Posted on Leave a comment

តើពាក្យ «ស្លាក់» មានន័យដូចម្ដេច ?


ស្លាក់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មុតជាប់ ឬទើសនៅបំពង់ក លេបមិនចូលទៅ ខាកខ្ជាក់ក៏មិនចេញ ។
ឧទាហរណ៍៖ ស្លាក់ឆ្អឹងត្រី។

                    ( ព. ប្រ. ) គាំងស្ងៀមក្រអឹមព្រោះទាល់ផ្លូវទាល់ដំណើរ ។

ឧទាហរណ៍៖ ដាក់តែពីរបីម៉ាត់ទៅ ស្លាក់ស្ដីមិនចេញ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូច ដើមស្រដៀងនឹងត្រប់ជាឈើពុលបណ្ដាលឲ្យវង្វេងស្មារតី ក្លាយទៅជាឆ្កួតក៏មាន; មាន ២ ប្រភេទគឺ ស្លាក់ក្រហម ស្លាក់ផ្កាក្រហម; ស្លាក់ស ស្លាក់ផ្កា-ស ។
ឧទាហរណ៍៖ ពុលស្លាក់។

                       ឆ្កួតស្លាក់ ឆ្កួតព្រោះលេបគ្រាប់ស្លាក់ ។ ស្លាក់ស្លែង ឬ ស្លែងស្លាក់ ( ព. ប្រ. ) ដែលទ្រគោះបោះបោក ឬដែលកំហែងគំហក; សម្ដីស្លាក់ស្លែង ។

                       តិណជាតិមួយប្រភេទ មានគល់រឹង កម្ពស់ ០,៤០-១,៥ ម ដើមកំណើតក្នុងអាស៊ី តាមគេស្មាន ជាដំណាំគេដាំគ្រប់ស្រុក ក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍ ដោយដើមនេះមានផ្កាធំៗល្អ ហើយជាពិសេសជារុក្ខជាតិដែលគេប្រើធ្វើឱសថ។ គ្រូថ្នាំខ្មែរយកស្លឹកស្លាក់ផ្សំជាថ្នាំព្យាបាលជំងឺក្អក និងរោគហឺត។ ផ្កាសម្រាប់ធ្វើឱសថរំងាប់រោគសរសៃប្រសាទ និងរោគញ័រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply