ស្រោម
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុសម្រាប់ស្រោបឱបពីខាងក្រៅដើម្បីការពារមិនឲ្យសៅហ្មង ឬឲ្យកំបាំង, ឲ្យស្រួលចាប់កាន់, ឲ្យល្អមើល
ឧទាហរណ៍៖ ស្រោមវ៉ែនតា, ស្រោមកាំបិតស្នៀត, ស្រោមដាវ, ស្រោមស្នែង ។
ថង់ជើងឬដៃ ។
ឧទាហរណ៍៖ ស្រោមជើង, ស្រោមដៃ ។
( សព្ទអារក្ស ) អាវ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត