ស្រៀវ
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ព្រឺស្រយង់ស្រពន់ ដោយប៉ះពាល់សម្ផស្ស ប្លែកខុសប្រក្រតី មានសម្ផស្សត្រជាក់ជាដើម
ឧទាហរណ៍៖ ស្រៀវធ្មេញ។
ព្រឺដោយស្ញើបខ្លាំង
ឧទាហរណ៍៖ ខ្លាចស្រៀវសាច់ ។
ព្រឺខ្លួនខ្ញាកៗ សង្កើសង្កាញ់រកកល់គ្រុន ។
ឧទាហរណ៍៖ យប់មិញមិនគ្រុនទេ គ្រាន់តែស្រៀវបន្តិចៗ ។
ស្រៀវគ្រុន ឬ គ្រុនស្រៀវ គ្រុនមានលាយស្រៀវផង។ ស្រៀវស្រាញ ( ម. ព. ស្រាញ ) ។
👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា តូចរៀវ, ខ្ពស់ស្រឡះសមរម្យ
ឧទាហរណ៍៖ រាងស្រៀវ។
ខ្ពស់ស្រឡេវគួរស្ញើប ។
ឧទាហរណ៍៖ ដើមឈើខ្ពស់ស្រៀវ។
រួស, ដែលខ្លាចរំពាត់ ។
ឧទាហរណ៍៖ សេះស្រៀវ, គោស្រៀវ ( ប្រើតាមទម្លាប់ដោយស្រុក ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖