អង្កួច
👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ផ្លុំស្នែងជាបទឮសូរតិចៗខ្លាំងៗរលាក់រលែកគួរឲ្យស្រណោះឬស្រងេះស្រងោច។
ឧទាហរណ៍៖ អង្កួចស្នែងតូចធំរងំស៊ាន ។ កាលបើអ្នកដើរក្នុងព្រៃជ្រៅផ្លុំស្នែងបង្កូកហៅគ្នាគេហៅ បង្កូកស្នែង បទភ្លេងសុរិន្ទខ្នងភ្នំ ក៏ហៅ បង្កូកស្នែង ដែរ ព្រោះគេផ្លុំស្នែងផ្សំជាមួយនឹងគ្រឿងតន្ត្រីផង ជាភ្លេងសម្រាប់ផ្លុំឲ្យកូនដំរីបារាសវាស្ដាប់ ឲ្យវាស្រងេះស្រងោច . . .។
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងផ្លុំមួយប្រភេទ ធ្វើដោយឫស្សីឬដោយដែកស្ដើង មានអណ្ដាតដូចស្នែងផ្លុំសម្រាប់ផ្លុំលាន់ឮសូរសព្ទខ្ទរស្រួយ។
ឧទាហរណ៍៖ ពួកក្មេងស្រុកព្រៃច្រើនចេះផ្លុំអង្កួច។
ឈ្មោះបទសូត្រមានលំនាំឮស្រដៀងនឹងសូរអង្កួចស្នែង។
ឧទាហរណ៍៖ បទអង្កួចស្នែង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖