ស្រមោល
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្លប់; ភាពរូបព្រាងៗ ដែលប្រាកដតាមរូបដើម ដោយមានពន្លឺចាំងត្រូវ; ភាពរូបក្នុងវត្ថុភ្លឺថ្លាមានកញ្ចក់និងទឹកថ្លាជាដើម ប្រាកដតាមសណ្ឋានរូបដែលឆ្លុះត្រូវត្រង់
ឧទាហរណ៍៖ ស្រមោលភ្នំ; ស្រមោលមុខក្នុងកញ្ចក់។
ព. ប្រ. ខ្មោចបិសាច, ខ្មោចជំបួរជួរ ។
ឧទាហរណ៍៖ ស្រមោលចេះតែតាមបៀតបៀន( និយាយទៅតាមជំនឿ )
ព្រឹក្សម្យ៉ាង កំពស់ ១៥-២០ ម ដុះក្នុងព្រៃជ្រៅជិតមាត់ទឹកនៃទ្វីបអាស៊ីផ្នែកអាគ្នេយ៍។ ដើមមានឫសដុះចេញក្រៅបញ្ឈរ គេតែងកាត់យកមកធ្វើឆ្នុកដប ឬកំសួលសន្ទូចវាត់។ ឈើអាចប្រើសម្រាប់សង់ខ្ទម ឬរោងបណ្តោះអាសន្ន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖