Posted on Leave a comment

តើពាក្យ «ស្រុញ» មានន័យដូចម្ដេច ?

ស្រុញ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទញ់រញ់ញាត់ចុះក្រោម, រញ់ខាតប្រវែងប្រក្រតី ។
ឧទាហរណ៍៖ ធ្លាក់ពីលើចុងឈើស្រុញចង្កេះ, ទូលអង្ករធ្ងន់ស្រុញក។

                       ស្រុញគំនិត ទញ់រញ់គំនិត ។ ល ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទញ់រញ់ញាត់ចុះក្រោម, រញ់ខាតប្រវែងប្រក្រតី។
ឧទាហរណ៍៖ ធ្លាក់ពីលើចុងឈើស្រុញចង្កេះ, ទូលអង្ករធ្ងន់ស្រុញក។

                      ស្រុញគំនិត ទញ់រញ់គំនិត។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រុង» មានន័យដូចម្ដេច ?

ស្រុង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លុយ, ដែលមានសម្រុង
ឧទាហរណ៍៖ សំពត់ស្រុង ។ ព. ផ្ទ. ខើច។

                      ទាំងស្រុង ទាំងមូល, ទាំងអស់, ពេញទី ។
ឧទាហរណ៍៖ ខុសទាំងស្រុង ។

                      ទាំងស្រុងទាំងកំរោល ដោយដំណើរជាកំរោលទាំងអស់ ។
ឧទាហរណ៍៖ រំលោភលើទាំងស្រុងទាំងកំរោល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រុកកំណើត» មានន័យដូចម្ដេច ?

ស្រុកកំណើត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី ស្រុកដែលប្រសូតចាកគភ៌មាតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រុកកើតសម្បហារ» មានន័យដូចម្ដេច ?

ស្រុកកើតសម្បហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រុកកើតចម្បាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រុក» មានន័យដូចម្ដេច ?

ស្រុក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភូមិលំនៅរបស់ពួកមនុស្ស; ទីប្រជុំកាន់ការរាជការរដ្ឋបាល ដែលនៅក្នុងអំណាចរាជការទីរួមខែត្រ ។ ចៅហ្វាយស្រុក មន្ត្រីរដ្ឋបាលជាចាងហ្វាងស្រុក ( សព្វថ្ងៃប្រើជា អភិបាលស្រុក )

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា រដ្ឋបាលស្រុកដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាស្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឹប» មានន័យដូចម្ដេច ?

ស្រឹប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រួយខ្លាំង, ស្រួយទំពាឮក្រឹបៗ។
ឧទាហរណ៍៖ ស្រួយស្រឹប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឹង្គី» មានន័យដូចម្ដេច ?

ស្រឹង្គី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្ឫង្គី; បា. សិង្គី ) ឈ្មោះមាសមួយប្រភេទ។
ឧទាហរណ៍៖ មាសស្រឹង្គី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឹង្គារ» មានន័យដូចម្ដេច ?

ស្រឹង្គារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្ឫង្គារ; បា. សិង្គារ ) សេចក្តីស្រឡាញ់; តម្រេក; គ្រឿងប្រលោមចិត្ត ។ ស្រីស្រឹង្គារ ស្រីដែលមានលំអគួរឲ្យកើតសេចក្តីស្រឡាញ់; ស្រីស្នំ ។ ស្រឹង្គារភាសិត (—រៈ—) ពាក្យដែលនាំឲ្យកើតសេចក្តីស្រឡាញ់; រឿងនាំឲ្យកើតតម្រេក, សាស្ត្រាល្បែង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឹង្គ» មានន័យដូចម្ដេច ?

ស្រឹង្គ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្ឫង្គ; បា. សិង្គ ) ស្នែង; ធ្មុង។ ស្រឹង្គសត្វ សត្វមានស្នែង។
ឧទាហរណ៍៖ គោ, ក្របី, ទន្សោង,… ជាស្រឹង្គសត្វ។

                     ស្រឹង្គមច្ឆៈ ឬ—មច្ឆា ត្រីមានធ្មុង ។
ឧទាហរណ៍៖ ត្រីអណ្ដែង, ត្រីកញ្ចុះ, ត្រីឆ្លាំង,… ជាស្រឹង្គមច្ឆា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឹង» មានន័យដូចម្ដេច ?

ស្រឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឫស្សីព្រៃមួយប្រភេទ

 ឧទាហរណ៍៖ ឫស្សីស្រឹង។

ឈ្មោះខ្ទឹមមួយប្រភេទ ។

 ឧទាហរណ៍៖ ខ្ទឹមស្រឹង ។

                    ក្រាជញ្ជក់ផ្លែស្រូវ ដែលកំពុងនៅជាទឹកដោះ

ឧទាហរណ៍៖ ស្រឹងជញ្ជក់ស្រូវ ( ហៅតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះហៅ ត្រឹង ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអស់សម្ងួត, ស្ងួតក្រៃពេក
ឧទាហរណ៍៖ ស្ងួតស្រឹង។

                    ស្ងួតដល់ស្រួយ ។
ឧទាហរណ៍៖ ស្រួយស្រឹង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រី​សាធារណ៍» មានន័យដូចម្ដេច ?

ស្រី​សាធារណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រី​ពេស្យា (តាម​ទម្លាប់, ពុំ​ដែល​ប្រើ​ថា ស្រី​សាធារណៈ ទេ, ធ្លាប់​ប្រើ​តែ សាធារណ៍ ដូច្នេះ​ឯង) ។ ព. ផ្ទ. អសាធារណៈ ឬ –ធារណ៍ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា សាធារណ (–រៈណៈ), ដូច​ជា សាធារណ​ការ ការ​ជា​សាធារណៈ, ការ​ដែល​ត្រូវ​តែ​ធ្វើ​ទួទៅ មិន​ចេះ​អស់​មិន​ចេះ​ហើយ ។ ហៅ​ដោយ​សន្មតិ សំដៅ​ការ​លើក​ថ្នល់, សង់​ស្ពាន, សង់​ផ្ទះ​ជាដើម របស់​រាជការ
ឧទាហរណ៍៖ ក្រសួង​សាធារណ​ការ ក្រសួង​មេ​ការ​សម្រាប់​រាជការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រីសោភ័ណ» មានន័យដូចម្ដេច ?

ស្រីសោភ័ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រីល្អ ( ម. ព. សោភ័ណ ឬ សោភ័ន ផង ) ។ ឈ្មោះស្រុកមួយក្នុងទីរួមខែត្របាត់ដំបង ( ហៅក្លាយជា ស៊ីសូផុន ក៏មាន តាមសំនៀងសៀមដែលសរសេរជា ឝ្រីសោភន អ. ថ. ស៊ីសូផុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រីលង្កា» មានន័យដូចម្ដេច ?

ស្រីលង្កា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ស្រីលង្កា, (រាជធានី/​រដ្ឋធានី) កូឡុំបូ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រីម័ត» មានន័យដូចម្ដេច ?

ស្រីម័ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝ្រីមត៑ ) មានសិរី, មានស្រីសួស្ដី; មានលំអ; មានទ្រព្យ។

ឧទាហរណ៍៖ មនុស្សស្រីម័ត; បើស្ត្រីជា ស្រីមតី ( —ម៉ៈ— ): នាងស្រីមតី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រីប្រសើរ» មានន័យដូចម្ដេច ?

ស្រីប្រសើរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ។
ឧទាហរណ៍៖ ភ្លេងស្រីប្រសើរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រីឆ្នាស់» មានន័យដូចម្ដេច ?

ស្រីឆ្នាស់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រីមានះ មាត់រឹងរកតែរឿងឈ្លោះ ប្រកែកនឹងគេរឿយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រី» មានន័យដូចម្ដេច ?

ស្រី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសម្រាប់ប្រើជាសាធារណៈ ឃ្លាតមកពីពាក្យសំស្ក្រឹតថា ស្ត្រី គឺមនុស្សជាតិដែលមានភេទទីទៃពី ប្រុស ( បុរិសៈ ឬ បុរស ), ទីទៃពី ខ្ទើយ ( បណ្ឌក ); ត្រូវប្រើឲ្យស្របគូគ្នាថា ស្រី-ប្រុស ឬ ប្រុស-ស្រី; កុំប្រើថា ស្ត្រី-ប្រុស ឬ បុរស-ស្រី ឡើយ, ត្រូវប្រើថា បុរស-ស្ត្រី ឬ ស្ត្រី-បុរស ទើបស្របគ្នា : ប្រុសស្រីជាប្ដីប្រពន្ធ, បុរសស្ត្រីជាស្វាមីភរិយា ( ប្រើពាក្យស្របគ្នាយ៉ាងនេះទើបសម ) ។ ព. កា. ថា : ស្រីប្រុសទាំងទ្វី ជាគូមានពី- បុរាណព្រេងនាយ ស្រីជាប្រពន្ធ ប្រុសទោះសម្ទាយ បណ្ឌិតទាំងឡាយ ឲ្យឈ្មោះថាប្ដី ។ ស្ត្រីនិងបុរស ក្នុងលោកទាំងអស់ ភរិយាស្វាមី គឺប្ដីប្រពន្ធ ហ្នឹងឯងលោកស្ដី ជនក្នុងលោកីយ៍ ហៅបានតាមថ្នាក់ ។ ប្ដីជាអ្នករក ទ្រព្យធនបានមក ប្រពន្ធទុកដាក់ ចាស់ទុំបុរាណ បានពោលបញ្ជាក់ ឲ្យនាងឲ្យអ្នក ចងចាំគ្រប់ប្រាណ ។ សំណាបយោងដី រីឯស្រីៗ យោងប្រុសសាមាន្យ ទោះមារយាទខ្សោយ- ក៏ដោយបើបាន ស្រីមានសន្តាន ខ្ជាប់ខ្ជួនមួនមាំ ។ តែងបានចម្រើន ទ្រព្យាកើតកើន ព្រោះស្រីថែទាំ ចាត់ចែងទុកដាក់ ចេះលាក់សន្សំ សង្វាតខិតខំ រក្សាឲ្យគង់ ។ ល ។ (ម. ព. ស្ត្រី ទៀតផង)។ មានកាព្យច្បាប់ស្រីជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ ( ព្រះអង្គដួង ) ថ្លែងអំពីសុចរិត ៨ ប្រការជាមង្គលរបស់ស្រី, យើងយល់ឃើញថា គួរស្រង់យកមកចុះក្នុងវចនានុក្រមខ្មែរនេះ ដើម្បីរក្សាព្រះកេរ្តិ៍ទុកឲ្យបានឋិតថេរចិរកាលតវែងឆ្ងាយទៅ; ព្រះរាជនិពន្ធនោះដូចតទៅនេះថា ៖ នេះនឹងសម្ដែង បរិយាយចារចែង ដើមបទអដ្ឋា- ហិ ឋានេហិ សុចរិតា ឥត្ថីលក្ខណា មង្គលច្នេះពិត។ ប្រែថាស្រីជា កើតកបលក្ខណា ដោយនូវសុចរិត មង្គលប្រាំបី ឲ្យស្រីពិនិត្យ ចាំយកជាក្រឹត្យ គ្រប់រូបស្រីៗ ។ ដើមបទព័ណ៌នា លោកថាស្រីជា សុចរិតភក្ដី ឫករាបស្រគត់ ផ្គង់ផ្គត់សម្ដី ការកេរ្តិ៍ខ្មាសស្រី បរិសុទ្ធមែនមួន ។ លោកថាស្រីត្រង់ កាន់សុចរិតផ្គង់ គំនិតចេះស្ងួន អស់ទ្រព្យសម្បត្តិ ប្រយ័ត្នថែធួន ទុកដាក់ខ្ជាប់ខ្ជួន មិនមានប្រមាទ ។ លោកថាស្រីគាប់ កាន់សុចរិតខ្ជាប់ ឧស្សាហ៍សង្វាត ធ្វើការសន្សំ តឿនខ្ញុំឲ្យឃ្មាត ឲ្យខ្មីសង្វាត មិនមានស្ងៀមដៃ ។ លោកថាស្រីប្រាជ្ញ សុចរិតអង់អាច ចេះអធ្យាស្រ័យ ញាតិព្រៀងទៅមក រាប់រករួសវៃ ទោះជនដទៃ ក៏រាប់តាមពិត ។ លោកថាស្រីស្អាត សុចរិតគ្មានឃ្លាត មែនមានគំនិត ចេះរៀបអាហារ ភ្នាក់ងារស្រីពិត រណ្ដាប់ផ្គាប់ចិត្ត ប្ដីគ្រប់វេលា ។ លោកថាស្រីស្មោះ កាន់សុចរិតឆ្ពោះ ចាំចិត្តស្នេហា តែនឹងអង្គប្ដី ឥតបីរេរា ស្ម័គ្រស្មោះស្មើជា និត្យនៅរៀបរៀង ។ លោកថាស្រីស្លូត សុចរិតរហូត អបអត់ឥតល្អៀង តាមពាក្យប្ដីផ្ដាំ ចងចាំទុកទៀង ពោលពាក្យមិនឃ្លៀង មិនឃ្លាតសត្យា ។ លោកថាស្រីស្មើ សុចរិតស័រពើ អាចរងធានា ទម្ងន់ចិត្តប្ដី ទោះបីទុក្ខា ខ្សត់ក្រម្ដេចម្ដា អាចទទួលប្រាណ ។ សុចរិតប្រាំបី ជាមង្គលស្រី ប្រសើរក្រមាន អ្វីមកផ្ទឹមផ្ទាល់ ឲ្យដល់នេះបាន ស្រីណាអាចធ្យាន ចិត្តចាំរៀនយក៍ ។ ទាំងប្រាំបីច្បាប់ ហៅស្រីមហាគាប់ លោកីយ៍កម្រ ស្រីកាន់សុចរិត ប្រព្រឹត្តល្អិតល្អ ស្រីណាថាក្រ ធ្វើតាមពុំបាន ។ លោកថាស្រីនោះ ចិត្តអាក្រក់ស្មោះ ស្អប់ដំបូន្មាន ផ្សាដោយសារចិត្ត ទុច្ចរិតសន្តាន បង្ហិនធនធាន ចើកអាសមាយា ។ ក្ដីជួច្រើនកល ក្រដឹងចេះដល់ លែបខាយពុតវា បើចិត្តចង់ស្រាប់ ចង់ស្ដាប់ហាក់ជា ងាយដាយសោះសា ចេះឯងដឹងឯង ។ ឯត្រង់ច្បាប់ល្អ តិចទេយល់ក្រ កម្រក្រៃលែង ក្រព្រោះមិនចង់ ប្រុងអង្គឲ្យស្ដែង ក្រដោយចិត្តល្បែង ចំណង់តណ្ហា ។ អំពើសុចរិត អធ្យាស្រ័យចិត្ត សម្អាតឧស្សាហ៍ ស្មើស្មោះស្លូតត្រង់ ផ្គត់ផ្គង់ក្រឹត្យា ប្រាំបីនេះណា សុចរិតប្រាកដ ។ ឯសុចរិតស្រី ផ្គត់ផ្គង់ស្វាមី លោកឲ្យអបអត់ ឱនអៀនចិត្តទន់ ចេះគន់បែបបទ តាមតែចិត្តពត់ ម្ដេចៗតាមបាន ។ មិនមានប្រកែក មិនមានជជែក ថាធ្វើមិនបាន ទោះអៀនអន់អត់ សង្កត់ចិត្តប្រាណ តាមចិត្តប្ដីធ្យាន ម្ដេចៗមិនថា ។ ច្បាប់នេះគួរស្រី នៅនាលោកីយ៍ ផ្ចង់ចិត្តឧស្សាហ៍ កាន់ក្ដីសុចរិត ជាក្រឹត្យថ្លៃថ្លា ឲ្យខ្ជាប់ជាក់ជា ចរិតសព្វថ្ងៃ ។ កាន់បានដូច្នោះ នឹងឮកេរ្តិ៍ឈ្មោះ ប្រសើរពេកក្រៃ នឹងបានសាន្តសុខ ចៀសទុក្ខចង្រៃ ដល់បរលោកថ្លៃ សោយសុខសួគ៌សិទ្ធ ។ សំដែងសេចក្តី ពីមង្គលស្រី ប្រសើរពេកពិត គ្រប់ទាំងប្រាំបី ក្រឹត្យស្រីសុចរិត ចែងចប់ភាសិត តាមព្រះបាលី ។ I៚មើលក្នុងពាក្យ ប្រុស, ប្ដី, ប្រពន្ធ ទៀតផង ។ (បើពេញចិត្ត, គួរទន្ទេញឲ្យចាំរត់មាត់, ជាការប្រពៃពេក)។

                     ( សំ. ឝ្រី; បា. សិរី ) សិរី ។ ខ្មែរច្រើនប្រើជាពាក្យរួមពីខាងដើមសព្ទដទៃ, ដូចជា ព្រះស្រីសព៌េជ្ញ ព្រះសព៌េជ្ញមានសិរី ( ព្រះសព្វញ្ញុពុទ្ធ ) ។ ស្រីសួស្ដី សិរីសួស្ដី ។ ល ។ ( ម. ព. សិរី ផង ) ។ រ. ស. ព្រះស្រីខណ្ឌស្លាក្រក ។ ព្រះស្រីចុណ្ណ ស្លាបុក ។ ព្រះស្រីជីប ម្លូបៀក ។ ព្រះស្រីតម្ពុល ស្លាតម្ពុល ។ ព្រះស្រីសន្លឹក ម្លូ, ស្លឹកម្លូ ។ ព្រះស្រីសុក្កា ស្លាស្លឹង ។ ព្រះស្រីសួង ថ្នាំចុក ។ ព្រះស្រីហរិត ស្លាខ្ចី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រិល» មានន័យដូចម្ដេច ?

ស្រិល

👉ថ្នាក់ពាក្យជា  គុណនាម

មានន័យថា ( សំ. ឝ្រីល “មានសិរី” ) ខ្មៅរលើប ឬរលោង, រលង់។
ឧទាហរណ៍៖ ខ្មៅស្រិល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រិម» មានន័យដូចម្ដេច ?

ស្រិម

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( សំ. ស្រិម្ភ “បៀតបៀន; ពិឃាត; បំបាត់បង់, ធ្វើឲ្យវិនាស, ឲ្យលិចលង់” ) ដែលលិចបន្តិចម្ដងៗសន្លឹម
ឧទាហរណ៍៖ លិចស្រិម។

                 ព. ប្រ. ដែលចេះតែខាតបង់ហិនហោចទ្រព្យសម្បត្តិឥតមានសេចក្តីចម្រើន ឬដែលចេះតែដុនដាបពៀបចុះឥតស្រាកស្រាន្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រិបៗ» មានន័យដូចម្ដេច ?

ស្រិបៗ

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយធ្លាក់តំណក់ភ្លៀងតូចៗស្រាលៗលើដំបូលផ្ទះជាដើម ឬឮដោយដើរជាន់ស្រាលៗ តិចៗលើអ្វីៗដែលស្រួយៗ, សូរឮសស្រិប។
ឧទាហរណ៍៖ រលឹមស្រិបៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រិបស្រៀប» មានន័យដូចម្ដេច ?

ស្រិបស្រៀប

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮស្រិបៗស្រៀបៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រិត» មានន័យដូចម្ដេច ?

ស្រិត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បុកសម្រាំងឲ្យបានជាអង្ករសម្រិត។
ឧទាហរណ៍៖ ស្រិតអង្ករ។

                     ល្អដូចគេស្រិត ល្អដូចជាអង្ករដែលគេស្រិតរួចហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រិចៗ» មានន័យដូចម្ដេច ?

ស្រិចៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រក់តិចៗមិនស្រាក, ដែលស្រក់សស្រិច។
ឧទាហរណ៍៖ ទឹកស្រក់ស្រិចៗ, រលឹមស្រិចៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាំង» មានន័យដូចម្ដេច ?

ស្រាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្តមួយប្រភេទ មានស្លាបសន្ដានតាឱ តែរូបតូចជាងតាឱ មានទ្រនិចទិចចាប់ពើតក្ដៅ
ឧទាហរណ៍៖ ស្រាំងទិច។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លេកស្លាំងមិនសូវមានឈាមជ័រ, ដែលឡើងសម្បុរស្រអាប់ឬជាំដាំ ព្រោះអត់ងងុយច្រើន ឬព្រោះនឿយខ្លាំង។
ឧទាហរណ៍៖ សាច់ស្រាំង, នឿយស្រាំងខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាំ» មានន័យដូចម្ដេច ?

ស្រាំ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ស្រាម “ពិការ, ស្លាប់ដៃឬស្លាប់ជើង ឬក៏ស្លាប់ទាំងដៃទាំងជើង; ខ្វិន” ) ដែលមានស្នាមប្រេះឆា
ឧទាហរណ៍៖ ចានស្រាំ។

                    ព. ប្រ. ដែលមានមោះមៃ; ដែលក្រំចិត្ត
ឧទាហរណ៍៖ ចិត្តស្រាំ ឬ ស្រាំចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាស់» មានន័យដូចម្ដេច ?

ស្រាស់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទ, រាំង ដោយសម្រាស់
ឧទាហរណ៍៖ ស្រាស់ច្រក, ស្រាស់របង។

                     និយាយស្រាស់ ឬ និយាយស្រាស់ផ្លូវ ( ព. ប្រ. ) និយាយរាំងមិនឲ្យជ្រៀតជ្រែកបាន, មិនឲ្យចាប់ដំណើរបាន ។ ព. ទ. បុ. នៅស្រុកត្រូវស្រាស់បន្លា អារសាច់ជូនខ្លាទើបចូលព្រៃបាន ត្រូវយកចិត្តទុកដាក់ផ្គាប់ផ្គុនឥស្សរជន ដែលមានអំណាចលើខ្លួនទើបបានសេចក្តីសុខស្រួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាវជ្រាវ» មានន័យដូចម្ដេច ?

ស្រាវជ្រាវ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) រាវរកឲ្យឃើញពិត, រើសើពិនិត្យតាំងពីដើមដល់ចុង ឲ្យឃើញសព្វគ្រប់, សាកសួរសង្កេតដោយពិនិត្យយ៉ាងល្អិត។
ឧទាហរណ៍៖ ស្រាវជ្រាវរកទាល់តែឃើញការណ៍ពិត, ស្រាវជ្រាវរាវរកការណ៍កំបាំង។

តើពាក្យ «ស្រាវ» មានន័យដូចម្ដេច ?

ស្រាវ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. សាវ ) ក្រសាវទាញមករឿយៗ។
ឧទាហរណ៍៖ ស្រាវសូត្រ, ស្រាវខ្សែខ្លែង។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានដៃជើងវែងៗ ខ្ពស់ស្រឡះសមរម្យ។
ឧទាហរណ៍៖ រាងស្រាវ, ខ្ពស់ស្រាវ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដើរលើកជើងខ្ពស់ៗញាប់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាល់» មានន័យដូចម្ដេច ?

ស្រាល់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រាំងយក, ជ្រាវរាវរកយកតាមត្រូវការ
ឧទាហរណ៍៖ ស្រាល់យកតែល្អៗ ។

                       ស្រាល់ជ្រើស ជ្រើសសម្រាំងយក ។
ឧទាហរណ៍៖ ត្រូវស្រាល់ជ្រើសមើលឲ្យដឹងសិន ។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ស្រួច ថា : ស្រួចស្រាល់ មោះមុត; មែនមាំ; រហ័សរហួន; ឥតទើសទាក់។
ឧទាហរណ៍៖ ប្រាជ្ញាស្រួចស្រាល់, គំនិតស្រួចស្រាល់, ចំណេះស្រួចស្រាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាល» មានន័យដូចម្ដេច ?

ស្រាល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានទម្ងន់តិច, តិចទម្ងន់ឬដែលឥតទម្ងន់។
ឧទាហរណ៍៖ របស់ស្រាល, ទោសស្រាល, បាបស្រាល។

                     ព. ផ្ទ. ធ្ងន់ ។ ស្រាលស្ងើក ស្រាលណាស់ ។ ស្រាលស្ដើង ស្រាលផងស្ដើងផងតិចតួច, ស្ដើងស្ដួច។ល។

តើពាក្យ «ស្រាយ» មានន័យដូចម្ដេច ?

ស្រាយ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលា, ឲ្យរសាយ ។
ឧទាហរណ៍៖ ស្រាយចំណង។

                     ប្រែចេញពីភាសាមួយជាភាសាមួយ; ពន្យល់សេចក្តីដែលកំបាំងឲ្យច្បាស់លាស់; ថ្លែងសេចក្តីកំបាំងប្រាប់ ។
ឧទាហរណ៍៖ ស្រាយសេចក្តី, ស្រាយអាថ៌កំបាំងប្រាប់ ។

                     ស្រាយគំនុំ រំសាយគំនុំ ។ ប្រែស្រាយ ប្រែប្រាប់ពន្យល់ ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកសាច់ឈើដែលឱបពីក្រៅខ្លឹម។
ឧទាហរណ៍៖ ខ្លឹមជាប់ស្រាយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនមែនជាខ្លឹមឬដែលឥតខ្លឹម។
ឧទាហរណ៍៖ សាច់ស្រាយ, ឈើស្រាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាពណ៍» មានន័យដូចម្ដេច ?

ស្រាពណ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រាវណ; បា. សាវណ ) ឈ្មោះខែទី ៩ នៃចន្ទគតិ។
ឧទាហរណ៍៖ ខែស្រាពណ៍ ( ម. ព. រាសី ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាពណី» មានន័យដូចម្ដេច ?

ស្រាពណី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រាវណី ) ថ្ងៃ ១៥ កើត ឬថ្ងៃពេញបូណ៌មីខែស្រាពណ៍ ( ព. ហ. ឬ ព. កា. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាពក៍ព្រះស្រី» មានន័យដូចម្ដេច ?

ស្រាពក៍ព្រះស្រី

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ហែមស្លាព្រះពរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាពក៍» មានន័យដូចម្ដេច ?

ស្រាពក៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្រាវក; បា. សារាវក ) ជើងពានមានមាត់ឆែកៗឬជារំពត់ក្រចាប់ ឬក៏មានមាត់ធ្លុះជារន្ធរហុយជុំវិញ
ឧទាហរណ៍៖ បារីមួយស្រាពក៍ ( ច្រើនហៅ ជើងស្រាពក៍ )។

                    ផ្តិលយ៉ាងធំមានជើងភ្ជាប់ជាមួយ ។
ឧទាហរណ៍៖ ស្រាពក៍ដាក់ទឹក ( រ. ស. ហៅ ព្រះស្រាពក៍ ) ។ ម. ព. ជើងស្រាពក៍ ផង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាប់តែ» មានន័យដូចម្ដេច ?

ស្រាប់តែ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា លោតែ; ចាំតែ; ភ្លាម, មួយរំពេច។
ឧទាហរណ៍៖ ស្រាប់តែមក, ស្រាប់តែស៊ី, ស្រាប់តែបន្ទោស តាមតែរួចពីមាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាប់» មានន័យដូចម្ដេច ?

ស្រាប់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានជាសម្រាប់, ដែលមានស្រេច; ដែលបានធ្វើស្រេចហើយ។
ឧទាហរណ៍៖ មានស្រាប់; របស់ស្រាប់។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានជាសម្រាប់, ដែលមានស្រេច; ដែលបានធ្វើស្រេចហើយ ។

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ដែលប្រាកដហើយ, ស្រេចហើយ។
ឧទាហរណ៍៖ ដូចសេចក្តីខាងលើស្រាប់, ដូចអ្នកជ្រាបស្រាប់ ។ ស្រេចស្រាប់ ( ម. ព. ស្រេច )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាន្ត» មានន័យដូចម្ដេច ?

ស្រាន្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ឝ្រាន្ត; បា. សន្ត ) ដែលលំបាក; នឿយ; ហត់; នឿយហត់; អស់កម្លាំង។ ខ្មែរប្រើពាក្យនេះ ច្រើនសំដៅសេចក្តីថា “ដែលអន់, ដែលបានអន់គ្រាន់បើ” (ច្រើននិយាយពីជំងឺ)។
ឧទាហរណ៍៖ ជំងឺស្រាន្ត; ( ច្រើននិយាយថា ស្រាកស្រាន្ត ស្រាកអស់កម្លាំង; អន់ឈឺ ។ ម. ព. ស្រាក ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាទ្ធពិធី» មានន័យដូចម្ដេច ?

ស្រាទ្ធពិធី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រាទ្ធ ) ពិធីសែនតាមកាលកំណត់ ឧទ្ទិសចំពោះពួកបុព្វបុរសដែលទៅកាន់បរលោកហើយឬចំពោះទៅពួកប្រេតជាញាតិ ( ពិធីថ្វាយព្រះបិតរ, ពិធីសែនដូនតា ); ពិធីបូជាទេវតាតាមកាលកំណត់ ( លទ្ធិព្រាហ្មណ៍ )។ ពិធីធ្វើទក្ខិណានុប្បទានតាមកាលកំណត់ ( លទ្ធិពុទ្ធ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាត» មានន័យដូចម្ដេច ?

ស្រាត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចាប់ទាញយកសម្លៀកចេញអស់ពីខ្លួន, ធ្វើខ្លួនឲ្យវាលធ្លាំងទទេឥតសម្លៀក។
ឧទាហរណ៍៖ ស្រាតសំពត់, ស្រាតខោ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលែងខ្លួនទទេឥតសម្លៀក។
ឧទាហរណ៍៖ មនុស្សស្រាត ( ព. ខ្ព. អាក្រាត ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាញ» មានន័យដូចម្ដេច ?

ស្រាញ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សង្កើសង្កាញ់រញោរញេញក្ដៅមុខក្ដៅមាត់រកកល់គ្រុន។
ឧទាហរណ៍៖ ស្រាញមុខស្រាញមាត់, ស្រាញរកកល់គ្រុន។

                     ស្រៀវស្រាញ ព្រឺខ្លួនខ្ញាកៗសង្កើសង្កាញ់រកកល់គ្រុន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាង» មានន័យដូចម្ដេច ?

ស្រាង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភ្លឺព្រាងៗ។
ឧទាហរណ៍៖ ភ្លឺស្រាង ឬ ភ្លឺស្រាងៗ (ជិតព្រឹក)។

                     ដែលនៅខ្ចីឬនៅក្មេងច្រូងច្រាងស្រដៀងៗគ្នា។
ឧទាហរណ៍៖ ទំពាំងហើរស្រាង, សុទ្ធតែកំលោះស្រាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាក់ៗ» មានន័យដូចម្ដេច ?

ស្រាក់ៗ

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហៀរហូរស្រក់រឿយៗមិនដាច់។
ឧទាហរណ៍៖ បែកញើសស្រាក់ៗ ( ម. ព. សស្រាក់ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាក់» មានន័យដូចម្ដេច ?

ស្រាក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដាក់តម្រួតៗលើគ្នាចងរុំឬចងរួតរឹត ។
ឧទាហរណ៍៖ ស្រាក់ស្ករផែន, ស្រាក់ចាន។

                        ចងរុំប្រទាក់ឆ្វាក់ឲ្យណែន ។
ឧទាហរណ៍៖ ស្រាក់ដៃនឹងចូលដាល់ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្វីៗដែលដាក់តម្រួតៗលើគ្នាចងរុំឬចងរួតរឹត។
ឧទាហរណ៍៖ ស្ករមួយស្រាក់, ចានពីរស្រាក់។

                     ឈ្មោះចានមួយប្រភេទមានត្រចៀកទាំងពីរខាងសម្រាប់ស៊កដាក់តម្រួតលើគ្នាក្នុងដៃយួរ។
ឧទាហរណ៍៖ ម្ហូបមួយចានស្រាក់ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចងជាស្រាក់។
ឧទាហរណ៍៖ ស្ករស្រាក់ ស្ករផែនដែលដាក់តម្រួតៗគ្នាខ្ចប់ដោយស្លឹកត្នោតចងរុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រាក» មានន័យដូចម្ដេច ?

ស្រាក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ស្រាក៑ កិ. វិ. “ដោយឆាប់, ភ្លាម” ) បានអន់; ស្រាល, ធូរស្រាល។
ឧទាហរណ៍៖ ស្រាកឈឺ, ស្រាកកំហឹង, ភ្លៀងឥតស្រាក ។ ស្រាកស្រាន្ត ស្រាកអស់កម្លាំង, អន់អស់កម្លាំង; អន់ឈឺ, បានអន់គ្រាន់បើ, បានធូរស្រាលគ្រាន់បើម្ដងៗ ( ច្រើននិយាយតែពីជំងឺ ។ ម. ព. ស្រាន្ត ផង )។

                      ( សំ. ស្រាក៑ កិ. វិ. “ដោយឆាប់, ភ្លាម” ) បានអន់; ស្រាល, ធូរស្រាល។

ឧទាហរណ៍៖ ស្រាកឈឺ, ស្រាកកំហឹង, ភ្លៀងឥតស្រាក ។ ស្រាកស្រាន្ត ស្រាកអស់កម្លាំង, អន់អស់កម្លាំង; អន់ឈឺ, បានអន់គ្រាន់បើ, បានធូរស្រាលគ្រាន់បើម្ដងៗ ( ច្រើននិយាយតែពីជំងឺ ។ ម. ព. ស្រាន្ត ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រា» មានន័យដូចម្ដេច ?

ស្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យក្លាយឃ្លាតមកអំពី សុរា គឺទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃឈ្មោះ សុរៈ ( ម. ព. សុរា ន. )។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះចណ្ឌរស

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រអ៊ុម» មានន័យដូចម្ដេច ?

ស្រអ៊ុម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា មាសថ្លៃ, មាសស្នេហ៍, ស្នេហ៍ស្នង ( ពាក្យទំយើសម្រាប់ហៅស្ត្រីជាទីស្រឡាញ់ ដោយថ្នាក់ថ្នម )។
ឧទាហរណ៍៖ ស្រីស្រអ៊ុម, ស្រអ៊ុមមាសបង ( សរសេរជា ស្រអ៊ុំ ក៏បាន ប៉ុន្តែនាំឲ្យទើសទែងដោយត្រីសព្ទនិងនិគ្គហិតដែលត្រួតលើគ្នា ជា ៣ ជាន់នឹងតួ អ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រអ៊ុក» មានន័យដូចម្ដេច ?

ស្រអ៊ុក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ, ធាត់, ថ្លោស ស្រគុក។
ឧទាហរណ៍៖ ធាត់ស្រអ៊ុក, ថ្លោសស្រអ៊ុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រអែម» មានន័យដូចម្ដេច ?

ស្រអែម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្មៅល្អ, ខ្មៅស្រស់ ( ចំពោះតែសម្បុរនៃមនុស្ស )
ឧទាហរណ៍៖ ខ្មៅស្រអែម, សម្បុរស្រអែម។

                       ពាក្យសម្រាប់ហៅស្ត្រីជាទីស្រឡាញ់ដែលមានសម្បុរខ្មៅស្រស់ ។
ឧទាហរណ៍៖​ ស្រអែមមាសបង (ច្រើនប្រើក្នុងពាក្យកាព្យឬពាក្យច្រៀង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រអែត» មានន័យដូចម្ដេច ?

ស្រអែត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសូរទន់ផ្អែម, ស្រទន់ពីរោះ។
ឧទាហរណ៍៖ សំឡេងស្រអែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រអិប» មានន័យដូចម្ដេច ?

ស្រអិប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទាបដាបចុះក្រោមស្រលឹប; ទាបពេកណាស់។
ឧទាហរណ៍៖ ផ្ទះទាបស្រអិប, ដំបូលទាបស្រអិប។

តើពាក្យ «ស្រអាប់» មានន័យដូចម្ដេច ?

ស្រអាប់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអាប់អន់ មិនស្រស់, មិនថ្លា; តិចពន្លឺ, តិចរស្មី។
ឧទាហរណ៍៖ សម្បុរស្រអាប់ (សរសេរជា ស្រអ័ព្ទ ក៏បាន “ដែលមិនច្បាស់ ព្រោះមានអ័ព្ទ” : មេឃស្រអ័ព្ទ; ប៉ុន្តែច្រើនប្រើ ស្រអាប់ មកយូរហើយ ។ ម. ព. អ័ព្ទ ផង)។

តើពាក្យ «ស្រឡះ» មានន័យដូចម្ដេច ?

ស្រឡះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតមានអ្វីទើសទែង ឬ បិទបាំងឡើយ ។
ឧទាហរណ៍៖ ខ្ពស់ស្រឡះ, ផ្ទះធំស្រឡះ, មេឃស្រឡះ, វាលស្រឡះ។

                     ស្រឡះដៃ អស់រលីងពីដៃ; ឥតទីពឹងពំនាក់; អស់សង្ឃឹម ។ ស្រឡះមុខមាត់ ស្វាងមុខមាត់ស្រួលបួល ។ ស្រឡះស្រឡំ ( ម. ព. ស្រឡំ ) ។ ចាញ់ស្រឡះ ចាញ់លែងត្រឡប់ឈ្នះទៀតបាន ។ ជ្រះស្រឡះ ជ្រះអស់មន្ទិល; ជ្រះអស់មានហេតុទាក់ទិនតទៅទៀត ។ ដួលស្រឡះ ដួលទាំងស្រុង ។ ភ្លឺស្រឡះ ភ្លឺច្បាស់ ។ ភ្លេចស្រឡះ ភ្លេចសូន្យឈឹង ។ លែងគ្នាស្រឡះ លែងលះប្ដីប្រពន្ធដាច់ស្រេច ។ ល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឥតមានអ្វីទើសទែង ឬ បិទបាំងឡើយ
ឧទាហរណ៍៖ ខ្ពស់ស្រឡះ, ផ្ទះធំស្រឡះ, មេឃស្រឡះ, វាលស្រឡះ។

                     ស្រឡះដៃ អស់រលីងពីដៃ; ឥតទីពឹងពំនាក់; អស់សង្ឃឹម ។ ស្រឡះមុខមាត់ ស្វាងមុខមាត់ស្រួលបួល ។ ស្រឡះស្រឡំ ( ម. ព. ស្រឡំ ) ។ ចាញ់ស្រឡះ ចាញ់លែងត្រឡប់ឈ្នះទៀតបាន ។ ជ្រះស្រឡះ ជ្រះអស់មន្ទិល; ជ្រះអស់មានហេតុទាក់ទិនតទៅទៀត ។ ដួលស្រឡះ ដួលទាំងស្រុង ។ ភ្លឺស្រឡះ ភ្លឺច្បាស់ ។ ភ្លេចស្រឡះ ភ្លេចសូន្យឈឹង ។ លែងគ្នាស្រឡះ លែងលះប្ដីប្រពន្ធដាច់ស្រេច ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡំ» មានន័យដូចម្ដេច ?

ស្រឡំ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រឡះ។
ឧទាហរណ៍៖ ស្រឡះស្រឡំ ស្រឡះឥតមានអ្វីទើសទែង, ស្រឡះស្រួលបួល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡៅប្រាំដំឡឹង, ក្រោល» មានន័យដូចម្ដេច ?

ស្រឡៅប្រាំដំឡឹង, ក្រោល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកំពស់ ១០-១៥ ម ទំហំជុំវិញអាចធំដល់ ៣ម ដុះក្នុងព្រៃស្រោង ឬក្រាស់មធ្យមនៅឧបទ្វីបឥណ្ឌូចិន។ ឈើប្រណិត សម្រាប់ធ្វើសសរផ្ទះ និងតុ ទូ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡៅជូរ» មានន័យដូចម្ដេច ?

ស្រឡៅជូរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សម្យ៉ាង មានកំពស់ ២០-៣០ម ដុះក្នុងព្រៃធំ និងព្រៃក្រាស់មធ្យមនៃឧបទ្វីបឥណ្ឌូចិន និងទីប្រជុំកោះជ្វា។ ស្លឹកខ្ចីៗ មានរសជាតិជូរ អាចបរិភោគជាបន្លែបាន។ ឈើគេប្រើសម្រាប់ធ្វើជាបង្គោលរបង ក្តារបន្ទះក្រាលផ្ទះ និង ធ្វើប្រអប់ផ្សេងៗ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡៅ, ស្រឡៅកញ្ជ្រៀប» មានន័យដូចម្ដេច ?

ស្រឡៅ, ស្រឡៅកញ្ជ្រៀប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំពស់ ២០-៣០ម ដុះក្នុងព្រៃស្រោង ឫ ក្រាស់នៅប្រទេសថៃ ខ្មែរ លាវ និង វៀតណាម។ ឈើនេះប្រណិត សម្រាប់ធ្វើសសរផ្ទះ ក្តារ និង គ្រឿងសង់ផ្ទះនានា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡៅ» មានន័យដូចម្ដេច ?

ស្រឡៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទសណ្ឋានស្រដៀងនឹងត្របែកព្រៃ តែដើមធំជាង សាច់ស្និទ្ធស្អាត ប្រើធ្វើការបានច្រើនយ៉ាង។
ឧទាហរណ៍៖ ក្ដារស្រឡៅ, ទូស្រឡៅ, តុស្រឡៅ។

                   ព្រឹក្សម្យ៉ាង មានកំពស់ ២០-៣៥ម ដុះក្នុងព្រៃក្រាស់ និង ព្រៃល្បោះនៃឧបទ្វីបឥណ្ឌូចិន។ គល់មានឫសទោរ ដុះចេញក្រៅ ឯសំបកមានពណ៌ប្រផេះឆ្នូតៗ លាយពណ៌ស ខុសពីដើមដទៃទៀត។ ជាឈើ លេខ១ មានតំលៃណាស់ សម្រាប់ប្រើធ្វើតុ ទូ និង សង់ផ្ទះ ឬសង់នាវា ។ល។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡោច» មានន័យដូចម្ដេច ?

ស្រឡោច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ឆ្ងាយលន្លោច។
ឧទាហរណ៍៖ ដើរស្រឡោច; ឆ្ងាយស្រឡោច។

                     ដែលទាសទៅឆ្ងាយខុសផ្លូវខុសដំណើរ។

ឧទាហរណ៍៖ ឲ្យមកឯណេះមិនមក បែរជាស្រឡោចទៅឯណាវិញឆ្កយ !

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ឆ្ងាយលន្លោច។
ឧទាហរណ៍៖ ដើរស្រឡោច; ឆ្ងាយស្រឡោច។

                      ដែលទាសទៅឆ្ងាយខុសផ្លូវខុសដំណើរ។
ឧទាហរណ៍៖ ឲ្យមកឯណេះមិនមក បែរជាស្រឡោចទៅឯណាវិញឆ្កយ!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡោកោ» មានន័យដូចម្ដេច ?

ស្រឡោកោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្ដារសន្ទះស្ទះឬគ្របត្រង់ច្រក-កទូកខាងក្បាលឬខាងកន្សៃ ( ហៅត្រឹមតែ ស្រឡោ ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡៃ» មានន័យដូចម្ដេច ?

ស្រឡៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងភ្លេងមួយប្រភេទ ធ្វើដោយឈើខ្លឹមសាច់រឹងស្និទ្ធ ក្រឡឹងជារាងធំកំប៉ោកកណ្ដាល រីកចុងដើមបន្តិច មានប្រហោងតូចចំកណ្ដាលធ្លុះរហូត មានរន្ធ ៦ មានលាំសម្រាប់ផ្លុំ ប្រើក្នុងវង់ភ្លេងពិណពាទ្យ ។ ផ្លុំស្រឡៃ ( ព. ប្រ. ) ជក់អាភៀន ( ព. សា. )។
( សព្ទអារក្ស ) មាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡេវ» មានន័យដូចម្ដេច ?

ស្រឡេវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្ពស់ឬឆ្ងាយសន្លឹម។
ឧទាហរណ៍៖ ខ្ពស់ស្រឡេវ, ឆ្ងាយស្រឡេវ ( បុ. សរ. ស្រលេវ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡេត» មានន័យដូចម្ដេច ?

ស្រឡេត

មានន័យថា ( ម. ព. ស្រលេត គុ. ) ។ ( ម. ព. ស្រលេត កិ / កិ.វិ ) ។ ( ម. ព. ស្រលេត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡើ» មានន័យដូចម្ដេច ?

ស្រឡើ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមុខងើបងើយបន្តិចជាងប្រក្រតី (ដោយសញ្ជាតិ)។
ឧទាហរណ៍៖ មុខស្រឡើ, មនុស្សស្រឡើ ( ស្រលើ សម័យឥឡូវមិនសូវសរសេរ )។

                     ស្រលៀងស្រឡើ ដែលស្រលៀងផង ស្រឡើផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡឺកឺ» មានន័យដូចម្ដេច ?

ស្រឡឺកឺ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងើបងើយស្លឺស្រងើ។
ឧទាហរណ៍៖ មុខស្រឡឺកឺ ( និយាយថា ស្រឡើកើ ឬ ស្រលើកើ ក៏បាន ប៉ុន្តែ ស្រលើកើ សម័យឥឡូវមិនសូវសរសេរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡឹង» មានន័យដូចម្ដេច ?

ស្រឡឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំនួនសូត្រ ៨០ សរសៃ ដែលក្រងជាមួយកម្រង។
ឧទាហរណ៍៖ សូត្រ ១០ ស្រឡឹងហៅថាសូត្រ ១ ដុំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡិត» មានន័យដូចម្ដេច ?

ស្រឡិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិមួយប្រភេទវារឡើងទ្រើង គេដាំក្នុងប្រទេសឥណ្ឌា និង ទ្វីបអាស៊ីផ្នែកអាគេ្នយ៌។ ស្លឹកខ្លីៗ និង ផ្កាគេបរិភោគជាបន្លែក្នុងសម្ល។ គ្រូបុរាណតែងច្របាច់ស្លឹកស្រឡិត យកទឹកព្យាបាលជំងឺធ្លាក់ស្បួន។ ( ម. ព. ស្រលិត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡាំងកាំង» មានន័យដូចម្ដេច ?

ស្រឡាំងកាំង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គាំងមមិងមមាំង, គាំងភាំងស្មារតី។
ឧទាហរណ៍៖ ឈរស្រឡាំងកាំង។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា គាំងមមិងមមាំង, គាំងភាំងស្មារតី។
ឧទាហរណ៍៖ ឈរស្រឡាំងកាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡាប» មានន័យដូចម្ដេច ?

ស្រឡាប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានមាឌទាបស្រអឹបទៅជិតទឹក។
ឧទាហរណ៍៖ ទូកស្រឡាប ឬ ទូករាងស្រឡាប។

                    ( ម. ព. ស្រលាប )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រឡក» មានន័យដូចម្ដេច ?

ស្រឡក

មានន័យថា ( ម. ព. ស្រលក គុ. )។

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូតរអិលជ្រុលចូលទៅក្នុងបំពង់ក ( ដោយមិនប្រុងនឹងលេបសោះទេ )
ឧទាហរណ៍៖ គ្រាប់ច័នស្រឡកទៅក្នុងក ( និយាយតាមទម្លាប់ដោយស្រុក ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្កកដាក់គ្រាប់មិនពេញ ។
ឧទាហរណ៍៖ ស្រូវស្រឡក ( ម. ប្រ., ប្រើតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះហៅ ស្រូវសំបកអម្ពិល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រស់ស្រោង» មានន័យដូចម្ដេច ?

ស្រស់ស្រោង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សព្ទអារក្ស ) ដែលបាត់ឈឺ, ជាពីឈឺ។
ឧទាហរណ៍៖ កូនចាបអញបានស្រស់ស្រោងហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រស់ស្រូប» មានន័យដូចម្ដេច ?

ស្រស់ស្រូប

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បរិភោគអាហារបន្តិចបន្តួចក្នុងពេលព្រឹក, បរិភោគសម្រន់កុំឲ្យឃ្លានពេកទម្រាំដល់ពេលបាយថ្ងៃត្រង់។
ឧទាហរណ៍៖ នាំគ្នាស្រស់ស្រូបសិនទៅ, មិនទាន់បានស្រស់ស្រូបអ្វីនៅឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រស់ស្រាយ» មានន័យដូចម្ដេច ?

ស្រស់ស្រាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រាក់ទាក់រួសរាយ, រអាករពាយ; ស្រស់រីករាយ។
ឧទាហរណ៍៖ និយាយស្រស់ស្រាយរកគ្នា; សម្ដីស្រស់ស្រាយ; មុខស្រស់ស្រាយ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រាក់ទាក់រួសរាយ, រអាករពាយ; ស្រស់រីករាយ។
ឧទាហរណ៍៖ និយាយស្រស់ស្រាយរកគ្នា; សម្ដីស្រស់ស្រាយ; មុខស្រស់ស្រាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រស់បស់» មានន័យដូចម្ដេច ?

ស្រស់បស់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រស់សមរម្យ; ស្រស់រីករាយ, ស្រស់ស្រឡះស្រឡំ។
ឧទាហរណ៍៖ រូបឆោមស្រស់បស់, មុខមាត់ស្រស់បស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្រស់» មានន័យដូចម្ដេច ?

ស្រស់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅសើម មិនទាន់ស្ងួត, មិនទាន់ក្រៀម
ឧទាហរណ៍៖ ត្រីស្រស់, បន្លែស្រស់ ។

                       ដែលអស់ជាតិទឹក ។
ឧទាហរណ៍៖ បាយស្រស់ទឹក ។

                       ដែលមិនអាប់អន់, ល្អល្អះ; ឆើត, ឆើតឆាយ ។
ឧទាហរណ៍៖​ មុខស្រស់, គ្រឿងសម្អាងស្រស់, ក្បាច់ស្រស់; ស្រីស្រស់ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនទាស់ភ្នែក, ល្អមើល, សមរម្យ, ត្រូវបែបបទ
ឧទាហរណ៍៖ តែងខ្លួនស្រស់, ល្ខោនលេងស្រស់ណាស់ ។

                     ស្រស់ញញឹម ( ព. ប្រ. ) ស្រស់ហាក់ដូចជាញញឹមមករក, ស្រស់ប៉ប្រៃ ។ ស្រស់ប៉ប្រិម ស្រស់ដោយបបូរមាត់ប៉ប្រិម, ស្រស់ប្រិមប្រិយ ។ ស្រស់ប៉ប្រៃ ស្រស់ប្រពៃ ។ ស្រស់បំព្រង ស្រស់ត្រចង់ ឬស្រស់ត្រយង់ភ្លឺថ្លា ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត