Posted on Leave a comment

តើពាក្យ «ស្រឡក» មានន័យដូចម្ដេច ?


ស្រឡក


មានន័យថា ( ម. ព. ស្រលក គុ. )។

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា របូតរអិលជ្រុលចូលទៅក្នុងបំពង់ក ( ដោយមិនប្រុងនឹងលេបសោះទេ )
ឧទាហរណ៍៖ គ្រាប់ច័នស្រឡកទៅក្នុងក ( និយាយតាមទម្លាប់ដោយស្រុក ) ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្កកដាក់គ្រាប់មិនពេញ ។
ឧទាហរណ៍៖ ស្រូវស្រឡក ( ម. ប្រ., ប្រើតាមទម្លាប់ដោយស្រុក, អ្នកស្រុកខ្លះហៅ ស្រូវសំបកអម្ពិល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply