ស្រោក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ក្រងដោយចម្រៀកកូនឈើ ឬ ឫស្សីជាដើម មានសណ្ឋានច្រឡោ សម្រាប់ដាក់ផ្លែឈើដែលបេះបានក្នុងព្រៃ។
ឧទាហរណ៍៖ ផ្លែមាក់ប្រាងមួយស្រោក ( អ្នកស្រុកខ្លះហៅ ស្រោប )។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រួយខ្លាំង ងាយកាច់, ងាយច្របាច់ជាដើម ( ខ្ញោក )។
ឧទាហរណ៍៖ ស្រួយស្រោក។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រុះគ្នាជាឯកប្បហារ។
ឧទាហរណ៍៖ ស្ទុះស្រោកឡើងព្រមគ្នា, ពួកទាហានដើរស្រោកចុះស្រោកឡើង។
👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយជាន់លើវត្ថុស្រួយមានស្លឹកឈើទុំៗ ជាដើម ( សូរឮ ប្រោក ), ឬសូរឮដោយមនុស្សច្រើននាក់ ដើរបោះជំហានព្រមៗគ្នា។
ឧទាហរណ៍៖ ដើរជាន់ស្លឹកឈើស្រោកៗ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖