Posted on Leave a comment

តើពាក្យ «អង្គ្រឺត» មានន័យដូចម្ដេច ?


អង្គ្រឺត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះខ្លាមួយប្រភេទ, ហៅតាមសូរសព្ទវាយំឮ “អង្គ្រឺតៗ”។
ឧទាហរណ៍៖ ខ្លាអង្គ្រឺត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គ្រង» មានន័យដូចម្ដេច ?


អង្គ្រង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើមួយប្រភេទ ដើមស្ទើរជាវល្លិរឹងមានបន្លា ផ្លែមូលៗ។
ឧទាហរណ៍៖ ពួកក្មេងគង្វាលគោស្រុកស្រែ ច្រើនយកផ្លែអង្គ្រងធ្វើជាគ្រាប់កាំភ្លោះបាញ់លេង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គ័ល» មានន័យដូចម្ដេច ?


អង្គ័ល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាពាក្យឃ្លាតក្លាយមកពីពាក្យ នង្គ័ល ( មើលពាក្យនេះនិងមើលក្នុងពាក្យ ប្រាក្រឹត ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គំ» មានន័យដូចម្ដេច ?


អង្គំ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់មានសណ្ឋានជាដង្កាប់មាំ មានគ្រឿងរឹតឬបន្ធូរបាន សម្រាប់ចាប់រឹតអ្វីៗដែលធ្វើដោយដែកជាដើម ឲ្យរឹងមិនឲ្យរង្គើក ដើម្បីរូសរម្លីងឬឆាបជាដើម។
ឧទាហរណ៍៖ អង្គំដែក, រឹតដោយអង្គំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គោលបន្លា» មានន័យដូចម្ដេច ?


អង្គោលបន្លា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សនេះមានកម្ពស់ ៦ ទៅ ១២ម ដុះលើដីវាល។ កាលនៅតូចត្រឹមកម្ពស់នៅ ៦ ដើមនេះមានបន្លាច្រើន ឯបន្លានេះជ្រុះបន្តិចម្តងៗ ជិតអស់ ពេលដើមចាស់ទៅ។ រុក្ខជាតិនេះ ដុះក្នុងប្រទេសអាស៊ី ផ្នែកអាគ្នេយ៍។ ផ្លែបរិភោគបាន ឯផ្កាវិញ សត្វឃ្មុំចោមរោមជាច្រើន ដើម្បីជញ្ជក់លំអងយកទៅធ្វើទឹកឃ្មុំ។ ឈើអាចប្រើការធ្វើវត្ថុក្មេងលេង។ ជ័រអង្គោលបន្លា គេទុកសម្រាប់ធ្វើថ្នាំព្យាបាលជំងឺគ្រុន។ ខ្លឹមឈើ ពួកភ្នង និងខ្មែរលើដទៃទៀតជឿថា វត្ថុមួយអាចដេញទេពអរក្សអាក្រក់ឱ្យរត់ចេញពីខ្លួន និងលំនៅស្ថានរបស់ពួកគេ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គែ» មានន័យដូចម្ដេច ?


អង្គែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះរោគស្បែកមួយប្រភេទ មានអាការគគ្រាតឡើងសម្បុរ-សកើតនៅសរីរប្រទេសដែលមានសក់ឬមានរោម បណ្ដាលឲ្យរមាស់។
ឧទាហរណ៍៖ ក្បាលអង្គែស៊ី, សេះកើតអង្គែ, ឆ្កែកើតអង្គែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គេ្លស» មានន័យដូចម្ដេច ?


អង្គេ្លស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បារ. អង្គេ្លស៍ Anglais, ឥត្ថី. Anglaise ) ជាតិមនុស្សកើតនៅក្នុងកោះមួយប៉ែកក្នុងប្រទេសឬទ្វីបអឺរ៉ុប។
ឧទាហរណ៍៖ ជាតិអង្គ្លេស, ពួកអង្គ្លេស, ប្រទេសអង្គ្លេស ( សរសេរជា អង់គ្លេស ក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុល្យាភរណៈ» មានន័យដូចម្ដេច ?


អង្គុល្យាភរណៈ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( មើលក្នុងពាក្យ អង្គុលី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលៈ» មានន័យដូចម្ដេច ?


អង្គុលៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អង្គុល ) ម្រាមដៃ; ធ្នាប់ ( អង្គុលី ) ។ ឈ្មោះមាត្រារង្វាស់ប្រមាណ ៧ ធញ្ញមាស។
ឧទាហរណ៍៖ ប្រមាណ ១២ អង្គុលៈ ជាមួយវិទត្ថិ; ហៅ អង្គុលី ក៏បាន ( ម. ព. លិក្ខា ឬ លិក្សា ទៀតផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​សម្ភូត» មានន័យដូចម្ដេច ?


អង្គុលី​សម្ភូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្រចក​ដៃ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​សន្ទេស» មានន័យដូចម្ដេច ?


អង្គុលី​សន្ទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ផ្ទាត់​ម្រាម​ដៃ​ឲ្យ​សញ្ញា។
ឧទាហរណ៍៖ ធ្វើ​អង្គុលី​សន្ទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​សន្ទេស» មានន័យដូចម្ដេច ?


អង្គុលី​សន្ទេស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ផ្ទាត់​ម្រាម​ដៃ​ឲ្យ​សញ្ញា។
ឧទាហរណ៍៖ ធ្វើ​អង្គុលី​សន្ទេស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​វេស្ត» មានន័យដូចម្ដេច ?


អង្គុលី​វេស្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្រោម​ម្រាម​ដៃ (ស្រោម​ដៃ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​លេខ» មានន័យដូចម្ដេច ?


អង្គុលី​លេខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​ប្រដាប់​វាយ​ពុម្ព​អក្សរ​ដោយ​ចុង​ម្រាម​ដៃ, ម៉ាស៊ីន​វាយ​អក្សរ​ពុម្ព។
ឧទាហរណ៍៖ រៀន​វាយ​អង្គុលី​លេខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​យកៈ ឬ អង្គុល្យាភរណៈ» មានន័យដូចម្ដេច ?


អង្គុលី​យកៈ ឬ អង្គុល្យាភរណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិញ្ចៀន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​មុទ្ទា ឬ –មុទ្រា» មានន័យដូចម្ដេច ?


អង្គុលី​មុទ្ទា ឬ –មុទ្រា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិញ្ចៀន​មាន​ត្រា (ចិញ្ចៀន​ត្រា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​ផោដនៈ» មានន័យដូចម្ដេច ?


អង្គុលី​ផោដនៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​កាច់​ម្រាម​ដៃ​ឮ​សូរ​ស្រស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​ប្រណម ឬ –ប្រណម្យ» មានន័យដូចម្ដេច ?


អង្គុលី​ប្រណម ឬ –ប្រណម្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា​​ ប្រណម្យ​ម្រាម​ដៃ; ក្រពុំ​ម្រាម​ដៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី​បញ្ចកៈ ឬ –បញ្ចង្គ» មានន័យដូចម្ដេច ?


អង្គុលី​បញ្ចកៈ ឬ –បញ្ចង្គ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ម្រាម​ដៃ​ទាំង​ប្រាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលីលេខ» មានន័យដូចម្ដេច ?


អង្គុលីលេខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿងប្រដាប់វាយពុម្ពអក្សរដោយចុងម្រាមដៃ, ម៉ាស៊ីនវាយអក្សរពុម្
ឧទាហរណ៍៖ រៀនវាយអង្គុលីលេខ ។

                      សិល្បៈខាងការវាយពុម្ពអក្សរដោយចុងម្រាមដៃ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុលី» មានន័យដូចម្ដេច ?


អង្គុលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ឬ សំ. ជា អង្គុលិ ក៏មាន ) ម្រាមដៃ; ធ្នាប់; អង្គុលៈ ( ម. ព. លិក្ខា ឬ លិក្សា ផង ) ។ អង្គុលីបញ្ចកៈ ឬ —បញ្ចង្គ ( —ប៉័ញ-ចៈកៈ ឬ —ប័ញ-ចង់ ) ម្រាមដៃទាំងប្រាំ ។ អង្គុលីប្រណម ឬ —ប្រណម្យ ( —ណំ ) ប្រណម្យម្រាមដៃ; ក្រពុំម្រាមដៃ ។ អង្គុលីផោដនៈ ( —ដៈន៉ៈ ) ការកាច់ម្រាមដៃឮសូរស្រស ។ អង្គុលីមុទ្ទា ឬ —មុទ្រា ចិញ្ចៀនមានត្រា ( ចិញ្ចៀនត្រា ) ។ អង្គុលីយកៈ ឬ អង្គុល្យាភរណៈ ( —យៈកៈ ឬ អង់-គុល-យាភៈរៈណៈ ) ចិញ្ចៀន ។ អង្គុលីលេខ គ្រឿងប្រដាប់វាយពុម្ពអក្សរដោយចុងម្រាមដៃ, ម៉ាស៊ីនវាយអក្សរពុម្ព : រៀនវាយអង្គុលីលេខ ។ អង្គុលីវេស្ដ ( —វេស-ស្ដៈ ឬ —វេស ) ស្រោមម្រាមដៃ ( ស្រោមដៃ ) ។ អង្គុលីសន្ទេស ការផ្ទាត់ម្រាមដៃឲ្យសញ្ញា : ធ្វើអង្គុលីសន្ទេស ។ អង្គុលីសម្ភូតក្រចកដៃ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុល» មានន័យដូចម្ដេច ?


អង្គុល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលសំយុងមុខងងុលចុះក្រោម។
ឧទាហរណ៍៖ ស្រវឹងអង្គុល, សំយុងមុខអង្គុល; មុខយារអង្គុល ។ ( ព. កា. ) : ស្រវឹងអង្គុល យារមុខងងុល ជជ្រុលជជ្រក តេងតាងពេញផ្លូវ ស្ទើរទៅស្ទើរមក ជួនស្រែកគំហក ដាក់កូនប្រពន្ធ ។ សើយលាត់ឥតខ្មាស ស្ដីអាសអាភាស ឥតក្រែងចិត្តជន ដែលគេឈរមើល រចល់ច្រើនលន់ កម្លាំងថយអន់ ទ្រេតទ្រោតទ្រីបទ្រាប ។ អ្នកប្រាជ្ញពោលថា អ្នកស្រវឹងស្រា រែងមានសភាព អាប់ឱនថយថោក ជ្រោកជ្រាកទន់ទាប ថែមទាំងញ៉ាំងលាភ ឲ្យថយផងដែរ។

                     ដែលទើបនឹងផ្ដើមទុំចុងកួរបន្តិចៗ។

ឧទាហរណ៍៖ ស្រូវអង្គុលមេៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលសំយុងមុខងងុលចុះក្រោម។
ឧទាហរណ៍៖ ស្រវឹងអង្គុល, សំយុងមុខអង្គុល; មុខយារអង្គុល ។ ( ព. កា. ) : ស្រវឹងអង្គុល យារមុខងងុល ជជ្រុលជជ្រក តេងតាងពេញផ្លូវ ស្ទើរទៅស្ទើរមក ជួនស្រែកគំហក ដាក់កូនប្រពន្ធ ។ សើយលាត់ឥតខ្មាស ស្ដីអាសអាភាស ឥតក្រែងចិត្តជន ដែលគេឈរមើល រចល់ច្រើនលន់ កម្លាំងថយអន់ ទ្រេតទ្រោតទ្រីបទ្រាប ។ អ្នកប្រាជ្ញពោលថា អ្នកស្រវឹងស្រា រែងមានសភាព អាប់ឱនថយថោក ជ្រោកជ្រាកទន់ទាប ថែមទាំងញ៉ាំងលាភ ឲ្យថយផងដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុយស្វា, ខ្លែងពណ៌» មានន័យដូចម្ដេច ?


អង្គុយស្វា, ខ្លែងពណ៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិធំម្យ៉ាង មានទំពក់ជាក្បាចហៀនគូទខ្យងវារឡើងដើមឈើ ក្នុងព្រៃក្រាស់នៃប្រទេសជ្វា និងឥណ្ឌូចិន ស្លឹកហាលស្ងួតម្រាប់មូរបារីជក់។ គ្រាប់គេត្រាំស្រាផឹក ដើម្បីព្យាបាលជំងឺឺឈឺពោះផ្សេងៗ។
ឧទាហរណ៍៖ វល្លិធំម្យ៉ាង មានទំពក់ជាក្បាចហៀនគូទខ្យងវារឡើងដើមឈើ ក្នុងព្រៃក្រាស់នៃប្រទេសជ្វា និងឥណ្ឌូចិន ស្លឹកហាលស្ងួតម្រាប់មូរបារីជក់។ គ្រាប់គេត្រាំស្រាផឹក ដើម្បីព្យាបាលជំងឺឺឈឺពោះផ្សេងៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុយចាំតែ» មានន័យដូចម្ដេច ?


អង្គុយចាំតែ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( ព. ប្រ. ) រង់ចាំតែ, ចេះតែ ( ហាក់ដូចជាអង្គុយរង់ចាំតែ )។
ឧទាហរណ៍៖ មិនគិតធ្វើការរកស៊ីនឹងគេ អង្គុយចាំតែសុំគេ ! ; គ្មានអ្នកណានឹងអង្គុយតែឲ្យញយៗទេ ! ; ឥតធ្វើការអ្វីសោះ អង្គុយតែស្ដីឲ្យគេ ! ( ព. សា. ) ។ ព. កា. ថា : ខ្លួនឥតធ្វើអ្វី អង្គុយតែស្ដី ត្រួតត្រាលើគេ បន្ទោសញយៗ ថែមៗទ្វេទ្វេ ត្រង់ខ្លួនទទេ ឥតអៀនឥតខ្មាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុយ» មានន័យដូចម្ដេច ?


អង្គុយ


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា សម្រេចឥរិយាបថមួយ ដោយដាក់អង្គឲ្យគូទផ្ទាល់នឹងទីផ្ទៃឬលើអាសនៈណាមួយ។
ឧទាហរណ៍៖ អង្គុយច្រហោង, អង្គុយបញ្ឈរជង្គង់, អង្គុយបត់ជើង, អង្គុយពែនភ្នែន ។ល។ អង្គុយធម៌ អង្គុយស្មិងស្មាធិ៍ចម្រើនធម៌ ។ ល ។ ( ម. ព. ឥរិយាបថ ផង )។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះសណ្ដែកមួយប្រភេទ ស្លឹក, ផ្លែ, គ្រាប់ ស្រដៀងនឹងសណ្ដែកទ្រើង ប៉ុន្តែដើមទាបៗ មិនវារមិនឡើងទ្រើង។
ឧទាហរណ៍៖ គ្រាប់សណ្ដែកអង្គុយសម្រាប់ប្រើការធ្វើនំចំណី។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់គង់, ទ្រង់និសីទនាការ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុកអង្គុល» មានន័យដូចម្ដេច ?


អង្គុកអង្គុល


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលខ្សឹកខ្សួលប៉ផ្អែបជ្រប់មុខ, ដែលកើតទុក្ខជ្រប់។
ឧទាហរណ៍៖ យំអង្គុកអង្គុល, កើតទុក្ខអង្គុកអង្គុល ។ ព. កា. កម្ចាត់ទុក្ខថា : ការកើតទុក្ខជ្រុល អង្គុកអង្គុល មមុលមិងមាំង អ្នកមានប្រាជ្ញា គួរតែប្រឆាំង កុំឲ្យចិត្តគាំង ក្នុងក្ដីសោកសៅ ។ ព្រះពុទ្ធប្រាប់ថា ត្រូវប្រើប្រាជ្ញា ដេញទុក្ខចេញក្រៅ ត្រូវកុំប្រមូល- ទុក្ខឲ្យក្ដួលក្ដៅ ដេញយូរៗទៅ គង់ទុក្ខឃ្លាតបាន ។ ព្រោះក្ដីកើតទុក្ខ តែងដេញក្ដីសុខ ឲ្យឃ្លាតចាកប្រាណ សុខនៅពុំកើត ដ្បិតទុក្ខរុញច្រាន កម្ចាត់ទុក្ខបាន ហៅថាមានសុខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គុក» មានន័យដូចម្ដេច ?


អង្គុក


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេះតែលឿនស្មើជំហានអន្រ្ទុកទៅមុខឥតបង្អែបង្អង់។
ឧទាហរណ៍៖ ដើរអង្គុក, ដើរលឿនអង្គុក; ដំណើរអង្គុក។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេះតែលឿនស្មើជំហានអន្រ្ទុកទៅមុខឥតបង្អែបង្អង់។
ឧទាហរណ៍៖ ដើរអង្គុក, ដើរលឿនអង្គុក; ដំណើរអង្គុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គឺអង្គែ» មានន័យដូចម្ដេច ?


អង្គឺអង្គែ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្ទាក់ស្ទើរ, ហ៊ីងហ៊ាង។
ឧទាហរណ៍៖ គំនិតអង្គឺអង្គែ, សម្ដីអង្គឺអង្គែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គីករណ៍» មានន័យដូចម្ដេច ?


អង្គីករណ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អង្គីករណ ឬ —ការ ) ការធ្វើសញ្ញាឬប្ដេជ្ញាដោយព្រមព្រៀងគ្នា; សញ្ញាឬសន្យាដែលធ្វើដោយបានយល់ព្រមជាមួយគ្នា ធ្វើការតាមអង្គីករណ៍; ប្រតិបត្តិតាមអង្គីការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គាសីល, អង្គា, ភ្លៅកង្កែប» មានន័យដូចម្ដេច ?


អង្គាសីល, អង្គា, ភ្លៅកង្កែប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុលព្រឹក្សម្យ៉ាង កំពស់ ៤-៥ ម ដុះក្នុងព្រៃល្បោះ និងគុម្ពោត នៃអាស៊ីអាគ្នេយ៍ ។ មែកផ្កា តែងមានដាក់លក់ក្នុងផ្សារ ពេលូលឆ្នាំចិន ពីខែមក ដល់ខែមេសា។ ផ្កាពណ៌លឿងតែងរីកឆាប់រហ័សពេលគេដាក់មែកក្នុងទឹកក្តៅឧណ្ហៗ ។ ផ្កានេះគេទុកជាវត្ថុដែលឱ្យចម្រុងចម្រើន។ តាមក្បួនឱសថបុរាណឫសអង្គសីល ជាថ្នាំរំលាយអាហារ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គាស» មានន័យដូចម្ដេច ?


អង្គាស


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឃោស្នាគ្នា, ប្រកាសប្រាប់គា្ន ឲ្យចូលប្រាក់កាសឬទេយ្យទានផ្សេងៗតាមសទ្ធា ក្នុងការធ្វើទាន ។
ឧទាហរណ៍៖ អង្គាសប្រាក់, អង្គាសអង្ករ។

                      ប្រគេនចង្ហាន់ដល់ភិក្ខុសង្ឃដោយការខ្នះខ្នែងលៃលកឲ្យគ្រប់គ្រាន់ ។
ឧទាហរណ៍៖ ពួកទាយកអង្គាសចង្ហាន់ភិក្ខុសាមណេរ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលបានមកដោយឃោស្នាគ្នា។
ឧទាហរណ៍៖ ប្រាក់អង្គាស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គារ​ពាណិជ្ជ, –ពាណិជ្យ ឬ –វណិជ្ជា» មានន័យដូចម្ដេច ?


អង្គារ​ពាណិជ្ជ, –ពាណិជ្យ ឬ –វណិជ្ជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ ឬ​របរ​លក់​ធ្យូង, ជំនួញ​ធ្យូង ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គារ​ពាណិជ» មានន័យដូចម្ដេច ?


អង្គារ​ពាណិជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​លក់​ធ្យូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គារ​បាត្រី» មានន័យដូចម្ដេច ?


អង្គារ​បាត្រី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើង​ក្រាន​ដុត​ធ្យូង, ឡ​ដុត​ធ្យូង (ហៅ អង្គារ​លេណ ឬ អង្គារ​លេណដ្ឋាន ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គារ​ធានិការ ឬ –ធានី» មានន័យដូចម្ដេច ?


អង្គារ​ធានិការ ឬ –ធានី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជើង​ក្រាន; ជើង​ក្រាន​ធ្យូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គារ​ទារុ ឬ –ព្រឹក្ស» មានន័យដូចម្ដេច ?


អង្គារ​ទារុ ឬ –ព្រឹក្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើ​ដែល​ប្រើ​ការ​ដុត​ធ្យូង​បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គារ​ថូប ឬ –ស្តូប» មានន័យដូចម្ដេច ?


អង្គារ​ថូប ឬ –ស្តូប


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្តូប​ដែល​បញ្ចុះ​ព្រះ​អង្គារ។
ឧទាហរណ៍៖ អង្គារ​ថូប​ព្រះ​សព្វញ្ញុ​ពុទ្ធ​ជា​ទី​គោរព​នៃ​ពុទ្ធ​មាមក​ជន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គារិ» មានន័យដូចម្ដេច ?


អង្គារិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ជើងក្រានតូចដែលលើកចុះលើកឡើងបាន; ជើងក្រានសៀម; អាំងឡូវ ឬ ជើងក្រានអាំងឡូវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គាររោគ» មានន័យដូចម្ដេច ?


អង្គាររោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគធ្យូង រោគម្យ៉ាងដែលបណ្តាលឱ្យជំងឺ (មនុស្ស សត្វ) ហើមពងខ្ទុះរលួយ រោគរុក្ខជាតិម្យ៉ាងបណ្តាលទៅជាមានផង់ខ្មៅៗ ដូចជាធ្យូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គារដ្ឋាន ឬ –ស្ថាន» មានន័យដូចម្ដេច ?


អង្គារដ្ឋាន ឬ –ស្ថាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លែង​ដាក់​ធ្យូង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គារ» មានន័យដូចម្ដេច ?


អង្គារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ធ្យូង ។ រ. ស. ព្រះអង្គារធ្យូងដែលសល់ពីការថ្វាយព្រះភ្លើងព្រះបរមសពព្រះសម្មាសម្ពុទ្ធឬព្រះរាជា ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អង់-គារៈ ដូចជា អង្គារការ, —ការី ឬ —ក្រឹត អ្នកដុតធ្យូង ( បើស្ត្រីជា អង្គារការិកា ឬ អង្គារការិនី ) ។ អង្គារដ្ឋាន ឬ —ស្ថាន កន្លែងដាក់ធ្យូង ។ អង្គារថូប ឬ —ស្តូប ស្ដូបដែលបញ្ចុះព្រះអង្គារ : អង្គារថូបព្រះសព្វញ្ញុពុទ្ធជាទីគោរពនៃពុទ្ធមាមកជន ។ អង្គារទារុ ឬ —ព្រឹក្ស ឈើដែលប្រើការដុតធ្យូងបាន ។ អង្គារធានិការ ឬ —ធានី ជើងក្រាន; ជើងក្រានធ្យូង ។ អង្គារបាត្រី ( —ប៉ា— ) ជើងក្រានដុតធ្យូង, ឡដុតធ្យូង ( ហៅ អង្គារលេណ ឬ អង្គារលេណដ្ឋាន ក៏បាន ) ។ អង្គារពាណិជ ( —និច ) អ្នកលក់ធ្យូង ។ អង្គារពាណិជ្ជ, —ពាណិជ្យ ឬ —វណិជ្ជា ការឬរបរលក់                          ធ្យូង, ជំនួញធ្យូង។ល។( សំ. បា. ) ឈ្មោះផ្កាយព្រះគ្រោះទី ៣

ឧទាហរណ៍៖ ផ្កាយអង្គារ ។

                      ឈ្មោះថ្ងៃទី ៣ នៃសប្ដាហ៍ ។
ឧទាហរណ៍៖ ថ្ងៃអង្គារ ។

                      ឈ្មោះយាមទី ៣ នៃត្រៃយាម ។
ឧទាហរណ៍៖ ព្រះសក្យមុនីទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារយាមអង្គារក្នុងបច្ចូសសម័យថ្ងៃពេញបូណ៌មីខែពិសាខឆ្នាំម្សាញ់ . . .។

                       អង្គារទិន, —ពារ ឬ —វារៈ ( អង់-គារៈ— ) ថ្ងៃអង្គារ ( ព. ហ. ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គាដីឈ្មោល» មានន័យដូចម្ដេច ?


អង្គាដីឈ្មោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា “ឈ្មោះព្រឹក្សម្យ៉ាង កំពស់ 8-15ម គេនាំពីទ្វីបអាហ្រិ្វកមកដាំក្នុង ប្រទេសក្តៅសកលលោក ជារុក្ខជាតិលំអតាមវិថីនានា ឬក្នុងសួន ដោយដើមនេះមានផ្កាធំៗ ពណ៌លឿង ក្រហមល្អ។”

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គាដី» មានន័យដូចម្ដេច ?


អង្គាដី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើស្រុក មានដើមខ្ពស់ស្រោង សំបកក្រាស់ ស្លឹកតូចៗរង្វើលៗ ចេញពីធាង ផ្កាព័ណ៌សក៏មានក្រហមក៏មាន, ផ្កានិងស្លឹកខ្ចីស្រុសប្រើជាអន្លក់ឬធ្វើជាបន្លែស្លស្រឡក់បាន, ជាឈើឆាប់លូតលាស់ខ្ពស់ងាយ។
ឈ្មោះព្រឹក្សកំពស់ ៨-១០ ម ដុះក្នុងព្រៃល្បោះនៃអាស៊ីក្តៅ គេច្រើនដាំគ្រប់ប្រភេទក្តៅសកលលោក ជាដើមលំអ ឬសម្រាប់ធ្វើជាជន្លង់ដើមម្រេច។ ស្លឹកខ្ចីៗ និងផ្កា អាចបរិភោគជាបន្លែ។ នៅប្រទេសគេច្រើនយកផ្កាទៅចៀនខ្លាញ់។ សំបកប្រើធ្វើជាថ្នាំរម្ងាប់រោគផ្សេងៗ ដូចជារាគមួល និងគ្រុនចាញ់ជាដើម។ ទឹកដមផ្កា គេដាក់បន្តក់ក្នុងរន្ធច្រមុះ ដើម្បីព្យាបាលជំងឺផ្តាសាយធំ និងឈឺក្បាល។ ស្លឹកអាចធ្វើជាចំណីគោ ក្របី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គាឈ្មោល, អំពង់រឿង, ឈាមអន្ទង់» មានន័យដូចម្ដេច ?


អង្គាឈ្មោល, អំពង់រឿង, ឈាមអន្ទង់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទ កំពស់ ២-៤ ម ដុះលើទីវាលជិតមាត់ទឺក នៃទ្វីបអាស៊ី ផ្នែកអាគ្នេយ៍។ ឈើមានសម្បុរក្រហម ឬក្រហមព្រឿងៗ ឆាប់ប្រេះឆា សម្រាប់ប្រើសង់រោង ឬធ្វើអុសដុត។ ជ័រមានពណ៌ខ្មៅ គេអាចត្រងយកបានក្រោយ គេកាត់ដើមហើយដុតភ្លើង។ គ្រូថ្នាំប្រើជ័រនេះជាថ្នាំព្យាបាល ជំងឺរលាកជើងធ្មេញ និងបន្ធូរការឈឺធ្មេញ។ ប្រទេសវៀតណាមពីមុនជ័រនេះសម្រាប់លាបធ្មេញឱ្យខ្មៅ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គា» មានន័យដូចម្ដេច ?


អង្គា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គ, រូបកាយ ( ព. កា. )។
ឧទាហរណ៍៖ . . . ទំាងពីរអង្គា ស្ដេចទ្រង់យាត្រា ក្រសាលក្នុងសួន ។ ល ។ ម. ព. អង្គ ន.។

                       ឈ្មោះឈើមួយប្រភេទ ផ្កាសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ ប៉ុន្តែក្រអូបស្រាល, ចេញផ្កាក្នុងកាលដែលរង្គោះស្លឹកអស់ហើយលាស់ជាថ្មី ក្នុងរវាងខែចេត្រពិសាខ; បើកាត់មែកដែលរង្គោះស្លឹកអស់ហើយឬដែលកំពុងចេញផ្កានោបនោះ យកមកត្រាំទឹកក្នុងដបផ្កា អាចចេញត្រួយនិងផ្កាបានយូរថ្ងៃ ដាក់ជាគ្រឿងតាំងរុងរឿងណាស់ ( អ្នកស្រុកខ្លះហៅ អង្គាលឿង ខ្លះហៅថា អង្គាសីល )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គសរល» មានន័យដូចម្ដេច ?


អង្គសរល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គដែលមិនដល់នូវការបំបែកធាតុចេញពីគ្នាបាន​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គសមាស» មានន័យដូចម្ដេច ?


អង្គសមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គដែលផ្សំបង្កើតដោយ អង្គសរលច្រើន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គវិញ្ញាណ» មានន័យដូចម្ដេច ?


អង្គវិញ្ញាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកនៃសត្វមានជីវិត នៃរូបកាយសត្វដែលជាគ្រឿងនាំឱ្យដឹងនូវអារម្មណ៍ផ្សេងៗ គឺភ្នែក ច្រមុះ អណ្តាត ត្រចៀក និងកាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គវាសិត» មានន័យដូចម្ដេច ?


អង្គវាសិត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គដែលហួតក្លាយទៅជាខ្យល់ ដូចយ៉ាងប្រេងសាំង ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គល់» មានន័យដូចម្ដេច ?


អង្គល់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដើមឈើធំ មានកម្ពស់ ១៥ ទៅ ៣០ម ដុះក្នុងព្រៃដើដីទ្រនាប នៃប្រទេសអាស៊ីផ្នែកអាគ្នេយ៍។ ឈើមានពណ៌ប្រផេះលាយខ្មៅ មានខ្លឹមជាប់ល្អណាស់ គេនិយមប្រើធ្វើតុ ទូ និងសង់ផ្ទះ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គរ​វត្ត» មានន័យដូចម្ដេច ?


អង្គរ​វត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (នគរ​វត្ត “វត្ត​របស់​មហា​នគរ”) ឈ្មោះ​សិលា​ប្រាសាទ​បុរាណ​មួយ​កន្លែង​នៅ​ក្នុង​ខែត្រ​សៀមរាប ជា​មហា​ប្រាសាទ​រុងរឿង​ដោយ​លំអ​គ្មាន​ពីរ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គរ​រាជ» មានន័យដូចម្ដេច ?


អង្គរ​រាជ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (នគរ​រាជ) ឈ្មោះ​អាណា​ខេត្ត​មួយ​របស់​ខ្មែរ នៅ​ខាង​ទិស​ឧត្ដរ, បាន​ទៅ​អាណា​ខេត្ត​របស់​សៀម​យូរ​អង្វែង​ហើយ ។ ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​ប្រភេទ មាន​ដើម​កំណើត​នៅ​អាណា​ខេត្ត​នគរ​រាជ : ភ្លេង​អង្គរ​រាជ (ភ្លេង​នគរ​រាជ); ដែល​ក្លាយ​លំនាំ​បទ​ឃ្លាត​ពី​លំនាំ​ដើម​ខ្លះ ហៅ​ថា អង្គរ​រាជ​ក្លាយ (នគរ​រាជ​ក្លាយ); ដែល​តាំង​ពី​ក្នុង​បុរាណ​សម័យ​យូរ​ហើយ, អ្នក​ស្រុក​ជើង​ព្រៃ​បំប្លែង​កែ​លំនាំ​បទ​ឲ្យ​ឃ្លាត​ផ្សេង​ខ្លះ​ពី​លំនាំ​ដើម ហៅ​ថា អង្គរ​រាជ​ជើង​ព្រៃ (នគរ​រាជ​ជើង​ព្រៃ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គរ​ព្រះ​ជ័យ ឬ អង្គ​ព្រះ​ជ័យ​ព្រះ​អារ្យ» មានន័យដូចម្ដេច ?


អង្គរ​ព្រះ​ជ័យ ឬ អង្គ​ព្រះ​ជ័យ​ព្រះ​អារ្យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ប្រាសាទ​បុរាណ នៅ​ខាង​លិច​ជិត​កំពង់ចាម​ក្រុង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គរ​បុរី» មានន័យដូចម្ដេច ?


អង្គរ​បុរី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះ​ទី​ក្រុង​ចាស់​តូច​មួយ​ក្នុង​ស្រុក​ព្រៃ​កប្បាស​ខែត្រ​តាកែវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គរាគ» មានន័យដូចម្ដេច ?


អង្គរាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ម្សៅក្រអូប, ប្រេងក្រអូប, ទឹកអប់ សម្រាប់ស្អិតស្អាងរាងកាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គរបណ្ណសារ» មានន័យដូចម្ដេច ?


អង្គរបណ្ណសារ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ឯកសារដែលលែងចាត់ទុកថាជាបណ្ណសារចរន្ត ត្រូវបានគ្រប់គ្រងនិងថែរក្សាដោយបណ្ណសារដ្ឋានរបស់ក្រសួង ស្ថាប័ន ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ ឬគ្រឹះស្ថានឯកជន សហគ្រាសឯកជនដែលទទួលបន្ទុកបម្រើសេវាសាធារណៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គរតំបន់» មានន័យដូចម្ដេច ?


អង្គរតំបន់


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា តំបន់សេដ្ឋកិច្ចចម្រុះ ត្រូវរៀបចំឱ្យបានសមស្រប សំដៅធានានិរន្តរភាពកសិកម្ម ការតាំងលំនៅឋាន និងការប្រើប្រាស់ដីផ្សេងៗ ដោយមិនធ្វើឱ្យមានឥទ្ធិពលអាក្រក់ទៅលើព្រៃលិចទឹក គុណភាពទឹកនិងដី នៅក្នុងតំបន់ជុំវិញបឹងទន្លេសាប។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គរ» មានន័យដូចម្ដេច ?


អង្គរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យប្រើឃ្លាតក្លាយមកពី នគរ “ក្រុង, រាជធានី” ហៅចំពោះតែក្រុងនិងសិលាប្រាសាទបុរាណខ្លះ ឬទីតំបន់ជាដើមខ្លះក្នុងកម្ពុជរដ្ឋ : អង្គរធំ នគរធំ ( មហានគរបុរាណក្នុងខែត្រសៀមរាប ) ។ អង្គរបុរី ( នគរបុរី ) ឈ្មោះទីក្រុងចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ ។ អង្គរព្រះជ័យ ឬ អង្គរព្រះជ័យព្រះអារ្យ ( នគរ— ) ឈ្មោះប្រាសាទបុរាណ នៅខាងលិចជិតកំពង់ចាមក្រុង ។ អង្គររាជ ( នគររាជ ) ឈ្មោះអាណាខេត្តមួយរបស់ខ្មែរ នៅខាងទិសឧត្តរ, បានទៅអាណាខេត្តរបស់សៀមយូរអង្វែងហើយ ។ ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ មានដើមកំណើតនៅអាណាខេត្តនគររាជ : ភ្លេងអង្គររាជ ( ភ្លេងនគររាជ ); ដែលក្លាយលំនាំបទឃ្លាតពីលំនាំដើមខ្លះ ហៅថា អង្គររាជក្លាយ ( នគររាជក្លាយ ); ដែលតាំងពីក្នុងបុរាណសម័យយូរហើយ, អ្នកស្រុកជើងព្រៃបំប្លែងកែលំនាំបទឲ្យឃ្លាតផ្សេងខ្លះពីលំនាំដើម ហៅថា អង្គររាជជើងព្រៃ ( នគររាជជើងព្រៃ ) ។ អង្គរវត្ត ( នគរវត្ត “វត្តរបស់មហានគរ” ) ឈ្មោះសិលាប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាប្រាសាទរុងរឿងដោយលំអគ្មានពីរ ។ ល ។ ត្រីងៀតអង្គរ ឬ ងៀតប្រាអង្គរ ត្រីងៀតឬងៀតប្រាដែលនាំមកពីទន្លេសាបប៉ែកខាងខែត្រសៀមរាប ។ ទឹកអង្គរបាក់ ទឹកថ្លាដែលហូរត្រឡប់ចេញពីទន្លេសាបនិងបឹងនានាចុះមកវិញក្នុងរដូវសម្រក ។ ល ។ ( មើលក្នុងពាក្យ ប្រាក្រឹត ផង )។
( ព. បុ. ) ទីដីជាទួលធំប៉ុន្តែទាបទេ នៅជិតមាត់បឹងធំជ្រៅ មានដើមឈើធំៗខ្ពស់ៗ ជាព្រៃស្ងាត់ គេហៅព្រៃនិងបឹងនោះថា ព្រៃអង្គរ, បឹងអង្គរ ទោះបីចំណេរកាលតមក គេកាប់ព្រៃនោះធ្វើជាចម្ការទៅហើយ ក៏គេនៅតែហៅថា ចម្ការព្រៃអង្គរ, បឹងអង្គរ ឬ បឹងព្រៃអង្គរ តាមឈ្មោះដើមនោះដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា អង្គការកណ្តាលដែលទទួលខុសត្រូវក្នុងការទទួលវិភាគ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីប្រតិបត្តិការសង្ស័យ ដូចបានកំណត់នៅក្នុងកថាខណ្ឌ ឆ នៃមាត្រា៣ នៃច្បាប់នេះ ប្រតិបត្តិការសាច់ប្រាក់ ដូចបានកំណត់នៅក្នុងកថាខណ្ឌ១ នៃមាត្រា១២ នៃច្បាប់នេះ និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងការសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គភាពវាយតម្លៃទទួលស្គាល់» មានន័យដូចម្ដេច ?


អង្គភាពវាយតម្លៃទទួលស្គាល់


👉ថ្នាក់ពាក្យជា គយ
មានន័យថា អង្គភាពដែលអនុវត្តនិងគ្រប់គ្រងប្រព័ន្ធវាយតម្លៃទទួលស្គាល់ និងផ្តល់នូវវិញ្ញាបនបត្រវាយតម្លៃទទួលស្គាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គភាពរដ្ឋដែលមានលក្ខណៈឧស្សាហកម្មនិងពាណិជ្ជកម្ម» មានន័យដូចម្ដេច ?


អង្គភាពរដ្ឋដែលមានលក្ខណៈឧស្សាហកម្មនិងពាណិជ្ជកម្ម


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា អង្គភាពរដ្ឋដែលផលិតវត្ថុនានា ឬផ្ដល់សេវាដែលត្រូវមានការបង់ថ្លៃពីអ្នកទទួលផល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គភាពរដ្ឋ» មានន័យដូចម្ដេច ?


អង្គភាពរដ្ឋ


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ
មានន័យថា អង្គភាពកងវិស្វកម្មក្រសួងការពារជាតិ អង្គភាពកងវិស្វកម្មក្រសួងមហាផ្ទៃ និងអង្គភាពរបស់រដ្ឋផ្សេងៗទៀត ដែលអនុវត្តការងារពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គភាពមិនស្វែងរកប្រាក់ចំណេញ» មានន័យដូចម្ដេច ?


អង្គភាពមិនស្វែងរកប្រាក់ចំណេញ


👉ថ្នាក់ពាក្យជា មូលដ្ឋាន, គណនេយ្យ
មានន័យថា អង្គភាពដែលធ្វើសកម្មភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងមិនស្វែងរកផលចំណេញ ដោយអនុលោមតាមច្បាប់ជាធរមាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គភាពប្រើប្រាស់» មានន័យដូចម្ដេច ?


អង្គភាពប្រើប្រាស់


👉ថ្នាក់ពាក្យជា លទ្ធកម្មសាធារណៈ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អង្គភាព ឬការិយាល័យរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលស្នើកិច្ចលទ្ធកម្ម។ ២. ការិយាល័យនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលទទួលខុសត្រូវលើការអនុវត្តសកម្មភាពជាក់លាក់នានា ដែលត្រូវបានដាក់បញ្ចូលក្នុងផែនការលទ្ធកម្ម និងថវិកាប្រចាំឆ្នាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?


អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ


👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា អង្គភាពតែមួយគត់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាប័កដើមខ្សែរបស់ក្រសួង ស្ថាប័ន។ អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ មានតួនាទីនិងភារកិច្ចដឹកនាំ ណែនាំ គាំទ្រ និងសម្របសម្រួលជាមួយគ្រប់អង្គភាពថវិកា រួមទាំងអង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិ ក្នុងការរៀបចំថវិកា ការអនុវត្តថវិកា ការពិនិត្យ និងការតាមដានការអនុវត្តថវិកា និងបូកសរុបរបាយការណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គភាពចេញវិញ្ញាបន​បត្រ» មានន័យដូចម្ដេច ?


អង្គភាពចេញវិញ្ញាបន​បត្


👉ថ្នាក់ពាក្យជា ចំណូលមិនមែនសារពើពន្ធ, គយ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ស្ថាប័នសាធារណៈ ឬអង្គភាពឯកជនដែលចេញវិញ្ញាបនបត្របញ្ជាក់ពីអនុលោមភាពស្របតាមសៀវភៅបន្ទុក។ ២. អង្គភាពដែលចេញវិញ្ញាបនបត្របញ្ជាក់ពីអនុលោមភាពស្របតាមសៀវភៅបន្ទុក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គភាព» មានន័យដូចម្ដេច ?


អង្គភាព


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា អង្គភាព អាចមានន័យជា ស្ថាប័ន ក្រសួង សហគ្រាសសាធារណៈ នាយកដ្ឋាន ការិយាល័យទៅតាមបរិការណ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គព្រហ្មប្រែក្រោយ» មានន័យដូចម្ដេច ?


អង្គព្រហ្មប្រែក្រោយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះចុល្លព្រឹក្សមួយប្រភេទកម្ពស់ ១-១,៥០ ម ដុះក្នុងព្រៃស្រោងនៃអាស៊ីក្តៅ។ ក្នុងមន្តអាគមខ្មែរ ស្លឹក និងសំបកសម្រាប់ប្រើជាថ្នាំទឹក ធ្វើឱ្យមនុស្សណាដែលផឹកជាមួយគ្នា ក្លាយជាសត្រូវ។ នៅស្រុកលាវ ដើមនេះជាថ្នាំកម្លាំងសម្រាប់នារីទើបសម្រាលកូន។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គប្រជុំធំ» មានន័យដូចម្ដេច ?


អង្គប្រជុំធំ


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងសម្រេចដោះស្រាយរាល់កិច្ចការទូទៅរបស់រាជរដ្ឋាភិបាល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គប្បច្ចង្គ ឬ អង្គប្បច្ចង្គា» មានន័យដូចម្ដេច ?


អង្គប្បច្ចង្គ ឬ អង្គប្បច្ចង្គា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អង្គ + បតិ-អង្គ, បតិ > បច្ច; សំ. អង្គ​ប្រត្យង្គ ឬ អង្គ​ប្រត្យាង្គ < អង្គ + ប្រតិ-អង្គ, ប្រតិ> ប្រត្យ) អវយវៈ​តូច​និង​ធំ, ប៉ែក​ឬ​ភាគ​តូច​ធំ​នៃ​រាង​កាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គប់» មានន័យដូចម្ដេច ?


អង្គប់


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ទំពាចំណីអាហាររឹងឬស្វិតគប់ៗញំៗព្រោះគ្មានធ្មេញ។
ឧទាហរណ៍៖ អង្គប់អំបុក។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍ឬគ្រឿងប្រហារមានគន្លឹះថ្លោះបាន។
ឧទាហរណ៍៖ អង្គប់កណ្ដុរ, ខ្លាជាប់អង្គប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គនៃមន្រ្តីរាជការស៊ីវិល» មានន័យដូចម្ដេច ?


អង្គនៃមន្រ្តីរាជការស៊ីវិល


👉ថ្នាក់ពាក្យជា រដ្ឋបាលសាធារណៈ
មានន័យថា ការប្រមូលផ្ដុំមន្ត្រីរាជការស៊ីវិល ដែលទទួលការបណ្ដុះបណ្ដាលមានបទពិសោធន៍ការងារ និងចំណេះដឹង ព្រមទាំងបំពេញការងារក្នុងវិស័យតែមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គនា» មានន័យដូចម្ដេច ?


អង្គនា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ស្ត្រី, នាង ( ព. កា. )។
ពួកនាងកញ្ញា ជាអង្គនា កំពុងពេញរៀន ខំប្រឹងសង្វាត មិនខ្ជិលអៀនប្រៀន មានចិត្តជាប់ញៀន ឆ្ពោះការសិក្សា ។ គំនិតមារយាទ ពុំដែលឃ្លៀងឃ្លាត ខុសចាកក្រឹត្យា ជាស្រីចុះបែប សណ្ដាប់ចរិយា ពេញជាកញ្ញា ត្រឹមត្រូវគួររាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គទ័ព» មានន័យដូចម្ដេច ?


អង្គទ័ព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាឈ្មោះពិសិដ្ឋដល់ឯកភាពកងទ័ពខ្លះ ដែលនៅក្រោមបញ្ជាឧត្តមសេនីយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គទោសកម្ម» មានន័យដូចម្ដេច ?


អង្គទោសកម្ម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុការណ៍ និងភស្តុតាងទាំងឡាយ ដែលជាគ្រឿង ដែលរកឃើញនូវបទល្មើស (ម.ព. ទោសកម្ម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គទូត» មានន័យដូចម្ដេច ?


អង្គទូត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការ​ផ្នែក​ខាង​ទូត, មុខ​ក្រសួង​ទូត​ព្រម​ទាំង​បុគ្គលិក​នៃ​ស្ថាន​ទូត​ផង ។
អង្គនៃការទូតទាំងឡាយ ព្រមទាំងបុគ្គលិក​​នៅក្នុងប្រទេសណាមួយផងគ្នា (ម.ព. ការទូត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គទ» មានន័យដូចម្ដេច ?


អង្គទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អង្គត់ )។
( សំ. បា. ) គ្រឿងប្រដាប់ដើមដៃ, កងកន់ ។ ( សំ. អង្គទ ( អង់-គត់ ) ឈ្មោះពានរមួយជាកូននៃពាលីនិងនាងមន្ទោទរី, ជាសេនាព្រះរាម ក្នុងរឿងរាមកេរ្តិ៍ ) ។ ព. ប្រ. ខ្មែរហៅស្វាមួយប្រភេទ មាឌធំ ឥតកន្ទុយ ថា ស្វាអង្គទ ( ហៅប្រៀបដោយពានរឈ្មោះ អង្គទ ក្នុងរឿងរាមកេរ្តិ៍ ) ។ ហៅវល្លិមួយប្រភេទថា វល្លិអង្គទ ប៉ុន្តែច្រើនសរសេរ អង្គត់ ជាង ( ម. ព. នេះ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គត់» មានន័យដូចម្ដេច ?


អង្គត់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិអង្គត់ច្រើនមានសម្បូណ៌ក្នុងខែត្រកំពត ( ម. ព. អង្គទ ន. ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គណ ឬ អង្គណៈ» មានន័យដូចម្ដេច ?


អង្គណ ឬ អង្គណៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទី​លាន; ទី​ទួល; ទី​លាន​ឬ​ទី​វាល​សម្រាប់​លេង​ល្បែង, ទី​លាន​កីឡា ។ ព. ប្រ. កិលេស, មន្ទិល​ ឬ​គ្រឿង​សៅហ្មង​ចិត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គញ់ស្វា» មានន័យដូចម្ដេច ?


អង្គញ់ស្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះឈើធំមួយប្រភេទ, ស្លឹកធំៗស្រួចខាងដើមនិងងខាងចុងបន្តិច បណ្ដោយនិងទទឹងស្លឹក ២០ សង់ទីម៉ែត្រ, ផ្លែពាំគ្រាប់ជាសង្កាត់ជាប់គ្នា ផ្លែមួយៗពីរគ្រាប់ក៏មានបីគ្រាប់ក៏មាន, មានគ្រាប់មូលៗទំហំ ៣ សង់ទីម៉ែត្រ, គ្រាប់ទុំមានទ្រង់ទ្រាយនិងសម្បុរក្រហមក្រមៅរលោង ដូចគ្រាប់អង្គញ់សុទ្ធសាធ គ្រាន់តែតូចជាងគ្រាប់អង្គញ់ប៉ុណ្ណោះ, ប៉ុន្តែបើទុកឲ្យយូរទៅមានស្វិតខ្លះ, អង្គញ់ស្វានេះច្រើនដុះក្នុងព្រៃភ្នំនិងព្រៃស្រោង, ដុះបែកជាគុម្ពក៏មាន, ជាឈើមានម្លប់ត្រឈៃល្អ, បើយកគ្រាប់មកដាំនៅទីដទៃក៏បាន, ជាឈើមានប្រយោជន៍ប្រើការរាយរងបាន, ប្រើជាឧសក៏បានការណាស់, ផ្លែទុំជ្រុះគ្រាប់នៅរនោចខែកត្តិកនិងខ្នើតខែមិគសិរ។
ឧទាហរណ៍៖ អង្គញ់ស្វាមានដុះច្រើនណាស់នៅក្រុងព្រះសីហនុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គញ់» មានន័យដូចម្ដេច ?


អង្គញ់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះវល្លិមួយប្រភេទ ដើមធំរឹង ផ្លែធំវែងៗ ក្នុងផ្លែមួយៗមានគ្រាប់ច្រើន គ្រាប់ធំៗរាងមូលសំប៉ែត កាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទ ហៅថា ល្បែងអង្គញ់ ។
ព្រឹក្សមួយប្រភេទមានកម្ពស់ ​៦-២០ ម. ដុះក្នុងព្រៃល្បោះ លើដីទំនាបនៅអាស៊ីអាគ្នេយ៍។ នៅស្រុកដទៃទៀត គេនាំយកពីអាស៊ីទៅដាំជាលម្អ។ នៅប្រទេសខ្មែរយើង និយមដាំអង្កាញ់នៅជិតគេហដ្ឋានជាម្លប់។ ដើមនេះដុះដំបូងលឿនណាស់ គេនិយមដាំសម្រាប់ឱ្យមានព្រៃឡើងវិញឆាប់ៗ។ ឈើអង្គញ់ជាឈើប្រណីត មានតម្លៃណាស់ សម្រាប់សង់ផ្ទះ ឬធ្វើតុ ទូ។ ផ្កាខ្ចី ស្លឹកខ្ចីអាចបរិភោគក្នុងសម្លរបាន។ បណ្តូលឈើលាយជាមួយគ្រាប់ដើមសង្កែសម្រាប់ធ្វើថ្នាំព្រូន។ គេយកឈើដែលបុកម៉ដ្ឋលាយជាមួយប្រេងដូង ដើម្បីព្យាបាលជំងឺរមាស់។

                       ឆ្អឹងមានសណ្ឋានដូចគ្រាប់អង្គញ់ នៅត្រង់ក្បាលជង្គង់។
ឧទាហរណ៍៖ អង្គញ់ជង្គង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គជាត» មានន័យដូចម្ដេច ?


អង្គជាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិង្គ, យោនី (ខ្មាស​បុរស​ ឬ​ស្ត្រី)។
                          អង្គដែលជាគ្រឿងបន្តពូជ ដោយសេវនកិច្ចរបស់មនុស្ស ឬសត្វខុសភេទគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គចៅក្រម» មានន័យដូចម្ដេច ?


អង្គចៅក្រម


👉ថ្នាក់ពាក្យជា មូលដ្ឋាន
មានន័យថា ចៅក្រម និងព្រះរាជអាជ្ញា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គក្រឹន» មានន័យដូចម្ដេច ?


អង្គក្រឹន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជាលិកា សណ្ឋាន ដូចខួរក្នុងឆ្អឹងដែលភ្ជាប់ក្នុងក្បាលពីម្ខាងទៅម្ខាង សាច់ដែលលៀនចេញមកក្រៅនៃគ្រាប់ឈើខ្លះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គកុងស៊ុល» មានន័យដូចម្ដេច ?


អង្គកុងស៊ុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គនៃភ្នាក់ងាររបស់នានាប្រទេស ដែលមកតាំងនៅក្នុងរដ្ឋណាមួយ មានបេសកកម្មខាងគាំពារជនជាតិរបស់ខ្លួន ព្រមទាំងប្តឹងឱ្យការណ៍ទៅរដ្ឋា-ភិបាល អំពីព័ត៌មានខាងនយោបាយ និងខាងពាណិជ្ជកម្ម (ម.ព កុងស៊ុល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គកុងស៊ុល» មានន័យដូចម្ដេច ?


អង្គកុងស៊ុល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គនៃភ្នាក់ងាររបស់នានាប្រទេស ដែលមកតាំងនៅក្នុងរដ្ឋណាមួយ មានបេសកកម្មខាងគាំពារជនជាតិរបស់ខ្លួន ព្រមទាំងប្តឹងឱ្យការណ៍ទៅរដ្ឋា-ភិបាល អំពីព័ត៌មានខាងនយោបាយ និងខាងពាណិជ្ជកម្ម (ម.ព កុងស៊ុល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អង្គការ​សហ​ប្រជា​ជាតិ» មានន័យដូចម្ដេច ?


អង្គការ​សហ​ប្រជា​ជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការ​របស់​ប្រជា​ជាតិ​រួម​គ្នា, អង្គការ​អន្តរ​ជាតិ ឬ​ជាតិ​នានា​ដែល​ស្ម័គ្រ​ចិត្ត​ប្រតិបត្តិ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​សហ​ប្រជា​ជាតិ ដើម្បី​រក្សា​ការពារ​នូវ​សន្តិភាព​នៃ​ពិភព​លោក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត