Posted on Leave a comment

តើពាក្យ «ស្រាយ» មានន័យដូចម្ដេច ?


ស្រាយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរលា, ឲ្យរសាយ ។
ឧទាហរណ៍៖ ស្រាយចំណង។

                     ប្រែចេញពីភាសាមួយជាភាសាមួយ; ពន្យល់សេចក្តីដែលកំបាំងឲ្យច្បាស់លាស់; ថ្លែងសេចក្តីកំបាំងប្រាប់ ។
ឧទាហរណ៍៖ ស្រាយសេចក្តី, ស្រាយអាថ៌កំបាំងប្រាប់ ។

                     ស្រាយគំនុំ រំសាយគំនុំ ។ ប្រែស្រាយ ប្រែប្រាប់ពន្យល់ ។ ល ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកសាច់ឈើដែលឱបពីក្រៅខ្លឹម។
ឧទាហរណ៍៖ ខ្លឹមជាប់ស្រាយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនមែនជាខ្លឹមឬដែលឥតខ្លឹម។
ឧទាហរណ៍៖ សាច់ស្រាយ, ឈើស្រាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply