Posted on Leave a comment

តើពាក្យ «ស្រស» មានន័យដូចម្ដេច ?


ស្រស


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយលាន់សរសៃជាដើម។
ឧទាហរណ៍៖ ពត់ខ្លួនលាន់សរសៃស្រសៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រវើន» មានន័យដូចម្ដេច ?


ស្រវើន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រលួតស្រឡះ សមមាឌ, ល្អសមរម្យ, ឆើតឆោម។
ឧទាហរណ៍៖ រូបស្រវើន, ស្រីស្រវើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រវឹង» មានន័យដូចម្ដេច ?


ស្រវឹង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ប្រែស្មារតី ឬងោង, ភ័ន្ត, វង្វេងស្មារតី ខុសពីប្រក្រតី ដោយសេពសុរាជាដើម
ឧទាហរណ៍៖ ស្រវឹងស្រា។

                     ព. ប្រ. ស្រវឹងកាម វក់ចិត្តទៅរកកាម ។ ស្រវឹងគំនិត ឬ ស្រវឹងចិត្ត ភ័ន្តគំនិតដោយយល់ថា ខ្លួនមិនទាន់ចាស់, មិនទាន់មានរោគ, មិនទាន់ស្លាប់ទេ ( ព. ពុ. ) ។ ស្រវឹងទ្រព្យ ឬ ស្រវឹងសម្បត្តិ ឡើងចាងព្រោះអាងថាខ្លួនមានទ្រព្យ ។ ស្រវឹងបុណ្យ ប្រកាន់មានះកោងព្រហើនដោយអាងបុណ្យស័ក្ដិ ឬ អាងគាប់គួរនឹងអ្នកធំ ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រវាំង» មានន័យដូចម្ដេច ?


ស្រវាំង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ព. ប្រ. ) ភ័ន្តស្មារតីព្រោះសេចក្ដីឆ្មើងឬព្រោះងប់ចិត្តខុសប្រក្រតី។
ឧទាហរណ៍៖ ស្រវាំងមិនស្គាល់កូនប្រពន្ធ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលភ្លឺមិនច្បាស់ព្រោះចាំងពន្លឺថ្ងៃជាដើម ( ចំពោះតែភ្នែក )។
ឧទាហរណ៍៖ ភ្នែកស្រវាំង ឬ ស្រវាំងភ្នែក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រវាស្រទេញ» មានន័យដូចម្ដេច ?


ស្រវាស្រទេញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខំប្រឹងខ្លាំង, សង្វាតខ្លាំង, ខ្មីឃ្មាតសង្វាតពេញកម្លាំង។
ឧទាហរណ៍៖ ស្រវាស្រទេញរៀនសូត្រ។

                   ប្រើជា កិ. វិ. ក៏បាន : ធ្វើការស្រវាស្រទេញ, ឈឺឆ្អាលស្រវាស្រទេញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រវាក់ស្រវាន់» មានន័យដូចម្ដេច ?


ស្រវាក់ស្រវាន់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រពេចស្រពិល, ដែលមិនជាក់លាក់។
ឧទាហរណ៍៖ ដឹងស្រវាក់ស្រវាន់, ដំណឹងស្រវាក់ស្រវាន់។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រពេចស្រពិល, ដែលមិនជាក់លាក់។
ឧទាហរណ៍៖ ដឹងស្រវាក់ស្រវាន់, ដំណឹងស្រវាក់ស្រវាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រវា» មានន័យដូចម្ដេច ?


ស្រវា


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លូកដៃទៅចាប់យកអ្វីៗដោយប្រញាប់, ក្រសាវយកដោយម្នីម្នា។
ឧទាហរណ៍៖ ស្រវាយកនំតែម្នាក់ឯង។

                     ស្រវាវេច ក្រសាវវេចដោយម្នីម្នា ។ ព. ប្រ. វាតអាទិ៍យកតែម្នាក់ឯង ដោយឥតខ្មាស ។ ស្រវាឱប ក្រសាវឱបដោយប្រញាប់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រល់» មានន័យដូចម្ដេច ?


ស្រល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. សរល ) ឈ្មោះឈើមួយប្រភេទ ស្លឹកល្អិតៗរឹងៗ មានច្រើនបែប មាន ស្រល់កន្ទុយដំរី, ស្រល់ក្រហម ជាដើម។

                         ព្រឹក្សកម្ពស់ ៣០-៥០ម ច្រើនដុះមានលើភ្នំ Kirirom ទៅដល់ ១២.០០០ ha ។ គេឃើញស្រល់ដុះក្នុងខេត្តដទៃទៀត តែមានតិចតួច។ ស្រល់មានដុះក្នុងប្រទេសជាច្រើន គែលាវ វៀតណាម ថៃ ភូមា ឥណ្ឌា ចិនខាងត្បូង ហ្វីលីពីន ឥណ្ឌូនេស៊ី និងលើកោះ Moluques ។ ឈើមានតម្លៃសម្រាប់សង់អាកាសគ្រឹះ រថអយស្ម័យយាន និងនាវា។ គេអាចប្រើឈើស្រល់ ធ្វើ តុ ទូ របស់ប្រើប្រាស់ផ្សេងៗ និងគ្រោងទ្វារបង្អួច។ ជ័រសម្រាប់ធ្វើចន្លុះ។ តាមក្បួនឱសថបុរាណជ័រក្រៀមគេប្រើធ្វើថ្នាំ រំងាប់រោគផ្សេងៗ៖ បូសទ្រនិច បូសធម្មតា ការឈាមដើរមិនល្អ។ រដ្ឋការខ្មែរទើបនឹងនាំស្រល់ ម៉្យាង ស្រល់ស្លឹកបី ពីប្រទេសវៀតណាមមកដាំលើភ្នំមណ្ឌលគិរី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលែវ» មានន័យដូចម្ដេច ?


ស្រលែវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លែវ។
ឧទាហរណ៍៖ ភ្នែកស្រឡែវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលេត» មានន័យដូចម្ដេច ?


ស្រលេត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្លាក់ទឹកចិត្ត; ដែលនឹកតូចចិត្ត ស្រងោច។
ឧទាហរណ៍៖ ស្រឡេតចិត្ត; តូចចិត្តស្រឡេត, អន់ចិត្តស្រឡេត, ស្ដាយក្រោយស្រឡេត។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរដេកលក់មួយភាំង, ល្បក់តូច ( សព្វថ្ងៃនេះច្រើនប្រើ ស្រឡេត ជាង )។
ឧទាហរណ៍៖ ដេកមួយស្រឡេត, លក់មួយស្រឡេត។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្ពស់ឬឆ្ងាយលន្លឹម។
ឧទាហរណ៍៖ ខ្ពស់ស្រឡេត, ឆ្លាយស្រឡេត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ធ្លាក់ទឹកចិត្ត; ដែលនឹកតូចចិត្ត ស្រងោច។
ឧទាហរណ៍៖ ស្រឡេតចិត្ត; តូចចិត្តស្រឡេត, អន់ចិត្តស្រឡេត, ស្ដាយក្រោយស្រឡេត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលៀង» មានន័យដូចម្ដេច ?


ស្រលៀង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ខ្ទាស់ទប់ក្រវិលខ្សែគោក្របីកុំឲ្យរបូត។
ឧទាហរណ៍៖ ស្រលៀងខ្សែ ។ ខ្សែស្រលៀង ខ្សែមានស្រលៀង ( ផ្ទុយគ្នាពី ខ្សែលាម )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលល្អៀងម្ខាងឬត្របាំងបះម្ខាង ( ចំពោះតែភ្នែក )។
ឧទាហរណ៍៖ ភ្នែកស្រលៀង ។ ស្រលៀងស្រឡើ ស្រលៀងផង ស្រឡើផង, ស្រលៀងងើយស្រងើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលួន» មានន័យដូចម្ដេច ?


ស្រលួន


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រឡះ។
ឧទាហរណ៍៖ ស្រឡះស្រលួន ស្រឡះមែនទែន, ស្រឡះស្រឡំ; ស្វាងមុខស្វាងមាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលួត» មានន័យដូចម្ដេច ?


ស្រលួត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រង់ភ្លឹងឥតរំពត់ឥតពកឥតគន្លាក់។
ឧទាហរណ៍៖ ដើមឈើស្រលួត ។ ស្រលួតណិល ស្រលួតធេង, ស្រលួតស្អាត ។ ស្រលួតស្រឡះ ស្រលួតខ្ពស់ស្រឡះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលូង» មានន័យដូចម្ដេច ?


ស្រលូង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជ្រៅសន្លឹមឬចោត, ខ្ពស់ សម្លឹងចុះក្រោមឃើញសន្លឹមគួរឲ្យខ្លាចស្រៀវសាច់ងងឹតមុខ ( សម័យឥឡូវច្រើនប្រើ ស្រឡូង ជាង )។
ឧទាហរណ៍៖ ជ្រៅស្រឡូង, ខ្ពស់ស្រឡូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលុង» មានន័យដូចម្ដេច ?


ស្រលុង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លង់ស្លុតស្មារតីចុះជ្រៅសន្លឹម ដោយមានជម្ងឺធ្ងន់ ( ច្រើនតែបណ្ដាលអំពីជំងឺគ្រុនក្ដៅខ្លាំង )។
ឧទាហរណ៍៖ គ្រុនក្ដៅស្រលុងអស់កន្លះថ្ងៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលឹប» មានន័យដូចម្ដេច ?


ស្រលឹប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លឹប, ដែលយុលទាបណាស់គ្របចុះមកក្រោម (សម័យឥឡូវច្រើនប្រើ ស្រឡឹប ជាង)។
ឧទាហរណ៍៖ មែកឈើយុលទាបស្រឡឹប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលិត» មានន័យដូចម្ដេច ?


ស្រលិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ប្រើជា សលិត អ. ថ. សៈលិត ) ឈ្មោះវល្លិឡើងទ្រើងមួយប្រភេទ ផ្កាជាចង្កោមៗ ក្លិនក្រអូបឈ្ងុញឆ្ងាញ់, ផ្លែទ្រវែងជមចុងដើម វេលាទុំស្ងួតបែកជាប៉ុយជាប់នឹងគ្រាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលាប» មានន័យដូចម្ដេច ?


ស្រលាប


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លាបទឹកសុទ្ធ ឬទឹកថ្នាំរម្ងាប់រោគឲ្យជោកសព្វ។
ឧទាហរណ៍៖ ស្រលាបទឹកឲ្យត្រជាក់ខ្លួន, ស្រលាបទឹកថ្នាំរម្ងាប់គ្រុនក្ដៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលាញ់» មានន័យដូចម្ដេច ?


ស្រលាញ់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គាប់ចិត្ត, ពេញចិត្ត, កួចកាន់ចិត្តឬជាប់ចិត្ត ដោយស្នេហា, ដោយមេត្តា ( សម័យបច្ចុប្បន្នច្រើនសរសេរ ស្រឡាញ់ ជាង )។
ឧទាហរណ៍៖ អ្នកប្រាជ្ញស្រឡាញ់ធម៌, មាតាបិតាស្រឡាញ់បុត្រ ( បុ. សរ. ស្រលេញ ) ។ ព. ផ្ទ. ស្អប់។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់សព្វព្រះរាជហឫទ័យ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រលន» មានន័យដូចម្ដេច ?


ស្រលន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ស. សល្ចន អ. ថ. សៈហ្ល៎ន ) ស្រលួតស្រឡះ; ធំសម, ធាត់សមរម្យ; ទ្រលុក; ស្រស់បស់; សន្លាង។
ឧទាហរណ៍៖ រូបស្រលន, ធាត់ស្រលន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រយូវ» មានន័យដូចម្ដេច ?


ស្រយូវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ស. សាយយូ) ដែលមានរំពត់សម្រាប់ថ្ពក់
ឧទាហរណ៍៖ ស្រយូវបង្អួច ។ ស្រយូវសន្ទូច ដែកសម្រាប់ពត់ផ្លែសន្ទូច; រង្វង់ផ្លែសន្ទូច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រយុត» មានន័យដូចម្ដេច ?


ស្រយុត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ល្វើយ ខ្សោយកម្លាំង, អស់សង្ឃឹម; ទន់គាំង។
ឧទាហរណ៍៖ ស្រយុតចិត្ត, ស្រយុតដៃ។

                   ស្រយុតស្រយង់ ស្រយុតងាស់គាំង, ស្រយង់ទន់ល្វើយខ្សោយកម្លាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រយឺល» មានន័យដូចម្ដេច ?


ស្រយឺល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលធ្លាក់ពីលើទីខ្ពស់ឆ្ងាយសន្លឹមឬដែលឡើងលឿនគ្រឿនៗទៅលើលន្លឹម។
ឧទាហរណ៍៖ ធ្លាក់ស្រយឺល; ឡើងស្រយើល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រយាវ» មានន័យដូចម្ដេច ?


ស្រយាវ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលខ្ពស់លន្លឹម; ដែលធ្លាក់ដូចគេចោលផ្លែដូងពីទីខ្ពស់លន្លឹម។
ឧទាហរណ៍៖ ខ្ពស់ស្រយាវ; ធ្លាក់ស្រយាវ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលខ្ពស់លន្លឹម; ដែលធ្លាក់ដូចគេចោលផ្លែដូងពីទីខ្ពស់លន្លឹម។
ឧទាហរណ៍៖ ខ្ពស់ស្រយាវ; ធ្លាក់ស្រយាវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រយាល» មានន័យដូចម្ដេច ?


ស្រយាល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឆ្ងាយរយាលក្រៃពេក, ឆ្ងាយដាច់សង្វែង។
ឧទាហរណ៍៖ ឆ្ងាយស្រយាល។

                    ផ្លូវឆ្ងាយស្រយាល ឬ ផ្លូវឆ្ងាយដាច់ស្រយាល ផ្លូវដែលឆ្ងាយរយាលដាច់ស្រុកភូមិ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលធ្លាក់ឆ្ងាយ ឬដែលធ្លាក់ពីទីខ្ពស់លន្លឹម។
ឧទាហរណ៍៖ ធ្លាក់ស្រយាល (ច្រ. ប្រ. ធ្លាក់ស្រយឺល ឬ ស្រយើល ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រយាក» មានន័យដូចម្ដេច ?


ស្រយាក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបាក់ធ្លាក់សំយាកចុះក្រោម។
ឧទាហរណ៍៖ ធាងដូងបាក់ស្រយាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រយម» មានន័យដូចម្ដេច ?


ស្រយម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទន់ទោរសំយាកសំយុងចុះស្រួល។
ឧទាហរណ៍៖ ផ្ការាំងសំយុងស្រយម; ស្លឹកដូងធ្លាក់ស្រយម។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទន់ទោរសំយាកសំយុងចុះស្រួល។
ឧទាហរណ៍៖ ផ្ការាំងសំយុងស្រយម; ស្លឹកដូងធ្លាក់ស្រយម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រយង់» មានន័យដូចម្ដេច ?


ស្រយង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រួយស្រពន់ងាស់គាំងសរសៃ ដោយប្រឹងចាប់កាន់លើក, ដោយទង្គិច, ទង្គុក, ប៉ះជល់ត្រូវជាដើម។
ឧទាហរណ៍៖ ស្រយង់ដៃ, ស្រយង់ជើង។

                    ព. ប្រ. ស្រយង់ចិត្ត ស្រពន់ចិត្ត, អន់ចិត្ត, ងាស់ចិត្ត ។ ស្រយុតស្រយង់ ( ម. ព. ស្រយុត )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រួយស្រពន់ងាស់គាំងសរសៃ ដោយប្រឹងចាប់កាន់លើក, ដោយទង្គិច, ទង្គុក, ប៉ះជល់ត្រូវជាដើម។
ឧទាហរណ៍៖ ស្រយង់ដៃ, ស្រយង់ជើង។

                   ព. ប្រ. ស្រយង់ចិត្ត ស្រពន់ចិត្ត, អន់ចិត្ត, ងាស់ចិត្ត ។ ស្រយុតស្រយង់ ( ម. ព. ស្រយុត )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រម៉ពិភេទភ៌» មានន័យដូចម្ដេច ?


ស្រម៉ពិភេទភ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស ឬ ចុល្លព្រឹក្សកំពស់៦-១០ម ដុះក្នុងព្រៃស្រោង ឬ ព្រៃក្រាស់នៃអាស៊ីផ្នែកអាគ្នេយ៌។ ឈើសម្រាប់ធ្វើជាកង់រទេះ។ ផ្លែគេប្រើធ្វើជាថ្នាំជ្រលក់សំពត់ពណ៌ខ្មៅ។ ផ្លែខ្លី ជាថ្នាំបញ្ចុះ។ ផ្លែទុំអាចធ្វើថ្នាំរាគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រម៉» មានន័យដូចម្ដេច ?


ស្រម៉


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដុំតូចៗរបស់ល័ក្ដ ឬផ្លែកប្បាស។
ឧទាហរណ៍៖ ស្រម៉កប្បាស, ស្រម៉ល័ក្ដ ឬ ល័ក្ដស្រម៉។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមោល» មានន័យដូចម្ដេច ?


ស្រមោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្លប់; ភាពរូបព្រាងៗ ដែលប្រាកដតាមរូបដើម ដោយមានពន្លឺចាំងត្រូវ; ភាពរូបក្នុងវត្ថុភ្លឺថ្លាមានកញ្ចក់និងទឹកថ្លាជាដើម ប្រាកដតាមសណ្ឋានរូបដែលឆ្លុះត្រូវត្រង់
ឧទាហរណ៍៖ ស្រមោលភ្នំ; ស្រមោលមុខក្នុងកញ្ចក់។

                    ព. ប្រ. ខ្មោចបិសាច, ខ្មោចជំបួរជួរ ។
ឧទាហរណ៍៖ ស្រមោលចេះតែតាមបៀតបៀន( និយាយទៅតាមជំនឿ )

                    ព្រឹក្សម្យ៉ាង កំពស់ ១៥-២០ ម ដុះក្នុងព្រៃជ្រៅជិតមាត់ទឹកនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ដើមមានឫសដុះចេញក្រៅបញ្ឈរ គេតែងកាត់យកមកធ្វើឆ្នុកដប ឬកំសួលសន្ទូចវាត់។ ឈើអាចប្រើសម្រាប់សង់ខ្ទម ឬរោងបណ្តោះអាសន្ន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមោច» មានន័យដូចម្ដេច ?


ស្រមោច


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្វច្រើនពួក មានប្រភេទផ្សេងៗគ្នា ជាសត្វមានសាមគ្គីស្រុះគ្នា ច្រើនរកស៊ីជាពួកៗមូលគ្នា
ឧទាហរណ៍៖ ស្រុះគ្នាដូចស្រមោច។

                     ព. ទ. បុ. ស្រមោចក្រវែលស្ករ បុរសក្រវែលស្ត្រី ។ ស្ករជិតស្រមោច ( ម. ព. ស្ករ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមៃ» មានន័យដូចម្ដេច ?


ស្រមៃ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ្នកដល់ឬផ្អូកដល់ហាក់ដូចជាឮឬឃើញឬថានឹងបានតាមបំណង។
ឧទាហរណ៍៖ ខ្ញុំស្រមៃហាក់ដូចជា កូនខ្ញុំស្រែកហៅ; ចិញ្ចៀនបាត់រកមិនឃើញ ខ្ញុំចេះតែស្រមៃថាដូចជានៅត្រង់ណេះត្រង់ណោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមេះ» មានន័យដូចម្ដេច ?


ស្រមេះ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានទឹកមុខចេញអាការឲ្យឃើញថាអៀនខ្មាសខ្លាំង ព្រោះទាល់ដំណើរ, ទាល់ផ្លូវ, ទាល់ច្រក។
ឧទាហរណ៍៖ មុខស្រមេះ; ទាល់ស្រមេះ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានទឹកមុខចេញអាការឲ្យឃើញថាអៀនខ្មាសខ្លាំង ព្រោះទាល់ដំណើរ, ទាល់ផ្លូវ, ទាល់ច្រក។
ឧទាហរណ៍៖ មុខស្រមេះ; ទាល់ស្រមេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមេវ» មានន័យដូចម្ដេច ?


ស្រមេវ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រមូវ ថា : ស្រមេវស្រមូវ ស្រមូវក្រៃពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមេម» មានន័យដូចម្ដេច ?


ស្រមេម


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រមាម ថា : ស្រមេមស្រមាម ស្រមាមក្រៃពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមេក» មានន័យដូចម្ដេច ?


ស្រមេក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រមក ថា
ឧទាហរណ៍៖ ស្រមេកស្រមក ស្រមកក្រៃពេក, ស្រមកស្រកេកស្រកាក ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមៀន» មានន័យដូចម្ដេច ?


ស្រមៀន


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលនៅកោនកំប្រោនក្នុងកៀន ឬក្នុងទីចង្អៀត។
ឧទាហរណ៍៖ អង្គុយស្រមៀននៅកៀនជញ្ជាំង, ដេកស្រមៀន, ធ្វើមុខស្រមៀន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមើល» មានន័យដូចម្ដេច ?


ស្រមើល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្តល្អិតក្រៃពេក ស្ទើរមើលពុំឃើញច្រើនកើតនៅទីឬនៅវត្ថុសោគ្រោក មានសំបុកសត្វ, សំបកស៊ុតសត្វជាដើម។
ឧទាហរណ៍៖ ស្រមើលរោមរសឹបរសាវដេកមិនលក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមើង» មានន័យដូចម្ដេច ?


ស្រមើង


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា សើងម៉ើង។
ឧទាហរណ៍៖ ភ្ញាក់ពីដេកស្រមើង, ក្រោកស្រមើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមើ» មានន័យដូចម្ដេច ?


ស្រមើ


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រមៃ ថា : ស្រមើស្រមៃ ស្រមៃបន្តិចបន្តួច, ស្រមៃរហាក់រហៀង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមូវ» មានន័យដូចម្ដេច ?


ស្រមូវ


👉ថ្នាក់ពាក្យជា គុណនាម

មានន័យថា ដែលមានពុក, រោម, មមីសវែងខ្លះខ្លីខ្លះច្រើន។
ឧទាហរណ៍៖ រោមដើមទ្រូងស្រមូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមូល» មានន័យដូចម្ដេច ?


ស្រមូល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលប្រមូលចូលច្របល់គ្នាចំពាក់ឆ្វាក់ជាដុំ, ដែលប្រមូលច្របូកច្របល់គ្នា។
ឧទាហរណ៍៖ ចំពាក់ស្រមូលដោះមិនរួច, ស្រមូលដូចសូត្រចំពាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមូម» មានន័យដូចម្ដេច ?


ស្រមូម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្កូញជាដុំ, ស្រមូវ។
ឧទាហរណ៍៖ ពុកចង្កាស្រមូម។

                    ស្រមូមស្រមាម ស្រមូមមិនរាបទាប, មិនស្អាត ស្រមេវស្រមូវ។
ឧទាហរណ៍៖ ពុកចង្កាស្រមូមស្រមាម, រោមស្រមូមស្រមាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមូញ» មានន័យដូចម្ដេច ?


ស្រមូញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មូញ; ស្កូញ; ស្ញូញ; ដែលមិនជ្រះ, មិនស្អាត។
ឧទាហរណ៍៖ មុខស្រមូញ ។ ស្រមូញស្រមាញ ស្មូញស្មាញ, ស្កូញស្កាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមុយ» មានន័យដូចម្ដេច ?


ស្រមុយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មុយ, សុយម៉ុយ; ស្រពោនស្រពាប់អាប់អន់។
ឧទាហរណ៍៖ មុខស្រមុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមុតចិត្ត» មានន័យដូចម្ដេច ?


ស្រមុតចិត្ត


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលស្រងោចចិត្ត, លន្លង់លន្លោចខ្លោចចិត្ត។
ឧទាហរណ៍៖ នឹកស្ដាយស្រមុតចិត្ត, នឹកអាណិតស្រមុតចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមុក» មានន័យដូចម្ដេច ?


ស្រមុក


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ដកដង្ហើមប៉ះខ្ទាំងខ្ទប់ចេញសូរសព្ទខ្លាំងក្នុងវេលាកំពុងដេកលក់។
ឧទាហរណ៍៖ ដេកស្រមុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមឹម» មានន័យដូចម្ដេច ?


ស្រមឹម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មឹម, ក្រមឹម។
ឧទាហរណ៍៖ មុខស្រមឹម។

                     ប្រើជា កិ. វិ. ក៏បាន។
ឧទាហរណ៍៖ អង្គុយស្រមឹម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមិក» មានន័យដូចម្ដេច ?


ស្រមិក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្មៅធំខ្ពស់សម្បើម ( ចំពោះតែមនុស្ស )។
ឧទាហរណ៍៖ រូបធំស្រមិក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមាមប៉ាក» មានន័យដូចម្ដេច ?


ស្រមាមប៉ាក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់ស្រមាមប្រតាក។
ឧទាហរណ៍៖ ពុកមាត់ប្រឡាក់ស្រមាមប៉ាក, រោមប្រឡាក់ស្រមាមប៉ាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមាម» មានន័យដូចម្ដេច ?


ស្រមាម


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់ជាប់ស្រកាកនឹងពុកមាត់ឬនឹងរោមជាដើម។
ឧទាហរណ៍៖ ពុកមាត់ស្រមាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមាញ» មានន័យដូចម្ដេច ?


ស្រមាញ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្មាញ ។ ស្រមូញស្រមាញ ( ម. ព. ស្រមូញ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមាក់» មានន័យដូចម្ដេច ?


ស្រមាក់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំមាំ, ធំដំបង ( ចំពោះតែមនុស្ស )។
ឧទាហរណ៍៖ មានចោរមួយនាក់ រូបធំស្រមាក់ ធាក់ទ្វារចូលមក ដៃកាន់ដំបង ឈរផ្អៀងផ្អងរក មើលទ្រព្យនឹងយក ដោយឥតកោតក្រែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមណៈ» មានន័យដូចម្ដេច ?


ស្រមណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រមណ; បា. សមណ ) សមណៈ ( ម. ព. សមណ ឬ សមណៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមណសក្ដិ» មានន័យដូចម្ដេច ?


ស្រមណសក្ដិ


មានន័យថា ដូចគ្នានឹង សមណសក្ដិ ឬ —ស័ក្ដិ ដែរ ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រមក» មានន័យដូចម្ដេច ?


ស្រមក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រឡាក់កខ្វក់; ព្រលូស។
ឧទាហរណ៍៖ ដៃប្រឡាក់ខ្លាញ់ស្រមក; ជើងប្រឡាក់ភក់ស្រមក; ខ្លួនប្រឡាក់ធូលីស្រមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រពោន» មានន័យដូចម្ដេច ?


ស្រពោន


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា រញម។
ឧទាហរណ៍៖ ស្លឹកឈើស្រពោន។

                     ដែលមិនស្រស់បស់, មិនរីករាយ, ក្រៀមក្រំ។
ឧទាហរណ៍៖ មុខស្រពោន។

                    ស្រពោនស្រពាប់ ស្រពោនក្រៀមក្រំ, ស្រពោនជ្រប់។
ឧទាហរណ៍៖ មុខស្រពោនស្រពាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រពេចស្រពិល» មានន័យដូចម្ដេច ?


ស្រពេចស្រពិល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនជាក់លាក់, មិនប្រាកដប្រជា, រហាក់រហៀង។
ឧទាហរណ៍៖ ដឹងស្រពេចស្រពិល; ដំណឹងស្រពេចស្រពិល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនជាក់លាក់, មិនប្រាកដប្រជា, រហាក់រហៀង។
ឧទាហរណ៍៖ ដឹងស្រពេចស្រពិល; ដំណឹងស្រពេចស្រពិល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រពិល» មានន័យដូចម្ដេច ?


ស្រពិល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឃើញព្រឹលៗមិនច្បាស់។
ឧទាហរណ៍៖ មើលឃើញស្រពិលៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រពាប់» មានន័យដូចម្ដេច ?


ស្រពាប់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ងួតបន្តិចៗ នៅសើមខ្លះឬនៅស្រស់ខ្លះ។
ឧទាហរណ៍៖ កុំបាច់ហាលឲ្យស្ងួត ឲ្យគ្រាន់តែស្រពាប់បានហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រពាប» មានន័យដូចម្ដេច ?


ស្រពាប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរាងទាបស្រឡាប។
ឧទាហរណ៍៖ រោងស្រពាប។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ក្រាបស្រពាប ក្រាបរាបអស់ទាំងខ្លួន; ដួលស្រពាប ដួលរាបទាំងស្រុង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រពន់» មានន័យដូចម្ដេច ?


ស្រពន់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្ពឹកស្រយង់មួយរំពេចៗ។
ឧទាហរណ៍៖ ស្រពន់ដៃ, ស្រពន់ជើង។

                       ស្រពន់ចិត្ត (ព. ប្រ.) ស្រយង់ចិត្តឬតូចចិត្តរវាតគំនិតបន្តិចៗ
ឧទាហរណ៍៖ អាក់អន់ស្រពន់ចិត្ត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រព» មានន័យដូចម្ដេច ?


ស្រព


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ឝ្រវ ឬ ស្រវ, វ > ព = ឝ្រព ឬ ស្រព ប្រើជា ន. “ការស្រោច; ការសម្រក់; ការបង្ហូរ”) ប្រស់ទឹកឲ្យសើម, ឲ្យជោក, ឲ្យនៅស្រស់ ។
ឧទាហរណ៍៖ ស្រពទឹកស្លឹកម្លូកុំឲ្យស្រពោន, កុំឲ្យស្វិត។

                      (រ. ស.) លាង, ជម្រះ, លុបឲ្យជ្រះ ឲ្យស្អាត ។
ឧទាហរណ៍៖ ស្រពព្រះភ័ក្ត្រ គឺជម្រះព្រះភ័ក្ត្រ (លុបលាងមុខឲ្យស្អាត)។

                       ស្រោចស្រព ម. ក្នុង ព. ស្រោច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រប់» មានន័យដូចម្ដេច ?


ស្រប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. ស្រប៉េក )។ ឈរជ្រកម្លប់ ( ចំពោះតែដំរី )។
ឧទាហរណ៍៖ ដំរីស្រប់ក្នុងម្លប់ឈើធំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រប៉េក» មានន័យដូចម្ដេច ?


ស្រប៉េក


👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្រប៉ើក ថា : ស្រប៉េកស្រប៉ើក ឬ ស្រប៉ែកស្រប៉ើក ស្រប៉ើកច្រើនអន្លើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រប៉ើក» មានន័យដូចម្ដេច ?


ស្រប៉ើក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានស្ដើងហើបឡើងជាងប្រក្រតី ។
ឧទាហរណ៍៖ ក្រមរឈើស្រប៉ើក, ក្រចករបើកស្រប៉ើក។

                      ព. ប្រ. ដែលអែបអបដោយសារគេ, ដែលឥតអំណាច ។
ឧទាហរណ៍៖ មនុស្សស្រប៉ើក ( ព. ម. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រប៉ូប» មានន័យដូចម្ដេច ?


ស្រប៉ូប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលក្រាបចំកោងខ្លួនបន្តិច។
ឧទាហរណ៍៖ ក្រាបស្រប៉ូប; រាងស្រប៉ូប។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលក្រាបចំកោងខ្លួនបន្តិច។
ឧទាហរណ៍៖ ក្រាបស្រប៉ូប; រាងស្រប៉ូប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រប៉ាប» មានន័យដូចម្ដេច ?


ស្រប៉ាប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានទាបរាបស្រពាប (ដូចយ៉ាងរាងកន្ធាយ)។
ឧទាហរណ៍៖ រាងស្រប៉ាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្របាំង» មានន័យដូចម្ដេច ?


ស្របាំង


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបាំងគ្នាបាន គឺដែលមិនធំមិនតូចមិនខ្ពស់មិនទាបជាងគ្នាប៉ុន្មាន, រលឿគ្នា។
ឧទាហរណ៍៖ មាឌស្របាំងគ្នា, កូនប្រុសស្របាំងនឹងឪពុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្របាល» មានន័យដូចម្ដេច ?


ស្របាល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅទឹកមួយប្រភេទ ពួកច្រាច់ ពួកត្រកៀត តែធំជាងច្រាច់ តូចជាងត្រកៀត ប្រើជាបន្លែបាន។
ឧទាហរណ៍៖ ឈ្មោះស្មៅទឹកមួយប្រភេទ ពួកច្រាច់ ពួកត្រកៀត តែធំជាងច្រាច់ តូចជាងត្រកៀត ប្រើជាបន្លែបាន។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនតិចមិនច្រើន ឬមិនលើសមិនខ្វះជាងគ្នាប៉ុន្មាន, ប្រដំប្រសងគ្នា; ស្រករគ្នា។
ឧទាហរណ៍៖ ចំណេះស្របាលគ្នា, អាយុស្របាលគ្នា; ចេះដឹងស្របាលគ្នា។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមិនតិចមិនច្រើន ឬមិនលើសមិនខ្វះជាងគ្នាប៉ុន្មាន, ប្រដំប្រសងគ្នា; ស្រករគ្នា។
ឧទាហរណ៍៖ ចំណេះស្របាលគ្នា, អាយុស្របាលគ្នា; ចេះដឹងស្របាលគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្របក់ស្របាល» មានន័យដូចម្ដេច ?


ស្របក់ស្របាល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្របាលៗគ្នា, បន្ទាប់ៗគ្នា។
ឧទាហរណ៍៖ អាយុស្របក់ស្របាលគ្នា; មកដល់ស្របក់ស្របាលគ្នា។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្របាលៗគ្នា, បន្ទាប់ៗគ្នា។
ឧទាហរណ៍៖ អាយុស្របក់ស្របាលគ្នា; មកដល់ស្របក់ស្របាលគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្របក់» មានន័យដូចម្ដេច ?


ស្របក់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខណៈ, វេលាតូច, រំពេច។
ឧទាហរណ៍៖ ចាំមួយស្របក់, ឈប់មួយស្របក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រប» មានន័យដូចម្ដេច ?


ស្រប


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបណ្ដោយតាមគ្នា; ដែលមានសូរសម្ផស្សចុងចួនត្រូវគ្នា
ឧទាហរណ៍៖ ពាក្យស្របគ្នា; ពាក្យកាព្យស្របចួនគ្នា។

                     ដែលបណ្ដោយទន្ទឹមគ្នា ។

ឧទាហរណ៍៖ ផ្ដេកសសរស្របគ្នា ។

                       យល់ស្រប យល់តាម ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបណ្ដោយតាមគ្នា; ដែលមានសូរសម្ផស្សចុងចួនត្រូវគ្នា
ឧទាហរណ៍៖ ពាក្យស្របគ្នា; ពាក្យកាព្យស្របចួនគ្នា។

                     ដែលបណ្ដោយទន្ទឹមគ្នា ។
ឧទាហរណ៍៖ ផ្ដេកសសរស្របគ្នា ។

                     យល់ស្រប យល់តាម ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រន់» មានន័យដូចម្ដេច ?


ស្រន់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រាក, អន់, ថយ។
ឧទាហរណ៍៖ មិនទាន់បាត់ឈឺទេ គ្រាន់តែស្រន់, ស្រន់អន់ឈឺ, បានស្រន់អន់ឃ្លាន។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ បន់។
ឧទាហរណ៍៖ បន់ស្រន់ គឺបន់សុំឲ្យជំងឺបានធូរស្រាល, ឲ្យបានដូចបន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រទ្ធា» មានន័យដូចម្ដេច ?


ស្រទ្ធា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្រទ្ធា; បា. សទ្ធា ) សទ្ធា ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រទំ» មានន័យដូចម្ដេច ?


ស្រទំ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានពន្លឺទន់ ព្រោះបាំងដោយពពក, ដោយកញ្ចក់ព័ណ៌ជាដើម។
ឧទាហរណ៍៖ មេឃស្រទំ, វ៉ែនតាស្រទំ, ពន្លឺស្រទំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រទៀក» មានន័យដូចម្ដេច ?


ស្រទៀក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ជ្រលៀក, ស្តឹក មិនកម្រើកខ្លួនប្រាណ។
ឧទាហរណ៍៖ ដេកស្រទៀក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «ស្រទាប់អូហ្សូន» មានន័យដូចម្ដេច ?


ស្រទាប់អូហ្សូន


👉ថ្នាក់ពាក្យជា គយ
មានន័យថា ឧស្ម័នអូហ្សូន (O3) ដែលប្រមូលផ្តុំស្ថិតនៅក្នុងបរិយាកាសតាមបែបធម្មជាតិ មានកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រពីផែនដី ហើយមានបរិមាណប្រហែល ៩០ ភាគរយ នៃបរិមាណអូហ្សូនសរុបនៅលើផែនដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត