឃ្លាន ស្រេកផងឃ្លានផង ។ ព. ប្រ. ចង់ឬមានចំណង់ក្រៃពេក
ឧទាហរណ៍៖  ស្រេកឃ្លានចំពោះទ្រព្យ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់បិបាសា

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រៀវ» មានន័យដូចម្ដេច ?


ស្រៀវ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រឺស្រយង់ស្រពន់ ដោយប៉ះពាល់សម្ផស្ស ប្លែកខុសប្រក្រតី មានសម្ផស្សត្រជាក់ជាដើម
ឧទាហរណ៍៖ ស្រៀវធ្មេញ។

                     ព្រឺដោយស្ញើបខ្លាំង
ឧទាហរណ៍៖ ខ្លាចស្រៀវសាច់ ។

                     ព្រឺខ្លួនខ្ញាកៗ សង្កើសង្កាញ់រកកល់គ្រុន ។
ឧទាហរណ៍៖ យប់មិញមិនគ្រុនទេ គ្រាន់តែស្រៀវបន្តិចៗ ។

                     ស្រៀវគ្រុន ឬ គ្រុនស្រៀវ គ្រុនមានលាយស្រៀវផង។ ស្រៀវស្រាញ ( ម. ព. ស្រាញ ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូចរៀវ, ខ្ពស់ស្រឡះសមរម្យ
ឧទាហរណ៍៖ រាងស្រៀវ។

                      ខ្ពស់ស្រឡេវគួរស្ញើប ។
ឧទាហរណ៍៖ ដើមឈើខ្ពស់ស្រៀវ។

                      រួស, ដែលខ្លាចរំពាត់ ។

ឧទាហរណ៍៖ សេះស្រៀវ, គោស្រៀវ ( ប្រើតាមទម្លាប់ដោយស្រុក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រៀក» មានន័យដូចម្ដេច ?


ស្រៀក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលើសជាងគ្នាបន្តិចបន្តួច។
ឧទាហរណ៍៖ ចំណេះស្រៀកគ្នា, ល្អស្រៀកគ្នា; ដើរលឿនស្រៀកគ្នា។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលលើសជាងគ្នាបន្តិចបន្តួច។
ឧទាហរណ៍៖ ចំណេះស្រៀកគ្នា, ល្អស្រៀកគ្នា; ដើរលឿនស្រៀកគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រឿង» មានន័យដូចម្ដេច ?


ស្រឿង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ងោង, ងេងងោង, ងឿងៗបន្តិចៗ; ដែលកម្រើកបន្តិចៗ។
ឧទាហរណ៍៖ វិលមុខស្រឿងៗ; ស្រវឹងស្រឿងៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ងោង, ងេងងោង, ងឿងៗបន្តិចៗ; ដែលកម្រើកបន្តិចៗ។
ឧទាហរណ៍៖ វិលមុខស្រឿងៗ; ស្រវឹងស្រឿងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រើបស្រាល» មានន័យដូចម្ដេច ?


ស្រើបស្រាល


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កើតតម្រេកទៅរកកាម, ត្រេកត្រអាលឬត្រអេកត្រអាលភ្លេចខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រើប» មានន័យដូចម្ដេច ?


ស្រើប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រំជួលចិត្ត, កួចបំណង ចង់ឃើញ, ចង់ធ្វើ. . . អ្វីៗដែលចំពើប ដែលប្លែក; ត្រេកត្រអាលតាមៗគ្នាម្ដងៗ; កំរើបចិត្តត្រេកត្រង់ទៅរកកាម
ឧទាហរណ៍៖ ស្រើបតាមគេ, ស្រើបមើលល្ខោន ។

                     ស្រើបស្រួល ស្រួលចិត្តដោយស្រើប, ស្រើបចិត្តតាមគ្នា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រួលបួល» មានន័យដូចម្ដេច ?


កក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គួរដល់ការ, ងាយស្រួល។
ឧទាហរណ៍៖ សម្ដីស្រួលបួល; និយាយស្រួលបួល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គួរដល់ការ, ងាយស្រួល។
ឧទាហរណ៍៖ សម្ដីស្រួលបួល; និយាយស្រួលបួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រួល» មានន័យដូចម្ដេច ?


ស្រួល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតទាស់, ឥតទើសទាក់, មិនរអាក់រអួល; ងាយ; ដែលមិនមានមោះហ្មង; ដែលមិនលំបាក, ស្រណុក; មិនឈឺចាប់; សើច ។
ឧទាហរណ៍៖ ផ្លូវស្រួលទៅមក, ការស្រួលធ្វើ; ដើរស្រួល។

                     ស្រួលកក្អៀក សើចកក្អៀក ( រ. ស. ថា ទ្រង់ព្រះសម្រួលកក្អៀក ) ។ ស្រួលខ្លួន ស្រណុកខ្លួន, មិនឈឺចាប់ ។ ស្រួលស្រេច ស្រេចដោយស្រួល, ស្រេចបាច់ ។ សើចស្រួល សើចកក្អៀក ។ ល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឥតទាស់, ឥតទើសទាក់, មិនរអាក់រអួល; ងាយ; ដែលមិនមានមោះហ្មង; ដែលមិនលំបាក, ស្រណុក; មិនឈឺចាប់; សើច
ឧទាហរណ៍៖ ផ្លូវស្រួលទៅមក, ការស្រួលធ្វើ; ដើរស្រួល។

                     ស្រួលកក្អៀក សើចកក្អៀក ( រ. ស. ថា ទ្រង់ព្រះសម្រួលកក្អៀក ) ។ ស្រួលខ្លួន ស្រណុកខ្លួន, មិនឈឺចាប់ ។ ស្រួលស្រេច ស្រេចដោយស្រួល, ស្រេចបាច់ ។ សើចស្រួល សើចកក្អៀក ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រួយ» មានន័យដូចម្ដេច ?


ស្រួយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្តមួយប្រភេទ មានស្លាប ខ្លួនសំប៉ែត ជាពួកលោហិតភក្ស ច្រើននៅក្រាញជញ្ជក់ឈាមត្រង់កៀនគល់កន្ទុយគោ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនស្វិត ងាយបាក់, ងាយបែក, ងាយឆែបឆា, ងាយខ្ទេច
ឧទាហរណ៍៖ វត្ថុស្រួយ ឬ របស់ស្រួយ ។

                      ដែលមិនល្វន់, មិនរឹង ។
ឧទាហរណ៍៖ បាយស្រួយ ។

                      ស្រួយខ្ញោក ស្រួយខ្លាំង ។ ស្រួយស្រឹង ស្រួយព្រោះអស់សម្ងួត ។ ស្រួយស្រឹប ស្រួយទំពាឮក្រឹបៗ ។ ស្រួយស្រែស ( ម. ព. ស្រែស ) ។ ពាក្យស្រួយ ពាក្យដែលមានអក្សរ រ ប្រកបឬពាក្យដែលមាន រេផៈ ( ៌ ), ដូចជា កណ្ដុរ, ខ្នុរ, ឆ្នាំកុរ, បង្អុរភ្លៀង, អសុរ; ទុគ៌ត, ទុព៌ល, ទុរ្ភិក្ស, បព៌ត ជាដើម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រួប» មានន័យដូចម្ដេច ?


ស្រួប


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរវត្ថុស្រួយដែលបែកខ្ទេច, ដែលជាន់, ដែលសង្កត់ ជាដើម។
ឧទាហរណ៍៖ ជាន់សំបកខ្យងបែកស្រួប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រួត» មានន័យដូចម្ដេច ?


ស្រួត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រួលខ្លួនមិនងាស់សរសៃ។
ឧទាហរណ៍៖ សរសៃស្រួត, ពត់ខ្លួនរាល់ព្រឹកឲ្យស្រួតសរសៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រួចស្រាល់» មានន័យដូចម្ដេច ?


ស្រួចស្រាល់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឈ្លាសវៃក្រៃពេក; មោះមុតយ៉ាងវិសេស។
ឧទាហរណ៍៖ ប្រាជ្ញាស្រួចស្រាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រួច» មានន័យដូចម្ដេច ?


ស្រួច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតដោយសម្រួច; ដែលរៀវតូចខាងចុង; ដែលមានមុខតូចរៀវមុត
ឧទាហរណ៍៖ ឈើស្រួច; កំពូលស្រួច; បន្លាស្រួច, ស្រួចដូចម្ជុល ។ ព. ផ្ទ. ទាល។

                      ព. ប្រ. មោះមុត; ឈ្លាសវៃ, វាងវៃ ។
ឧទាហរណ៍៖ ប្រាជ្ញាស្រួច ។

                       ស្រួចរលែម ស្រូចវែងរលាំ, ស្រួចគួរស្ញើប
ឧទាហរណ៍៖ ស្នែងក្របីស្រួចរលែម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រូស» មានន័យដូចម្ដេច ?


ស្រូស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយដួល, ដោយធ្លាក់ឬដោយទម្លាក់អ្វីៗ
ឧទាហរណ៍៖ ដួលស្រូស។

                     ផសស្រូស វាយតែមួយផសដួលស្រូស ។ ធ្លាក់ស្រូស ធ្លាក់ស្រឡះ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រូវពន្លៃ» មានន័យដូចម្ដេច ?


ស្រូវពន្លៃ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រូវមួយល្អីដែលគេដាក់ជូនឆ្មបក្នុងវេលាបង្កក់កូនខ្ចី ដែលហៅថា បង្កក់ឆ្មប ( ប្រើតាមទំនៀមប្រទេស ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រូវ» មានន័យដូចម្ដេច ?


ស្រូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រូវជាជាតិដុះលើដី ឬក្នុងទឹក កំពស់ ១-១.៣០ម គេដាំដើម្បីយកអង្ករ ដាំបាយជាអាហារសំខាន់ ជាពិសេស នៅអាស៊ី និងអាហ្រ្វិក ។ គ្រាប់ស្រូវដែលជាន់ជម្រុះសំបក ទៅជាអង្ករសំរូប ។ ត្រូវជាន់ ឬបុកយកកន្ទក់ចេញ ទើបបានជាអង្ករសម្រិត ។ អង្ករសំរូបមានវីតាមីន B1 ជាច្រើនសម្រាប់រម្ងាប់រោគស្ពឹក ។ អង្ករសម្រិត មិនសូវមានឱជារស ដូចស្រូវសាលីឡើយ មានស្រូវជាច្រើនមុខណាស់ ស្រូវអង្ករមុខនីមួយៗ មានឈ្មោះល្អៗ ដូចជា នាង ស នាងក្រអូប នាងផ្កាភ្ញី ជាដើម-ល-។ មុខមួយៗខុសគ្នាតាមទំហំគ្រាប់ ពណ៌ ចំនួនរោម ធាតុគីមី រសជាតិ-ល-។ រយៈពេលចាប់ពីសាបព្រុះដល់រដូវច្រូត មានកម្រិតខុសៗគ្នា គឺពី ៩០ទៅ ២០០ថ្ងៃ ។ ប្រទេសខ្មែរមុនឆ្នាំ ១៩៧០ ធ្វើស្រូវ១ឆ្នាំបានជាងបីលានតោន ផ្ទៃដីធ្វើស្រែមានចំនួន ៧០ភាគរយ នៃផ្ទៃដី ទាំងអស់ដែលអាចធ្វើកសិកម្មបាន ។ អង្ករ មានបិដ្ឋជាតិច្រើន ហេតុនេះគេប្រើអង្ករធ្វើជាស្រាក៏បាន។ អង្ករទ្វីបឥណ្ឌូចិនមានរសជាតិជាងអង្ករ នៃប្រទេសផ្សេងៗ ក្នុងសកលលោក ។ បបរអាចរម្ងាប់រោគចុកពោះ និងមួល ធ្វើឱ្យបាត់ស្រេកទឹក និងបន្ថយការបែកញើសច្រើន ។ ចំបើងជាអាហារគោ ក្របី ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រូលក្រហម» មានន័យដូចម្ដេច ?


ស្រូលក្រហម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ដល់ ៤០ ម មានទ្រង់ទ្រាយរាងសាជីជ្រុង មែកត្រង់ទៅលើ កំពូលក្រឡូម​ដុះក្នុងព្រៃភ្នំប្រទេសជាច្រើន ដែលនៅក្រោមអានុភាពខ្យល់រដូវ (mousson) ឥណ្ឌូចិន ប្រជុំកោះនៃប្រទេសជ្វា ឥណ្ឌូនេស៊ី និងកោះ Fidji។ ក្នុងប្រទេសខ្មែរ ស្រូលក្រហមដុះផ្តុំគ្នា លាយជាមួយស្រូល ស លើភ្នំបូកគោ ហើយមានកម្ពស់មិនលើសពីស្រូល ស ឡើយ​គឺជាព្រឹក្សតឿ។ នៅជុំវិញឆកសមុទ្រកំពង់សោម ស្រូលក្រហមនេះមានដុះលាយជាមួយស្រូល ស ជាដរាប។ ឈើស្រូលក្រហម គឺមានពណ៌ក្រហម មានក្លិនក្រអូប មានពណ៌លឿងលាយបៃតង គេប្រើសម្រាប់ធ្វើធូប និងធ្វើឱសថព្យាបាលជំងឺធ្លាក់ស ឆ្អឹង ឈឺពោះ ។ល។ មែកតូចខ្មែរលើប្រើប្រាស់សម្រាប់ដុតបំភ្លឺពេលយប់ងងឹត។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រូល ស» មានន័យដូចម្ដេច ?


ស្រូល ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សមួយប្រភេទ កម្ពស់ ២០-៣០ ម មានដើមត្រង់ទៅលើ ដុះក្នុងព្រៃត្រជាក់ ជិតជ្រោះ ឬលើជ្រលងភ្នំនៃទ្វីបអាស៊ីផ្នែកក្តៅក្នុងចន្លោះឧបព្វេធពី ៥០០-១៥០០ ម។ នៅប្រទេសកម្ពុជា ដើមឈើច្រើនដុះលើកំពូលភ្នំបូកគោ ហើយព្រឹក្សនេះមានកម្ពស់ទាបណាស់ ត្រឹម ២-៤ ម ប៉ុណ្ណោះ គេប្រទះឃើញដើមស្រូល ស ក្នុងព្រៃក្រាស់ជុំវិញឆកសមុទ្រកំពង់សោម។ ឈើពណ៌ស ទន់ ស្រាល សម្រាប់ប្រើធ្វើក្តារ និងគ្រឿងក្នុងផ្សេងៗទៀតនៃផ្ទះ។ គេចូលចិត្តដាំដើមស្រូល ស លើដីវាល ដើម្បីឱ្យដុះឈើឡើងវិញ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រូល» មានន័យដូចម្ដេច ?


ស្រូល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ពួកស្រល់ ។ ឈ្មោះឈើមួយប្រភេទទៀត ពួកច្រកែងទួយ តែមានខ្លឹមប្រើការជាគ្រឿងទព្វសម្ភារៈបាន ( ច្រើនដុះក្នុងបឹង )។
ឈ្មោះព្រឹក្សមួយប្រភេទ កម្ពស់ ១០-១៥ ម ដុះក្នុងព្រៃត្រជាក់លើភ្នំ ដែលមានព្វេធពី ៦៥០ ទៅ ១៦០០ម នៃប្រទេសក្តៅ និងក្តៅមធ្យមសកលលោក។ នៅស្រុកខ្មែរ ដើមស្រូលដុះច្រើនលើភ្នំបូកគោ ក្នុងព្រៃតឿ កម្ពស់ ២-៤ម ។ ឈើពណ៌លឿងភ្លាវ ជាឈើលេខ ២ សម្រាប់សង់ផ្ទះ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រូបកំដៅ» មានន័យដូចម្ដេច ?


ស្រូបកំដៅ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មគីមីដែលត្រូវការថាមពលឥតដាច់ដើម្បីដំណើរការប្រតិកម្ម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រូប» មានន័យដូចម្ដេច ?


ស្រូប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បឺតចូល
ឧទាហរណ៍៖ ស្រូបទឹក, ស្រូបខ្យល់, ទឹកកួចស្រូបពន្លិច។

                      ស៊ីបាយស្រូបទឹក ស៊ីបាយដែលចាក់ទឹកលាយស្រូបគ្រូកៗ ។ ព្រះធរណីស្រូប ផែនដីស្រូបចូលលិចចុះបាត់ទៅ
ឧទាហរណ៍៖ ព្រះធរណីស្រូបទេវទត្ត។

                      ព. ប្រ. ចាយឬដាច់បង់ប្រាក់ច្រើនទៅលើមុខការណាមួយ ។
ឧទាហរណ៍៖ ស្រូបប្រាក់ច្រើនទៅលើជំនួញស្រូវ ។

                      ស្រូបស្រង ។
ឧទាហរណ៍៖ ហិតស្រូបស្រងក្លិន ។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទាញសារធាតុចូលជាដុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រូត» មានន័យដូចម្ដេច ?


ស្រូត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ប្រញាប់រួសរាន់ឲ្យទាន់ពេលឬឲ្យទាន់ការ។
ឧទាហរណ៍៖ ដើរស្រូត; ដំណើរស្រូត។

                     ស្រូតរូត ស្រូតដោយប្រញាប់រួសរាន់, ស្រូតរូតរះពេញកម្លាំង, ពេញទំហឹង ។

ឧទាហរណ៍៖ ដើរស្រូតរូត, ធ្វើការស្រូតរូត; ដំណើរស្រូតរូត ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ប្រញាប់រួសរាន់ឲ្យទាន់ពេលឬឲ្យទាន់ការ។
ឧទាហរណ៍៖ ដើរស្រូត; ដំណើរស្រូត។

                      ស្រូតរូត ស្រូតដោយប្រញាប់រួសរា ន់, ស្រូតរូតរះពេញកម្លាំង, ពេញទំហឹង ។
ឧទាហរណ៍៖ ដើរស្រូតរូត, ធ្វើការស្រូតរូត; ដំណើរស្រូតរូត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រុះ» មានន័យដូចម្ដេច ?


ស្រុះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលព្រមព្រៀងគ្នាឥតទាស់ទាក់, ព្រមព្រឺស, ដែលស្រវាស្រទេញព្រមគ្នា
ឧទាហរណ៍៖ស្រុះគ្នាដូចស្រមោច, ធ្វើការស្រុះគ្នា; ពួកនុ៎ះស្រុះគ្នាណាស់។

                      ស្រុះដៃ ដណ្ដើមដៃគ្នាឥតសំចៃកម្លាំង ។
ឧទាហរណ៍៖ ធ្វើការស្រុះដៃ ។

                       ស្រុះស្រួល យល់ព្រមជាមួយគ្នាឥតទទឹងទាស់ ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលព្រមព្រៀងគ្នាឥតទាស់ទាក់, ព្រមព្រឺស, ដែលស្រវាស្រទេញព្រមគ្នា
ឧទាហរណ៍៖ ស្រុះគ្នាដូចស្រមោច, ធ្វើការស្រុះគ្នា; ពួកនុ៎ះស្រុះគ្នាណាស់។

                     ស្រុះដៃ ដណ្ដើមដៃគ្នាឥតសំចៃកម្លាំង ។
ឧទាហរណ៍៖ ធ្វើការស្រុះដៃ ។

                     ស្រុះស្រួល យល់ព្រមជាមួយគ្នាឥតទទឹងទាស់ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រុស» មានន័យដូចម្ដេច ?


ស្រុស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់របស់ស្រស់ឆៅក្នុងទឹកកំពុងពុះឬក្នុងទឹកក្ដៅ តែមួយរំពេចមិនឲ្យយូរហួសប្រមាណ។
ឧទាហរណ៍៖ ស្រុសអន្លក់ស្ដៅ, ស្រុសមាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រុតិ» មានន័យដូចម្ដេច ?


ស្រុតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រុតិ ) ការស្ដាប់; ត្រចៀក; ដំណឹង; វេទ ។ ស្រុតិធរ គុ. ដែលខ្មីឃ្មាតសង្វាតរៀនសូត្រ, ដែលជាអ្នករៀន។
ឧទាហរណ៍៖ មនុស្សស្រុតិធរ; បើស្រ្តីជា ស្រុតិធរា។

                      អ្នកមានចំណេះ; ចេះវេទ ។
ឧទាហរណ៍៖ ពួកស្រុតិធរ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រុត» មានន័យដូចម្ដេច ?


ស្រុត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទ្រុឌចុះ, លិចទាបចុះ ខុសប្រក្រតី ។
ឧទាហរណ៍៖ ដីស្រុត, សសរស្រុត ។

                     លាប់ ( ចំពោះដំរី )
ឧទាហរណ៍៖ ដំរីស្រុត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត