ស្រោប
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្អោបពាសពីខាងក្រៅ។
ឧទាហរណ៍៖ ស្រោបមាស, ស្រោបប្រាក់។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានវត្ថុដទៃផ្អោបពាសពីខាងក្រៅ។ ( ម. ព. ស្រោក ន. )។
ឧទាហរណ៍៖ ឈើស្រោបស្ពាន់, ធ្មេញស្រោបមាស។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត