Posted on Leave a comment

តើពាក្យ «ស្មៅជើងកុក, ស្មៅត្មាតទន្ទ្រាន» មានន័យដូចម្ដេច ?

ស្មៅជើងកុក, ស្មៅត្មាតទន្ទ្រាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វាលលើដីប្រវែង ១០-៤០ស.ម ដុះក្នុងវាលស្មៅនៅប្រទេសឥណ្ឌា ក្នុងឧបទ្វីបឥណ្ឌូចិន និងជ្វា ជារុក្ខជាតិដែលឃើញមានលក់ក្នុងឱសថស្ថានចិន នៃប្រទេសកម្ពុជា គេប្រើធ្វើជាថ្នាំព្យាបាលជំងឺប្រមាត់ រាគមួល និងស្រ្តីដែលគ្មានរដូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅជម្ពូ» មានន័យដូចម្ដេច ?

ស្មៅជម្ពូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅនេះមានដើមកំណើតប្រហែលក្នុងប្រទេសបូព៌ាប្រទេសជិតអឺរ៉ុប គេនាំមកដាំសម្រាប់យកផ្កា ជាថ្នាំជ្រលក់សំពត់សូត្រ ឬសំឡីឱ្យមានពណ៌ក្រហម អាចជ្រលក់ជាផ្កាឈូកបានដែរ តែមិនជាប់យូរទេ។ នៅស្រុកក្រៅឥណ្ឌូចិន គេយកផ្កាស្មៅជម្ពូធ្វើ “ល្មៀត ” ក្លែងក្លាយ ព្រោះ “ល្មៀតបរិសុទ្ធ”មែនទែន (ដែលគ្មាននៅប្រទេសឥណ្ឌូចិនតទេ) មានតម្លៃខ្ពស់ណាស់ (ចូរកុំច្រឡំនឹងរមៀត ដែលយើងប្រើ “safran des Indes”គឺមិនមែនរមៀតបរិសុទ្ធទេ)។ គ្រាប់ស្មៅជម្ពូសម្រាប់ធ្វើថ្នាំបញ្ចុះ។ ផ្កាគេយកលាយធ្វើថ្នាំច្រើនមុខណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅចំពូទា, ស្មៅស្លាបទា» មានន័យដូចម្ដេច ?

ស្មៅចំពូទា, ស្មៅស្លាបទា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅចំពុះទាមានកម្ពស់ ២០-៤០ ស.ម មានដើមកំណើតក្នុងប្រទេសអាហ្រ្វិកក្តៅ គេដាំក្នុងសួនលំអ។ គេប្រើដើមនេះសម្រាប់សម្លាប់សត្វល្អិត។ គេច្រើនយកស្មៅនេះដាក់ក្រោមកន្ទេលដើម្បីកម្ចាត់សង្កើច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅគ្រេច» មានន័យដូចម្ដេច ?

ស្មៅគ្រេច

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅទាបម៉្យាង ដុះដោយសារដើមដទៃទៀត គឺដើមបញ្ញើខ្លួនលើគេ ច្រើនដុះលើឫស សន្តានដើមស្រូវ ពោត។ គ្រូថ្នាំស្វែងរកដើមនេះណាស់ ដើម្បីទុកព្យាបាលរោគដំបៅ និងគ្រេចជើងដៃ។ គេទំពារដើមឱ្យម៉ត់ ទើបខ្ជាក់ក្នុងស្លឹកចេក ហើយយកទៅឆ្អើរភ្លើង មុននឹងយកទៅស្អំកន្លែងឈឺ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅគោ» មានន័យដូចម្ដេច ?

ស្មៅគោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅនេះមានដើមកំណើតស្រុកអាហ្វ្រិកក្តៅក្នុងសកលោកលើដីវាល។ សត្វពាហនៈចូលចិត្តស៊ីណាស់ ស្មៅនេះមានជាតិប្រូតេអីុន ច្រើនធ្វើឱ្យសត្វឆាប់ធំធាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅគែលលក» មានន័យដូចម្ដេច ?

ស្មៅគែលលក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមានគល់រឹងមួយប្រភេទកម្ពស់ ១០-៥០ ស.ម ដុះក្នុងព្រៃល្បោះ ឬតាមមាត់ផ្លូវ ឬក្នុងវាលស្មៅលើដីឧទ្ទាម។ ដើមនេះមានគ្រប់ប្រទេសក្តៅក្នុងសកលលោក។ គ្រូថ្នាំខ្មែរ យកមែកមានស្លឹកដាំធ្វើថ្នាកម្លាំងឱ្យនារីទើបសម្រាលកូនផឹក។ ដើមបុកម៉ដ្ឋជាថ្នាំបំពោកលើបូស។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅក្រចក» មានន័យដូចម្ដេច ?

ស្មៅក្រចក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅម្យ៉ាងកំពស់ ៣០-៥០ស.ម ដុះក្នុងប្រទេសឥណ្ឌា និងជ្វា ដាំជាលំអ នៅប្រទេសខ្មែរ ផ្កាពណ៌ផ្កាឈូក ឬក្រហម។ គេប្រើស្លឹកស្ងោរ សម្រាប់លាងសក់ក្បាល ស្លឹកស្ងោរអាចអោយសក់ដុះឆាប់ៗ ។​ គេប្រើផ្កាធ្វើថ្នាំលាបក្រចកក៏បាន។​ គ្រាប់ជាឱសថ ប្រើពេលនារីសម្រាលកូនពិបាក ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅកន្ត្រើយ» មានន័យដូចម្ដេច ?

ស្មៅកន្ត្រើយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅដុះយូរឆ្នាំមិនងាប់មានកម្ពស់ ២០-៦០ ម មើមវារលើដី ដុះនៅទីវាលគ្មានព្រៃក្នុងប្រទេសអាស៊ីក្តៅ។ គេដើរចៀសពេលស្មៅនេះមានផ្លែ ព្រោះផ្លែចាក់ចាំប់សំពត់អាវ នាំរំខាន។ ស្លឹកកន្ត្រើយមានជីវជាតិល្អសម្រាប់ឱ្យគោ ក្របី ស៊ី។ គ្រាប់គេប្រើធ្វើថ្នាំបញ្ចុះព្រូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅកក់ក្អាម» មានន័យដូចម្ដេច ?

ស្មៅកក់ក្អាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្តៅសោម ចាតាលព្រឹក្សធំ វារឡើងលើដើមឈើធំៗក្នុងពញរៃក្រាស់នៃប្រទេសជាច្រើនៈ ឥណ្ឌូចិន ឧបទ្វីបជ្វា កោះNicolar កោះ Andaman ប្រទេសឥណ្ឌូណេស៊ី និង ហ្វីលីពីន។ មែកវា គេប្រើសំរាប់ធ្វើកញ្ជើ ល្អី និង វិញខ្សែពួរ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅ (អំបុក), (ស្មៅ) ស្រមោច, ព្រះល្ងៀង» មានន័យដូចម្ដេច ?

ស្មៅ (អំបុក), (ស្មៅ) ស្រមោច, ព្រះល្ងៀង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិវាលើដីមួយប្រភេទមានកូនស្លឹកបី ដុះក្នុងទីវាលមានថ្ងៃលើដីខ្សាច់ក្នុងប្រទេសឥណ្ឌូចិន និងប្រជុំកោះជ្វា។ គេស្ងោរដើមនេះផឹកដើម្បីរំងាប់រោគអុត។ គ្រូខ្មែរយកស្មៅនេះលាយជាមួយរុក្ខជាតិដទៃទៀត ធ្វើថ្នាំព្យាបាលរោគស្វាយ។ គោ ក្របីចូលចិត្តស៊ីស្មៅនេះណាស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៅ» មានន័យដូចម្ដេច ?

ស្មៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពូជពួកមួយដែលដុះឯងលើផែនដីឬក្នុងទឹក ស្លឹកសណ្ឋានជាចម្រៀកតួចៗ ( ហៅរួមថា តិណជាតិ ទីទៃពីរុក្ខជាតិ, លតាជាតិ, ធញ្ញជាតិ . . . ) មានច្រើនយ៉ាងជាអនេក ។
ឧទាហរណ៍៖ ស្មៅទឹក, ស្មៅគោក។

                     ព. ប្រ. ស្មៅកិលេស ឬ ស្មៅតណ្ហា កិលេសឬតណ្ហាដែលទ្រុបទ្រុលក្នុងសន្ដានបុថុជ្ជន ដូចជាស្មៅដុះចាក់ឫសស្មូញស្មាញក្នុងដី។ ស្មៅព្រៅ ស្មៅដែលដុះទ្រុបទ្រុលតាំងពីនៅខ្ចីដល់ចាស់ចេញផ្កាផ្លែឥតដែលមានសត្វតិណភ័ក្សណាស៊ី; ឬស្មៅសម្ចាយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មោះសរ» មានន័យដូចម្ដេច ?

ស្មោះសរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមោសរ “ប្រជុំឬជួបជុំគ្នាដោយរីករាយ” ) សេចក្តីរីករាយរាក់ទាក់, សេចក្តីរួសរាយ, សាទរ។
ឧទាហរណ៍៖ ទទួលភ្ញៀវដោយស្មោះសរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មោះងារ» មានន័យដូចម្ដេច ?

ស្មោះងារ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ខ្ជីខ្ជា តាមតែរួចពីដៃ, តាមតែរួចពីមាត់, តាមតែប្រទះ, តាមតែបាន។
ឧទាហរណ៍៖ ការស្មោះងារ, សម្ដីស្មោះងារ, ធ្វើការស្មោះងារ។

                    មនុស្សស្មោះងារ មនុស្សខ្ជីខ្ជា; មនុស្សដែលស្និទ្ធស្នាលនឹងគ្នាឥតខ្លាចចិត្តគ្នាទៅវិញទៅមក ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ខ្ជីខ្ជា តាមតែរួចពីដៃ, តាមតែរួចពីមាត់, តាមតែប្រទះ, តាមតែបាន។
ឧទាហរណ៍៖ ការស្មោះងារ, សម្ដីស្មោះងារ, ធ្វើការស្មោះងារ។

                     មនុស្សស្មោះងារ មនុស្សខ្ជីខ្ជា; មនុស្សដែលស្និទ្ធស្នាលនឹងគ្នាឥតខ្លាចចិត្តគ្នាទៅវិញទៅមក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មោះ» មានន័យដូចម្ដេច ?

ស្មោះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ត្រង់អស់ពីចិត្ត ឥតកិច្ចកលមាយា, ត្រង់សុទ្ធសាធ ។
ឧទាហរណ៍៖ ចិត្តស្មោះ; ស្រឡាញ់ស្មោះ។

                     ស្មោះចំពោះ ស្មោះឆ្ពោះត្រង់ ។ ស្មោះត្រង់ ស្មោះពិត។ ស្មោះស្ម័គ្រ ឬ ស្ម័គ្រស្មោះ ( ម. ព. ស្ម័គ្រ ) ។ ស្មោះស្មាន សោះសា, ដែលជាស្រឡះហើយ, អស់ឈឺ ។

ឧទាហរណ៍៖ ជាស្មោះស្មាន ។

                     ជាស្មោះស្មាន ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រង់អស់ពីចិត្ត ឥតកិច្ចកលមាយា, ត្រង់សុទ្ធសាធ។
ឧទាហរណ៍៖ ចិត្តស្មោះ; ស្រឡាញ់ស្មោះ។

                      ស្មោះចំពោះ ស្មោះឆ្ពោះត្រង់ ។ ស្មោះត្រង់ ស្មោះពិត។ ស្មោះស្ម័គ្រ ឬ ស្ម័គ្រស្មោះ ( ម. ព. ស្ម័គ្រ ) ។ ស្មោះស្មាន សោះសា, ដែលជាស្រឡះហើយ, អស់ឈឺ។
ឧទាហរណ៍៖ ជាស្មោះស្មាន។

                       ស្មោះស្មើ ស្មោះឥតល្អៀង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មោស្នោ» មានន័យដូចម្ដេច ?

ស្មោស្នោ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅទាបណាស់ ដុះក្នុងស្រែ ឬលើភ្លឺស្រែ ដែលមានខ្សាច់នៃប្រទេសក្តៅ និតក្តៅមធ្យម លើដីរាប ឬទួលមិនលើសពីកម្ពស់ ៥០០ ម ។ ផ្កាអាចបរិភោគបានពេលមានទុរិ្ភក្ស។ នៅស្រុកជិតខាងយើង គេយកស្មៅស្នោ ធ្វើថ្នាំព្យាបាលរោគ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មោញ» មានន័យដូចម្ដេច ?

ស្មោញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជលបក្សីមួយប្រភេទ ពួកក្អែកទឹក សម្បុរខ្មៅ កវែង ចំពុះវែង ជើងជាប់ដូចប្រវឹក ប៉ិនមុជទឹក ចឹកចាប់មច្ឆជាតិជាអាហារ ។
បក្សីមួយប្រភេទ មានប្រវែង ៨៥-៩៧ ស.ម។ កវែងដូចពស់ ចំពុះស្រួចដូចដាវ សំបុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង។ ទីជំរកៈ បឹង វាលភក់ ទន្លេធំៗ។ របាយៈ វត្តមានពេញមួយឆ្នាំ បន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងតំបន់តូចមួយចំនួននៅភាគខាងជើងនៃប្រទេស។ ជីវសាស្ត្រៈ មុជទឹកចាប់ត្រីជាអាហារ។ រដូវបន្តពូជៈ ចាប់ពីខែមិថុនា ដល់ខែមិនាចំនួនពងពី ០៤ ទៅ ០៦។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មោង» មានន័យដូចម្ដេច ?

ស្មោង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅមួយប្រភេទ ពួកត្រែង។
ឧទាហរណ៍៖ ស្មៅស្មោង។

                       ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ។
ឧទាហរណ៍៖ ភ្លេងស្មោង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មោកគ្រោក» មានន័យដូចម្ដេច ?

ស្មោកគ្រោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា គគ្រក់, កខ្វក់, ប្រឡាក់ប្រឡូស គួរខ្ពើម ( សោកគ្រោក )។
ឧទាហរណ៍៖ ទីស្មោកគ្រោក។

                      ដែលខ្ជិលសម្អាតឬមិនចេះសម្អាត បណ្ដោយឲ្យកខ្វក់ ។
ឧទាហរណ៍៖ មនុស្សស្មោកគ្រោក ( និយាយថា ស្ម៊ោកគ្រោក ក៏មាន, តាមទម្លាប់ប្រើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មោក» មានន័យដូចម្ដេច ?

ស្មោក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ញៀតស្បាតញឹកជុកជិត។
ឧទាហរណ៍៖ ព្រៃស្មោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មែសៀម, ត្បាញ់» មានន័យដូចម្ដេច ?

ស្មែសៀម, ត្បាញ់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សកម្ពស់ ៤-៦ ម ដុះក្នុងព្រៃកោងកាងនៃអាស៊ីផ្នែកក្តៅ។ រុក្ខជាតិនេះ អាចដុះរហ័សជាងដើមជិតខាង អាចយកដីល្បាប់អស់ ដុះតែឯងមួយប្រទេស ។ ដើមស្មែសៀម គេទុកជាដើមដុះដំបូងក្នុងមាត់សមុទ្រ មុនមានព្រៃកោងកាង។ សំបកស្មែនេះជាថ្នាំព្យាបាលរោគស្បែក ជាពិសេសកើតរមាស់។ ឫសដែលដុះចេញក្រៅដី គេទុកផ្សំថ្នាំម៉្យាង សម្រាប់លើកកម្លាំងបុរស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មែធំ» មានន័យដូចម្ដេច ?

ស្មែធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស មួយប្រភេទកម្ពស់ពី ២-១០ ម មានដុះឫសដុះលើគោករាងជើងទោម ដុះក្នុងព្រៃកោងកាងគ្រប់ប្រទេសក្តៅ។ អាចដុះផ្តុំគ្នាច្រើន។ សំបកគេប្រើជាថ្នាំជ្រលក់សំពត់ឱ្យពណ៌ក្រហម។ ឈើជាប់ល្អណាស់ គេច្រើនប្រើធ្វើធ្យូង ឬជាបង្គោលរបង បង្គោលសម្រាប់ចាក់ឫសផ្ទះ ឬអុសដុត។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មែង» មានន័យដូចម្ដេច ?

ស្មែង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រជុំទងជាចង្កោមផ្លែឈើពួកខ្លះ ដូចយ៉ាងស្លា, ទន្សែជាដើម។
ឧទាហរណ៍៖ ស្លាមួយស្មែង, ផ្លែរង្គោះអស់នៅតែស្មែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មែក» មានន័យដូចម្ដេច ?

ស្មែក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្មោក។
ឧទាហរណ៍៖ ស្មែកស្មោក ស្មោកក្រៃពេក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មែ» មានន័យដូចម្ដេច ?

ស្មែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ច្រើនដុះតាមមាត់ព្រែកទឹកប្រៃ ឬតាមមាត់សមុទ្រ គេច្រើនប្រើការធ្វើឧស ។ ឈ្មោះក្ដាមសមុទ្រពួកមួយ ច្រើនអាស្រ័យនៅនឹងឫសស្មែ ឬឫសកោងកាង។
ឧទាហរណ៍៖ ក្ដាមប្រៃដែលគេនាំយកមកលក់គ្រប់ទីតំបន់សុទ្ធតែក្ដាមស្មែ។

                   ចុល្លព្រឹក្ស មួយប្រភេទកម្ពស់ពី ៤-៨ ម មានគល់ដើមរាងខ្លះជាចន្ទល ដុះក្នុងព្រៃកោងកាង លាយជាមួយពូជដទៃទៀត គឺស្មែមិនដែលដុះផ្តុំគ្នាឡើយ ដើមស្មែមានក្នុងប្រទេសក្តៅ។ គេប្រើសំបកជាថ្នាំជ្រលក់សំណាញ់នេសាទ។ ​ដើមស្មែអាចថ្វើអុសដុតល្អ ព្រោះមិនសូវមានផ្សែងច្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មេរ» មានន័យដូចម្ដេច ?

ស្មេរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសរសេរ ( ស្មៀន )។
ឧទាហរណ៍៖ កាលណោះព្រះយមពណ្ណរាយ លើសលែងសព្វសាយ ស្ដេចទតព្រះនេត្រយល់ជាក់ ។ ស្ដេចបើកព្រះឱស្ឋប្រើអ្នក- ស្មេរមួយប្រត្យ័ក្ស ដណ្ដឹងឲ្យជាក់ក្ដាត់ណា ( សាស្ត្រា សុបិនកុមារ )។

                   ស្មៀនស្មេរ ( ព. សា. ) ស្មៀនអ្នកសរសេរ, ស្មៀនធម្មតា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មេញ» មានន័យដូចម្ដេច ?

ស្មេញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អិតញឹកសិញ។
ឧទាហរណ៍៖ ល្អិតស្មេញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មេ» មានន័យដូចម្ដេច ?

ស្មេ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ល្អិតញឹកស្អេក។
ឧទាហរណ៍៖ ល្អិតស្មេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មៀន» មានន័យដូចម្ដេច ?

ស្មៀន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ស្ម្យើន អ. ថ. ស្ម៎ៀន, ផូ័ខ្យើន អ. ថ. ភូខ៎ៀន “អ្នកសរសេរ” ) ស្មេរ ។ ស្មៀនជំនួយ ស្មៀនអ្នកជួយធ្វើការ។ ស្មៀនត្រា ស្មៀនអ្នកកាន់រក្សាត្រា ។ ស្មៀនរង ស្មៀនអ្នកធ្វើការរងពីស្មៀនធំមក ។ ស្មៀនសាលា ស្មៀនអ្នកធ្វើការនៅសាលាខែត្រឬសាលាស្រុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មឿក» មានន័យដូចម្ដេច ?

ស្មឿក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ចេញឫកក្រអឺត, ដែលធ្វើមុខមាំ។
ឧទាហរណ៍៖ មុខស្មឿក, ធ្វើមុខស្មឿក; អង្គុយស្មឿក។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបញ្ចេញឫកក្រអឺត, ដែលធ្វើមុខមាំ។
ឧទាហរណ៍៖ មុខស្មឿក, ធ្វើមុខស្មឿក; អង្គុយស្មឿក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មើ» មានន័យដូចម្ដេច ?

ស្មើ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប៉ុនគ្នា, ត្រូវគ្នា, មិនលើសមិនខ្វះពីគ្នា; រាបដូចគ្នា ( យ៉ាងផ្ទៃស្គរ ); ដែលជាកណ្ដាលមិនលម្អៀងទៅរកខាងណា ។
ឧទាហរណ៍៖ ទម្ងន់ស្មើគ្នា, កម្លាំងស្មើគ្នា; តាំងចិត្តស្មើ, រាប់អានស្មើ។

                      ស្មើភាគ ភាគប៉ុនគ្នា ។ ស្មើភាព ភាពស្មើគ្នា ។ ស្មើមុខ មានមុខការនិងអំណាចដូចគ្នា។ ស្មើដោយ និ. ប្រាកដដោយ, ស្មើនឹង, ដូចជា ។ ស្មើនឹង និ. ដូចគ្នានឹង។ ស្មើហើយ ! អស់ហើយ ! (ព. គ.) ។គ្នាស្មើ គុ. ដែលមានភាពស្មើគ្នា: មនុស្សគ្នាស្មើ ។ល។

តើពាក្យ «ស្មូរជន» មានន័យដូចម្ដេច ?

ស្មូរជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនដែលស្មូរ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលជាជនស្មូរ ឬដែលជារបស់ជនស្មូរ។
ឧទាហរណ៍៖ មនុស្សស្មូរជន; ចិត្តស្មូរជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មូរ» មានន័យដូចម្ដេច ?

ស្មូរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កំណាញ់រឹតត្បិតឥតអៀនខ្មាស។
ឧទាហរណ៍៖ ចិត្តស្មូរ, មនុស្សស្មូរ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលហៃទទូចឥតខ្មាស។
ឧទាហរណ៍៖ ស្មូរសុំ ( ម. ព. ទ្រឹស្តិស្មូរ និង ស្មូរជន ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មូម» មានន័យដូចម្ដេច ?

ស្មូម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសូមទាន។
ឧទាហរណ៍៖ ឲ្យទានដល់ពួកស្មូម ( ព. សា. ស្មុំ )។

                    អ្នកសូមទានគេ អ្នកក្រីក្រចឹញ្ចឹមជីវិត ដោយសារតែការសូមទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មូនឆ្នាំង» មានន័យដូចម្ដេច ?

ស្មូនឆ្នាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសូនក្អមឆ្នាំង គឺជាងអ្នកធ្វើឆ្នាំងដី ឬក្អមដី។
ឧទាហរណ៍៖ ភូមិស្មូនឆ្នាំង, ត្រកូលស្មូនឆ្នាំង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មូន» មានន័យដូចម្ដេច ?

ស្មូន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកសូនរបស់ឬរបស់ដែលកើតពីសូន, ពីប៉ាន់ ( ម. ប្រ. ) ។ ការសូនឬប៉ាន់ឲ្យកើតជារូប, ឲ្យកើតជារបស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មូត» មានន័យដូចម្ដេច ?

ស្មូត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សូត្របទរលាក់រលែកស្រែកជាតម្អូញមានទំនងជាទំនួញរៀបរាប់។
ឧទាហរណ៍៖ ស្មូតឲ្យគេស្ដាប់។

                   ប្រើជា ន. ក៏បាន ។ គួរតែប្រើជា ស្មូធ្យ ប៉ុន្តែពុំធ្លាប់ដែលប្រើ បើប្រើក៏បានសមតាម សូធ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មូញ» មានន័យដូចម្ដេច ?

ស្មូញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចាក់ស្រែះជុកជិត, ស្កូញ។
ឧទាហរណ៍៖ រោមស្មូញ។

                     ស្មូញស្មាញ ស្កូញស្កាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មុំ» មានន័យដូចម្ដេច ?

ស្មុំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. សា. ) អ្នកសុំទាន ( ស្មូម ); ការសុំ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហៃខាងទទូចសុំគេ នេះហើយនុះទៀត ឥតអៀនខ្មាស។
ឧទាហរណ៍៖ មនុស្សស្មុំ; ចិត្តស្មុំ ( ម. ព. ស្មូម ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មុយ» មានន័យដូចម្ដេច ?

ស្មុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រមុយ, សុយម៉ុយ; ដែលឡើងស្មូញមិនរលីង, មិនស្អាត; ស្រពោនស្រពាប់។
ឧទាហរណ៍៖ ពុកចង្កាស្មុយ; មុខស្មុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មុតទ្រុឌ» មានន័យដូចម្ដេច ?

ស្មុតទ្រុឌ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែទ្រុឌទ្រោមចុះ, ស្រុតចុះ; ដែលទប់ទាប, ដុនដាប, ថោកទាប; ទ័លក្រក្រៃពេក។
ឧទាហរណ៍៖ មនុស្សស្មុតទ្រុឌ, ខ្សត់ខ្សោយស្មុតទ្រុឌ (ម. ព. រែង ឬ រែងតែ និ. ផង ។ និយាយក្លាយជា ស៊ុតទ្រុឌ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មុគស្មាញ» មានន័យដូចម្ដេច ?

ស្មុគស្មាញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ជំពាក់ចាក់ស្រេះ ពិបាកត្រដោះ ឬដោះស្រាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មុគ» មានន័យដូចម្ដេច ?

ស្មុគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សមុគ្គ; សំ. សមុទ្គ ឬ សមុទ្គក “ហឹប; ប្រអប់ធំ” )ហឹបឬប្រអប់ត្បាញដោយបន្ទោះស្លឹកត្នោតឬស្លឹកទ្រាំងជាដើម (ច្រើនតែត្បាញដោយស្លឹកត្នោត)។
ឧទាហរណ៍៖ ស្មុគថ្នាំ, ស្មុគស្លា។

                       ស្មុគស្មាញ ( ព. ប្រ. ) ស្មាញចាក់ស្រែះ ។ សាញចាក់ស្មុគ។
ឧទាហរណ៍៖ សម្តីស្មុគស្មាញ, គំនិតស្មុគស្មាញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មឺប» មានន័យដូចម្ដេច ?

ស្មឺប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធាត់ស្ពោរដូចជាហើមសាច់។
ឧទាហរណ៍៖ ធាត់ស្មឺប, សាច់ស្មឺប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មឺ» មានន័យដូចម្ដេច ?

ស្មឺ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ស. ស្ម្ចេ អ. ថ. ស្មឺ៎ “ស្មើ” ) ឈ្មោះបទភ្លេងពិណពាទ្យមួយមេ។
ឧទាហរណ៍៖ ភ្លេងស្មឺ ( ភ្លេងស្មើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មឹម» មានន័យដូចម្ដេច ?

ស្មឹម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្រមឹម, ក្រមឹម; កំប្លឹម, ប៉ឹម។
ឧទាហរណ៍៖ មើលទៅឃើញស្មឹម; ធ្វើមុខស្មឹម។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្រមឹម, ក្រមឹម; កំប្លឹម, ប៉ឹម។
ឧទាហរណ៍៖ មើលទៅឃើញស្មឹម; ធ្វើមុខស្មឹម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មី» មានន័យដូចម្ដេច ?

ស្មី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្មី; បា. សមី ) ឈ្មោះឈើមួយប្រភេទ ស្លឹកល្អិតល្វន់ ប្រើជាអន្លក់ឬជាបន្លែស្លស្រឡក់បាន។
( ព. បុ. ) ពាក្យបុរាណខាងពុទ្ធសាសនា សម្រាប់ហៅបព្វជិតដែលជាប់ចោទក្នុងបទបារាជិកណាមួយ, គណៈសង្ឃត្រូវហៅបុគ្គលនោះថា ស្មី, ដូចជាសួរយកចម្លើយថា
ឧទាហរណ៍៖ គេចោទស្មីឯងអំពីបទថា. . ., ស្មីឯងត្រូវឆ្លើយឲ្យត្រង់តាមការណ៍ពិត . . . ។

                       បព្វជិតអ្នកជាប់ចោទឈ្មោះអ្វី គេត្រូវហៅថា ស្មីនេះ ស្មីនោះ តាមឈ្មោះរបស់សាមីរូប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មិល» មានន័យដូចម្ដេច ?

ស្មិល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្មីល កិ. “បញ្ចេញពន្លឺ, បញ្ចាំងរស្មីព្រោងព្រាយ; បញ្ចេញអានុភាពឲ្យឃើញស្ដែង” ) ឈ្មោះរបៀនអាគមធ្វើឲ្យមានកម្លាំងលុបមាឌលើសប្រក្រតី . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មិប» មានន័យដូចម្ដេច ?

ស្មិប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លឹប, ដែលហើមលឹប។
ឧទាហរណ៍៖ ភ្នែកស្មិប, ហើមស្មិប។

                     ( ម.ព. ស្មឹប ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មិត» មានន័យដូចម្ដេច ?

ស្មិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលកើតអំពីសិត; ការសិត; របស់ដែលកើតអំពីសិត; អ្នកសិតលោហជាតិផ្សេងៗ។
ឧទាហរណ៍៖ គ្រឿងស្មិត លោហជាតិដែលសិតជារូបឬជារបស់ស្រេចហើយ។

                    ជាងស្មិត ជាងអ្នកសិតលោហជាតិឲ្យកើតបានជារូបឬជារបស់ផ្សេងៗ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតអំពីសិត; ការសិត; របស់ដែលកើតអំពីសិត; អ្នកសិតលោហជាតិផ្សេងៗ។
ឧទាហរណ៍៖ គ្រឿងស្មិត លោហជាតិដែលសិតជារូបឬជារបស់ស្រេចហើយ។

                     ជាងស្មិត ជាងអ្នកសិតលោហជាតិឲ្យកើតបានជារូបឬជារបស់ផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មិង» មានន័យដូចម្ដេច ?

ស្មិង

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ឞ្មិង “លះបង់, បោះបង់; ធ្វើព្រងើយ, កន្តើយ, ធ្វើជើយ” )ស្លាប់, ស្លាប់ស្ដូក (ព. សា.)
ឧទាហរណ៍៖ វាស្មិងទៅហើយ ! វាស្លាប់ទៅហើយ !

                      តាយស្មឹង ស្លាប់ស្ដូកស្ដឹង ។ ស្មិងស្មាធិ៍ ( ម. ព. ស្មាធិ៍ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មារលា» មានន័យដូចម្ដេច ?

ស្មារលា

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ស្មរ, ស្មារ “រឭកឃើញ, ចាំបាន” ) រឭកឃើញហើយបញ្ចេញវាចាសូមលា គឺសូមលែងធ្វើដូច្នោះតទៅទៀត ឬសូមកុំឲ្យបានចួបប្រទះទៀត។
ឧទាហរណ៍៖ សូមស្មារលាលែងបាញ់សត្វ, សូមស្មារលាកុំឲ្យចួបទៀត។

                     ស្មារលាទោស រឭកឃើញទោសកំហុស ហើយសូមលន់តួកុំឲ្យជាប់ជំពាក់ដោយទោសនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មារតី» មានន័យដូចម្ដេច ?

ស្មារតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្ម្ឫតិ ; បា. សតិ ) សេចក្តីនឹកឃើញ, ការរឭកបាន,  ការរឭកឃើញមិនភ្លេច, ការចាំបាន, ការប្រុងប្រយ័ត្នមិនឲ្យភ្លេច; ដំណើរស្វាងរុងរឿងគំនិត ( សតិ )។
ឧទាហរណ៍៖ មានស្មារតី, ភ្លាត់ស្មារតី ( សរសេរជា ស្មារ្ដី ក៏បាន អ. ថ. ស្មារ-ដី ប៉ុន្តែមិនសូវដែលប្រើ )។

                      ការរឭកបាន ការនឹកឃើញចាំមិនភ្លេច ការប្រុងប្រយ័ត្នមិនឱ្យភ្លេច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាន់» មានន័យដូចម្ដេច ?

ស្មាន់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វចតុប្បាទព្រៃមួយប្រភេទ ពួកក្ដាន់, ប្រើស, រមាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាន» មានន័យដូចម្ដេច ?

ស្មាន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា នឹកប្រមាណ, កាត់ប្រមាណ, ស្ទង់ដោយកាត់ប្រមាណ។
ឧទាហរណ៍៖ ខ្ញុំស្មានមិនខុស។

                       ស្មានជា និ. ក្រែងលោ, ចួនក្រែង។
ឧទាហរណ៍៖ ស្មានជាគេនឹងមក។

                       ស្មានថា កិ. នឹកប្រមាណថា ។
ឧទាហរណ៍៖ កូនស្រីសោះ ស្មានថាជាប្រុស ។ល។

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្ម័គ្រ, ស្មោះ ថា ។
ឧទាហរណ៍៖ ស្ម័គ្រស្មាន ( ម. ព. ស្ម័គ្រ ) ។ ស្មោះស្មាន ( ម. ព. ស្មោះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាធិ៍» មានន័យដូចម្ដេច ?

ស្មាធិ៍

មានន័យថា ពាក្យប្រើក្លាយមកពី សមាធិ ( ម. ព. នេះ ) ។ ប្រើជាបរិវារសព្ទរបស់ពាក្យ ស្មិង ថា ។
ឧទាហរណ៍៖ ស្មិងស្មាធិ៍ សម្រឹងធ្មឹងស្លឹងឥតកម្រើក ដោយការភាវនារំពឹងក្នុងចិត្ត ( មានអាការដូចរូបស្លាប់ ) : យោគីអង្គុយស្មិងស្មាធិ៍ ( ម. ព. ស្មិង ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាទាន» មានន័យដូចម្ដេច ?

ស្មាទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សមាទាន ( ម. ព. នេះ )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. បុ. ) ដែលចំណាយធ្វើបុណ្យឬដែលចូលចាប់កុសល។
ឧទាហរណ៍៖ ប្រាក់ស្មាទាន ប្រាក់ដែលបរិច្ចាគធ្វើបុណ្យឬប្រាក់ចំណូលក្នុងការកុសល (ម. ព. សមាទាន ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាញ» មានន័យដូចម្ដេច ?

ស្មាញ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរឹងប្រទាក់ចាក់ស្រែះស្ញាញ។
ឧទាហរណ៍៖ ឫសឫស្សីស្មាញ ( ម. ព. ស្មូញ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាជិក» មានន័យដូចម្ដេច ?

ស្មាជិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើឃ្លាតក្លាយមកពី សមាជិក, សមាជិកា ( ម. ព. សមាជិក ) ពុំគួរសរសេរតាមនេះឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាច់ទេស» មានន័យដូចម្ដេច ?

ស្មាច់ទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សនេះមានកម្ពស់ពី ២ ទៅ ៨ ម៉ែត្រ ដែលវៀតណាមនាំចូលពីអូស្រ្តាលី ហើយខ្មែរនាំពីវៀតណាម មកដាំលាយជាមួយដើមប្រេងខ្យល់។ ដើមស្មាច់ទេស អ្នកស្រុកលួចកាប់ជាច្រើន យកធ្វើឧសដុត។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាច់ដោម, ស្មាច់ក្រហម» មានន័យដូចម្ដេច ?

ស្មាច់ដោម, ស្មាច់ក្រហម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មាច់ដោមកំពស់ពី ៧-១០ ម ដុះក្នុងទីវាលមិនឆ្ងាយពីសមុទ្រនៅឧបទ្វីបឥណ្ឌូចិន និងជ្វានៅប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ីស្លឹកខ្ចីៗ ព្រមទាំងផ្លែអាចបរិភោគបាន។ ដើមអាចប្រើជ្រលក់សំណាញ់ ឬសំពត់ឱ្យពណ៌ក្រហម។ សំបកប្រើធ្ចើចន្លុះបាន។ គ្រូថ្នាបុរាណប្រើសំបក ធ្វើថ្នាំព្យាបាលជំងឺមួល និងស្វាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាច់ដោម» មានន័យដូចម្ដេច ?

ស្មាច់ដោម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ត្រួយខ្ចីប្រើជាអន្លក់បាន, សំបកប្រើការជាគ្រឿងជ្រលក់យកព័ណ៌ស្លាបជ្រឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាច់ , សាច់ចន្លុះ» មានន័យដូចម្ដេច ?

ស្មាច់ , សាច់ចន្លុះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះព្រឹក្សមួយប្រភេទកំពស់ ៨-១៥ ម ដុះក្នុងព្រៃស្មាច់មាត់សមុទ្រ តែអាចដុះឆ្ងាយពីសមុទ្របាននៅអាស៊ីក្ដៅ ។ ឈើស្មាច់​ មិនធ្ងន់​ មិនស្រាល ឆាប់រលួយ ពុំអាចប្រើសង់ផ្ទះបានឡើយ ។​គេច្រើនប្រើឈើស្មាច់ជាឫសបុករណ្ដៅក្នុងទឹក ពីព្រោះក្នុងទឹកឈើស្មាច់ក្លាយជារឹងដូចរ៉ែ ។ សំបកខាងក្រៅ រសក ជាស្រទាប់ៗ គេអាចសកត្រាំជ័រទឹកធ្វើចន្លុះ ឬសំរាប់គ្របដំបូលខ្ទម ។ ស្លឹកស្មាច់ គេអាចចំហុយយកធាតុម៉្យាងមានក្លិនដូចកាបូ៍ ប្រើសំរាប់ឆ្ពុងព្យាបាល ជំងឺផ្ដាសាយ ឬរឹត លើកកន្លែងឈឺសន្លាក់ឆ្អឹង ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាច់» មានន័យដូចម្ដេច ?

ស្មាច់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទក្រដាសឬសំពត់ភ្ជាប់គ្នាច្រើនស្រទាប់ដោយវត្ថុស្អិត ដើម្បីនឹងខ្មុកម្រ័ក្សណ៍ឬលាបថ្នាំជាន់ខាងក្រៅ ធ្វើជារបស់តាមការប្រកប។
ឧទាហរណ៍៖ ស្មាច់ផ្តិល, ស្មាច់មុខយក្ស ។ ផ្តិលស្មាច់ ផ្តិលដែលធ្វើដោយស្មាច់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ សំបកពុកៗរសកៗជាស្រទាប់ៗ សកត្រាំក្នុងជ័រទឹកហើយស្រង់ពូតធ្វើជាចន្លុះ ហៅ ចន្លុះស្មាច់; គេច្រើនប្រើដើមធ្វើជាឧស ឬធ្វើជាឫសបុករណ្ដៅសង់គ្រឹហា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាគម» មានន័យដូចម្ដេច ?

ស្មាគម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើក្លាយមកពី សមាគម ( ម. ព. នេះ ) ។ ស្ម័គ្រស្មាគម ( ម. ក្នុង ព. ស្ម័គ្រ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាក្របី» មានន័យដូចម្ដេច ?

ស្មាក្របី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទកំពស់ ២-៨ ម ដុះក្នុងព្រៃធំ ឫព្រៃល្បោះនៃឧបទ្វីបឥណ្ឌូចិន។ ឈើនេះ គេចាត់ទុកជាលេខ៣ សំរាប់សង់ផ្ទះ។ គ្រាប់ស្មាក្របី អាចមានលក់ក្នុងទីផ្សារ គេប្រើសំរាប់ធ្វើថ្នាំព្យាបាលជំងឺកមរមាស់។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មាក្ដី» មានន័យដូចម្ដេច ?

ស្មាក្ដី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នកកាន់ក្ដី ( បារ. អាវ៉ូកាត៍ Avocat ) ។ ព. កា. ថា
ឧទាហរណ៍៖ រីអ្នកស្មាក្ដី ប្រយ័ត្នកុំបី កាន់ក្ដីខុសច្បាប់ ដ្បិតធ្លាប់មានរឿង ពីព្រេងមកស្រាប់ កាន់ក្ដីខុសច្បាប់ បានបាបក្រាស់ក្រៃ ។ ច្បាប់ដ៏បវរ ប្រាប់យុត្តិធម៌ ត្រឹមត្រូវប្រពៃ អ្នកកាន់ក្ដីគេ កុំកែបំភ្លៃ ឲ្យហួសវិស័យ នៃមាត្រាច្បាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មា» មានន័យដូចម្ដេច ?

ស្មា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកអវយវៈត្រង់ខាងលើគល់ដៃមនុស្សឬត្រង់ខាងលើគល់ជើងមុខសត្វតិរច្ឆាន។
ឧទាហរណ៍៖ ស្មាគាង, ស្មាច្រឺប, ស្មាដាក់, ស្មាពូន។

                     ព. ទ. បុ. មើលស្មាសិន សឹមឲ្យអម្រែក ត្រូវពិនិត្យមើលឲ្យច្បាស់សិនសឹមដាក់ការឲ្យធ្វើ ។ លើកអម្រែកមិនប្រមាណនឹងស្មា មិនស្គាល់ប្រមាណខ្លួន, ហ៊ានទទួលកិច្ចការហួសកម្លាំងខ្លួន ។ ព. កា. ថា
ឧទាហរណ៍៖ ចាស់ទុំលោកថា អម្រែកនិងស្មា ត្រូវស្រែកសួរគ្នា ថាអញនិងឯង ពុំក្រែងចេស្ដា ឯងធ្ងន់ប៉ុនណា អញខ្លាំងប៉ុននោះ ។ បើឯងធ្ងន់ជាង សង្កត់អញភ្លាង អញចាញ់ឯងស្មោះ បើអញខ្លាំងជាង អញរែករត់ផ្លោះ លឿនស្លៅឥតខ្ចោះ ហៅថាអញឈ្នះ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះអង្សា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មសាន» មានន័យដូចម្ដេច ?

ស្មសាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ឝ្មឝាន; បា. សុសាន) ព្រៃខ្មោច, ប៉ាឆា។
ឧទាហរណ៍៖ ព្រៃស្មសានឋានស្ងាត់ ( តាមទម្លាប់, ច្រើននិយាយថា សំសាន ប៉ុន្តែសរសេរជា ស្មសាន ដូចដែល ។ ម. ព. សុសាន ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មរ» មានន័យដូចម្ដេច ?

ស្មរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ស្មរ “ការរឭកឃើញ, ការចាំបាន” ) អ្នកដែលនាំពត៌មានពីសាក្សីមកប្រាប់ដល់អ្នកមានខ្លួន, សាក្សីបន្ត ។ ស្មរបន្ទាល់ ស្មរនិងបន្ទាល់ ឬស្មរជាបន្ទាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មន់» មានន័យដូចម្ដេច ?

ស្មន់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខូចកាចនឹងគ្នាឬដើរហើរនឹងគ្នា (នៃបុរសស្ត្រីដែលជាប់ជាសាច់ញាតិឬដែលជាញាតិពន្ធ)។
ឧទាហរណ៍៖ ស្មន់នឹងគ្នា ( បា. សមន្ធ < សម “ស្មើ, ស្មើគ្នា” + អន្ធ “ងងឹត; ខ្វាក់” = ងងឹតស្មើគ្នា; ឬ < សំ + អន្ធ, º > ម “ងងឹតឈឹង”; បើតាមន័យនេះ គួរសរសេរជា ស្មន្ធ អ. ថ. ស្មន់ ប៉ុន្តែមិនដែលប្រើ)។

                     ស្មន់អន្ធករ ( —អន់-ធៈ-ក; សំ. បា. អន្ធរការ “ងងឹត; យប់” ) ស្មន់ ដោយមានអ្នកដទៃជួយលាក់បាំងឲ្យ។ ស្មន់អន្ធករនឹងគ្នា។
ឧទាហរណ៍៖ ស្មន់អន្ធករនឹងគ្នា។

                     មុខស្មន់ មុខក្រសួង ឬ នាទីដែលត្រូវពិន័យតាមមាត្រាច្បាប់បញ្ញត្តអំពីស្មន់នឹងគ្នា (មើលក្នុងពាក្យ មុខ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មត់» មានន័យដូចម្ដេច ?

ស្មត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឋានន្តរមន្ត្រីស័ក្តិតូច ពួកស្នង, ក្រឡាពាសក្នុងសម័យពីដើម ( បា. សមត្ថ; សំ. សមថ៌ “ដែលអាច; ប៉ិន; រឹងប៉ឹង” )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្មង» មានន័យដូចម្ដេច ?

ស្មង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប៉ែកជើងពីខាងមុខតាំងពីត្រឹមជង្គង់ចុះទៅដល់កជើង ។ ចិញ្ចឹមជីវិតដោយកម្លាំងស្មង ចិញ្ចឹមជីវិតដោយការដើរបិណ្ឌបាតចង្ហាន់ ( សម្រាប់បព្វជិតពុទ្ធសាសនិក )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពៅ» មានន័យដូចម្ដេច ?

ស្ពៅ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះធញ្ញជាតិមួយប្រភេទ ពួកពោត ផ្លែជាស្មែងចង្កោម គ្រាប់មូលៗល្អិតៗ កាលណាទុំមានសម្បុរ-ស, ប្រើការលីងផ្ទុះរីកជាលាជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពោរ» មានន័យដូចម្ដេច ?

ស្ពោរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលហើមពោរឡើង, ស្ពុរ។
ឧទាហរណ៍៖ ហើមស្ពោរ, មុខស្ពោរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពោត» មានន័យដូចម្ដេច ?

ស្ពោត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនហាប់, មិនណែន, ស្គោក
ឧទាហរណ៍៖ ឈើសាច់ស្ពោត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពៃស» មានន័យដូចម្ដេច ?

ស្ពៃស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពូជនេះមានកំណើតទ្វីបអាស៊ីផ្នែគកណ្តាល។ ពូជបង្កាត់ចេញពីពូជដើមនេះមាន ៨មុខ ពិរមខុយើងអាចស្គាល់បានគឺ ស្ពៃខៀវ និងស្ពៃស។​ស្ពៃ ស ពួកចិនតែងជ្រក់យកមកលក់ស្រុកខ្មែរ ឬធ្វើឆៃប៉ូវ មកលក់ឱ្យយើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពៃគោក» មានន័យដូចម្ដេច ?

ស្ពៃគោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតិណជាតិមួយប្រភេទ ស្លឹកស្រដៀងនឹងកូនថ្នាំ តែមានសម្បុរលាយស្វាយបន្តិចៗ ប្រើជាអន្លក់ ឬជារបោយបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពៃ» មានន័យដូចម្ដេច ?

ស្ពៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំពួកមួយ ដាំយកធាង, យកស្លឹក, យកមើម ប្រើជាបន្លែ, ជាអន្លក់ ឬប្រើការជ្រក់។
ឧទាហរណ៍៖ ស្ពៃក្ដោប, ស្ពៃមើម, ស្ពៃហាង, ស្ពៃស ឬ ស្ពៃញាំ ឬ សាលាដិ៍; …។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពែះ» មានន័យដូចម្ដេច ?

ស្ពែះ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានធ្លាក់ពភ្លែះ។
ឧទាហរណ៍៖ បបូរមាត់ស្ពែះ ( និយាយថា ស្ពេះ ក៏មាន តែមិនសូវប្រើ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពែត» មានន័យដូចម្ដេច ?

ស្ពែត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទន់ឬខ្សោយល្វែត, ដែលមានអាការស្អយៗ។
ឧទាហរណ៍៖ ទន់ស្ពែត, រាងស្ពែត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលយំចេញអាការមុខមាត់ខ្សោយៗ។
ឧទាហរណ៍៖ យំស្ពែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពៀត» មានន័យដូចម្ដេច ?

ស្ពៀត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ពៀច, ផត ដោយសង្កត់ឬដោយត្បៀត។
ឧទាហរណ៍៖ រាងស្ពៀត។

                    ព. ប្រ. ចង្អៀតចិត្តឬចង្អៀតខ្លួនខ្លាំង។
ឧទាហរណ៍៖ ស្ពៀតចិត្ត, ស្ពៀតខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពើន» មានន័យដូចម្ដេច ?

ស្ពើន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានរាងឬមាឌធំស្ងើនឬធំខ្ពស់ស្រឡះ។
ឧទាហរណ៍៖ គោធំស្ពើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពុរ» មានន័យដូចម្ដេច ?

ស្ពុរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងសាច់ជ្រោកពពុរ, ស្ប៉ុរ។
ឧទាហរណ៍៖ សាច់ស្ពុរ; ហើមស្ពុល។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលឡើងសាច់ជ្រោកពពុរ, ស្ប៉ុរ។
ឧទាហរណ៍៖ សាច់ស្ពុរ; ហើមស្ពុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពុយ» មានន័យដូចម្ដេច ?

ស្ពុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំ ឬធាត់ស្ពោតៗ, ស្គុល។
ឧទាហរណ៍៖ ធំស្ពុយ, ធាត់ស្ពុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពុច» មានន័យដូចម្ដេច ?

ស្ពុច

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលអង្គុយបត់ជើងឬដាក់នៅនឹងថ្កល់មានអាការទន់សង្កត់ស៊ប
ឧទាហរណ៍៖ អង្គុយស្ពុច, ដាក់ថង់អង្ករស្ពុច ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពឺចក្រ» មានន័យដូចម្ដេច ?

ស្ពឺចក្រ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កង់ទាំងឡាយដែលប្រទាក់រកគ្នាដោយស្ពឺ ការប្រជុំចុះនៃកាលៈទេសៈ ដែលនាំឱ្យជំពាក់ចាក់ស្រេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពឹង» មានន័យដូចម្ដេច ?

ស្ពឹង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ធំស្ដឹង, ធំវែងត្រដឺង។
ឧទាហរណ៍៖ សណ្ឋានធំស្ពឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «ស្ពឺ» មានន័យដូចម្ដេច ?

ស្ពឺ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងកោះទប់មានសណ្ឋានស្រដៀងនឹងជ្រុងផ្លែស្ពឺ សម្រាប់ប្រើក្នុងគ្រឿងវិល
ឧទាហរណ៍៖ ស្ពឺចក្រ ស្ពឺរបស់គ្រឿងចក្រ ។ ស្ពឺផ្នោះ ស្ពឺរបស់ផ្នោះបោះកប្បាស។

                      ឈ្មោះឈើដំណាំមួយប្រភេទ ផ្លែមានជ្រុងសាច់ជ្រាយមានទឹក ខ្លះមានរសជូរ ខ្លះផ្អែមលាយជូរបន្តិចៗ ប្រើជាម្ជូរឬជាអាហារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត