ស្មែ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ច្រើនដុះតាមមាត់ព្រែកទឹកប្រៃ ឬតាមមាត់សមុទ្រ គេច្រើនប្រើការធ្វើឧស ។ ឈ្មោះក្ដាមសមុទ្រពួកមួយ ច្រើនអាស្រ័យនៅនឹងឫសស្មែ ឬឫសកោងកាង។
ឧទាហរណ៍៖ ក្ដាមប្រៃដែលគេនាំយកមកលក់គ្រប់ទីតំបន់សុទ្ធតែក្ដាមស្មែ។
ចុល្លព្រឹក្ស មួយប្រភេទកម្ពស់ពី ៤-៨ ម មានគល់ដើមរាងខ្លះជាចន្ទល ដុះក្នុងព្រៃកោងកាង លាយជាមួយពូជដទៃទៀត គឺស្មែមិនដែលដុះផ្តុំគ្នាឡើយ ដើមស្មែមានក្នុងប្រទេសក្តៅ។ គេប្រើសំបកជាថ្នាំជ្រលក់សំណាញ់នេសាទ។ ដើមស្មែអាចថ្វើអុសដុតល្អ ព្រោះមិនសូវមានផ្សែងច្រើន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖