ស្មៅជ្រលក់
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅវារលើដីម្យ៉ាង ប្រវែង ៣០-៥០ ស.ម. មានរោមដុះក្រោមដើមឈើធំៗ ក្នុងព្រៃក្រាស់ប្រទេសឥណ្ឌា និងឧបទ្វីបឥណ្ឌូចិន ខេត្តខ្លះនៅឥណ្ឌា គេដាំជាច្រើន ដើម្បីយកឫសទុកជ្រលក់សំពត់ ឱ្យមានពណ៌ក្រហម ឬលឿងភ្លាវ ។ ដើមនេះ ជាជំនួញយ៉ាងធំមួយក្នុងខេត្តខ្លះដែលនៅឆ្នេរខាងកើតនៃប្រទេសឥណ្ឌា ។ តាមក្បួនឱសថបុរាណ ស្លឹកស្ងួត កិនឱ្យល្អិត លាយជាមួយម្សៅអង្ករ ជាថ្នាំសម្រាប់ព្យាបាលរោគហឺត ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖