Posted on Leave a comment

តើពាក្យ «ស្វាក្តាម» មានន័យដូចម្ដេច ?


ស្វាក្តាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា -ទំហំ ៖ ក្បាលដងខ្លួន 485-550 ម.ម ទម្ងន់ 3,5-6,5 គ.ក្រ -ភិនភាគ ៖ ពណ៌ខ្មៅ និង ឆើត សំដៅលើពូកដែលរស់នៅតំបន់ព្រៃ ហើយពណ៌ភ្លឺ គឺពួកនៅតាមមាត់សមុទ្រ ហើយពណ៌វាប្តូរទៅតាមរដូវកាល និង ទីតាំង។ ចំពោះស្វាមិនទាន់ពេញវ័យមានដុះរោមកញ្ចុំលើក្បាលខ្ពស់ ហើយចាស់វិញមានរោមវែងក្រាស់ដុះជុំវិញផ្ទៃមុខ ថ្ងាសត្រងោល។ -ជីវសាស្ត្រ ៖ រស់នៅតាមបណ្តាយឆ្នេរខ្សាច់ និង មាត់ឆ្នេរកោះ ជាពិសេសវាលភក់ព្រៃកោងកាង ។ ចំណីអាហារ៖ ក្តាម បង្កង ខ្យងខ្ចៅ គ្រម លៀស ងាវ និងសត្វល្អិតដែលនាំមកដោយទឹកលំនាច។ របាយ និងស្ថានភាព ៖ សំបូរនៅតំបន់ជុំវិញបឹងទន្លេសាប និង ឆ្នេរវាលភក់ព្រៃកោងកាង។ និងជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោកក្នុងបញ្ជីក្រហម IVCN (GT)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply