Posted on Leave a comment

តើពាក្យ «ស្រែ» មានន័យដូចម្ដេច ?


ស្រែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទីដីដែលកើតពីគាស់រានជាទំនាបលើកភ្លឺព័ទ្ធរាំងទឹក សម្រាប់ស្ទូងឬព្រោះស្រូវ ។ ស្រែជើងស្រុក ស្រែក្បែរភូមិលំនៅ ។ ស្រែបុណ្យ ( ព. ប្រ. ) បដិគ្គាហកបុគ្គលដែលញ៉ាំងទាយកទាយិកាឲ្យបានបុណ្យច្រើន ( បុញ្ញក្ខេត្ត )
ឧទាហរណ៍៖ មាតាបិតា ជាស្រែបុណ្យនៃបុត្រធីតា, ព្រះពុទ្ធព្រះអរហន្តជាស្រែបុណ្យដ៏ឧត្តមនៃសត្វលោក, ជីដូនជីតាជាស្រែបុណ្យនៃចៅប្រុសស្រី, ចាស់ព្រឹទ្ធាចារ្យជាស្រែបុណ្យនៃជនានុជន មានវ័យក្មេងជាង, ស្មូមយាចកអ្នកកម្សត់ទុគ៌ត ជាស្រែបុណ្យសាធារណៈនៃជនានុជនទួទៅ ។

                     ស្រែប្រាំង ស្រែសម្រាប់ស្ទូងស្រូវក្នុងរដូវប្រាំង ។ ស្រែពង្រោះ ស្រែសម្រាប់ព្រោះស្រូវ ។ ស្រែវស្សា ស្រែសម្រាប់ធ្វើស្រូវក្នុងរដូវវស្សា ។ ស្រែអំបិល ទីដែលទប់ខាំងទឹកប្រៃឲ្យខះជាអំបិល ។ ល ។ ភាសិតបុរាណថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រវាំងដោយអត់ងងុយហួសពេកជាដើម។
ឧទាហរណ៍៖ ភ្នែកស្រែ ឬ ស្រែភ្នែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply