ស្មារលា
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. ស្មរ, ស្មារ “រឭកឃើញ, ចាំបាន” ) រឭកឃើញហើយបញ្ចេញវាចាសូមលា គឺសូមលែងធ្វើដូច្នោះតទៅទៀត ឬសូមកុំឲ្យបានចួបប្រទះទៀត។
ឧទាហរណ៍៖ សូមស្មារលាលែងបាញ់សត្វ, សូមស្មារលាកុំឲ្យចួបទៀត។
ស្មារលាទោស រឭកឃើញទោសកំហុស ហើយសូមលន់តួកុំឲ្យជាប់ជំពាក់ដោយទោសនោះ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត