Posted on Leave a comment

តើពាក្យ «អង្កៀម» មានន័យដូចម្ដេច ?


អង្កៀម


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ខាំឬកកេរមិនដកមាត់ ដើម្បីឲ្យទក់, ឲ្យរេច, ឲ្យដាច់
ឧទាហរណ៍៖ សុនខអង្កៀមព្រ័ត្រ, ឆ្មាអង្កៀមត្រីងៀត។

                      បៀមបៅខាំជញ្ជក់ញំៗ ។
ឧទាហរណ៍៖ កូនបៅអង្កៀមដោះ ។

                      ព. ប្រ. ខំប្រឹងមិនលែង, ខំទទូចធ្វើទាល់តែសម្រេចប្រយោជន៍ ។
ឧទាហរណ៍៖ ធ្វើការអង្កៀមមិនព្រមលែង ។ អង្កៀមចំណេះ ប្រឹងសម្ភីរៀនទាល់តែចេះ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply