Posted on Leave a comment

តើពាក្យ «ស្លេះ» មានន័យដូចម្ដេច ?

ស្លេះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឈប់បង្អង់ទុកដោយឡែកឬដោយអន្លើសិន។
ឧទាហរណ៍៖ ត្រូវស្លេះសេចក្តីនេះទុកសិន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លេស្ម៍» មានន័យដូចម្ដេច ?

ស្លេស្ម៍

មានន័យថា ( ម. ព. ស្លេស្ម )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លេស្ម» មានន័យដូចម្ដេច ?

ស្លេស្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. ឝ្លេឞ្មន៑; បា. សេម្ហ) ទឹករំអិលរាវឬខាប់ដែលចេញមកតាមបំពង់ក (ច្រើនសរសេរ ស្លេស្ម៍ ជាង)។
ឧទាហរណ៍៖ ធ្លាក់ស្លេស្ម៍, ស្លេស្ម៍រាវ, ស្លេស្ម៍ខាប់ (ម. ព. សេម្ហៈ ផង)។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះសេម្ភៈ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លេវ» មានន័យដូចម្ដេច ?

ស្លេវ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសណ្ឋានត្រង់ខ្ពស់ឬឆ្ងាយស្រឡេវ។
ឧទាហរណ៍៖ ដើមឈើត្រង់ស្លេវ, ផ្លូវត្រង់ស្លេវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លេក» មានន័យដូចម្ដេច ?

ស្លេក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឥតឈាមជ័រឬឥតពន្លឺឈាមប្រក្រតី។
ឧទាហរណ៍៖ សាច់ស្លេក។

                     ស្លេកស្លាំង ស្លេកឡើងសម្បុរស្បែកហាប់ស្លាំង
ឧទាហរណ៍៖ សម្បុរស្លេកស្លាំង, សាច់ស្លេកស្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លៀក» មានន័យដូចម្ដេច ?

ស្លៀក

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បិទបាំងកាយដោយសម្លៀក។
ឧទាហរណ៍៖ ស្លៀកសំពត់, ស្លៀកខោ។

                     ស្លៀកដណ្ដប់ ស្លៀកផងដណ្ដប់ផង ។ ស្លៀកពាក់ ស្លៀកផងពាក់ផង (ស្លៀកសំពត់ពាក់អាវ . . . ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លើតស្លក់» មានន័យដូចម្ដេច ?

ស្លើតស្លក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លើតៗ រឡេមរឡាម; ស្លើតៗ ស្លាំងមុខដោយមានទុក្ខខ្លាំងឬភ័យខ្លាំង។
ឧទាហរណ៍៖ ដំណើរស្លើតស្លក់; ដើរស្លើតស្លក់; ភ័យស្លើតស្លក់ (និយាយថា ស្លឺតស្លក់ ក៏មាន)។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ស្លើតៗ រឡេមរឡាម; ស្លើតៗ ស្លាំងមុខដោយមានទុក្ខខ្លាំងឬភ័យខ្លាំង។
ឧទាហរណ៍៖ ដំណើរស្លើតស្លក់; ដើរស្លើតស្លក់; ភ័យស្លើតស្លក់ (និយាយថា ស្លឺតស្លក់ ក៏មាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លើត» មានន័យដូចម្ដេច ?

ស្លើត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងើបងើយត្របាំងបះទៅខាងលើបន្តិច (ចំពោះតែភ្នែក)។
ឧទាហរណ៍៖ ភ្នែកស្លើត។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីដំណើរដើរលឿនងើបងើយរឡេមរឡាម។
ឧទាហរណ៍៖ ដើរស្លើតចុះស្លើតឡើង, ដើរស្លើតៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លូវ៉ាគី (សាធារណរដ្ឋ)» មានន័យដូចម្ដេច ?

ស្លូវ៉ាគី (សាធារណរដ្ឋ)

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ស្លូវ៉ាគី (សាធារណរដ្ឋ), (រាជធានី/​រដ្ឋធានី) ប្រាទីស្លាវ៉ា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លូវេនី» មានន័យដូចម្ដេច ?

ស្លូវេនី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស ស្លូវេនី, (រាជធានី/​រដ្ឋធានី) ជូបហ្សាណា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លូតបូត» មានន័យដូចម្ដេច ?

ស្លូតបូត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លូតសុភាព, ស្លូតនឹងធឹង, មិនងាយរបូតមាត់ថា។
ឧទាហរណ៍៖ មនុស្សស្លូតបូត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លូត» មានន័យដូចម្ដេច ?

ស្លូត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនកាច, ឥតកាច, ទីទៃពីកាច
ឧទាហរណ៍៖ មនុស្សស្លូត, ចិត្តស្លូត។

                      ស្លូតត្រង់ ស្លូតផងត្រង់ផង ។ ស្លូតស្លាប់ ស្លូតស៊ូតែស្លាប់, ស៊ូតែទទួលខុស មិនតវ៉ា

ឧទាហរណ៍៖ មនុស្សស្លូតស្លាប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លូញ» មានន័យដូចម្ដេច ?

ស្លូញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីរំអិលមួយប្រភេទ មាឌតូច រាងរៀវខាងក្បាល មាត់តូចស្រួច, តាមធម្មតា, ច្រើនបង្កប់ខ្លួននៅក្នុងភក់ ។
ឧទាហរណ៍៖ ត្រីស្លូញ។

                     ព. ប្រ. គុ. ដែលក្រឡិចក្រឡុច, ដែលប៉ិនខាងគេចកែនាយអាយ ។
ឧទាហរណ៍៖ មនុស្សត្រីស្លូញ, គំនិតត្រីស្លូញ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លុះ» មានន័យដូចម្ដេច ?

ស្លុះ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផុងចុះទៅក្រោម; ផុងរលុះចុះទៅក្រោម ។
ឧទាហរណ៍៖ ដើរប្រយ័ត្នស្លុះរណ្ដៅក្ដាម! (សម្ដីអ្នកបាត់ដំបង, សៀមរាប) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លុយ» មានន័យដូចម្ដេច ?

ស្លុយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា យារដោយសម្រុង។
ឧទាហរណ៍៖ សំពត់ស្លុយ, ស្លៀកសម្លុយស្លុយហៀរកែង ។ ព. ប្រ. ចិត្តស្លុយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លុប» មានន័យដូចម្ដេច ?

ស្លុប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា យុរសុបប្រឡុប, យុរគ្របពីលើ
ឧទាហរណ៍៖ មែកឫស្សីយុរស្លុប។

                      ងងឹតមុខឬវិលមុខជ្រប់ z។
ឧទាហរណ៍៖ វិលមុខស្លុប ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លុតី» មានន័យដូចម្ដេច ?

ស្លុតី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ពាក្យប្រើក្លាយមកពី សំ. ស្តុតិ; បា.ថុតិ) សេចក្តីសរសើរ, សេចក្តីស្ងើច : សូត្រស្លុតី សូត្រសេចក្តីសរសើរ ។ ខ្មែរប្រើចំពោះតែពាក្យឃ្លោងឃ្លា សម្រាប់ពួកព្រាហ្មណ៍សូត្រថ្វាយជ័យមង្គល ចំពោះព្រះមហាក្សត្រក្នុងព្រះរាជពិធីណាមួយ : ពួកបារគូសូត្រស្លុតីថ្វាយជ័យមង្គល ។ ស្លុតីកថា (—កៈ—) ពាក្យពោលសរសើរ, សម្ងើច (ប្រើជា ស្លុតីវាទ ក៏បាន) ។ ស្លុតីបាឋកៈ (—ប៉ាឋៈកៈ) អ្នកសូត្រស្លុតី (បើស្ត្រីជា ស្លុតីបាឋិកា) ។ ស្លុតីវាទិន ឬ —វាទី អ្នកឱសាហ៍ពោលពាក្យសរសើរគេ, អ្នកហៃស្ងើចគេ; បើស្ត្រីជា ស្លុតីវាទិនី ។ ល ។ (ម. ព. ស្តុតិ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លុតជំហាន» មានន័យដូចម្ដេច ?

ស្លុតជំហាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរស្លុតជើង ឈានទៅមុខមិនរួចសោះ ឬឈានដោយលំបាក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លុតជំហរ» មានន័យដូចម្ដេច ?

ស្លុតជំហរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរឈរត្រង់ខ្លួនមិនសូវបាន ឬមិនបានទាល់ តែសោះ ដោយរួចសរសៃពួរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លុត» មានន័យដូចម្ដេច ?

ស្លុត

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ចំប្រប់ឬធ្លាក់ចិត្តទន់ដៃទន់ជើងដោយមានទុក្ខខ្លាំងឬភ័យខ្លាំង
ឧទាហរណ៍៖ ទាហានចិត្តមុតមិនស្លុតនឹងចម្បាំង។

                    ជច់, ទ្រុឌ, ងាស់គាំង ដោយគ្រលៀសភ្លាត់សរសៃ
ឧទាហរណ៍៖ ស្លុតជង្គង់ ។

                   កិ. វិ. ឬ គុ. ដែលចំប្រប់ឬធ្លាក់ចិត្តទន់ដៃទន់ជើង
ឧទាហរណ៍៖ ភ័យស្លុត ។

                    ស្លុតរន្ធត់ ស្លុតញាប់ញ័រខ្លាំង ។ ស្លុតស្លន់ ស្លុតភ័ន្តភាំងគាំងស្មារតី ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លុង» មានន័យដូចម្ដេច ?

ស្លុង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា

ដែលជិតឥតមានស្នាម, ឥតមានលេច
ឧទាហរណ៍៖ ជិតស្លុង។

                     ត្រង់, មូល, លឿនឥតមានងាកបែរ, ឥតមានល្អៀង
ឧទាហរណ៍៖ ផ្លូវត្រង់ស្លុង, មូលស្លុង; លឿនស្លុង ។

                      ដែលចុះចិត្តស៊ប់
ឧទាហរណ៍៖ ជឿស្លុង, ចុះចិត្តស្លុង ។

                      ដែលសំដៅឆ្ពោះត្រង់, តម្រង់ដាក់
ឧទាហរណ៍៖ ដើរស្លុងមករក ។ ល ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលជិតឥតមានស្នាម, ឥតមានលេច
ឧទាហរណ៍៖ ជិតស្លុង។

                     ត្រង់, មូល, លឿនឥតមានងាកបែរ, ឥតមានល្អៀង
ឧទាហរណ៍៖ ផ្លូវត្រង់ស្លុង, មូលស្លុង; លឿនស្លុង ។

                      ដែលចុះចិត្តស៊ប់
ឧទាហរណ៍៖ ជឿស្លុង, ចុះចិត្តស្លុង ។

                      ដែលសំដៅឆ្ពោះត្រង់, តម្រង់ដាក់
ឧទាហរណ៍៖ ដើរស្លុងមករក ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លុក» មានន័យដូចម្ដេច ?

ស្លុក

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ស្ល ថា : ស្លស្លុក ធ្វើសម្លសម្លុក (ម. ព. សម្លុក)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឺតស្លក់» មានន័យដូចម្ដេច ?

ស្លឺតស្លក់

មានន័យថា (ម. ព. ស្លើតស្លក់)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឺត» មានន័យដូចម្ដេច ?

ស្លឺត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតឹងខ្លាំង។
ឧទាហរណ៍៖ តឹងស្លឺត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឺ» មានន័យដូចម្ដេច ?

ស្លឺ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបញ្ឈរស្លឹងងើបឬងើយទៅលើ។
ឧទាហរណ៍៖ ធ្វើភ្នែកស្លឺ; ភ្នែកស្លឺ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបញ្ឈរស្លឹងងើបឬងើយទៅលើ។
ឧទាហរណ៍៖ ធ្វើភ្នែកស្លឺ; ភ្នែកស្លឺ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹប» មានន័យដូចម្ដេច ?

ស្លឹប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលលឹបខ្លាំងតែមិនជិតពេក។
ឧទាហរណ៍៖ ត្របកភ្នែកស្លឹប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹង» មានន័យដូចម្ដេច ?

ស្លឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរូបប្រាក់សម្រាប់ចាយក្នុងកម្ពុជរដ្ឋ, ជាន់បុរាណមានរូបក្ដាម, ជាន់បន្ទាប់មកមានត្រារូបហង្សម្ខាងរូបប្រាសាទម្ខាង, តម្លៃ ២០ សេន
ឧទាហរណ៍៖ បួនស្លឹងជាមួយបាទ។

                       គ្រាប់ស្លាដែលទុំស្ងួត ។
ឧទាហរណ៍៖ ស្លាស្លឹង ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលបើកភ្នែកធ្មឹងមិនប៉ប្រិច។
ឧទាហរណ៍៖ បើកភ្នែកស្លឹង, បញ្ឈរភ្នែកស្លឹង, មើលស្លឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹករួមទង» មានន័យដូចម្ដេច ?

ស្លឹករួមទង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកមានទងតែមួយ តែបែកស្ញាញ ដូចជាស្លឹកគរ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកពោធិ៍» មានន័យដូចម្ដេច ?

ស្លឹកពោធិ៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ ធ្វើដោយបន្ទះស្ពាន់ស្ដើងជាដើម សម្រាប់ដាក់បន្តោកភ្ជាប់នឹងចុងគ្រាប់កណ្ដឹង ដើម្បីឲ្យត្រូវខ្យល់បក់ប៉ះមកអង្រួនកណ្ដឹងឲ្យលាន់ឮ
ឧទាហរណ៍៖ ស្លឹកពោធិ៍កណ្ដឹងវិហារ។

                      ប្រដាប់ឯទៀតៗ ដែលមានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកបណ្ដើរកូន» មានន័យដូចម្ដេច ?

ស្លឹកបណ្ដើរកូន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កំពស់ ១ -៨ ម មានមែកពណ៌ក្រហមភ្លាវ ដុះក្នុងព្រៃត្រជាក់ លើភ្នំនៃប្រទេសកម្ពុជា វៀតណាម ថៃ និងភូមា ។ ក្នុងស្រុកខ្មែរ ច្រើនមានដើមនេះលើភ្នំបូកគោ ប្រមាណជា ១០០០ម នពេ្វធ ។ គេពុំអាចដាំលើទំនាបក្នុងប្រទេសក្ដៅបានឡើយ ។ គេដាំបានតែក្នុងសួនលើភ្នំ ឬក្នុងប្រទេសត្រជាក់មធ្យម ។ គេតែងបេះបែបភាពចេញផ្កាទាំងមូល តាំងលំអផ្ទះ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកទោល» មានន័យដូចម្ដេច ?

ស្លឹកទោល

 👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកជាប់ពីមែកផ្ទាល់មួយតែម្តង ដូចយ៉ាងស្លឹកឈើទាល ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកទល់ទង» មានន័យដូចម្ដេច ?

ស្លឹកទល់ទង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកដែលមានស្នែងតែមួយ តែមានស្លឹកពីរទល់គ្នា ដូចជាស្លឹកអំពិល ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកជូរ, សណ្ដាន់ទេស» មានន័យដូចម្ដេច ?

ស្លឹកជូរ, សណ្ដាន់ទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅប្រចាំឆ្នាំ ធាតុរឹង កំពស់ ១ – ៣ ម ដុះឡើងលើត្រង់ ពណ៌ក្រហម មានដើមកំណើតប្រហែលពីទ្វីបអាហ្រ្វិក នាំយកមកដាំ នៅគ្រប់ប្រទេសក្ដៅ និងក្ដៅមធ្យមសកលលោក ដើមនេះមានសរសៃល្អសម្រាប់ត្បាញបាន ។ ត្របកផ្កាដែលមានសាច់ច្រើន ពណ៌ក្រហមឆើត ព្រមទាំងស្លឹក គេប្រើធ្វើគ្រឿងទេសជួរ អាចជំនួស ក្រូចឆ្មារ និងអម្ពិលបាន ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

                      ជារុក្ខជាតិ ដែលដាំយកមកធ្វើជាម្ជូរក្នុងសម្ល។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ សណ្តាន់ទេស(៧៤) ស្លឹកជូរ(៧៤) ម្ជូរបារាំង ឬម្ជូរល្មមក្រហម ឬជេងគ្រេងក្រហម(៧៥) – អំបូរ ៖ MALVACEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Hibiscus sabdariffa L. – ឈ្មោះអង់គ្លេស ៖ Red Sorrel – ឈ្មោះបារាំង ៖ Oseille de Guinee – ប្រភពដើម ៖ ប្រហែលមកពីទ្វីបអាហ្វិក(៧៤) – លក្ខណៈរូបសាស្រ្ត ៖ ដើមពណ៌ក្រហមមានកម្ពស់១-៣ម ដុះឡើងលើត្រង់ និងមានសរសៃល្អសម្រាប់ត្បាញ(៧៤)។ ត្របកផ្កាពណ៌ក្រហមឆើត មានសាច់ច្រើន(៧៤)។ – លក្ខណៈជីវសាស្ត្រ ៖ រសជាតិជូរ និងបន្តពូជដោយគ្រាប់(៧៥)។ – លក្ខណៈអេកូឡូស៊ី ៖ ដុះតាមតំបន់ព្រៃភ្នំ ដីវាលទំនេរ និងព្រៃល្បោះ(៧៥)។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ ស្លឹក គេប្រើធ្វើជាម្ជូរអាចជំនួសក្រូចឆ្មារ និងអំពិលបាន(៧៤)។ ជាឱសថ៖ ស្លឹក ព្យាបាលក្អក។ ផ្កាដាក់ក្នុងទឹកធ្វើជាសេរ៉ូម ជួយរំលាយអាហារ ព្យាបាលចុកពោះ លើសសម្ពាធឈាម សរសៃប្រសាទ និងប្រម៉ាត់ (៧៥)។ ផ្លែជួយបញ្ចុះខ្លាញ់ក្នុងឈាម និងព្យាបាលដំបៅក្រពះ(៧៥)។ គ្រាប់ ជាថ្នាំប៉ូវ និងប្រើជាថ្នាំបញ្ចុះទឹកនោម(៧៥)។ ស្រទាប់ផ្លែព្យាបាលគ្រួសក្នុងតម្រងនោម(៧៥)។
ឧទាហរណ៍៖ (៧៤) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ៣៤៣ (៧៥) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៣ ទំព័រ៩៩ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកឆ្លាស់» មានន័យដូចម្ដេច ?

ស្លឹកឆ្លាស់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកមានទងតែមួយ តែមិនទល់គ្នា គឺឆ្លាស់លើក្រោម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកឆែក» មានន័យដូចម្ដេច ?

ស្លឹកឆែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកស្ញាញស្រួច ដូចបន្លា​មានស្លឹកកូលាប និងក្រខុបបារាំង ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកឆកឆែក» មានន័យដូចម្ដេច ?

ស្លឹកឆកឆែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកស្ទើរឆក ស្ទើរឆែក ដូចយ៉ាងស្លឹកម៉ៃសាក់​ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកឆក» មានន័យដូចម្ដេច ?

ស្លឹកឆក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លឹកគន្លាក់គន្លើនរាងទាល ដូចយ៉ាងខ្នោសម្ល ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកគ្រៃសាប៊ូ» មានន័យដូចម្ដេច ?

ស្លឹកគ្រៃសាប៊ូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅមួយប្រភេទកម្ពស់ ១-៤ ម មានក្លិនដូចក្រូចឆ្មារ ដើមកំណើតក្នុងប្រទេសឥណ្ឌា និងសេរីលង្កា គេដាំគ្រប់ប្រទេសក្តៅ និងក្តៅមធ្យម។ ស្លឹកសម្រាប់ស្ងោរផឹកឱ្យរំលាយអាហារ ស្លឹកមានធាតុម្យ៉ាងដូចគ្នានឹង Insuline។ គេអាចយកស្លឹកលាងសក់បាន។ គ្រូបុរាណប្រើស្លឹកគ្រៃសាប៊ូ សម្រាប់ព្យាបាលរោគប្លោកមូត្រ ក្អកឈាម និងរបួស​មានឡើងដោយមុតកាំបិត​ ពូថៅ។

                        ជារុក្ខជាតិ ដែលគេនិយមដាំសម្រាប់ធ្វើជាគ្រឿងទេស និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ស្លឹកគ្រៃសាប៊ូ – អំបូរ ៖ GRAMINEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Cybopogon citratus (DC). Stapf. – ឈ្មោះអង់គ្លេស ៖ Lemon-grass – ឈ្មោះបារាំង ៖ Verveine des Indes – ប្រភពដើម ៖ ឥណ្ឌា ចិន ឥណ្ឌូនេស៊ី និងស្រីលង្កា(៧០) – លក្ខណៈរូបសាស្រ្ត ៖ ដុះឈរបែកជាគុម្ព មានកម្ពស់៨០-១៤០ស.ម(៧១)។ ស្លឹក ពណ៌បៃតង រាងសំប៉ែតទ្រវែងស្រួច និងគែមស្តើងមុតដូចកាំបិតកោរ(៧០,៧១)។ ផ្កាចេញពីទងមួយមានច្រើនថ្នាក់តាមថ្នាំង(៧១)។ – លក្ខណៈជីវសាស្រ្ត ៖ ក្លិនដូចក្រូចឆ្មារ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ មិនមានព័ត៌មានច្បាស់លាស់ ជាឱសថ៖ ស្លឹស្ងោរផឹកជួយរំលាយអាហារ បញ្ចេញញើស បញ្ចុះកម្តៅ និងព្យាបាលរលាកទងសួត ប្លោកនោម ក្អកចេញឈាម រដូវមិនទៀង ចង្អោរ ដេកមិនលក់ និងធុញថប់ក្នុងអារម្មណ៍(៧០)។ ស្លឹកបុកយកទឹកមកកក់លាងសម្អាតធូលីលើក្បាលដើម្បីឱ្យសក់ទនរលោង។ ស្លឹក និងគល់ ប្រើលាយជាមួយថ្នាំខ្មែរផ្សេងៗ ឆ្ពុងបញ្ចេញញើសសម្រាប់ស្រ្តីទើបឆ្លងទន្លេរួច។ ប្រេងស្លឹកគ្រៃលាបការពារមូសខាំ(៧១)។ ៦៩) ប្រើជាប្រេងសម្រាប់ម៉ាស្សា លាបរឹតព្យាបាលថ្លោះគ្រិច និងកំចាត់ក្លិនឆ្អេះក្នុងបន្ទប់ទឹក ឬបង្គន់អនាម័យ។
ឧទាហរណ៍៖ (៧០) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៨៩ (៧១) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ១ ទំព័រ២៤៤ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹកគ្រៃ» មានន័យដូចម្ដេច ?

ស្លឹកគ្រៃ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា
ឧទាហរណ៍៖

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិមួយប្រភេទ ជាដំណាំស្រុកស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ដុះបែកជាគុម្ព, ស្លឹកនិងគល់ប្រើការជាគ្រឿងផ្សំឲ្យម្ហូបមានរសឆ្ងាញ់។
ឧទាហរណ៍៖ សម្លម្ជូរបង់គល់ស្លឹកគ្រៃ, អំបិលម្ទេសដាក់គល់ស្លឹកគ្រៃ។

                   ស្មៅមួយប្រភេទកម្ពស់ ០.៨-១.៥ម គេដាំក្នុងច្បារបន្លែខ្មែរ ដើម្បីយកស្លឹក និងគល់ធ្វើគ្រឿងទេស។ ម្ហូបខ្មែរជាច្រើនប្រហែល ៤០% ដែលប្រើគ្រឿងស្លឹកគ្រៃ។ ជាដើមដុះក្នុងប្រទេសអាស៊ី ហើយគេនាំទៅដាំនៅគ្រប់ប្រទេសក្តៅសកលលោក។ គល់ស្លឹកគ្រៃអាចបរិភោគឆៅបាន បើកាត់ស្តើងៗ។ ខ្មែរយើងចូលចិត្តដាក់គល់ស្លឹកគ្រៃក្នុងទឹកប្រហុកបរិភោគជាមួយសាច់គោអាំង។ គ្រូបុរាណតែងប្រាប់ឱ្យស្ងោរស្លឹកគ្រៃផឹកសម្រាប់ឱ្យនោមច្រើន។ គេប្រើស្លឹក ស្លឹកគ្រៃ ផ្សំជាមួយរុក្ខជាតិផ្សេងដទៃទៀត ធ្វើឱសថព្យាបាលជំងឺទងសួត។

                       រុក្ខជាតិ ដែលគេនិយមដាំសម្រាប់ធ្វើជាគ្រឿងទេស និងឱសថ។ – ឈ្មោះខ្មែរ ឬក្នុងតំបន់ ៖ ស្លឹកគ្រៃ – អំបូរ ៖ GRAMINEAE – ឈ្មោះវិទ្យាសាស្រ្ត ៖ Cybopogon nardus (L.) Rendle. – ឈ្មោះអង់គ្លេស ៖ Citronella/mana grass/lemongrass – ឈ្មោះបារាំង ៖ Citronelle du jardin – ប្រភពដើម ៖ ទ្វីបអាស៊ី(៦៨) – លក្ខណៈរូបសាស្រ្ត ៖ កម្ពស់៨០-១៥០ស.ម(៦៨) ស្លឹកសំប៉ែតទ្រវែង ស្រួចគែម មុតដូចកាំបិតកោរ និងមានទ្រនុងកណ្តាលពណ៌ស(៦៩)។ ផ្កាជាចង្កោមកួរ បែកជាស្មែង(៦៩)។ ផ្កាតូចៗវែងពណ៌សបៃតង(៦៩)។ ផ្លែគ្មានទងរាងស៊ុតលំពែង(៦៩)។ – លក្ខណៈជីវសាស្រ្ត ៖ ក្លិនក្រអូបប្រហើរ – លក្ខណៈអេកូឡូស៊ី ៖ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។ – ការប្រើប្រាស់ ៖ ជាគ្រឿងទេស៖ បង្កើនរសជាតិ និងក្លិនឈ្ងុយ ឬកាត់ឆ្អាប ក្នុងអាហារ ដូចជាឆាគ្រឿង កកូរ ប្រហើរ ការី ស្ងោរជ្រក់។ល។ ជាឱសថ៖ ស្លឹគ្រៃទាំងមូល ដាំទឹកផឹកព្យាបាលរលាកទងសួត ជំងឺដេកមិនលក់ ធុញថប់ក្នុងអារម្មណ៍ និងជួយរំលាយអាហារ បញ្ចុះកម្តៅ និងបញ្ចុះទឹកនោម(៦៩)។ ប្រើជាមួយម្រេចព្យាបាករោគរដូវមិនទៀង និងចង្អោរ(៦៩)។ ឆ្ពុង បញ្ចេញញើស។ ប្រេងស្លឹកគ្រៃ លាបការពារមិនឱ្យមូសខាំ(៦៩) ប្រើជាប្រេងសម្រាប់ម៉ាស្សា លាបរឹតព្យាបាលថ្លោះគ្រិច និងកំចាត់ក្លិនឆ្អេះក្នុងបន្ទប់ទឹក ឬបង្គន់អនាម័យ។

ឧទាហរណ៍៖ (៦៨) វចនានុក្រមរុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា របស់លោកស្រីបណ្ឌិត DY PHON PAULINE ឆ្នាំ២០០០ ទំព័រ១៨៩ (៦៩) សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល ឆ្នាំ២០០៦ ភាគ៤ ទំព័រ១៣៤

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លឹក» មានន័យដូចម្ដេច ?

ស្លឹក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈនៃរុក្ខជាតិ, នៃតិណជាតិ, នៃលតាជាតិជាដើម ដែលចម្រើនឡើងពីត្រួយ ច្រើនតែមានសណ្ឋានសំប៉ែតស្ដើង
ឧទាហរណ៍៖ ស្លឹកឈើ, ស្លឹកត្រែង, ស្លឹកម្លូ, ស្លឹកចេក (សម្រាប់និយាយដោយរួបរួម, បើនិយាយដោយរាប់រាយហៅ សន្លឹក)។

                      ស្លឹកកណ្ដប ស្លឹកត្នោតដែលដេរភ្ជាប់នឹងដងកណ្ដប សម្រាប់ប្រក់ផ្ទះ ។ ស្លឹកត្រចៀក អវយវៈជាក្បាំងឬជារបាំងត្រចៀក ។ ស្លឹករឹត មើលក្នុងពាក្យ ទ្រាំង ន. ។ ស្លឹកសីមា (—ម៉ា) បន្ទះថ្ម, ដុំថ្ម, បន្ទះឈើខ្លឹមដែលដាក់ជាគ្រឿងសម្គាល់ឲ្យដឹងថា ទីនុ៎ះមាននិមិត្តសីមា (រាជីសីមា) ។ល។

                        ឈ្មោះទន្សាយមួយប្រភេទ រាងតូចស្ដើងខ្លួនវែង។

ឧទាហរណ៍៖  ទន្សាយស្លឹកបោលលឿនជាងទន្សាយគល់។

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ចំនួន ១០ ផ្លូន គឺ ៤០០។
ឧទាហរណ៍៖ ពោតមួយស្លឹក, ស្វាយបីស្លឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាំង» មានន័យដូចម្ដេច ?

ស្លាំង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ស្លក់ឡើងសាច់ហាប់ស្លេកឥតឈាមជ័រ។
ឧទាហរណ៍៖ សម្បុរស្លាំង, សាច់ស្លាំង, ភ័យស្លាំងមុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាអី» មានន័យដូចម្ដេច ?

ស្លាអី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមរឹង ស្លឹកដុះក្រាស់ជិត; គេច្រើនដាំឲ្យឡើងទ្រើងលើរានហាលផ្ទះយកម្លប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាស្លឹង» មានន័យដូចម្ដេច ?

ស្លាស្លឹង

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះស្រីសុក្ខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាស្នាប» មានន័យដូចម្ដេច ?

ស្លាស្នាប

មានន័យថា ( ម. ព. ស្លាស្ងាប )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាស្ងាប» មានន័យដូចម្ដេច ?

ស្លាស្ងាប

មានន័យថា ឈ្មោះតាលព្រឹក្សម៉្យាងកម្ពស់ ២-៤ម ដុះដុំគ្នាក្នុងព្រៃមាត់សមុទ្រនៃប្រទេសកម្ពុជា និងវៀតណាមខាងត្បូង។ ផ្លែអាចស៊ីជំនួសស្លាបាន។ ពេលខ្លះគេប្រើផ្លែធ្វើនុយសម្រាប់នេសាទ។ (ម. ព. ស្ងាប ន.) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «កស្លាយ» មានន័យដូចម្ដេច ?

កស្លាយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានឆ្នូតជ្រាក (ចំពោះតែសាច់ឈើ)
ឧទាហរណ៍៖ ឈើសាច់ស្លាយ។

                      ទីដែលទើបគាស់រានថ្មី បានស្រេចហើយ (ចំពោះតែស្រែ)
ឧទាហរណ៍៖ ស្រែស្លាយ (ហៅតាមទម្លាប់ស្រុក, ពាក្យច្បាស់លាស់ហៅ ស្រែរានថ្មី) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាព្រៃ» មានន័យដូចម្ដេច ?

ស្លាព្រៃ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លាព្រៃរាងដូចដើមស្លាដែរ តែមានកម្ពស់ទាបជាង ( ២ – ៨ ម) ដុះក្នុងព្រៃក្រាស់មាត់សមុទ្រ នៃអាស៊ីផ្នែកអាគ្នេយ៍ ផ្លែស្លាព្រៃអាចស៊ីជំនួសស្លាបាន។ ដើមស្លាព្រៃសម្រាប់សង់ផ្ទះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាប់» មានន័យដូចម្ដេច ?

ស្លាប់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា អស់ខ្យល់ដង្ហើម, អស់ជីវិត ។ វេវ. បរិនិព្វាន; សោយទិព្វជង្គត, សោយទិវង្គត; សោយពិរាល័យ; សុគត ឬ សុរគត; ក្ស័យ, ក្សិណក្ស័យ; ទទួលអសញ្ញកម្ម ឬ ទទួលអសញ្ញភាព; ទទួលមរណភាព; ទទួលអនិច្ចធម្ម; ទទួលអនិច្ចកម្ម; ធ្វើកាលកិរិយា; រលត់, រលត់ខន្ធ, រំលាងខន្ធ, ធ្លាយខន្ធ, ធ្លាយសង្ខារ ឬ បែកធ្លាយសង្ខារ; បាត់បង់; ដើរ; ផុត, ផុតរលត់; ដាច់ខ្យល់, អស់ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង; តេន (ប្រើតាមថ្នាក់ ខ្ពស់, កណ្ដាល, ទាបនិងសាមញ្ញ) ។ ព. ផ្ទ. រស់ ។ ស្លាប់ក្រឡា អស់ក្រឡាដើរទៅទៀត (សម្រាប់និយាយក្នុងល្បែងចត្រង្គជាដើម)។ ព. ប្រ. អស់ផ្លូវអស់ដំណើរលែងរើតទៅទៀតបាន : ពាក្យស្លាប់ក្រឡា ។ ស្លាប់ចិត្ត អស់ចិត្ត, សុខចិត្ត ។ ស្លាប់ប្រយោជន៍ ខូចឬបង់ប្រយោជន៍ ។ ស្លាប់ព្រាយ ស្លាប់ដោយសម្រាលកូនពុំរួច ។ ស្លាប់សាច់ រាបសាច់ឬរំងាប់សាច់ខុសពីប្រក្រតីដើម លែងប្រែប្រួលទៅទៀត : សំពត់ស្លាប់សាច់ ។ល។ ទឹកស្លាប់ ទឹកដែលគេលត់ដែកឬលត់លោហជាតិណាមួយ ។ នាឡិកាស្លាប់ ឬ —ងាប់ នាឡិកាឈប់មិនដើរ។ល។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា (លោកសង្ឃ) អនិច្ចកម្ម, (ស្តេចទ្រង់រាជ្យ) សោយព្រះទិវង្គត, (ស្តេចទីព្រះអង្គម្ចាស់) សុគត, (ស្តេចទីអ្នកអង្គម្ចាស់) ក្ស័យព្រះជន្ម, (អគ្គមហេសី) សោយព្រះវិលាល័យ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាប៉ាងស្លឹកឆែក» មានន័យដូចម្ដេច ?

ស្លាប៉ាងស្លឹកឆែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សម៉្យាង​ កំពស់ ៥-៩ ម ដុះក្នុងព្រៃស្រោងនៃអាស៊ីអាគេ្នយ៍។ ​គ្រួថ្នាំបុរាណតែងស្ងោរស្លឹកឲ្យផឹក ដើម្បីរង៉ាប់រោគឈឺក្រពះ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាប៉ាង, សេតបា» មានន័យដូចម្ដេច ?

ស្លាប៉ាង, សេតបា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្ស ឬព្រឹក្សតូចមួយប្រទេសកំពស់ ៥-១៨ ម ដុះក្នុងព្រៃ ឬព្រៃល្បោះនៃអាស៊ីក្ដៅ ។ គេប្រើទឹកស្ងោរស្លឹក សំរាប់លាងសំអាតដំបៅ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបុក» មានន័យដូចម្ដេច ?

ស្លាបុក

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះស្រីចុណ្ណៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបារាំង» មានន័យដូចម្ដេច ?

ស្លាបារាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តាលព្រឹក្សពូកមួយ កំពស់ ៤ -៨ ម គេនាំចូលពីប្រទេសគូបា មកដាំជាលំអ ក្នុងសួនសាធារណៈ និងតាមវិថីខ្លះ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបព្រិល» មានន័យដូចម្ដេច ?

ស្លាបព្រិល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចម្រៀកឈើជាដើមជាបន្ទះតូចៗនៃទ្វារឬបង្អួច សម្រាប់ឲ្យខ្យល់ចូលចេញបាន
ឧទាហរណ៍៖ ទ្វារស្លាបព្រិល, បង្អួចស្លាបព្រិល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបព្រាដុត» មានន័យដូចម្ដេច ?

ស្លាបព្រាដុត

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ស្លាបព្រាដងវែងដែលត្រូវបានប្រើប្រាស់ក្នុងគីមី ដើម្បីបងា្ហញ ពីចំហេះរាលនៃធាតុគីមី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបព្រា» មានន័យដូចម្ដេច ?

ស្លាបព្រា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានជាវែក តែតូចល្មមលូកចូលក្នុងរង្វះមាត់បានសម្រាប់ប្រើការដួស, កោយ, ចូកភោជនាហារបរិភោគជាជំនួសម្រាមដៃ
ឧទាហរណ៍៖ ស្លាបព្រាចម្អាប ស្លាបព្រាធំសម្រាប់ប្រើខាងការបរិភោគចម្អាប; ស្លាបព្រាបង្អែម ស្លាបព្រាតូចសម្រាប់ប្រើខាងការបរិភោគបង្អែម។

                          ស្លាបព្រាដែក, ស្លាបព្រាឈើ។

                      ប្រដាប់ធ្វើដោយដែកឬឈើ មានរាងសំប៉ាតជ្រលម សម្រាប់ប្រើការរៀបឥដ្ឋឬបូកបាយអ
ឧទាហរណ៍៖ ស្លាបព្រាដែក, ស្លាបព្រាឈើ ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ស្នងព្រះអង្គុលី

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបប្រជៀវ» មានន័យដូចម្ដេច ?

ស្លាបប្រជៀវ

មានន័យថា ( ម. ព. ស្លាបប្រចៀវ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបប្រចៀវ» មានន័យដូចម្ដេច ?

ស្លាបប្រចៀវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (ព. ប្រ.) អវយវៈមនុស្ស ត្រង់កន្លែងភ្ជាប់ពីស្មាទៅខ្នង។
ឧទាហរណ៍៖ ឆ្អឹងស្លាបប្រចៀវ។

👉ថ្នាក់ពាក្យជា រាជសព្ទ

មានន័យថា ព្រះវង្សកុបាត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបប៉ាកការ» មានន័យដូចម្ដេច ?

ស្លាបប៉ាកការ

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះគរុកំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបប៉ាកកា» មានន័យដូចម្ដេច ?

ស្លាបប៉ាកកា

មានន័យថា (ម. ព. ប៉ាកកា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបទា» មានន័យដូចម្ដេច ?

ស្លាបទា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅទឹកមួយប្រភេទ ពួកស្លាបច្រវា តែស្លឹកតូចៗជាងស្លាបច្រវា សម្បុរខៀវចាស់ ប្រើជាអន្លក់បាន ។ ស្មៅគោកមួយប្រភេទ ដើមស្ទើរជាវល្លិ ស្លឹករង្វើលៗ គល់ស្លឹកឱបដើម ច្រើនដុះក្នុងម្លប់។
តិណជាតិ ដុះលើសើមក្នុងទ្វីបអាស៊ីក្តៅ។ នៅប្រទេសខ្មែរ គេយករោមដុះលើទង លំអងផ្កាឈ្មោល មានភាពថ្លាធ្វេង សម្រាប់ធ្វើការសិក្សាអំពីចលនា (Brownnian) ដោយយកកោសិកា មកពិនិត្យក្នុងអតិសុខុមទស្សន៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបច្រវាគោក» មានន័យដូចម្ដេច ?

ស្លាបច្រវាគោក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្មៅដុះបានយូរឆ្នាំមួយប្រភេទ ស្លឹកដុំគ្នាលើដីច្រើនមានដុះក្នុងវាលស្រែ គ្រប់ប្រទេសនៃទ្វីបអឺរ៉ុប-អាស៊ី។ ជាឱសថរុក្ខជាតិ ស្លឹកសម្រាប់ប្រើ ធ្វើថ្នាំបំពោកបូសទ្រនិច។ ទឹកស្ងោរនៃដើមជាឱសថព្យាបាលជំងឺទឹកនោមផ្អែម ព្រូន ឫសដូងបាត និងសម្រាប់សំអាតឈាម។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបច្រវា» មានន័យដូចម្ដេច ?

ស្លាបច្រវា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្មៅទឹកមួយប្រភេទ ស្លឹកស្ដើងរាងសណ្ឋានស្រដៀងនឹងស្លាបច្រវាអុំ សាច់ស្រួយខ្ញោក ធាងក៏ស្រួយដែរ ប្រើជាអន្លក់បាន។
ឧទាហរណ៍៖ អន្លក់ស្លាបច្រវា។

                      ឈ្មោះស្មៅដុះលិចទឹក ក្នុងស្រះ បឹង ត្រពាំង មួយប្រភេទ ស្លឹកស្ដើង រាងសណ្ឋានស្រដៀង និងស្លាបច្រវាអុំ សាច់ធាងស្រួយខ្ញោក មាននៅគ្រប់ប្រទេសនៃទ្វីបចាស់ផ្នែកក្តៅ ។ ស្លឹកគេប្រើធ្វើបន្លែ ជ្រលក់ទឹកគ្រឿង។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាបកែវ» មានន័យដូចម្ដេច ?

ស្លាបកែវ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្លាបធំជាងស្លាបឯទៀត ដុះនៅខាងចុងចំអេងស្លាបបក្សី ជាកម្លាំងឲ្យហើរបាន
ឧទាហរណ៍៖ ដកស្លាបកែវមិនឲ្យហើររួច។

                     កាត់ស្លាបកែវ ( ព. ប្រ. ) និយាយស្កាត់ពាក្យ ស្ដាត់ដំណើរគេ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាប» មានន័យដូចម្ដេច ?

ស្លាប

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈមួយប្រភេទរបស់សត្វបក្សី សម្រាប់ទទះ, សម្រាប់ហើរ ។
ឧទាហរណ៍៖ ស្លាបមាន់, ស្លាបកុក ។

                      ប្រដាប់សម្រាប់ប្រើការឲ្យជក់ខ្យល់ឬជក់ទឹកមានបែបច្រើនប្រភេទផ្សេងៗ
ឧទាហរណ៍៖ ស្លាបក្ដោង; ស្លាបចក្រ; ស្លាបព្រួញ; ស្លាបរង្វឹង, ស្លាបឯក ។ ល។

                        ព. ប្រ. ដែលមានសម្បុរស្រដៀងឬដូចព័ណ៌ស្លាបសត្វនោះៗ
ឧទាហរណ៍៖ សម្បុរស្លាបកន្លង់, សម្បុរស្លាបកំភេម, —ស្លាបជ្រឹង, —ស្លាបទៀវ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាធម៌» មានន័យដូចម្ដេច ?

ស្លាធម៌

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់ធ្វើដោយកំណាត់ធាងចេកឬកូនចេកតូច មានជើង មានដោតម្លូស្លានិងផ្កា សម្រាប់ប្រើជាគ្រឿងបូជាឬជាលម្អក្នុងវេលានិមន្តព្រះភិក្ខុសង្ឃសូត្រព្រះបរិត្ត ។ ស្លាធម៌ដូង ផ្លែដូងខ្ចីឬទុំដែលរចនាធ្វើជាស្លាធម៌។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាត្រួយ» មានន័យដូចម្ដេច ?

ស្លាត្រួយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កញ្ចប់ស្លឹកចេកស្រស់ខ្ទាស់កន្លាស់រាងតូចស្រួចចុងដើមស្មើគ្នា មានដាក់ម្លូស្លាខាងក្នុង សម្រាប់ប្រើក្នុងការបុណ្យទាន តាមសណ្ដាប់ខ្មែរសម័យបុរាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាត្រឱន» មានន័យដូចម្ដេច ?

ស្លាត្រឱន

មានន័យថា ( ម. ព. ស្លាតាឱន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាតាឱន» មានន័យដូចម្ដេច ?

ស្លាតាឱន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតចសារជាតិមួយប្រភេទ ដើមស្រដៀងនឹងស្លា តែសាច់ខាងក្រៅជាខ្លឹមរឹងច្រើនដុះក្នុងព្រៃទំនាបដងជ្រោះ ប្រើការធ្វើរនាបជាប់បានយូរ, មានសម្បូណ៌នៅស្រុកកំពង់សោមខែត្រកោះកុង ( ហៅត្រឹមតែ តាឱន ឬ ត្រឱន ក៏បាន ) ។ កុំច្រឡំនឹងពាក្យ ត្រឱន ន. ដែលជាឈ្មោះត្រី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាតម្ពុល» មានន័យដូចម្ដេច ?

ស្លាតម្ពុល

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះស្រីតម្ពុល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាត» មានន័យដូចម្ដេច ?

ស្លាត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្លោះត្រីស្រកាមួយប្រភេទ រាងស្ដើងសំប៉ែត ( ពួកត្រីក្អី ) មានឆ្អឹងច្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាឈ្មោល» មានន័យដូចម្ដេច ?

ស្លាឈ្មោល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរុក្ខជាតិមួយប្រភេទ ដើមមូលតូច សណ្ឋានស្រដៀងនឹងត្រថុកតែសាច់រឹងជាង ស្លឹកវែងៗជាសំណុំកញ្ចុំតែខាងលើ, កាច់ខ្នែងដាំដុះ, គេច្រើនដាំជាលម្អ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាជ្វា» មានន័យដូចម្ដេច ?

ស្លាជ្វា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជ័រខាប់ស្អិតកករឹង សម្បុរខ្មៅ រសល្វីង កើតអំពីការរំងាស់សំបកឈើមួយប្រភេទ ស្លឹកស្រដៀងនឹងពពេល សម្រាប់ប្រើការផ្សំនឹងកំបោរបៀកម្លូស៊ីស្លា, សំបកសុទ្ធមិនបាច់រំងាស់ ប្រើស៊ីស្លាក៏បាន; ឈើនុ៎ះឯង ក៏ហៅដើម ស្លាជ្វា ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «លាជីគ្រប (ស្លាជីប)» មានន័យដូចម្ដេច ?

លាជីគ្រប (ស្លាជីប)

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះបិធាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាជម» មានន័យដូចម្ដេច ?

ស្លាជម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណាត់ដើមចេកស្រស់ដែលចិតប៉ែកខាងលើបំផុតឲ្យមានរាងជ្រលម ហើយមូរស្លឹកម្លូដោតកន្លាស់ខ្ទាស់ បង្កោងបន្តិចជាបីជ្រុងឬជាបួនជ្រុង ប្រើក្នុងពិធីរៀបព្រះពិស្ណុការជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាខ្មៅ ស្លាកណ្តុរ» មានន័យដូចម្ដេច ?

ស្លាខ្មៅ ស្លាកណ្តុរ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះតាលព្រឹក្សឆ្មារមួយប្រភេទដុះដុំគ្នា កម្ពស់ ២-៦ម ដុះក្នុងព្រៃធំ និងមធ្យមលើដីទំនាប និងលើភ្នំខ្ពស់មធ្យមនៃប្រទេសកម្ពុជា លាវ និងវៀតណាម។ គម និងខួរដើម គេអាចបរិភោគបាន។ ផ្លែស៊ីជាមួយម្លូជំនួសស្លាធម្មតាបាន។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាខ្ចី» មានន័យដូចម្ដេច ?

ស្លាខ្ចី

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះស្រីហរិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាក្រក» មានន័យដូចម្ដេច ?

ស្លាក្រក

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះស្រីខណ្ឌក៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាក់» មានន័យដូចម្ដេច ?

ស្លាក់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា មុតជាប់ ឬទើសនៅបំពង់ក លេបមិនចូលទៅ ខាកខ្ជាក់ក៏មិនចេញ ។
ឧទាហរណ៍៖ ស្លាក់ឆ្អឹងត្រី។

                    ( ព. ប្រ. ) គាំងស្ងៀមក្រអឹមព្រោះទាល់ផ្លូវទាល់ដំណើរ ។

ឧទាហរណ៍៖ ដាក់តែពីរបីម៉ាត់ទៅ ស្លាក់ស្ដីមិនចេញ ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើតូច ដើមស្រដៀងនឹងត្រប់ជាឈើពុលបណ្ដាលឲ្យវង្វេងស្មារតី ក្លាយទៅជាឆ្កួតក៏មាន; មាន ២ ប្រភេទគឺ ស្លាក់ក្រហម ស្លាក់ផ្កាក្រហម; ស្លាក់ស ស្លាក់ផ្កា-ស ។
ឧទាហរណ៍៖ ពុលស្លាក់។

                       ឆ្កួតស្លាក់ ឆ្កួតព្រោះលេបគ្រាប់ស្លាក់ ។ ស្លាក់ស្លែង ឬ ស្លែងស្លាក់ ( ព. ប្រ. ) ដែលទ្រគោះបោះបោក ឬដែលកំហែងគំហក; សម្ដីស្លាក់ស្លែង ។

                       តិណជាតិមួយប្រភេទ មានគល់រឹង កម្ពស់ ០,៤០-១,៥ ម ដើមកំណើតក្នុងអាស៊ី តាមគេស្មាន ជាដំណាំគេដាំគ្រប់ស្រុក ក្នុងទ្វីបអាស៊ីផ្នែកអាគ្នេយ៍ ដោយដើមនេះមានផ្កាធំៗល្អ ហើយជាពិសេសជារុក្ខជាតិដែលគេប្រើធ្វើឱសថ។ គ្រូថ្នាំខ្មែរយកស្លឹកស្លាក់ផ្សំជាថ្នាំព្យាបាលជំងឺក្អក និងរោគហឺត។ ផ្កាសម្រាប់ធ្វើឱសថរំងាប់រោគសរសៃប្រសាទ និងរោគញ័រ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាកំញាន» មានន័យដូចម្ដេច ?

ស្លាកំញាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះស្លាមួយប្រភេទដើមធំជាងស្លាធម្មតា សម្បុរដូចដើមដូង ស្លឹករង្វើលៗផ្លែទ្រវែង សំបកផ្លែទន់ ប្រើការស៊ីស្លាបានតែកាលដែលនៅខ្ចី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាកស្នាម» មានន័យដូចម្ដេច ?

ស្លាកស្នាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្នាមជាសម្គាល់នៅសរីរកាយ ។
ឧទាហរណ៍៖ មានស្លាកស្នាមនៅស្មាខាងឆ្វេង ។

                     ព. ប្រ. សេចក្តីមោះហ្មងជាគ្រឿងសម្គាល់ថាអាក្រក់ ។
ឧទាហរណ៍៖ មនុស្សនុ៎ះធ្លាប់មានស្លាកស្នាមឲ្យគេសម្គាល់បានមកយូរហើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាកសុវត្ថិភាព» មានន័យដូចម្ដេច ?

ស្លាកសុវត្ថិភាព

👉ថ្នាក់ពាក្យជា គយ
មានន័យថា សំណបិទភ្ជិត ដើម្បីធានាថា ទំនិញនៅក្នុងខុនថែនណឺមានសុវត្ថិភាព ឬពុំមានការប៉ះពាល់ធ្វើឱ្យខុសភាពដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាកសញ្ញាពិសេស» មានន័យដូចម្ដេច ?

ស្លាកសញ្ញាពិសេស

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សញ្ញាដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦ នៃច្បាប់នេះ ដើម្បីសម្គាល់ពីលក្ខណៈពិសេស និងគុណសម្បត្តិពិសេសផ្សេងៗទៀត នៃផលិតផលទេសចរណ៍ ពិនិត្យឃើញថាឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាពផលិតផល/សេវាកម្មទេសចរណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាកសញ្ញាបញ្ជាក់គុណភាព» មានន័យដូចម្ដេច ?

ស្លាកសញ្ញាបញ្ជាក់គុណភាព

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សញ្ញាដែលកំណត់ដោយក្រសួងទេសចរណ៍ ក្រោមមាត្រា២៦ នៃច្បាប់នេះ ដើម្បីសម្គាល់ពីគុណភាពនៃផលិតផល/សេវាកម្មទេសចរណ៍ តម្រូវប្រើប្រាស់សម្រាប់ប្រភេទនីមួយៗ នៃអាជីវកម្មផ្សេងៗ នៅក្នុងឧស្សាហកម្មទេសចរណ៍ ហើយបានឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាពផលិតផល/សេវាកម្មទេសចរណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាកបសុពេទ្យ» មានន័យដូចម្ដេច ?

ស្លាកបសុពេទ្

👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ស្លាក ឬតែមប្រិ៍បសុពេទ្យរបស់អង្គភាពផលិតកម្ម និងបសុព្យាបាល បិទសម្គាល់លើកញ្ចប់សាច់ និងផលិតផលសត្វក្រោយពេលត្រួតពិនិត្យដែលបញ្ជាក់ថា មានអនាម័យ គ្មានមេរោគបង្កជំងឺ និងមិនប៉ះពាល់សុខភាពសាធារណៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លាក» មានន័យដូចម្ដេច ?

ស្លាក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សម្ដីក្លាយមកពី បា. សលាកា; សំ. ឝលាកា ) សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់។
ឧទាហរណ៍៖ សរសេរស្លាក, បិទស្លាកជាសម្គាល់; ចាប់ស្លាក; ដាក់ស្លាកជាសម្គាល់កុំឲ្យច្រឡំ ( ម. ព. សលាក ផង ) ។ ( ព. កា. ) : រីការបោះឆ្នោត ត្រូវកុំបញ្ឆោត បន្លំស្លាកគ្នា ត្រូវបោះត្រង់ៗ ផ្ចង់រាល់អាត្មា ទើបលោកហៅថា ស្លាកត្រូវតាមច្បាប់។

                        សំបុត្រជាកំណត់តូចៗ ជាគ្រឿងសម្គាល់ឈ្មោះជាដើម; ឆ្នោត; ទីវ; ខ្នាច់ : សរសេរស្លោក, បិទ ស្លាក ជាសម្គាល់; ចាប់ស្លោក; ដាក់ស្លាកជាសម្គាល់កុំឱ្យច្រឡំ។ (វចនានុក្រមសម្តេច ជួន ណាត) ដោយយោងទៅលើនិយមន័យនៃពាក្យខាងលើ<<ស្លាក>>មិនអាចប្រើជំនួស<<ផ្លាក>>បានទេ ពីព្រោះវាជា<<កំណត់តូចៗ>>រីឯ<<ផ្លាកសញ្ញា>>ដែលមានលក្ខណៈរឹងមិនអាចគ្របដណ្តប់លើ<<បដា>>ដែលមានលក្ខណៈទន់បានឡើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លា» មានន័យដូចម្ដេច ?

ស្លា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណាំមួយប្រភេទ ដើមមូលស្រលួតត្រង់ ផ្លែមានរសចត់ ប្រើការទំពាផ្សំជាមួយនឹងម្លូបៀក ជាគ្រឿងរម្ងាប់ក្លិនមាត់ ។ ស្លាកន្សែង ស្លាម្លូដែលវេចនឹងកន្សែងធំៗ ប្រើក្នុងពិធីដណ្ដឹងកូនស្រីឲ្យកូនប្រុស : ស៊ីស្លាកន្សែង ។ ស្លាកាត់ ឬ ស្លាក្រក ផ្លែស្លាខ្ចីដែលបកសំបកចេញរួចកាត់ទទឹងជាកង់ស្ដើងៗ ហើយហាលឲ្យស្ងួតក្រៀម ។ ស្លាចំណិត ( សាច់ផ្លែ ) ស្លាដែលឆាកដោយប្រណាកជាចំណិត ។ ស្លាឆ្អើរ ផ្លែស្លាខ្ចីដែលបកសំបកចេញហើយឆ្អើរឲ្យស្ងួតក្រៀម ។ ស្លាជីប ឬ ម្លូជីប ម្លូដែលបៀកដោយកំបោរហើយមូរចង ( មានស្លាថ្នាំដាក់ជាមួយផង ) ។ ស្លាតម្ពុល ផ្លែស្លាទុំដែលផ្អាប់ទុកឲ្យរលួយសំបក ( ម. ព. តម្ពុល ផង ) ។ ស្លាថ្មាត់ ម្លូដែលបៀកបត់ញាត់បញ្ចូលមុខក្នុងស្រទាប់ ( មានស្លាថ្នាំផងដែរ ) ។ ស្លាបៀក ម្លូបៀក ( មានស្លាថ្នាំគ្រប់ព្រម ) ។ ស្លាស្លឹង ស្លាទុំសាច់ស្ងួត ។ល។ លើកស្លា លើកជំនូនធំ ( មានស្លាម្លូជាដើម ) ជូនមាតាបិតាខាងកូនស្រី ។ ស៊ីស្លា ទិញស្លាម្លូមានគ្រឿងផ្សំគ្រប់ព្រម; លើកស្លា។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លប» មានន័យដូចម្ដេច ?

ស្លប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ទន់ខ្លប, រញមទន់ស្រយម ( ម. ប្រ. ) ។ ដែលសម្លបចុះ ( ច្រ. ប្រ. ខ្លប ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លន់» មានន័យដូចម្ដេច ?

ស្លន់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ភ័ន្តស្មារតីមួយរំពេចៗដោយភិតភ័យខ្លាំង ឬដោយប្រញាប់ប្រញាល់ពេក ។
ឧទាហរណ៍៖ ភ័យណាស់ស្លន់យកអ្វីមិនទាន់។

                    ស្លន់ស្លោ ស្លន់ធ្វើភ្នែកស្លោ ឬស្លន់ឆោឡោ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លត់» មានន័យដូចម្ដេច ?

ស្លត់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពកំពស់ ៣ទៅ៨ម ដុះក្នុងព្រៃរនាមប្រទេសខ្មែរ ឬព្រៃក្រាស់ ក្នុងអាស៊ីផ្នែកអាគ្នេយ៍។ ស្លឹកស្លត់គគ្រាតគគ្រើម សម្រាប់ប្រើធ្វើក្រដាស់ខាត់។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លត» មានន័យដូចម្ដេច ?

ស្លត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ស្លឹកមានមមីស មានជ័រ-ស ច្រើនដុះនៅដីដែលមានសម្សួលទឹកជិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លង់» មានន័យដូចម្ដេច ?

ស្លង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកឈើជាដើមចុកបិទរន្ធឲ្យជិតឬឲ្យតូចតាមត្រូវការ។
ឧទាហរណ៍៖ ស្លង់ប្រហោងដែលខួង, ស្លង់ដុំរទេះដែលហោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្លក់» មានន័យដូចម្ដេច ?

ស្លក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលឡើងស្លាំងប្រែទឹកមុខខុសប្រក្រតី។
ឧទាហរណ៍៖ មុខស្លក់, ភ្នែកស្លក់, ភ័យស្លក់មុខ។

                     ស្លក់ស្លាំង ស្លក់ស្លេកស្លាំង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្ល» មានន័យដូចម្ដេច ?

ស្ល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើសម្ល ឬ ចម្អិនសម្ល ។
ឧទាហរណ៍៖ ស្លម្ជូរ។

                     ចម្រាញ់យកប្រេង ។
ឧទាហរណ៍៖ ស្លប្រេងល្ហុង ។

                     ចម្អិនជ័រ ។
ឧទាហរណ៍៖ ស្លជ័រ ។

                     ផ្សំរំងាស់ថ្នាំរម្ងាប់រោគឲ្យខន់ឬឲ្យកក ។
ឧទាហរណ៍៖ ស្លថ្នាំ ។

                     ព. ប្រ. និយាយលូកល ឬនិយាយប្រមែប្រមុំ ឲ្យច្បាស់ការ ។
ឧទាហរណ៍៖ ត្រូវស្លមើលឲ្យដឹងការសិន, និយាយស្ល ។ ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រ្តីភាព» មានន័យដូចម្ដេច ?

ស្រ្តីភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព លក្ខណៈជាស្រ្តី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រ្តីនិយម» មានន័យដូចម្ដេច ?

ស្រ្តីនិយម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និន្នការដែលចង់លើកតម្កើងស្រ្តី នៅក្នុងសង្គមមនុស្ស មានការឱ្យបាននូវសិទ្ធិបោះឆ្នោត ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រ័ស» មានន័យដូចម្ដេច ?

ស្រ័ស

មានន័យថា( ម. ព. ស្រះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រ័យ» មានន័យដូចម្ដេច ?

ស្រ័យ

👉ថ្នាក់ពាក្យជា បរិវារសព្ទ
មានន័យថា ( សំ. ឝ្រយ ឬ ឝ្រយណ “ទីអាស្រ័យ, ទីពំនាក់, ទីជ្រកកោន” ) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ គុណ ថា ។
ឧទាហរណ៍៖ គុណស្រ័យ គុណជាទីអាស្រ័យ, គុណបំណាច់ ។

                     ទារគុណស្រ័យ ទារគុណបំណាច់ ( និយាយថា ទារគុណទារស្រ័យ ក៏បាន ) ។ យកគុណស្រ័យ ឬ យកគុណយកស្រ័យ ( ម. ព. យក ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រ៊ូស» មានន័យដូចម្ដេច ?

ស្រ៊ូស

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយដួលខ្លាំងឬដោយដើរឈូសជើងខ្លាំងៗ។
ឧទាហរណ៍៖ ដួលស្រ៊ូស, ដើរស្រ៊ូសៗ ( ស្រដៀងគ្នានឹង ព្រូស ដែរ, មើលក្នុងពាក្យ ព្រូស ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រ៊ុប» មានន័យដូចម្ដេច ?

ស្រ៊ុប

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយដាក់ឬដោយទម្លាក់អ្វីៗដែលទន់ធ្ងន់, ដោយដួលខ្លាំងឬដោយដាក់ខ្លួនអង្គុយចុះយ៉ាងប្រញាប់ ។
ឧទាហរណ៍៖ ទម្លាក់ថង់អង្ករស្រ៊ុប, ដួលស្រ៊ុប, លុតជង្គង់ស្រ៊ុប។

                   សូរឮដោយដើរជាន់អ្វីៗដែលស្រួយៗ ។
ឧទាហរណ៍៖ ដើរស្រ៊ុបៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖

Posted on Leave a comment

តើពាក្យ «ស្រ៊ុច» មានន័យដូចម្ដេច ?

ស្រ៊ុច

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮដោយទម្លាក់ឬដោយធ្លាក់អ្វីៗដែលណែនទន់ធ្ងន់។
ឧទាហរណ៍៖ ទម្លាក់ការុងអង្ករស្រ៊ុច។