ស្រស់
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលនៅសើម មិនទាន់ស្ងួត, មិនទាន់ក្រៀម
ឧទាហរណ៍៖ ត្រីស្រស់, បន្លែស្រស់ ។
ដែលអស់ជាតិទឹក ។
ឧទាហរណ៍៖ បាយស្រស់ទឹក ។
ដែលមិនអាប់អន់, ល្អល្អះ; ឆើត, ឆើតឆាយ ។
ឧទាហរណ៍៖ មុខស្រស់, គ្រឿងសម្អាងស្រស់, ក្បាច់ស្រស់; ស្រីស្រស់ ។
👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនទាស់ភ្នែក, ល្អមើល, សមរម្យ, ត្រូវបែបបទ
ឧទាហរណ៍៖ តែងខ្លួនស្រស់, ល្ខោនលេងស្រស់ណាស់ ។
ស្រស់ញញឹម ( ព. ប្រ. ) ស្រស់ហាក់ដូចជាញញឹមមករក, ស្រស់ប៉ប្រៃ ។ ស្រស់ប៉ប្រិម ស្រស់ដោយបបូរមាត់ប៉ប្រិម, ស្រស់ប្រិមប្រិយ ។ ស្រស់ប៉ប្រៃ ស្រស់ប្រពៃ ។ ស្រស់បំព្រង ស្រស់ត្រចង់ ឬស្រស់ត្រយង់ភ្លឺថ្លា ។ ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖