Posted on Leave a comment

តើពាក្យ «អង្គការសុខភាព» មានន័យដូចម្ដេច ?


អង្គការសុខភាព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការដែលបង្កើតឡើង ដើម្បីរក្សាសេចក្តីសុខរបស់មនុស្ស គឺកម្ចាត់រោគព្យាធិផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការសហប្រជាជាតិ» មានន័យដូចម្ដេច ?


អង្គការសហប្រជាជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការសហប្រជាជាតិ អង្គការរបស់ប្រជាជាតិរួមគ្នា, អង្គការអន្តរជាតិ ឬជាតិនានាដែលស្ម័គ្រចិត្តប្រតិបត្តិតាមច្បាប់រដ្ឋធម្មនុញ្ញសហប្រជាជាតិ ដើម្បីរក្សាការពារនូវសន្តិភាពនៃពិភពលោក ។
អង្គការអន្តរជាតិ របស់រដ្ឋទាំងឡាយដែលសុខចិត្តប្រតិបត្តិតាមកាតព្វកិច្ច ដូចមានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញនៃសហប្រជាជាតិ ដើម្បីឃុំគ្រងរក្សាទុកនូវសន្តិភាព និងសន្តិសុខរបស់ពិភពលោក ទាំងតាំងបង្កើតឱ្យមានសហប្រតិបត្តិការរវាគ្នានឹងគ្នា ខាងសេដ្ឋកិច្ចនឹងសង្គម និងខាងវប្បធម៌។ នៅពេលដែលសង្គ្រាមលោកលើកទីពីរ ពុំទាន់ដុតផងនៅឡើយនោះ ប្រមុខនៃមហាអំណាចខាងសម្ព័ន្ធមិត្ត បានបញ្ចប់យ៉ាងច្បាស់ពីបំណងរបស់ខ្លួនថា ចង់ចៀសពីការភ្លាំងភ្លាត់ ដែលកើតមានក្នុងផ្ទៃនៃសមាគមប្រជាជាតិ ហើយបានប្រកាសយ៉ាងឱឡារិកពីឆន្ទៈដ៏មោះមុតរបស់ខ្លួននេះ ថានឹងបង្កើតជាប្រព័ន្ធខាងសន្តិសុខទូទៅមួយដោយ ផ្អែកលើមូលដ្ឋានយ៉ាងទូលំទូលាយ។ លំដាប់ក្រោយមក ក្នុងឆ្នាំ ១៩៤២ ពាក្យថា “សហប្រជាជាតិ” ដែលលោក រូស្វែល ប្រធានាធិបតីសហរដ្ឋអាមេរិក ជាអ្នកផ្តើមបង្កើតនេះ ទៅជាពាក្យប្រើគ្រប់មាត់នៃប្រមុខរដ្ឋទាំង ២៦ ប្រទេស ហើយបានចុះហត្ថលេខា នាក្រុងវ៉ាស៊ីនតុន។ សហការអន្តរជាតិនេះ ត្រូវបានលើកយកមកត្រិះរិះ ក្នុងសន្និសីទនាក្រុងម៉ូស្គូ នាក្រុងតេហេរ៉ង់ ដោយមានវត្ថុបំណង និងជួយទំនុកបម្រុងគ្រប់វិស័យដល់ប្រទេសទាំងឡាយ ដែលបានរួចរំដោះដោយសារកម្លាំងសម្ព័ន្ធមិត្ត។ តែទោះបីមានធ្វើសន្និសីទច្រើន កន្លែងប៉ុណ្ណោះ ក៏អង្គការនេះពុំទាន់កើតមានជារូបរាងដែរ ទាល់តែដល់មកសន្និសីទនាក្រុងយ័ណ្ត (កុម្ភៈ ១៩៥៤) ទើបមានសេចក្តីសម្រេច ថាត្រូវអញ្ជើញតំណាងប្រទេសទាំងឡាយ ឱ្យមកជួបជុំនៅថ្ងៃទី២៥-៤-១៩៤៥ នាក្រុងសានហ្វ្រងស៊ីស្កូ ដើម្បីធ្វើសនិ្នសីទ រហូតដល់ថ្ងៃទី២៦-៦-៤៥ ទើប ចប់សព្វគ្រប់ ហើយដាក់ជូនអ្នកតំណាងប្រទេសទាំងហាសិប ចុះហត្ថលេខាទើបមានឈ្មោះថា ធម្មនុញ្ញសហប្រជាជាតិ តាំងពីកាលនោះមក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការសហគមន៍មូលដ្ឋាន» មានន័យដូចម្ដេច ?


អង្គការសហគមន៍មូលដ្ឋាន


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា អង្គការមិនស្វែងរកប្រាក់ចំណេញ ដែលសមាជិក សមាជិកានៃអង្គការសហគមន៍នេះ មានលំនៅឋាននៅក្នុងឃុំ សង្កាត់នោះ។ អង្គការសហគមន៍មូលដ្ឋាន មានភារកិច្ច ដូចខាងក្រោម៖ ▪អនុវត្តកម្មវិធីដែលរួមចំណែក ដើម្បីសម្រេចគោលបំណងនៃផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ ▪សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មិនអាចជាប្រធានអង្គការសហគមន៍មូលដ្ឋាន និងបានផលកម្រៃពីអង្គការសហគមន៍មូលដ្ឋាននេះទេ ▪អង្គការសហគមន៍មូលដ្ឋាន ត្រូវទទួលស្គាល់ជាផ្លូវការដោយអភិបាលខេត្ត-ក្រុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការសមាហរណកម្មសេដ្ឋកិច្ចតំបន់» មានន័យដូចម្ដេច ?


អង្គការសមាហរណកម្មសេដ្ឋកិច្ចតំបន់


👉ថ្នាក់ពាក្យជា គយ
មានន័យថា អង្គការមួយដែលរួមបង្កើតដោយរដ្ឋអធិបតេយ្យទាំងឡាយ នៃតំបន់ណាមួយ ដែលរដ្ឋជាសមាជិកទាំងអស់ បានផ្ទេរនូវសមត្ថកិច្ចទាក់ទិននឹងបញ្ហាគ្រប់គ្រងដោយអនុសញ្ញានេះ និងដែលមានអំណាចត្រឹមត្រូវដោយអនុលោមតាមនីតិវិធីផ្ទៃក្នុង ដើម្បីចុះហត្ថលេខាផ្ដល់សច្ចាប័ន ទទួលយកយល់ព្រម ឬការចូលជាភាគី នៃអនុសញ្ញានេះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការវិជ្ជាជីវៈ» មានន័យដូចម្ដេច ?


អង្គការវិជ្ជាជីវៈ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា ការរួបរួមគ្នាបង្កើតឡើងដោយកម្មករនិយោជិត ឬនិយោជកជាក្រុម ជាពួក ដោយស្ម័គ្រចិត្ត សំដៅសហការគ្នាធ្វើសកម្មភាព ឬអភិវឌ្ឍនីតិក្រមផ្ទាល់របស់ខ្លួន ដើម្បីសម្រេចទិសដៅ ឬគោលបំណងជាក់លាក់នៃវិជ្ជាជីវៈ។ តាមន័យនៃច្បាប់នេះ អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតហៅថា សហជីព ចំណែកឯអង្គការវិជ្ជាជីវៈរបស់និយោជក ហៅថា សមាគមនិយោជក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការលើកលែងទោសអន្តរជាតិ» មានន័យដូចម្ដេច ?


អង្គការលើកលែងទោសអន្តរជាតិ


មានន័យថា អង្គការនេះធ្វើយុទ្ធនាការអន្តរជាតិក្នុងការគាំទ្រចំពោះអ្នកទាំងឡាយណាដែលជាប់ឃុំឃាំងដោយជំនឿសាសនា និងនយោបាយទូទាំងពិភពលោក។ អង្គការនេះបានអនុវត្តនូវគោលនយោបាយសំខាន់ៗចំនួនបី៖ – ទីមួយ៖ ដោះលែងអ្នកទោសមនសិការ – ទីពីរ៖ បញ្ឈប់ការធ្វើទារុញកម្មរាល់ទម្រង់ទាំងអស់ រួមទាំងទោសប្រហារជីវិត – ទីបី៖ ស្វែងរកយុត្តិធម៌ និងភាពត្រឹមត្រូវក្នុងការកាត់សេចក្តីចំពោះអ្នកទោសនយោបាយទាំងអស់។ អង្គការនេះមានទីតាំងនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស មានតំណាងនៅអង្គការសហប្រជាជាតិ ហើយទទួលពានរង្វាន់សិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៧៨។ អង្គការនេះទទួលស្គាល់ជាផ្លូវការដោយសហភាពអឺរ៉ុបក្រុមប្រឹក្សានៃអឺរ៉ុប អង្គការនៃរដ្ឋអាមេរិក និងអង្គការឯកភាពអាហ្វ្រ៊ិក និងក្នុងឆ្នាំ១៩៧៧ អង្គការនេះបានទទួលពានរង្វាន់ណូប៊ែលសន្តិភាព។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក» មានន័យដូចម្ដេច ?


អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អង្គការមិនមែនសមាជិកភាព រួមទាំងមូលនិធិដែលត្រូវបានបង្កើតឡើងក្រោមច្បាប់របស់កម្ពុជា ដោយរូបវន្តបុគ្គល ឬ/និងនីតិបុគ្គល ក្នុងគោលបំណងផ្ដល់មូលនិធិ ឬសេវាកម្មលើវិស័យមួយ ឬច្រើន ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ដោយមិនទាញយកចំណេញ ឬមិនយកកម្រៃមកចែកគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការមិនមែនរដ្ឋាភិបាល» មានន័យដូចម្ដេច ?


អង្គការមិនមែនរដ្ឋាភិបាល


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការដ្ឋធម្មនុញ្ញ» មានន័យដូចម្ដេច ?


អង្គការដ្ឋធម្មនុញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការដែលចាត់តាំងឡើង តាមលំអាននៃរដ្ឋធម្មនុញ្ញ ដើម្បីការពារកុំឱ្យមានការបំពានលើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការចតុភាគី» មានន័យដូចម្ដេច ?


អង្គការចតុភាគី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការដែលមានសមាជិកបួនពួក ដូចយ៉ាងអង្គការចាត់តាំង ដើម្បីពិភាក្សាពីការបោះធនបត្រចេញឱ្យចាយនៅឥណ្ឌូចិន ដែលមានប្រតិភូបារាំង វៀតណាម ខ្មែរ និងឡាវ ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការ ឬអ្នកតំណាងរបស់នីតិបុគ្គល» មានន័យដូចម្ដេច ?


អង្គការ ឬអ្នកតំណាងរបស់នីតិបុគ្គល


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា អង្គការ ឬបុគ្គលដែលមានសិទ្ធិសម្រេចក្នុងនាមនីតិបុគ្គលស្របតាមលក្ខន្ដិកៈរបស់នីតិបុគ្គលនោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការ» មានន័យដូចម្ដេច ?


អង្គការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បែប​ផែន, របៀប​រៀបចំ​កិច្ចការ​ដែល​រដ្ឋ​ឬ​ក្រុម​រាជការ​ណា​មួយ​បង្កើត​ឡើង​ដើម្បី​ប្រព្រឹត្ត​ទៅ​កាន់​សេចក្ដី​ចម្រើន; ទី​កន្លែង​ចាត់​ការ​ធំ​ៗ
ឧទាហរណ៍៖ អង្គការ​នយោបាយ, អង្គការ​របស់​រដ្ឋ។

                      បែបផែន បែបទម្រង់ដែលរដ្ឋ ឬក្រុមរាជការណាមួយបង្កើតឡើង សារព័ន្ធអ្វីៗដែលចាត់ចែងឡើង ដើម្បីប្រព្រឹត្តទៅកាន់សេចក្តីចម្រើន ដូចយ៉ាងអង្គការនយោបាយជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គ» មានន័យដូចម្ដេច ?


អង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អវយវៈ, រូប, តួរូប, កាយ, រាងកាយ, ខ្លួន, ខ្លួនប្រាណ; ភាគ; ចំណែកនៃរាងកាយ; ប្រភេទ; សេចក្តីដែលចែកឲ្យឃើញចំនួន; រូបសេចក្ដី; លក្ខណៈ; ហេតុ, ការណ៍, ដើមហេតុ ។ អង្គកាយ រូបកាយ, រូបអង្គ, ខ្លួនប្រាណ, តួខ្លួន ។ អង្គការ បែបផែន, របៀបរៀបចំកិច្ចការដែលរដ្ឋឬក្រុមរាជការណាមួយបង្កើតឡើងដើម្បីប្រព្រឹត្តទៅកាន់សេចក្ដីចម្រើន; ទីកន្លែងចាត់ការធំៗ : អង្គការនយោបាយ, អង្គការរបស់រដ្ឋ ។ អង្គការសហប្រជាជាតិ អង្គការរបស់ប្រជាជាតិរួមគ្នា, អង្គការអន្តរជាតិ ឬជាតិនានាដែលស្ម័គ្រចិត្តប្រតិបត្តិតាមច្បាប់រដ្ឋធម្មនុញ្ញសហប្រជាជាតិ ដើម្បីរក្សាការពារនូវសន្តិភាពនៃពិភពលោក ។ អង្គកំណើត អវយវៈសម្រាប់បង្កើតកូន ( អង្គជាត ) ។ អង្គជៈ ( អង់-គៈជៈ ) បុត្រ ( កូនប្រុស ) ។ អង្គជា ( អង់-គៈ— ) បុត្រី ( កូនស្រី )។ អង្គជាត ( អង់-គៈ— ) លិង្គ, យោនី ( ខ្មាសបុរសឬស្ត្រី ) ។ អង្គណ ឬ អង្គណៈ ( អង់-គន់ ឬ —គៈនៈ ) ទីលាន; ទីទួល; ទីលានឬទីវាលសម្រាប់លេងល្បែង, ទីលានកីឡា ។ ព. ប្រ. កិលេស, មន្ទិលឬគ្រឿងសៅហ្មងចិត្ត ។ អង្គទូត ( អង់-ទូត ) អង្គការផ្នែកខាងទូត, មុខក្រសួងទូតព្រមទាំងបុគ្គលិកនៃស្ថានទូតផង ។ អង្គបញ្ញត្តិ ( អង់-ប័ញ-ញ៉ាត់ ) បញ្ញត្តិដោយមានហេតុជាគ្រឿងកំណត់; ហេតុឬលក្ខណៈដែលលើកឡើងជាគ្រឿងកំណត់បាន ។ អង្គបទ ( អង់-គៈបត់ ) មេរៀនដែលប្រែពីភាសាខ្លួនទៅជាភាសាដទៃ ( ព. វ. ) ។ អង្គបរាមាស ( អង់-គៈប៉ៈរ៉ាម៉ាស ) ការស្ទាបអង្អែលខ្លួនប្រាណ ។ អង្គបរិច្ចាគ ( អង់-គៈប-រ៉ិច-ចាក ) ការលះបង់ខ្លួនឲ្យទានទៅស្មូម ។ អង្គប្បច្ចង្គ ឬ អង្គប្បច្ចង្គា ( អង់-គ័ប-ប៉័ច-ច័ង ឬ —ប៉័ច-ច័ង-គា; បា. < អង្គ + បតិ-អង្គ, បតិ > បច្ច; សំ. អង្គប្រត្យង្គ ឬ អង្គប្រត្យាង្គ < អង្គ + ប្រតិ-អង្គ, ប្រតិ > ប្រត្យ ) អវយវៈតូចនិងធំ, ប៉ែកឬភាគតូចធំនៃរាងកាយ ។ អង្គប្បហារ ឬ —ប្រហារ ( អង់-គ័ប-ប៉ៈហា ឬ —ប្រៈ— ) ការប្រហាររូបកាយ ( មានវាយ, កាប់ជាដើម ) ។ អង្គពិកល ឬ —វិកល ( អង-គៈពិ ឬ —វិ-កល់ ) វិកលអវយវៈ ( មានឆែបមាត់, ខ្វាក់ភ្នែកជាដើម )។ អង្គពិការ ឬ —វិការ ( អង់-គៈ— ) ពិការអវយវៈ ( មានបាក់ដៃ, បាក់ជើងជាដើម ) ។ អង្គភាព ( អង់-គៈភាប ) ភាពរូបកាយ ។ អង្គភេទ ( អង់-គៈភេត ) ដំណើរផ្សេងរូបកាយគ្នា, ដំណើរមានរូបកាយខុសគ្នា, ការបែកឬបាក់អវយវៈ ។ អង្គមង្គានុសារី ( អង់-គៈម័ង-គា-នុសារ៉ី; បា. < អង្គ + ម-អាគម + អង្គ + អនុ-សារី ) ខ្យល់ដែលបក់ទួទៅតាមអវយវៈតូចធំ ឲ្យកម្រើកកាយកម្រើកវាចាបាន ( ហៅ អង្គានុសារី ក៏បាន < អង្គ + អនុសារី ) ។ អង្គមន្ត្រី ( អង់-គៈ ឬ អង់-មន់-ត្រី ) មន្ត្រីថ្នាក់ខ្ពស់ជាអ្នកប្រឹក្សាការផែនដីជាមួយនឹងព្រះរាជា ។ អង្គមន្ត្រី សភា សភានៃពួកអង្គមន្ត្រី ។ អង្គរក្ខ ឬ—រក្ស ( អង់-គៈរ័ក, បុរាណច្រើនថា អង់-គ្រ័ក ) ទាហានរក្សាអង្គព្រះរាជា ( ម. ព. ពល ២ ន. និង រាជង្គរក្ខ ក្នុងពាក្យ រាជ ផង ) ។ អង្គវិក្ខេប ឬ —វិក្ខេបន៍ ( អង់-គៈវិក-ខែប ) ដំណើរឬលំនាំងាកបែរ, កម្រើក, លើកដាក់នៃអវយវៈ ( មានវាសដៃ, លើកជើងជាដើម ) ។ អង្គវិជ្ជា ឬ —វិទ្យា ( អង់-គៈ— ) វិជ្ជាទាយលក្ខណៈរូបកាយ ។ អង្គសន្ធិ ( អង់-គៈសន់-ធិ ) តំណឬសន្លាក់នៃអវយវៈ ។ អង្គសមនិធិ ( អង់-គៈសៈម៉ៈនិ-ធិ ) កំណប់ទ្រព្យស្មើដោយខ្លួនប្រាណ គឺចំណេះវិជ្ជាដែលបានរៀនចេះចាំហើយជាប់នៅនឹងប្រាណជានិច្ច : វិជ្ជាគ្រប់យ៉ាងជាអង្គសមនិធិ ។ អង្គសម្ផស្ស ( អង់-គៈសំ-ផស់ ) ការប៉ះ, ទង្គុក, ទង្គិចត្រូវរាងកាយគ្នា ។ អង្គសីល ( អង់-សិល ) ប្រភេទប្រាប់ដំណើរដាច់ឬជាប់សីល ( ដូចយ៉ាង បាណាតិបាត មានអង្គ ៥ គឺ ១- សត្វមានជីវិត; ២- ដឹងថាសត្វមានជីវិត; ៣- គិតនឹងសម្លាប់; ៤- តាំងព្យាយាមនឹងសម្លាប់; ៥- សត្វស្លាប់ដោយព្យាយាមនោះ ) ។ ល ។ អង្គាវយវៈ ( អង់-គា-វៈយៈវៈ; សំ. បា. អង្គ + អវយវ ) អវយវៈទាំងអស់នៃរាងកាយ ( ប្រើជា អង្គាព្យព ក៏បាន, អ. ថ. អង់-គា-ព្យប់; កា្លយមកពី អង្គ + អវយវ, ផ្លាស់ វ ទាំងពីរតួជា ព, ព ខាងដើមផ្សំនឹង យ ជា ព្យ )។ល។

                            អង្គជាតព្រះឥសូរឬសិវលិង្គ ។ ខ្មែរសម័យបុរាណហៅថ្មដែលធ្វើជារូបសិវលិង្គថា អង្គ ( ហៅកាត់ខ្លីមកពីពាក្យ អង្គជាត ), ហៅថ្មរូបឧមាយោនី ( និមិត្តនាងឧមា ) ថា បំពង់ខ្ចី; ទឹកដែលស្រោចលើថ្មទាំងពីរប្រភេទនោះ ( សូមពរស្រីសួស្តី . . . ) ហៅថា ទឹកអង្គបំពង់ខ្ចី ។ ក្នុងសម័យដែលខ្មែរកំពុងកាន់សាសនាព្រាហ្មណ៍ពេញទី, ឥស្សរជននិងប្រជាជន ច្រើនជីកស្រះសាងអង្គទុកជាទីគោរពក្នុងទីប្រជុំជនមួយៗ សឹងនៅមានរូបនិងឈ្មោះជាប់មកដល់សព្វថ្ងៃនេះច្រើនអន្លើ ដូចយ៉ាង អង្គតាសោម, អង្គតារាជ, អង្គស្នួល ជាដើម ( ម. ព. អង្គ ន. ផង )។

                       នាក់; រូប; ខ្លួន; ទ្រង់; លោក ( សម្រាប់ប្រើចំពោះតែព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះពុទ្ធរូប, ព្រះអរហន្ត, ក្សត្រិយ៍, ទេវតាស័ក្ដិធំ, បព្វជិតថ្នាក់ខ្ពស់, . . . )។
ឧទាហរណ៍៖ ព្រះពុទ្ធគ្រប់ព្រះអង្គ, . . . ក្សត្រិយ៍ពីរព្រះអង្គ; មហាថេរច្រើនអង្គ ( ប្រើពាក្យ រូប ក៏បាន ); លុះព្រះអង្គទ្រង់ជ្រាបហេតុនោះហើយ . . . ។ ល ។ ( មើលក្នុងពាក្យ រូប ផង ) ។ សម្រាប់ហៅព្រះរាជបុត្រ, ព្រះរាជនត្តាថា ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ។ សម្រាប់ហៅជនដែលជាប់វង្សក្សត្រិយ៍ឆ្ងាយមកហើយថា ព្រះអង្គ, ព្រះវង្ស ។ ព្រះអង្គលោក ខ្លួនលោក ។ ព្រះអង្គឯង ខ្លួនឯង ។ ល្អអស់អង្គ ល្អអស់ទាំងខ្លួន, មានរូបល្អឥតខ្ចោះត្រង់ណា ។ ល ។ ( ម. ព. អង្គ ន. ផង )។

👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា នាក់; រូប; ខ្លួន; ទ្រង់; លោក ( សម្រាប់ប្រើចំពោះតែព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះពុទ្ធរូប, ព្រះអរហន្ត, ក្សត្រិយ៍, ទេវតាស័ក្ដិធំ, បព្វជិតថ្នាក់ខ្ពស់, . . . )។
ឧទាហរណ៍៖ ព្រះពុទ្ធគ្រប់ព្រះអង្គ, . . . ក្សត្រិយ៍ពីរព្រះអង្គ; មហាថេរច្រើនអង្គ ( ប្រើពាក្យ រូប ក៏បាន ); លុះព្រះអង្គទ្រង់ជ្រាបហេតុនោះហើយ . . . ។ ល ។ ( មើលក្នុងពាក្យ រូប ផង ) ។ សម្រាប់ហៅព្រះរាជបុត្រ, ព្រះរាជនត្តាថា ព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់ ។ សម្រាប់ហៅជនដែលជាប់វង្សក្សត្រិយ៍ឆ្ងាយមកហើយថា ព្រះអង្គ, ព្រះវង្ស ។ ព្រះអង្គលោក ខ្លួនលោក ។ ព្រះអង្គឯង ខ្លួនឯង ។ ល្អអស់អង្គ ល្អអស់ទាំងខ្លួន, មានរូបល្អឥតខ្ចោះត្រង់ណា ។ ល ។ ( ម. ព. អង្គ ន. ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្ក្រេមអង្ក្រម» មានន័យដូចម្ដេច ?


អង្ក្រេមអង្ក្រម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិតូចមួយប្រភេទដើមសាច់ស្វិត ស្លឹកសណ្ឋានស្រដៀងនឹងស្លឹកអម្ពិល ដើមនិងស្លឹកមានរសផ្អែមឈ្លេមឡមៗ គ្រាប់ផ្លែតូចៗមូលៗ កាលណាទុំមានសម្បុរខ្មៅមួយកំណាត់ក្រហមមួយកំណាត់ ( ម. ព. មក្លាំ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្ក្រេបអង្ក្រំ» មានន័យដូចម្ដេច ?


អង្ក្រេបអង្ក្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិវារឡើងដើមឈើ តែងដុះនៅមាត់ព្រៃធំ ដើមនេះមាននៅគ្រប់ប្រទេសក្តៅ សកលលោក។ គ្រាប់គេយកធ្វើថ្នាំ ព្យាបាលរោគគ្រុនចាញ់ និងជំងឺភ្នែកក្រហម។ ឫស និង សំបក ធ្វើថ្នាំរោគចុះរាគ និងរាកមួល។ នៅស្រុកអាហ្វ្រិក (Sénégal) អ្នកចម្រៀងតែងតែទំពារស្លឹក ដើម្បីឲ្យមានសំឡេងល្អ។ ស្លឹក និងឫស មានសារជាតិម៉្យាង រសផ្អែមស្រដៀងសារជាតិឈ្មោះ (réglisse) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្ក្រេតអង្ក្រត» មានន័យដូចម្ដេច ?


អង្ក្រេតអង្ក្រត


👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរឮក្រេតក្រតៗរឿយៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្ក្រង» មានន័យដូចម្ដេច ?


អង្ក្រង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្តពួកស្រមោច សម្បុរក្រហមជើងវែងៗ នៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិ ប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំ មានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន ២ ប្រភេទគឺ អង្ក្រងទឹក ឬ អង្ក្រងផេះ , អង្ក្រងភ្លើង ។ ស្រុះគ្នាដូចអង្ក្រង ស្រុះគ្នាជាឯកច្ឆន្ទ ( មិនមើលបំណាំមិនប្រចាំគ្នា )។
ឧទាហរណ៍៖ ព. កា. ថា គួរជនប្រុសស្រី នៅនាលោកីយ៍ មានសាមគ្គី ដូចជាអង្ក្រង រ៉ាប់រងនាទី ឲ្យមានវុឌ្ឍី សុខសាន្តបវរ ។ សាមគ្គីភេទ បង្កើតជាហេតុ ការណ៍លម្អក់ព័ណ៌ ខូចខាតប្រយោជន៍ ហោចទាំងអំណរ គុណគាប់បវរ វិនាសសូន្យបង់។

                        ចុល្លព្រឹក្សមួយប្រភេទមានបន្លា កំពស់ ២-៦ម ដុះក្នុងព្រៃគុម្ពោត នៃឧបទ្វីបឥណ្ឌូចិន។ គេប្រើដើមធ្វើជាធ្យូង។ គ្រូថ្នាំបុរាណស្ងោរសំបក ធ្វើថ្នាំព្យាបាលជម្ងឺអណ្ឌាស័យ និងជម្ងឺបណ្តាលអំពីផ្សិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កោល» មានន័យដូចម្ដេច ?


អង្កោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អង្កោដ ) ឈ្មោះឈើខ្លឹមមួយប្រភេទ សាច់ស្រាយសម្បុរលឿង ខ្លឹមក្រហមក្រមៅ មានរសល្វីង ផ្លែទុំក្រហមក្រមៅ មានក្លិនឆ្អាប ប៉ុន្តែបើច្របាច់យកសំបកចេញហើយលាយច្របល់ដោយគ្រឿងប្រហើរឈ្ងុយ មានគល់ស្លឹកគ្រៃជាដើម បរិភោគបាន។ អង្កោលព្រឹក្ស (—ល៉ៈព្រឹក ) ដើមអង្កោល។
ឧទាហរណ៍៖ ពួកហ្មពេទ្យខ្មែរច្រើនយកខ្លឹមអង្កោល, អង្កាញ់, ហៃសាន ផ្សំជាថ្នាំឆ្នំាងឲ្យផឹករម្ងាប់រោគសរសៃ។

                       ឈ្មោះព្រឹក្សមួយបែកមែកតាំងពីគល់ កំពស់ ៨-១០ ម ដុះក្នុងព្រៃស្រោងនៃឥណ្ឌូចិន។ សំបកសម្រាប់ជ្រលក់សំពត់ឲ្យមានពណ៌បៃតង។ ឈើមិនសូវជាប់យូរ តែអាចសង់ផ្ទះបាន។ ជ័រនៃដើមអាចយកផ្សឳសថព្យាបាលជម្ងឺផ្សេងៗដូចជា គ្រុន និងហើម គ្រន្ទីនៃលសីកា ជាដើម។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កែលអង្កៃ» មានន័យដូចម្ដេច ?


អង្កែលអង្កៃ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា រលេចុះរលេឡើងឬរវើករវ័ណ្ឌពេញពាស។
ឧទាហរណ៍៖ មានពួកមច្ឆាហែបហែលអង្កែលអង្កៃក្នុងស្រះបោក្ខរណី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កែ» មានន័យដូចម្ដេច ?


អង្កែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្ដារហ៊ឹងសម្រាប់ដាក់គ្រឿងសក្ការបូជា។
ឧទាហរណ៍៖ ដាក់ដបផ្កាលើអង្កែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កេតសុវិធាន និងអសុវិធាន» មានន័យដូចម្ដេច ?


អង្កេតសុវិធាន និងអសុវិធាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការអង្កេតធ្វើឡើងដោយមានពាក្យរបស់ឯកជន ឬសមាគម សុំតាំងកន្លែងធ្វើឧស្សាហកម្ម ឬដាក់លក់គ្រឿងប្រើប្រាស់ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកស្រុកនៅជិតខាង ដូចជាការសុំសង់រោងចក្រ ឬលក់ប្រេងសាំង ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កេត» មានន័យដូចម្ដេច ?


អង្កេត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. អង្កែតិ៍ Enquête ) ការស៊ើបសួរបញ្ជាក់សាក្សី, ដំណើរស៊ើបសួរសង្កេតអ្នកដឹងការណ៍ពិត
ឧទាហរណ៍៖ ធ្វើអង្កេត។

                      ខ្មែរប្រើជា កិ. ឬ គុ. ក៏មាន ។
ឧទាហរណ៍៖ ចាត់អាជ្ញាទៅអង្កេត; អាជ្ញាអង្កេត ។ និយាយថា អង្កិត ក៏មាន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កៀមងៀត» មានន័យដូចម្ដេច ?


អង្កៀមងៀត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះបទសូត្រមួយយ៉ាង មានលំនាំសំឡេងរលាក់រលែក គ្រហឹមផ្អឹបធ្មេញប្រៀបប្រដូចនឹងសូរសំឡេងឆ្មាកំពុងអង្កៀមត្រីងៀត គ្រហឹមបណ្ដើរ។
ឧទាហរណ៍៖ បទអង្កៀមងៀត ឬ បទឆ្មាអង្កៀមងៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កៀម» មានន័យដូចម្ដេច ?


អង្កៀម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំឬកកេរមិនដកមាត់ ដើម្បីឲ្យទក់, ឲ្យរេច, ឲ្យដាច់
ឧទាហរណ៍៖ សុនខអង្កៀមព្រ័ត្រ, ឆ្មាអង្កៀមត្រីងៀត។

                      បៀមបៅខាំជញ្ជក់ញំៗ ។
ឧទាហរណ៍៖ កូនបៅអង្កៀមដោះ ។

                      ព. ប្រ. ខំប្រឹងមិនលែង, ខំទទូចធ្វើទាល់តែសម្រេចប្រយោជន៍ ។
ឧទាហរណ៍៖ ធ្វើការអង្កៀមមិនព្រមលែង ។ អង្កៀមចំណេះ ប្រឹងសម្ភីរៀនទាល់តែចេះ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កើក» មានន័យដូចម្ដេច ?


អង្កើក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទូលអ្វីៗស្រាលៗដើរប្លើកៗ; ប្លើកៗ ប្លើកចុះប្លើកឡើង។
ឧទាហរណ៍៖ ទូលបង្វេចអង្កើក; ដើរអង្កើកចុះអង្កើកឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កួញដី» មានន័យដូចម្ដេច ?


អង្កួញដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ស្រដៀងនឹងវល្លិប្រេង។
ឧទាហរណ៍៖ វល្លិអង្កួញដី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កួញ» មានន័យដូចម្ដេច ?


អង្កួញ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា បង្រួញដៃឬជើងរវៃចូលដើម្បីនឹងដាល់, តប់, ទាត់, ធាក់។
ឧទាហរណ៍៖ អង្កួញដៃចូលដាល់, អង្កួញដៃគំរាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កួចស្នែង» មានន័យដូចម្ដេច ?


អង្កួចស្នែង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ម. ព. អង្កួច .កិ )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អង្កួច ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កួច» មានន័យដូចម្ដេច ?


អង្កួច


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្លុំស្នែងជាបទឮសូរតិចៗខ្លាំងៗរលាក់រលែកគួរឲ្យស្រណោះឬស្រងេះស្រងោច។
ឧទាហរណ៍៖ អង្កួចស្នែងតូចធំរងំស៊ាន ។ កាលបើអ្នកដើរក្នុងព្រៃជ្រៅផ្លុំស្នែងបង្កូកហៅគ្នាគេហៅ បង្កូកស្នែង បទភ្លេងសុរិន្ទខ្នងភ្នំ ក៏ហៅ បង្កូកស្នែង ដែរ ព្រោះគេផ្លុំស្នែងផ្សំជាមួយនឹងគ្រឿងតន្ត្រីផង ជាភ្លេងសម្រាប់ផ្លុំឲ្យកូនដំរីបារាសវាស្ដាប់ ឲ្យវាស្រងេះស្រងោច . . .។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងផ្លុំមួយប្រភេទ ធ្វើដោយឫស្សីឬដោយដែកស្ដើង មានអណ្ដាតដូចស្នែងផ្លុំសម្រាប់ផ្លុំលាន់ឮសូរសព្ទខ្ទរស្រួយ។
ឧទាហរណ៍៖ ពួកក្មេងស្រុកព្រៃច្រើនចេះផ្លុំអង្កួច។

                       ឈ្មោះបទសូត្រមានលំនាំឮស្រដៀងនឹងសូរអង្កួចស្នែង។
ឧទាហរណ៍៖ បទអង្កួចស្នែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កូរ» មានន័យដូចម្ដេច ?


អង្កូរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អង្កុរ ឬ សំ. អង្កូរ ) ពន្លក; ទំពាំង; លំពង់; ខ្នែងខ្ចី ។ ខ្មែរច្រើនប្រើតែដែលផ្សំភ្ជាប់ពីខាងចុងសព្ទដទៃ, ដូចជា ព្រឹក្សង្កូរ ឬ រុក្ខង្កូរ ( ព្រឹក-ក្ស័ង-កូរ ឬ រុក-ខ័ង— ) ពន្លកឈើ; លំពង់ឬខ្នែងឈើខ្ចី ។ វេឡុរង្កូរ (—រ៉ង់—; បា. វេឡុ “ឫស្សី” + រ- អាគម + អង្កូរ ) ទំពាំងឫស្សី ។ ល ។ ( ម. ព. ពុទ្ធង្កូរ ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កុស» មានន័យដូចម្ដេច ?


អង្កុស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អង្កុឝ ឬ អង្កុឝស៑ ) កង្វេរ ( ខ្មែរប្រើជា រ. ស. )។
ឧទាហរណ៍៖ ព្រះអង្កុស ( សម្រាប់ព្រះរាជាសម័យបុរាណដែលគង់ព្រះទីន័ងគជេន្ទ្រចូលកាន់សង្រ្គាម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កុល» មានន័យដូចម្ដេច ?


អង្កុល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលដើរបន្ទន់កាយឱនក្ងុលជើងញាប់ៗ។
ឧទាហរណ៍៖ ដើរអង្កុល; ដំណើរអង្កុលៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលដើរបន្ទន់កាយឱនក្ងុលជើងញាប់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កុក» មានន័យដូចម្ដេច ?


អង្កុក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលងក់ងើបៗបន្តិចៗរឿយៗ។
ឧទាហរណ៍៖ ដើរអង្កុក, ខំប្រឹងស្ទូងអង្កុកទាល់ល្ងាច; ដំណើរអង្កុកៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលងក់ងើបៗបន្តិចៗរឿយៗ។
ឧទាហរណ៍៖ ដើរអង្កុក, ខំប្រឹងស្ទូងអង្កុកទាល់ល្ងាច; ដំណើរអង្កុកៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កឺល» មានន័យដូចម្ដេច ?


អង្កឺល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលងក់ងើបៗខិតចូលបន្តិចៗរឿយៗ; ដែលកម្រើកក្អេលក្អូលៗខ្ពស់ទាបៗរឿយៗ។
ឧទាហរណ៍៖ លលកបូលអង្កឺល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កឹក» មានន័យដូចម្ដេច ?


អង្កឹក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ត្រឹកៗញាប់ជើងមិនឈប់។
ឧទាហរណ៍៖ រែកអង្កឹក, ដើរអង្កឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កឹ» មានន័យដូចម្ដេច ?


អង្កឹ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា សម្ដីបដិសេធក្លាយមកពី អង្គឺ “មិន, ពុំ, ឥត” ជាសម្ដីអ្នកស្រុកក្រៅឆ្ងាយនៅចុងកាត់មាត់ញកពួកខ្លះ បើអ្នកដែលមិនធ្លាប់ឮក៏ពុំអាចដឹងជាថាអ្វី។
ឧទាហរណ៍៖ អង្កឹខ្ញុំទេ មិនមែនខ្ញុំទេ, អង្កឹដឹងទេ មិនដឹងទេ ( ម. ព. អង្គឺ ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កាំ» មានន័យដូចម្ដេច ?


អង្កាំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់មូលតូចឬល្អិត មានប្រហោងដោតខ្សែបាន, ធ្វើដោយកែវ, ដោយមាសជាដឺម; សម្រាប់ប្រើជាកម្រងឬប៉ាក់វិចិត្រការផ្សេងៗ ឬក៏ប្រើជាគ្រឿងប្រដាប់កាយស្ត្រីក៏មាន។
ឧទាហរណ៍៖ អង្កាំកែវ, អង្កាំមាស, អង្កាំចាន, ស្បែកជើងផ្ទាត់ប៉ាក់អង្កាំចាន, ចងដៃអង្កាំមាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កាល់» មានន័យដូចម្ដេច ?


អង្កាល់


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា កាលណា, វេលាណា ( ពាក្យសួរ ឬពាក្យឆ្ងល់ ) : ទៅអង្កាល់ ? , មកពីអង្កាល់ ? , ដល់ទៅអង្កាល់ទើបឲ្យប្រាក់ ? ។ អង្កាល់ដែល និ. កាលដែល : អង្កាល់ដែលខ្ញុំបានជួបនិយាយជាមួយនឹងគេនោះ ប្រហែលជាម៉ោង ១៦ ។ អង្កាល់ណា និ. កាលណា : អង្កាល់ណាគេនឹងមកហ្ន៎ ?។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្ការបុស្ស» មានន័យដូចម្ដេច ?


អង្ការបុស្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្ស ឬចុល្លព្រឹក្សមួយកំពស់ ៦- ២០ ម គេច្រើនដាំជាលំអជិតផ្ទះ ជាពិសេសនៅឥណ្ឌូចិន និងនៅឧបទ្វីបឥណ្ឌា ។ ផ្កាពណ៌ស មានក្លិន ក្រអូបឈ្ងប់ខ្លាំង កាលណាស្ងួតក្រៀត បើលាយនិងថ្នាំជក់មានក្លិនធុំដូចក្លិនអាភៀន ។ ដើមអាចប្រើធ្វើវត្ថុផ្នែកសិល្បៈ ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កាម» មានន័យដូចម្ដេច ?


អង្កាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សំបកគ្រាប់ស្រូវដែលរបកចេញ, សំបកអង្ករ
ឧទាហរណ៍៖ គំនរអង្កាម។

                      ឈ្មោះជីរមួយប្រភេទ ដុះវារលើដី ស្លឹកតូចៗ មូលៗ ក្លិនប្រហើរឈ្ងុយឆ្ងាញ់
ឧទាហរណ៍៖ ជីរអង្កាមប្រើជាគ្រឿងជ្រក់, ជាគ្រឿងញាំ, ភ្លា ឬ ជារបោយ, ជាអន្លក់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កាប់អង្កើ» មានន័យដូចម្ដេច ?


អង្កាប់អង្កើ


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលរអាក់រអួលឬទទាក់ទទាមនាំឲ្យពិបាកច្រើនលើកច្រើនដង។
ឧទាហរណ៍៖ ធ្វើទុក្ខអង្កាប់អង្កើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កាន់» មានន័យដូចម្ដេច ?


អង្កាន់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ស្រូវដែលបុកឬជាន់មិនទាន់របកសំបកចេញ នៅសល់ខ្លះបន្តិចបន្តួចលាយជាមួយនឹងអង្ករដែលអុំយកអង្កាមនិងកន្ទក់ចេញហើយ
ឧទាហរណ៍៖ ស្ទៃអង្ករប្រមូលអង្កាន់។

                      ព. ប្រ. សេចក្ដីសៅហ្មងដែលមានខ្លះ មិនទាន់បរិសុទ្ធស្អាត
ឧទាហរណ៍៖ នៅមានអង្កាន់ក្នុងចិត្ត ( ម. ព. កន្ទក់អង្កាន់ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កាញ់» មានន័យដូចម្ដេច ?


អង្កាញ់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា កាងម្រាមដៃម្ខាងឲ្យតឹងចាប់ចុងផ្ទាំងសំពត់ត្រឡប់បត់ចុះបត់ឡើងច្រើនដង ធ្វើឲ្យមានជាផ្នត់។
ឧទាហរណ៍៖ អង្កាញ់ចីពរ។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទផ្កាលឿង ខ្លឹមខ្មៅ មានរសល្វីង, ផ្កានោប ឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបាន រាប់អានថាជាថ្នាំរម្ងាប់រោគផង។
ឧទាហរណ៍៖ សម្លផ្កាអង្កាញ់។

                     ជួរ ឬស្រទាប់រលកតូចៗ។
ឧទាហរណ៍៖ អង្កាញ់រលក ( ច្រើនហៅ កង្កាញ់រលក ជាង )។

                     ព្រឹក្សមួយប្រភេទមានកម្ពស់ ​៦-២០ ម ដុះក្នុងព្រៃល្បោះ លើដីទំនាបនៅអាស៊ីអាគ្នេយ៍។ នៅស្រុកដទៃទៀត គេនាំយកពីអាស៊ីទៅដាំជាលម្អ។ នៅប្រទេសខ្មែរយើង និយមដាំអង្កាញ់នៅជិតគេហដ្ឋានជាម្លប់។ ដើមនេះដុះដំបូងលឿនណាស់ គេនិយមដាំសម្រាប់ឱ្យមានព្រៃឡើងវិញឆាប់ៗ។ ឈើអង្កាញ់ជាឈើប្រណីត មានតម្លៃណាស់ សម្រាប់សង់ផ្ទះ ឬធ្វើតុ ទូ។ ផ្កាខ្ចី ស្លឹកខ្ចីអាចបរិភោគក្នុងសម្លបាន។ បណ្តូលឈើលាយជាមួយគ្រាប់ដើមសង្កែសម្រាប់ធ្វើថ្នាំព្រូន។ គេយកឈើដែលបុកម៉ដ្ឋលាយជាមួយប្រេងដូង ដើម្បីព្យាបាលជំងឺរមាស់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ដែលរត់ឬដើរលឿនញាប់ជើងរមេញ។

ឧទាហរណ៍៖ រត់កង្កាញ់, ដំណើរកង្កាញ់។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ព. ប្រ. ) ដែលរត់ ឬដើរលឿនញាប់ជើងរមេញ។
ឧទាហរណ៍៖ រត់កង្កាញ់, ដំណើរកង្កាញ់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កា» មានន័យដូចម្ដេច ?


អង្កា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អង្ក, ម. ព. នេះ ) លេខឬអក្សរដែលសរសេរឬចាររៀងតាមលំដាប់មិនឲ្យច្រឡំទំព័រ, លេខទំព័រឬអក្សរប្រាប់ទំព័រ។
ឧទាហរណ៍៖ អង្កា ១, អង្កា ២, . . . ឬ អង្កា ក, អង្កា កា, . . . ( ខ្មែរច្រើនហៅក្លាយជា ឱង្កា ប្រើចំពោះតែសាស្ត្រាស្លឹករឹត, ស្លឹកត្នោតឬក្រាំង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្ករ» មានន័យដូចម្ដេច ?


អង្ករ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រាប់ស្រូវឬគ្រាប់ធញ្ញជាតិដែលបុកឬកិនយកអង្កាមឬយកសំបកចេញហើយ : អង្ករខ្សាយ, អង្ករដំណើប, អង្ករពោត ។ អង្ករដើម អង្ករដែលសម្រាំងយកសុទ្ធតែល្អឥតបាក់គ្រាប់ ។ អង្ករឈើព្រៃ អង្ករនិងអុសបន្លែជាដើម ។ អង្ករលីង អង្ករដែលលីងឲ្យខ្លោចប្រើជាគ្រឿងផ្សំអាហារ ។ អង្ករសម្រិត អង្ករដែលស្រិតរួចហើយ ។ អង្ករសម្រូប អង្ករដែលគ្រាន់តែបុកឬកិនយកអង្កាមចេញនៅមិនទាន់ស្រិត ។ ព. ទុ. បុ. ចាក់អង្ករយកអង្កាម បោះបង់ប្រយោជន៍ធំ បែរទៅយកឯប្រយោជន៍តូចវិញ ឬបោះបង់មនុស្សល្អ បែរទៅរាប់រកយកមនុស្សអាក្រក់ជាគ្នាវិញ ។ ( ព. កា. ) : អសារក្ដីបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ អង្ករសសុទ្ធ ចម្អិនឲ្យឆៅ ពិសីហើយខ្លៅ ប្រាជ្ញឥតមារយាទ ( សាស្ត្រារាជនេតិ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កបាលិកា» មានន័យដូចម្ដេច ?


អង្កបាលិកា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ធាត្រី។
ឧទាហរណ៍៖ នាងអង្កបាលិកា នាំធីតាសេដ្ឋីដើរលេងកម្សាន្តក្នុងវេលាល្ងាច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កន់» មានន័យដូចម្ដេច ?


អង្កន់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. បា. អង្កន ន. “ស្នាម” ) អារដោយមុខកាំបិតឲ្យមុតជាស្នាមក្រឡាញជាសង្កាត់ៗ ( ច្រើនប្រើចំពោះតែត្រីស្រស់និងសាច់ស្រស់ )។
ឧទាហរណ៍៖ អង្កន់ត្រីរួចប្រឡាក់អំបិល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កត់ខ្មៅស្លឹកធំ» មានន័យដូចម្ដេច ?


អង្កត់ខ្មៅស្លឹកធំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ព្រឹក្សតូច ឬចុល្លព្រឹក្សមួយកម្ពស់ ៥-១០ ម ដុះក្នុងព្រៃក្រាស់ និងស្ទើរក្រាស់នៅឥណ្ឌូចិន ឧបទ្វីបជ្វា ប្រទេសឥណ្ឌូនេស៊ី និងលើកោះ Moluques។ ឈើអាចប្រើសង់រោងបណ្តោះអាសន្ន ឬសង់ខ្ទម។ មែកធាងតូចៗ គេរើសធ្វើអុស។ គ្រូថ្នាំបុរាណស្ងោរមែកធាងកាត់តូចៗ អោយផឹកដើម្បីអោយអន់ឈឺចាប់។ គេផ្សំឫសជាមួយរុក្ខជាតិផ្សេងទៀតធ្វើថ្នាំកម្លាំង។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កត់ខ្មៅ ឬ ដំបងគ្រញូងៈ» មានន័យដូចម្ដេច ?


អង្កត់ខ្មៅ ឬ ដំបងគ្រញូងៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រវែង ១២១-១៣៥ ស.ម ឈ្មោលៈ មាឌធំ ចំពុះធំវែងខ្មៅ និងជើងវែងក្រហម ដងខ្លួនស តែចុងខ្នងដល់កន្ទុយខ្មៅឆ្នូតកណ្តាលស្លាបពណ៌ខ្មៅ ក្បាល និងកខ្មៅ ភ្នែកលឿងចាំង។ ញីៈ រូបរាងដូចឈ្មោលដែរ តែភ្នែកពណ៌ត្នោត។ ទីជំរកៈ ព្រៃលិចទឹក ព្រៃតាមទន្លេ និងតំបន់ដីសើមក្នុងព្រៃល្បោះ។ ជីវសាស្រ្តៈ ច្រើនរកស៊ីនៅតែឯង។ របាយៈ វត្តមានពេញមួយឆ្នាំ មានគ្រប់ទីកន្លែងជាប្រភេទកំរ។ រដូវបន្តពូជៈ ខែតុលា ដល់មិនា ពងចំនួនពី ៣ ទៅ ៥។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កត់ខ្មៅ» មានន័យដូចម្ដេច ?


អង្កត់ខ្មៅ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះបក្សីមួយប្រភេទ, ពួកកុកឬរនាល, ចំពុះនិងជើងខ្មៅ ស្លាបខ្មៅស្រដៀងនឹងអក ប៉ុន្តែជើងវែងខ្ពស់ចង្គ្រោង។ឈ្មោះឈើមួយប្រភេទ សំបកខ្មៅ ស្លឹកជុកជិត                                        ស្រដៀងនឹងខ្ចាស់ តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើង ថែទាំទុកជាគ្រឿងតាំង ។

                        ឈ្មោះព្រឹក្សមួយប្រភេទកម្ពស់ ១០-២០ ម ដុះក្នុងព្រៃធំ ឬព្រៃក្រាស់មធ្យមនៅប្រទេសខ្មែរតែមួយទេ គឺគ្មាននៅប្រទេសដទៃឡើយ។ ដើមពណ៌ស លាយខ្មៅបន្តិចៗចំកណ្តាលអាចទៅជាឈើរឹងខ្មៅស្រិល ខ្លះៗបាន កាលណាដើមចាស់។ ឈើខ្មៅស្រិលនេះ គេនិយមប្រើប្រើសម្រាប់ធ្វើ តុ ទូ ដងកាំបិត ពេលខ្លះធ្វើធគ្រឿងភ្លេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កត់» មានន័យដូចម្ដេច ?


អង្កត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្ទុយឧសឬកំណាត់ឈើតូចខ្លី។
ឧទាហរណ៍៖ អង្កត់ឧស, អង្កត់ឈើ ។ ( ព. កា. ) : រូបប្រាណស្រស់ៗ ស្រាប់តែលោអស់ ជីវិតសូន្យឈឹង ជារូបស្ដឹងស្ដូក ឥតផ្អូកឥតដឹង ដេកផ្ងារសន្ធឹង ដូចជាអង្កត់ ។ អង្កត់ឧសឈើ គេអាចយកធ្វើ- ការកើតតាមបទ ប្រើជានេះនោះ តាមពេលក្រខ្សត់ ឯរូបរលត់ ឥតខ្លឹមសារឡើយ ។ ព. ពុ.។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្កញ់ស្វា, ប្រុញស្វា» មានន័យដូចម្ដេច ?


អង្កញ់ស្វា, ប្រុញស្វា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សម៉្យាងកម្ពស់ ៦ -១០ ម ច្រើនដុះក្នុងព្រៃក្រាស់ តាមមាត់ទឹក លើដីរាប ឬទួល មិនខ្ពស់ហួសពី ៦០០ ម ។ គេប្រទះឃើញង្កញ់ស្វា នៅស្រុកថៃ ខ្មែរ និងវៀតណាមខាងត្បូង។ ស្លឹកខ្ចីអាចធ្វើអន្លក់ ឬរបោយបាន ផ្លែក៏អាចបរិភោគបានដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្ក» មានន័យដូចម្ដេច ?


អង្ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អង្ក ឬ អង្កន ) គ្រឿងសម្គាល់, គ្រឿងចំណាំ; ស្នាម, ស្នាមគំនូស; ត្រា, ស្នាមត្រា; លេខទំព័រឬអក្សរប្រាប់ទំព័រ, អង្កា ( ឱង្កា )។ អង្កវិទ្យា វិទ្យាលេខ, វិជ្ជានព្វន្ដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់អាច» មានន័យដូចម្ដេច ?


អង់អាច


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលអាចហាន, ក្លាហាន, ឥតញញើត, ឥតក្រែង, ឥតភ្លឹក។
ឧទាហរណ៍៖ មនុស្សអង់អាច, សម្ដីអង់អាច, ចិត្តអង់អាច ។ ( ព. កា. ) : ធម្មតាអ្នកប្រាជ្ញ មានចិត្តអង់អាច កាន់ធម៌សុចរិត ទោះគេបង្ខំ បំភ័ន្ដគំនិត ឲ្យកាន់ទុច្ចរិត សូវស្លាប់មិនកាន់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ហ្គោឡា» មានន័យដូចម្ដេច ?


អង់ហ្គោឡា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អង់ហ្គោឡា, (រាជធានី/​រដ្ឋធានី) លូអង់ដា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ស៊ីម» មានន័យដូចម្ដេច ?


អង់ស៊ីម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រូតេអ៉ីនដែលមានសកម្មភាពកាតាលីសយថាប្រភេទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ទីហ្កា និងបាប៊ុយដា» មានន័យដូចម្ដេច ?


អង់ទីហ្កា និងបាប៊ុយដា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អង់ទីហ្កា និងបាប៊ុយដា, (រាជធានី/​រដ្ឋធានី) សាំងចន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ត្រូពីអន្ដរភាព» មានន័យដូចម្ដេច ?


អង់ត្រូពីអន្ដរភាព


👉ថ្នាក់ពាក្យជា គីមី
មានន័យថា កំដៅស្រូប ឬរំដោះចេញក្នុងបណ្ដូរផាសចែកអោយសីតុណ្ហភាពដាច់ខាតនៅពេលដែលបណ្ដូរកើតឡើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ត្រូពីសកម្មកម្ម» មានន័យដូចម្ដេច ?


អង់ត្រូពីសកម្មកម្ម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ភាពខុសគ្នាក្នុងអង់ត្រូពីរវាងកុំផ្លិចសកម្មកម្មក្នុងប្រតិកម្មគីមី និងប្រតិករ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ត្រូពីល្បាយ» មានន័យដូចម្ដេច ?


អង់ត្រូពីល្បាយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា បន្ទាប់ពីការលាយសារធាតុភាពខុសគ្នារវាងអងត្រូពីនៃល្បាយ និងផលបូកអង់ត្រូពីនៃសមាសភាគរបស់ល្បាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ត្រូពី» មានន័យដូចម្ដេច ?


អង់ត្រូពី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ទំនោរពីភាពមានសណ្ដាប់ធ្នាប់ទៅភាពគ្មានសណ្ដាប់ដោយថាមពលត្រូវបានគេប្រើដើម្បីជួយទំនោរនេះជាបណ្ដោះអាសន្ននៅក្នុងសារពាង្គកាយរស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់តាល់ពីអ៉ីយ៉ុងកម្ម» មានន័យដូចម្ដេច ?


អង់តាល់ពីអ៉ីយ៉ុងកម្ម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល heat of ionisation ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់តាល់ពីអាតូមកម្ម» មានន័យដូចម្ដេច ?


អង់តាល់ពីអាតូមកម្ម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល heat of atomisation ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់តាល់ពីអន្ដរភាព» មានន័យដូចម្ដេច ?


អង់តាល់ពីអន្ដរភាព


👉ថ្នាក់ពាក្យជា គីមី
មានន័យថា បំរែបំរួលអង់តាល់ពីទៅតាមអន្ដរភាពផាស ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់តាល់ពីប្រតិកម្ម ( និមិត្ដសញ្ញា ∆H)» មានន័យដូចម្ដេច ?


អង់តាល់ពីប្រតិកម្ម ( និមិត្ដសញ្ញា ∆H)


👉ថ្នាក់ពាក្យជា គីមី
មានន័យថា បំរែបំរួលអង់តាល់ពីទៅតាមប្រតិកម្មគីមី។ មើល enthalpy change ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់តាល់ពីណឺតកម្ម» មានន័យដូចម្ដេច ?


អង់តាល់ពីណឺតកម្ម


👉ថ្នាក់ពាក្យជា គីមី
មានន័យថា មើល heat of neutralisation ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់តាល់ពី» មានន័យដូចម្ដេច ?


អង់តាល់ពី


👉ថ្នាក់ពាក្យជា គីមី
មានន័យថា និមិត្ដសញ្ញា H ។ បរិមាណកំដៅនៃសារធាតុនៅសីតុណ្ហ្ហភាព និងសំពាធណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់តាណាណារីវ» មានន័យដូចម្ដេច ?


អង់តាណាណារីវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស ម៉ាដាហ្កាស្កា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ដូរ៉ា» មានន័យដូចម្ដេច ?


អង់ដូរ៉ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អង់ដូរ៉ា, (រាជធានី/​រដ្ឋធានី) អានដូរ៉ាឡាវ៉េឡា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ដូ» មានន័យដូចម្ដេច ?


អង់ដូ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា បុព្វបទចង្អុលប្រាប់ទិសសម័ន្ធវ៉ាឡងទៅខាងក្នុងនៃវង់មានកាបូនប្រាំមួយក្នុងសណ្ឋានទូករបស់វា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់គ្លេស (ចក្រភព)» មានន័យដូចម្ដេច ?


អង់គ្លេស (ចក្រភព)


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រទេស អង់គ្លេស (ចក្រភព), (រាជធានី/​រដ្ឋធានី) ឡុងដ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់ការ៉ា» មានន័យដូចម្ដេច ?


អង់ការ៉ា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជធានី/​រដ្ឋធានី នៃប្រទេស តួកគី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង់» មានន័យដូចម្ដេច ?


អង់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា រង់, រង់ចាំ, ឈប់ចាំ។
ឧទាហរណ៍៖ អង់មួយស្របក់, អង់ចាំ ( ពាក្យសាមញ្ញប្រើកាត់ខ្លីមកពីពាក្យ បង្អង់ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អងឆ្អតលឿង» មានន័យដូចម្ដេច ?


អងឆ្អតលឿង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៤៦-៥០ ស.ម.។ ដងខ្លួនពណ៌ត្នោតទុំ ក្បាល ក ទ្រូវពណ៌ខ្មៅដូចម្រែងភ្លើង កន្ទុយពណ៌ប្រផេះតំរៀបជាកាំដោយមានចុងជ្រលក់ពណ៌ខ្មៅ។ ទីជំរកៈ ព្រៃស្រោង ព្រៃល្បោះ ដំណុះព្រៃក្មេង ព្រៃជាំ។ របាយៈ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ មេសា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អងឆ្អតខៀវ» មានន័យដូចម្ដេច ?


អងឆ្អតខៀវ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បក្សីមួយប្រភេទ មានប្រវែង ៦៥-៦៨ ស.ម.។ កន្ទុយវែងតំរៀបជាកាំ ចុងកន្ទុយអង្កន់សខ្មៅ ចំពុះក្រហមភ្លឺ ក្បាល បំពង់កពណ៌ខ្មៅ ផ្នែកខ្នងពណ៌ខៀវ មានឆ្នូតសនៅកញ្ចឹងក។ ទីជំរកៈ ព្រៃល្បោះ ដំណុះព្រៃក្មេង ព្រៃគុម្ពោត ព្រៃឫស្សី និងជួនកាលនៅព្រៃស្រោងស្រឡះផងដែរ។ របាយៈ វត្តមានពេញមួយឆ្នាំ មានសំបូរគ្រប់ទីកន្លែង។ រដូវបន្តពូជៈ ចាប់ពីខែ មិនា ដល់ ឧសភា ពងចំនួនពី ៣ទៅ ៦។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង» មានន័យដូចម្ដេច ?


អង


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា គាំទ្រទប់ពីក្រោម, ត្រកងទប់។
ឧទាហរណ៍៖ អងមនុស្សឈឺ ។ អបអង អបទប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឃ៌» មានន័យដូចម្ដេច ?


អឃ៌


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ.; បា. អគ្ឃ ) ដែលមានតម្លៃ, ថ្លៃ, ថ្លៃថ្លា ឬថ្លាថ្លៃ ( ម. ព. អគ្ឃ ឬ អគ្ឃិយ ផង ) ។ សម្ដេចព្រះអឃ៌អគ្គមហេសី ព្រះអគ្គមហេសីថ្លៃថ្លា គឺខត្តិយានីជាព្រះអគ្គមហេសីដែលបានមុទ្ធាភិសេករួមរាជាសនៈជាមួយនឹងព្រះរាជាជាព្រះរាជស្វាមី ( ប្រើក្លាយជា អាឃ៌ ក៏មាន អ. ថ. អារ : ព្រះអាឃ៌អគ្គមហេសី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឃោស» មានន័យដូចម្ដេច ?


អឃោស


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលមិនគឹកកង, ដែលមានសូរសព្ទមិនកងរំពង ។ ន. អក្សរដែលមានសំឡេងមិនគឹកកង, មាន ១១ តួគឺ ក ខ , ច ឆ , ដ ឋ , ត ថ , ប ផ ; ស , បើរាប់ ឝ, ឞ តាម សំ. ផ្សំផងជា ១៣ តួ ( ព. វ. ) ។ ព. ផ្ទ. ឃោស ឬ ឃោសៈ ។ អឃោសសព្ទ សូរមិនគឹកកង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឃម័យ» មានន័យដូចម្ដេច ?


អឃម័យ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អឃមយ < អឃ “បាប; សេចក្ដីទុក្ខ” + មយ “ដែលសុទ្ធតែ” ) ដែលសុទ្ធតែបាបឬបរិបូណ៌ដោយសេចក្ដីទុក្ខ, ដែលរងសុទ្ធតែទុក្ខ។
ឧទាហរណ៍៖ មនុស្សអឃម័យ, ចិត្តអឃម័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អគ្យាគារ» មានន័យដូចម្ដេច ?


អគ្យាគារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អគ្គិ “ភ្លើង” + អគារ “រោង; ផ្ទះ” , ឥ > យ, លុប គ មួយតួចេញ ) រោងភ្លើង។
ឧទាហរណ៍៖ ក្នុងវត្តមួយៗត្រូវមានអគ្យាគារសម្រាប់ដាំទឹកក្ដៅ, សម្រាប់ស្ងោរក្រាក់ខ្នុរជ្រលក់ចីវរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អគ្យន្តរាយ» មានន័យដូចម្ដេច ?


អគ្យន្តរាយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អគ្គិភ័យ ភ្លើងដែលឆេះផ្ទះ ឆេះព្រៃ ឬឆេះបំផ្លាញរបរផលដំណាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អគ្និ​ហោត្រ» មានន័យដូចម្ដេច ?


អគ្និ​ហោត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​សាច​ទឹក​ដោះ​ថ្លា​បូជា​ភ្លើង; វត្ថុ​ដ៏​ឧត្ដម​សម្រាប់​បូជា​ភ្លើង (តាម​លទ្ធិ​ព្រាហ្មណ៍) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អគ្និ​សិខា» មានន័យដូចម្ដេច ?


អគ្និ​សិខា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (សំ. –ឝខ, ឝិខា) ដូច​គ្នា​នឹង អគ្គិ​សិខា (មើល​ក្នុង​ពាក្យ អគ្គិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អគ្និ​វាណ» មានន័យដូចម្ដេច ?


អគ្និ​វាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូន​សរ​ដែល​ក្ដៅ ឬ ភ្លឺ​ព្រោង​ដូច​ជា​ភ្លើង; គ្រាប់​កាំភ្លើង​ដែល​បែក​ផ្ទុះ​ចេញ​ជា​ភ្លើង (ហៅ​គ្រាប់​ផ្ទុះ ឬ គ្រាប់​បែក​ក្នុង​សម័យ​បច្ចុប្បន្ន​ថា អគ្និ​វាណ ក៏​គួរ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អគ្និ​មណី» មានន័យដូចម្ដេច ?


អគ្និ​មណី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កែវ​កើត​ពន្លឺ​ភ្លើង; កែវ​មណី​ជោតិ​រស (សន្មត​ប្រើ​តាម​សម័យ​និយម, ហៅ​កែវ​អំពូល​អគ្គិសនី​ឬ​កែវ​ឆ្លុះ (ពិល) ថា អគ្និ​មណី ឬ អគ្គិ​មណី ក៏​គួរ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អគ្និ​ប្រស្រ្ត» មានន័យដូចម្ដេច ?


អគ្និ​ប្រស្រ្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្ម​ដែក​ភ្លើង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត