Posted on Leave a comment

តើពាក្យ «ស្រី​សាធារណ៍» មានន័យដូចម្ដេច ?


ស្រី​សាធារណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រី​ពេស្យា (តាម​ទម្លាប់, ពុំ​ដែល​ប្រើ​ថា ស្រី​សាធារណៈ ទេ, ធ្លាប់​ប្រើ​តែ សាធារណ៍ ដូច្នេះ​ឯង) ។ ព. ផ្ទ. អសាធារណៈ ឬ –ធារណ៍ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា សាធារណ (–រៈណៈ), ដូច​ជា សាធារណ​ការ ការ​ជា​សាធារណៈ, ការ​ដែល​ត្រូវ​តែ​ធ្វើ​ទួទៅ មិន​ចេះ​អស់​មិន​ចេះ​ហើយ ។ ហៅ​ដោយ​សន្មតិ សំដៅ​ការ​លើក​ថ្នល់, សង់​ស្ពាន, សង់​ផ្ទះ​ជាដើម របស់​រាជការ
ឧទាហរណ៍៖ ក្រសួង​សាធារណ​ការ ក្រសួង​មេ​ការ​សម្រាប់​រាជការ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply