ស្រុង
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លុយ, ដែលមានសម្រុង
ឧទាហរណ៍៖ សំពត់ស្រុង ។ ព. ផ្ទ. ខើច។
ទាំងស្រុង ទាំងមូល, ទាំងអស់, ពេញទី ។
ឧទាហរណ៍៖ ខុសទាំងស្រុង ។
ទាំងស្រុងទាំងកំរោល ដោយដំណើរជាកំរោលទាំងអស់ ។
ឧទាហរណ៍៖ រំលោភលើទាំងស្រុងទាំងកំរោល ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត