ស្រទាប់អូសូន
👉ថ្នាក់ពាក្យជា បច្ចេកសព្ទបរិស្ថាន
មានន័យថា ស្រទាប់មួយ ដែលមានកំហាប់អូសូនខ្ពស់បំផុតនៅក្នុង មណ្ឌលអាកាសស្ងប់ ដែលលាតសន្ធឹងប្រមាណ១២ ទៅ៤០គីឡូម៉ែត្រពីផ្ទៃផែនដី ហើយកំហាប់អូសូនកើនដល់កម្រិតអតិបរមាចន្លោះពី ២០ ទៅ ២៥គីឡូម៉ែត្រ។ ស្រទាប់នេះកំពុងរងការខូចខាតដោយសារការបញ្ចេញឧស្ម័នដែលផ្សំដោយក្លរ និងប្រូមតាមរយៈសកម្មភាពមនុស្ស ។ ជារៀងរាល់ឆ្នាំ ការបាត់បង់ខ្លាំងបំផុតនៃស្រទាប់អូសូនកើតឡើងនៅនិទាឃរដូវក្នុងតំបន់អង់តាកទិក ដែលបង្កឡើងដោយសមាសធាតុក្លរ និងប្រូមចេញពីសកម្មភាពមនុស្ស គួបផ្សំនឹងលក្ខខណ្ឌឧតុនិយមជាក់លាក់នៃតំបន់នោះ ។ បាតុភូតនេះបង្កើតឲ្យមាន ប្រហោងអូសូន ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត