Posted on Leave a comment

តើពាក្យ «អចៃដន្យ» មានន័យដូចម្ដេច ?

អចៃដន្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អចៃតន្យ ) ដំណើរមិនបណ្ដាលឲ្យគិតឃើញ, ការបាំងគំនិត ឬការនាំឲ្យបាំងគំនិត។
ឧទាហរណ៍៖ ដំណើរនុះជាអចៃដន្យ ។ ព. ផ្ទ. ចៃដន្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចេស្ដា» មានន័យដូចម្ដេច ?

អចេស្ដា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អចេឞ្ដា ) ដំណើរឥតចេស្ដា គឺដំណើរទន់ខ្សោយ, អស់កម្លាំង, អស់ការប្រឹងប្រែង; ដំណើរកម្រើកអវយវៈមិនកើត។
ឧទាហរណ៍៖ ព. កា. ថា បណ្ឌិតលោកថា រីអចេស្ដា នាំចិត្តនិងកាយ ឲ្យអន់ទន់ខ្សោយ រាយមាយរសាយ កិច្ចការទាំងឡាយ រមែងកើលគាំង ។ ព. ផ្ទ. ចេស្ដា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចេលកៈ» មានន័យដូចម្ដេច ?

អចេលកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អចេលក ) អ្នកមិនស្លៀកសំពត់ គឺអ្នកបួសពួកតិរ្ថិយដែលតមមិនស្លៀកសំពត់ ដោយប្រកាន់តាមលទ្ធិថាការប្រព្រឹត្តដូច្នេះ ជាគ្រឿងកម្ចាត់សេចក្ដីលោភជាដើម ( អ្នកបួសអាក្រាត )។
ឧទាហរណ៍៖ ពួកអចេលកៈមានតែក្នុងប្រទេសឥណ្ឌា។ ( ម. ព. ទិគម្ពរ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិរ​និវាសី អចិរ​និវាសី» មានន័យដូចម្ដេច ?

អចិរ​និវាសី អចិរ​និវាសី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​នៅ​មិន​យូរ​ប៉ុន្មាន; ភ្ញៀវ​ដែល​មក​នៅ​សម្នាក់​មួយ​ពេល​ពីរ​ពេល (បើ​ស្ត្រី​ជា អចិរ​និវាសិនី) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិរ​និវាស» មានន័យដូចម្ដេច ?

អចិរ​និវាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​នៅ​មិន​យូរ​ប៉ុន្មាន; ការ​នៅ​សម្នាក់​ឬ​នៅ​សម្រាក​ភ្លាម​ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិរ​ទ្យុតិ, អចិរប្បភា, –ប្រភា, –ភាស ឬ អចិរាភា» មានន័យដូចម្ដេច ?

អចិរ​ទ្យុតិ, អចិរប្បភា, –ប្រភា, –ភាស ឬ អចិរាភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជោតិ​ភាព​ដែល​មាន​ពន្លឺ​ ឬ​រស្មី​មិន​យូរ គឺ​មាន​ពន្លឺ​ភ្លែត​ៗ​បាត់ (ផ្លេកបន្ទោរ, មហារីក ឬ​ស្វា​ញាក់​ចិញ្ចើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិរ​កាល» មានន័យដូចម្ដេច ?

អចិរ​កាល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កាល​ ឬ​វេលា​មិន​យូរ, ពេល​ខ្លី (ព. ផ្ទ. ចិរ​កាល ឬ ចីរ​កាល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិរដ្ឋិតិ ឬ –ស្ថិតិ» មានន័យដូចម្ដេច ?

អចិរដ្ឋិតិ ឬ –ស្ថិតិ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ការ​ឋិត​នៅ​ ឬ​តាំង​នៅ​មិន​យូរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិរដ្ឋិត ឬ –ស្ថិត» មានន័យដូចម្ដេច ?

អចិរដ្ឋិត ឬ –ស្ថិត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​ឋិត​នៅ​ឬ​តាំង​នៅ​មិន​យូរ។
ឧទាហរណ៍៖ របស់​អចិរដ្ឋិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិរ» មានន័យដូចម្ដេច ?

អចិរ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនយូរ, ឆាប់, ភ្លាមៗ; ដែលមិនឋិតថេរ ។ អចិរកាល កាលឬវេលាមិនយូរ, ពេលខ្លី ( ព. ផ្ទ. ចិរកាល ឬ ចីរកាល ) ។ អចិរដ្ឋិត ឬ —ស្ថិត ( —រ៉ាត់-ឋិត ឬ —រ៉ាស់-ស្ថិត ) ដែលឋិតនៅឬតាំងនៅមិនយូរ : របស់អចិរដ្ឋិត ។ អចិរដ្ឋិតិ ឬ —ស្ថិតិ ( —រ៉ាត់-ឋិ-តិ ឬ —រ៉ាស់-ស្ថិ-តិ ) ការឋិតនៅឬតាំងនៅមិនយូរ ។ អចិរទ្យុតិ, អចិរប្បភា, —ប្រភា, —ភាស ឬ អចិរាភា ( —ទ្យុត, —រ៉ាប់-ប៉ៈ ឬ ប្រៈ —, —រ៉ា — ) ជោតិភាពដែលមានពន្លឺឬរស្មីមិនយូរ គឺមានពន្លឺភ្លែតៗបាត់ ( ផ្លេកបន្ទោរ, មហារីក ឬ ស្វាញាក់ចិញ្ចើម ) ។ អចិរនិវាស ការនៅមិនយូរប៉ុន្មាន; ការនៅសម្នាក់ឬនៅសម្រាកភ្លាមៗ ។ អចិរនិវាសី អ្នកដែលនៅមិនយូរប៉ុន្មាន; ភ្ញៀវដែលមកនៅសម្នាក់មួយពេលពីរពេល ( បើស្ត្រីជា អចិរនិវាសិនី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិន្ត្រៃយ៍» មានន័យដូចម្ដេច ?

អចិន្ត្រៃយ៍

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អចិន្តេយ្យ; សំ. អចិន្ត្យ, អចិន្តនីយ ) ដែលពុំគួរគិត, ដែលពុំអាចគិតឃើញ, ដែលហួសវិស័យគំនិត ( បើទុកជាខំប្រឹងគិតយ៉ាងណា ក៏ពុំអាចឃើញដោយសព្វគ្រប់បាន )

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ហេតុ ឬដំណើរដែលពុំគួរគិត ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “មិនចេះអស់ មិនចេះហើយឬរកទីចប់គ្មាន” ក៏មាន, ថា “ជានិច្ច” ក៏មាន
ឧទាហរណ៍៖ ដំណើរនេះជាអចិន្ត្រៃយ៍; ទៅមកជាអចិន្ត្រៃយ៍ ។

                    ក្នុងគម្ពីរពុទ្ធសាសនាថា អចិន្ត្រៃយ៍ មាន ៤ យ៉ាងគឺ វិស័យរបស់ព្រះសព្វញ្ញុពុទ្ធ, វិស័យនៃឈាន, ផលនៃកម្ម, ការគិតអំពីលោក ឬ គំនិតនៃសត្វលោក ( ទាំង ៤ យ៉ាងនេះជាដំណើរហួសវិស័យគំនិត ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិន្ត្រៃយភាព» មានន័យដូចម្ដេច ?

អចិន្ត្រៃយភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភាព រយៈកាលដែលតែងប្រព្រឹត្តទៅជានិច្ច (ម.ព. និច្ចការ -កាល ​ និត្យភាព)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិន្ត្រៃយ» មានន័យដូចម្ដេច ?

អចិន្ត្រៃយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតាំងនៅជានិច្ចកាល ឥតលស់ពេលវេលា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិន្តា» មានន័យដូចម្ដេច ?

អចិន្តា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. ) ការនឹកពុំឃើញ, ការនឹកពុំដល់; ដំណើរពុំបានជាចាប់ភ្លឹក; ការឥតគំនិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិន្តបុគ្គល» មានន័យដូចម្ដេច ?

អចិន្តបុគ្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គលជាអ្នកមានគំនិតរវើរវាយ តាមតែខ្លួនគិតឃើញ ហើយចេះតែធ្វើទៅ ទោះបីមិនបានសម្រេចដូចបំណងក៏ដោយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា បុគ្គលជាអ្នកមានគំនិតរវើរវាយ តាមតែខ្លួនគិតឃើញ ហើយចេះតែធ្វើទៅ ទោះបីមិនបានសម្រេចដូចបំណងក៏ដោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិត្តិភាព» មានន័យដូចម្ដេច ?

អចិត្តិភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អចិត្តិ ) ភាវៈឬដំណើរភ្លេចស្មារតី, ការភ័ន្ដស្មារតី; ដំណើរស្រឡាំងកាំង ។ ព. កា. សម្រាប់ឲ្យប្រុងស្មារតី។
ឧទាហរណ៍៖ អចិត្តិភាព តែងមានដរាប ព្រោះក្ដីប្រមាទ ទ្វេធ្វេសស្មារតី មិនខំសង្វាត បណ្ដោយឲ្យឃ្លាត រវាតការចាំ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិត្តក​ទោស» មានន័យដូចម្ដេច ?

អចិត្តក​ទោស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទោស​ដែល សូម្បី​ឥត​ក្លែង​ធ្វើ​សោះ ក៏​ត្រូវ​តែ​មាន (ព្រោះ​កន្លង​បញ្ញត្តិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិត្តក​កម្ម» មានន័យដូចម្ដេច ?

អចិត្តក​កម្ម

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា អំពើ​ដែល​ភ្លាត់​ភ្លាំង​ធ្វើ​ដោយ​ឥត​ក្លែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិត្តកៈ» មានន័យដូចម្ដេច ?

អចិត្តកៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. អចិត្តក ) ដែលមិនប្រកបដោយចិត្ត គឺដែលឥតមានបំណង, ដែលមិនក្លែង : សិក្ខាបទនេះជាអចិត្តកៈ ( ព. វិ. ពុ. ) ។ ព. ផ្ទ. សចិត្តកៈ ។ អចិត្តកកម្ម អំពើដែលភ្លាត់ភ្លាំងធ្វើដោយឥតក្លែង ។ អចិត្តកទោស ទោសដែល សូម្បីឥតក្លែងធ្វើសោះ ក៏ត្រូវតែមាន ( ព្រោះកន្លងបញ្ញត្តិ )។ អចិត្តកាបត្តិ ( បា. < អចិត្តក + អាបត្តិ ) អាបត្តិដែលភិក្ខុ ទោះបីឥតក្លែងធ្វើសោះ ក៏គង់តែត្រូវ ( ព្រោះកន្លងពុទ្ធប្បញ្ញត្តិ ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិត្តកាបត្តិ» មានន័យដូចម្ដេច ?

អចិត្តកាបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (បា. < អចិត្តក + អាបត្តិ) អាបត្តិ​ដែល​ភិក្ខុ ទោះ​បី​ឥត​ក្លែង​ធ្វើ​សោះ ក៏​គង់​តែ​ត្រូវ (ព្រោះ​កន្លង​ពុទ្ធប្បញ្ញត្តិ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចិត្ត» មានន័យដូចម្ដេច ?

អចិត្ត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. ) ល្ងង់, ខ្លៅ : មនុស្សអចិត្ត; បើស្ត្រីជា អចិត្តា ( ព. កា. ) ។ អចិត្ត ! ល្ងង់ ! ទើងមើង ! ។ អចិត្តជន ឬ —បុគ្គល ជនឬបុគ្គលល្ងង់, មនុស្សខ្លៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចល​វត្ថុ» មានន័យដូចម្ដេច ?

អចល​វត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អសង្ហារិម​វត្ថុ, អចល​ភណ្ឌ (ខ្មែរ​ច្រើន​ប្រើ​ជា អចលន​វត្ថុ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចល​ភណ្ឌ» មានន័យដូចម្ដេច ?

អចល​ភណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ភណ្ឌៈ​ដែល​លើក​យក​ទៅ​ណា​ពុំ​រួច។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចល​ចិត្ត» មានន័យដូចម្ដេច ?

អចល​ចិត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត​នឹង, ចិត្ត​នឹងធឹង; ចិត្ត​ស្ងប់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចល​គ្រាម» មានន័យដូចម្ដេច ?

អចល​គ្រាម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចិត្ត​នឹង, ចិត្ត​នឹងធឹង; ចិត្ត​ស្ងប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលា» មានន័យដូចម្ដេច ?

អចលា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ប្រឹថពី, ពសុធា, ផែនដី ( ព. កា. )។
ឧទាហរណ៍៖ សព្វសត្វធម្មតា នៅលើអចលា មហាប្រឹថពី សឹងមានបំណង ប៉ងឲ្យមានក្ដី- សុខរាល់រាត្រី មិនឲ្យអាប់អន់ ។ ខ្លះបែរជាឃ្វាង ធ្វើខុសច្រងាង ស្លើតស្លក់ស្លោស្លន់ យល់ខុសជាត្រូវ ដើរតាមផ្លូវភ័ន្ដ ពុទ្ធារហន្ត ប្រដៅពុំកើត ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលស្សទ្ធា» មានន័យដូចម្ដេច ?

អចលស្សទ្ធា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ជឿ​ស៊ប់​ឥត​ងាក​បែរ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលនៈ» មានន័យដូចម្ដេច ?

អចលនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អចលន ) ការមិនកក្រើក, មិនកម្រើក, មិនរំភើប; ការស្ងប់ ។ អចលនភាព ភាវៈមិនកម្រើក ។ អចលនវត្ថុ ( អៈចៈល៉ៈន៉ៈវ័ត-ថុ ) មើលក្នុងពាក្យ អចល ( គួរប្រើជា អចលវត្ថុ វិញ ព្រោះ អចល ជា គុ., អចលន ជា ន. , ដែលពុំគួរផ្សំជាមួយនឹងវត្ថុ ជា ន. ដែរ, ឬប្រើ អសង្ហារិមវត្ថុ វិញក៏បាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលនវត្ថុឯកទេសកម្ម» មានន័យដូចម្ដេច ?

អចលនវត្ថុឯកទេសកម្ម

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា អចលនវត្ថុមួយប្រភេទ ដែលមានលក្ខណៈកម្រ និងមានលក្ខណៈពិសេសពីធម្មជាតិតែមួយគត់ ដែលតម្រូវឱ្យការរៀបចំ និងការស្ថាបនាឡើងនូវទម្រង់សំណង់ ឬអគារដើម្បីឱ្យស្របទៅនឹងលក្ខណៈពិសេសរបស់វា រួមទាំងការកំណត់ទំហំ ទីតាំង និងការបំពាក់បរិក្ខារ និងគ្រឿងបង្គុំផ្សេងៗ។ អចលនវត្ថុទាំងនោះ រួមមាន៖ រោងចក្រចម្រាញ់ប្រេងកាត និងកន្លែងផលិតសារធាតុគីមី រោងចក្រថាមពលអគ្គិ-សនី រោងចក្រផលិត និងដំឡើងនាវា គ្រឿងបង្គុំឯកទេសសម្រាប់ផលិតកម្ម ទីធ្លាសាធារណៈរបស់រដ្ឋ ព្រះវិហារ និងសារមន្ទីរ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលនវត្ថុពីភ័ព្វវាសនា» មានន័យដូចម្ដេច ?

អចលនវត្ថុពីភ័ព្វវាសនា

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា វត្ថុដែលជាប់នឹងដី ឬបញ្ចូលជាមួយសំណង់ទាំងឡាយដែលមិនអាចបំបែកចេញបាន ដោយមិនធ្វើឱ្យមានការខូចខាត ឬមិនដូរសភាពដើម ដូចជាដើមឈើឧបករណ៍តែងលម្អជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលនវត្ថុពីកំណើត» មានន័យដូចម្ដេច ?

អចលនវត្ថុពីកំណើត

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដីធម្មជាតិ ដូចជា ដីព្រៃឈើ ដីកាប់រាន ដីដាំដុះ ដីទុកទំនេរ ឬមិនអាចដាំដុះ ដីលិចទឹកដោយទឹកនៅនឹង ឬទឹកហូរ និងសំណង់ ឬការរៀបចំទាំងឡាយដែលស្ថិតនៅជាប់មួយកន្លែង កើតឡើងដោយអំពើរបស់មនុស្ស ហើយមិនអាចរំកិល ឬផ្លាស់ប្ដូរកន្លែងបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលនវត្ថុតាមការកំណត់របស់ច្បាប់» មានន័យដូចម្ដេច ?

អចលនវត្ថុតាមការកំណត់របស់ច្បាប់

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សិទ្ធិភណ្ឌិកទាំងឡាយលើអចលនវត្ថុ និងចលនវត្ថុទាំងឡាយ ដែលបានកំណត់ដោយច្បាប់ជាអចលនវត្ថុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលនវត្ថុ» មានន័យដូចម្ដេច ?

អចលនវត្ថុ

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ, ឧហ្សាហកម្មហិរញ្ញវត្ថុ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. អចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនា និងអចលនវត្ថុតាមការកំណត់របស់ច្បាប់។ ២. ដី និងវត្ថុផ្សេងៗ រួមបញ្ចូលទាំងអ្វីគ្រប់យ៉ាងនៅលើដី និងក្រោមដី និងតាំងនៅ ឬភ្ជាប់ជាអចិន្ត្រៃយ៍ទៅនឹងដីនោះ ទោះបីជាកើតឡើងដោយធម្មជាតិ ឬកើតឡើងដោយមនុស្សក៏ដោយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលនទ្រព្យមួយ» មានន័យដូចម្ដេច ?

អចលនទ្រព្យមួយ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា អចលនទ្រព្យដែលមានឯកសារសម្គាល់អចលនទ្រព្យមួយ ដូចជា៖ ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំសង្កាត់ ឡើងទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលនទ្រព្យ» មានន័យដូចម្ដេច ?

អចលនទ្រព្យ

👉ថ្នាក់ពាក្យជា ពន្ធដារ
មានន័យថា វាក្យសព្ទនេះមាននិយមន័យច្រើន ដូចខាងក្រោម៖ ១. ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ។ ២. ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ទោះបីបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ) ឬមិនបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ក្តី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចលកម្មហិរញ្ញវត្ថុ» មានន័យដូចម្ដេច ?

អចលកម្មហិរញ្ញវត្ថុ

👉ថ្នាក់ពាក្យជា ហិរញ្ញវត្ថុសាធារណៈ
មានន័យថា ការវិនិយោគលើមូលបត្រ ឬមូលបត្រដែលបានមកពីការចូលរួមទុនជាមួយសហគ្រាស ឬក្រុមហ៊ុន។ អចលកម្មហិរញ្ញវត្ថុនេះ ជាទ្រព្យសកម្មហិរញ្ញវត្ថុថេរមិនចរន្ត។ ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលជាអចលកម្មហិរញ្ញវត្ថុ រួមមាន មូលបត្រគ្រប់ប្រភេទទាំងអស់ វិញ្ញាបនបត្រផ្ញើប្រាក់ ប័ណ្ណសន្យារ៉ាប់រង ផលបត្រពាណិជ្ជកម្ម ប័ណ្ណសងតាមបញ្ជា រូបិយណត្តិ និងមូលប្បទានបត្រជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចល» មានន័យដូចម្ដេច ?

អចល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. ) ដែលមិនកម្រើក, មិនកក្រើក, មិនរំភើប; នឹង, នឹងធឹង, នឹងនៅ; ស្ងប់ ។ ន. ភ្នំ ។ អចលគ្រាម ស្រុកដែលស្ងប់ឥតរបះរបោរ, ស្រុកដែលមានសន្តិសុខ ។ អចលចិត្ត ចិត្តនឹង, ចិត្តនឹងធឹង; ចិត្តស្ងប់ ។ អចលភណ្ឌ ភណ្ឌៈដែលលើកយកទៅណាពុំរួច ។ អចលរដ្ឋ រដ្ឋសុខស្ងប់ ។ អចលវត្ថុ អសង្ហារិមវត្ថុ, អចលភណ្ឌ ( ខ្មែរច្រើនប្រើជា អចលនវត្ថុ ) ។ អចលស្សទ្ធា ( អៈចៈល៉័សស័ត-ធា ) ការជឿស៊ប់ឥតងាកបែរ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អចរណភាព» មានន័យដូចម្ដេច ?

អចរណភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អចរណ + ភាវ ) ការដើរទៅមកមិនកើត; ការទៅមករកគ្នាពុំបាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្អែល» មានន័យដូចម្ដេច ?

អង្អែល

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា យកដៃពាល់ត្រដុសស្រាលៗរឿយៗ ឬស្ទាបច្បូតចុះច្បូតឡើងស្រាលៗរឿយៗ។
ឧទាហរណ៍៖ អង្អែលខ្នង មាតាអង្អែលបុត្រ ( ម. ព. បបោសអង្អែល និង ស្ទាប ផង )។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ទ្រង់បរាមាសៈ

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ស​ហារក ឬ –ហារី» មានន័យដូចម្ដេច ?

អង្ស​ហារក ឬ –ហារី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​ដោយ​ការ​លី ​ឬ​រែក, ពុន, សែង ។ (បើ​ស្ត្រី​ជា អង្ស​ហារិកា ឬ –ហារិនី) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ស​ហារ» មានន័យដូចម្ដេច ?

អង្ស​ហារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​នាំ​អ្វី​ៗ​ទៅ​មក​ដោយ​ស្មា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ស​ភារៈ» មានន័យដូចម្ដេច ?

អង្ស​ភារៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទម្ងន់​ដែល​ត្រូវ​នាំ​ទៅ​មក​ដោយ​ស្មា គឺ​អ្វី​ៗ​ដែល​មាន​ទម្ងន់​ត្រូវ​លី, រែក, ពុន, សែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ស​ភណ្ឌ» មានន័យដូចម្ដេច ?

អង្ស​ភណ្ឌ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រឿង​លី, រែក, ពុន, សែង (ហៅ អង្សិណក​ភណ្ឌ ក៏​បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ស​កូដ» មានន័យដូចម្ដេច ?

អង្ស​កូដ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចង្កួយ​ស្មា (រ. ស.)។
ឧទាហរណ៍៖ ព្រះ​អង្ស​កូដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ស័ក» មានន័យដូចម្ដេច ?

អង្ស័ក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អំស ” ស្មា “, អំសក ឬ អំសិក “ដែលទាក់ទងឬជាប់ដោយស្មា ” ) កាសាវពស្ត្រមួយយ៉ាងសម្រាប់បព្វជិតពុទ្ធសាសនិកសម័យសព្វថ្ងៃពាក់ពាតលើស្មាខាងឆ្វេងព័ទ្ធមកក្រោមក្លៀកខាងស្ដាំ ប្រើជាទ្រនាប់ញើសពីខាងក្នុងឧត្តរាសង្គ, ជាគ្រឿងបរិក្ខាររាយរង ឬបរិក្ខារពិសេស ប្រើក៏បាន មិនប្រើក៏បាន ព្រោះគ្រឿងបរិក្ខារនេះ ពុំមែនជាពុទ្ធានុញ្ញាតទេ . . . ដូចគ្នានឹង វត្ថពន្ធទ្រូង ដែរ ប្រើក៏បាន មិនបាច់ប្រើក៏បាន ជាចីវររាប់ចូលក្នុង បរិក្ខារចោឡៈ ដែលអដ្ឋកថាប្រាប់ថា បព្វជិតប្រើច្រើនប៉ុន្មានក៏បាន ឥតមានកំហុសទេ ( ព. វិ. ពុ. ) ។ ម. ព. វត្ថពន្ធ ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្សុ» មានន័យដូចម្ដេច ?

អង្សុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អំសុ; សំ. អំឝុ ) រស្មី ។ អង្សុមន្ដ ( —ម៉ន់ ) ឬ អង្សុមាលី អ្នកមានរស្មី ឬអ្នកមានកម្រងរស្មី ( ព្រះអាទិត្យ ) ។ អង្សមាលា កម្រងរស្មី, ខ្សែរស្មី។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្សិក» មានន័យដូចម្ដេច ?

អង្សិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អំសិក ) ដែលទាក់ទងឬជាប់ដោយស្មា, ដែលនាំយកទៅមកដោយស្មា; អ្វីៗដែលត្រូវលី, រែក, ពុន, សែង ។ អង្សិកភណ្ឌ ( ម. ព. អង្សភណ្ឌ ក្នុងពាក្យ អង្ស ឬ អង្សៈ ) ។ អង្សិកវត្ថុ វត្ថុដែលត្រូវលីឬរែក, ពុន, សែង។ល។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អំសិក ) ដែលទាក់ទងឬជាប់ដោយស្មា, ដែលនាំយកទៅមកដោយស្មា; អ្វីៗដែលត្រូវលី, រែក, ពុន, សែង ។ អង្សិកភណ្ឌ ( ម. ព. អង្សភណ្ឌ ក្នុងពាក្យ អង្ស ឬ អង្សៈ ) ។ អង្សិកវត្ថុ វត្ថុដែលត្រូវលីឬរែក, ពុន, សែង។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្សាអង់គេ្លស» មានន័យដូចម្ដេច ?

អង្សាអង់គេ្លស

👉ថ្នាក់ពាក្យជា គីមី
មានន័យថា កត្តានៃភាពរឹងនៃទឹកស្មើទៅនឹង ១ ផ្នែកនៃកាល់ស្យូមកាបូណាត និង ៧០,០០០ផ្នែកទឹក។ គេហៅម្យ៉ាងទៀតថា អង្សាជលារក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្សា» មានន័យដូចម្ដេច ?

អង្សា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អំស ) ស្មា ( រ. ស. ) ព្រះអង្សា ស្មាក្សត្រិយ៍ ( ម. ព. អង្ស ឬ អង្សៈ ផង )។(                              សំ. អំឝ; បា. អំស ) ភាគ, ចំណែក; ភាគនៃមុមឬជ្រុង; មាត្រារង្វាស់មុមឬជ្រុង ។ ឈ្មោះមាត្រារង្វាស់ល្វែងរាសី . . . ( ៣០ អង្សាជា ១ រាសី, ១២ រាសីជា ១ រាសិចក្រ ឬ ១ចក្ររាសី មាន ៣៦០ អង្សា . . . ។ ម. ព. រាសិចក្រ និង រាសី ផង ) ។ កម្រិតគំនូសលេខលើប្រដាប់សម្រាប់ស្ទង់មើលនូវធាតុក្ដៅត្រជាក់ជាដើម

ឧទាហរណ៍៖ កម្ដៅឡើងដល់ ៤០ អង្សា ។

                     ពាក្យហៅថ្ងៃទាំង ៧ តាំងពីអាទិត្យដល់សៅរ៍ ដែលតម្រូវនឹងឆ្នាំកំណើតតាមជតារបស់មនុស្ស ( តាមក្បួនព្រាហ្មណ៍ ) ហៅថា អង្សា ឬ អង្សាកំណើត គឺតម្រូវដោយកំណត់ថា ឆ្នាំជូតនិងឆ្នាំមមែ អង្សាអាទិត្យ; ឆ្នាំឆ្លូវ, វក អង្សាចន្ទ្រ; ឆ្នាំខាល, រកា អង្សាអង្គារ; ឆ្នាំថោះ, ច អង្សាពុធ; ឆ្នាំរោង, កុរ អង្សាព្រហស្បតិ៍; ឆ្នាំម្សាញ់ អង្សាសុក្រ; ឆ្នាំមមី អង្សាសៅរ៍; តាមចាស់ៗ ធ្លាប់ចំណាំមកថា មនុស្សចាស់ជរា ដល់វេលានឹងស្លាប់ ច្រើនតែស្លាប់ក្នុងថ្ងៃអង្សារបស់ខ្លួនឬក្នុងថ្ងៃដើមអង្សា ( មុនថ្ងៃអង្សា១ថ្ងៃ ) ឬក៏ក្នុងថ្ងៃចុងអង្សា ( ក្រោយថ្ងៃអង្សាមួយថ្ងៃ ), មិនសូវលើសខ្វះឆ្ងាយពីនេះប៉ុន្មានទេ ( ម. ព. ជតា ផង ) ។ ( ម. ព. អង្សា ន. ) ។
កម្រិតលេខដែលគូសលើប្រដាប់សម្រាប់ស្ទង់ឱ្យដឹងធាតុក្រៅ ត្រជាក់ មានឧណ្ហមាត្រជាដើម។

👉ថ្នាក់ពាក្យជា គីមី
មានន័យថា ១. រង្វាស់នៅលើមាត្រដ្ឋានសីតុណ្ហភាព។
២. ខា្នតមួយសំរាប់វាស់ភាពរឹងនៃទឹក ដូចជាកំរិតអង់គេ្លសឬកា្លក កំរិត បារាំង និងកំរិតអាលឺ្លម៉ង់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ស» មានន័យដូចម្ដេច ?

អង្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អំស ) ស្មា ។ ខ្មែរច្រើនប្រើជា អង្សា; ( រ. ស. ) : ព្រះអង្សា ស្មាក្សត្រិយ៍ ។ អង្សកូដ ចង្កួយស្មា ( រ. ស. ) : ព្រះអង្សកូដ ។ អង្សភណ្ឌ គ្រឿងលី, រែក, ពុន, សែង ( ហៅ អង្សិកភណ្ឌ ក៏បាន ) ។ អង្សភារៈ ទម្ងន់ដែលត្រូវនាំទៅមកដោយស្មា គឺអ្វីៗដែលមានទម្ងន់ត្រូវលី, រែក, ពុន, សែង ។ អង្សហារ ការនាំអ្វីៗទៅមកដោយស្មា ។ អង្សហារក ( —រ៉ក់ ) ឬ —ហារី អ្នកធ្វើការចិញ្ចឹមជីវិតដោយការលីឬរែក, ពុន, សែង ។ ( បើស្ត្រីជា អង្សហារិកា ឬ —ហារិនី )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្វែង» មានន័យដូចម្ដេច ?

អង្វែង

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា វែងឆ្ងាយណាស់ហើយ។
ឧទាហរណ៍៖ យូរអង្វែង, កាលអង្វែង, របស់អង្វែង, អង្វែងឆ្នាំហើយ; សូមឲ្យបានប្រកបដោយសេចក្ដីសុខអស់កាលជាអង្វែងទៅ!

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្វរករ» មានន័យដូចម្ដេច ?

អង្វរករ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា លើកដៃសំពះអង្វរឲ្យគេអាណិត; អង្វរងោចៗរឿយៗ។
ឧទាហរណ៍៖ ឯងខុសហើយ ត្រូវតែអង្វករគេទៅ ! ( ម. ព. ករ ផង )។

                      សុំដោយទទូច ដោយលន់តួសំពះគេឱ្យអាណិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្វរ» មានន័យដូចម្ដេច ?

អង្វរ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( ស. ប្រើជា អ្ចនវ្ចន អ. ថ. អន់វ៉ន ) ពោលពាក្យលំអុតទទូចបន្ទន់ចិត្ត ឲ្យអាណិត, ឲ្យចុះសម្រុង, ឲ្យយល់ព្រម តាមបំណងរបស់ខ្លួន។
ឧទាហរណ៍៖ អង្វរឲ្យយល់ព្រមតាម, អង្វរឲ្យលែងប្រកាន់ទោស ។ អង្វរចិត្ត សូមឲ្យចុះចិត្តតាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្រែដែក, ទៀនងំ» មានន័យដូចម្ដេច ?

អង្រែដែក, ទៀនងំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចុល្លព្រឹក្សមួយប្រភេទកម្ពស់ ១-៨ ម ដុះក្នុងព្រៃជ្រៅច្រើនលើភ្នំ ក្នុងឥណ្ឌូចិន នៅស្រុកខ្មែរ អង្រែដែកមានជាច្រើនក្នុងព្រៃភ្នំបូកគោមុនឡើងដល់លើកំពូល។ គេនាំដើមអង្រែដែកលក់នៅបរទេស គេចូលចិត្តដាំជាលំអក្នុងសួន ឬក្នុងផ្ទះ។ ដើមនេះមានរាងជាបំពង់ក្រាស់ មានស្លឹកវែងៗ ដុះជាចាំបាច់នៅចុងមែក និងនៅលលើថ្នាំងនីមួយៗ។ សរសៃស្លឹកចាស់ៗអាចត្បាញជាអង្រឹងបាន។ គ្រូថ្នាំខ្មែរយកដើមកាត់កង់ៗ ត្រាំស្រា ធ្វើថ្នាំលើកកម្លាំង និងជាថ្នាំប៉ូវ។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្រែដែក» មានន័យដូចម្ដេច ?

អង្រែដែក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះប្រទាលមួយប្រភេទ ស្លឹកស្រដៀងនឹងម្នាស់តែក្រាស់ៗ សម្បុរប្រផេះឥតបន្លា ។

                      ឈ្មោះឈើមួយប្រភេទ ជាគូគ្នានឹងដើមត្បាល់ដែក។

ឧទាហរណ៍៖ ដើមអង្រែដែក ។ ដើមត្បាល់ដែកនិងអង្រែដែក តាមតម្រាពេទ្យសម័យបុរាណថា ប្រើជាថ្នាំរម្ងាប់រោគបានច្រើនយ៉ាង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្រែ» មានន័យដូចម្ដេច ?

អង្រែ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់បុកទង្គិចទៅក្នុងត្បាល់។
ឧទាហរណ៍៖ អង្រែបុកស្រូវ, អង្រែត្បាល់ថ្ម, អង្រែត្បាល់ជាន់ ។ ព. ប្រ. ថា : សត្វទាំងឡាយរមែងទង្គុកទង្គិចដោយសេចក្ដីទុក្ខដូចជាអង្រែនិងត្បាល់ ។ ព. កា. ពន្យល់ឲ្យមនុស្សស្គាល់ក្ដីទុក្ខដែលទង្គុកទង្គិចដូចអង្រែនិងត្បាល់ថា : អង្រែនិងត្បាល់ ប្រតាប់ប្រញាល់ ទង្គិចឥតស្ងួន ប្រៀបដូចពួកសត្វ រងទុក្ខផ្ទួនៗ រាល់រូបរាល់ខ្លួន ចៀសវាងមិនផុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្រៀតនឹង» មានន័យដូចម្ដេច ?

អង្រៀតនឹង

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ទៀបនឹង, ជិតនឹង, រកកល់នឹង, វិះនឹង, ហៀបនឹង, ស្ទើរនឹង។
ឧទាហរណ៍៖ អង្រៀតនឹងបាន, អង្រៀតនឹងស្លាប់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្រួន» មានន័យដូចម្ដេច ?

អង្រួន

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ធ្វើឲ្យរញ្ជួយ។
ឧទាហរណ៍៖ អង្រួនមែកឈើ ( និយាយថា អង្រន់ ក៏មាន )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្រូស» មានន័យដូចម្ដេច ?

អង្រូស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែកមានបន្លាខ្លីៗសម្រាប់ប្រើការរូស; ហៅឲ្យពេញថា ដែកអង្រូស។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្រុត» មានន័យដូចម្ដេច ?

អង្រុត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទធ្វើដោយបន្ទោះឫស្សីមូលៗ មានរាងក្រឡូម តូចខាងមាត់លើ ធំគាយខាងក្រោម សម្រាប់រុតឬក្រុងមច្ឆជាតិ ។ អង្រុតមេឃ ( ព. ប្រ ) ជើងមេឃជុំវិញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្រឹង» មានន័យដូចម្ដេច ?

អង្រឹង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ដេកយោលឬផ្ដេកកូនតូចយោលឲ្យដេកឆាប់លក់; មានច្រើនបែប : អង្រឹងធ្មៃ, អង្រឹងឫស្សី, អង្រឹងសំពត់ ។ ល ។ អង្រឹងស្នែង អង្រឹងពិសេសមានដងស្នែង សម្រាប់ឥស្សរជនជិះមានមនុស្សសែង : អង្រឹងស្នែងជាយានពិសេសមួយប្រភេទសម្រាប់ឥស្សរជនក្នុងបុរាណសម័យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្រង់» មានន័យដូចម្ដេច ?

អង្រង់

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្ទៃឬទទាក់គ្រលែង, ចាប់រលាក់ ឲ្យមូលរួមគ្នាឬឲ្យណែន ។
ឧទាហរណ៍៖ អង្រង់អង្ករ ។

                     អង្រួនឬងក់ងើបៗបន្តិចៗញាប់ៗ ។
ឧទាហរណ៍៖ អង្រង់ក្បាល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ទង់ទាត់, ស្មាច់អន្លង់» មានន័យដូចម្ដេច ?

អង្ទង់ទាត់, ស្មាច់អន្លង់

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្ទង់ទាត់ជាចុល្លព្រឹក្សកំពស់១-៤ម ដុះក្នុងព្រៃក្រាស់មាត់សមុទ្រនៅប្រទេសកម្ពុជា និងវៀតណាម។ នៅខេត្តកោះកុង អ្នកស្រុកតែងស្ងោរឬសអង្ទង់ទាត់ អោយនារីកំពុងសម្រាលកូនផឹក ដើម្បីអោយកូនកើតឆាប់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ឃើល» មានន័យដូចម្ដេច ?

អង្ឃើល

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញអាការងងើលលើកដាក់ៗ, ទើលងើល។
ឧទាហរណ៍៖ ដើរអង្ឃើលចុះអង្ឃើលឡើង; ដំណើរអង្ឃើលៗ។

                        ព. ប្រ. គំនិតអង្ឃើល, ចិត្តអង្ឃើល, មនុស្សអង្ឃើល, ឫកពាអង្ឃើល គឺគំនិត, ចិត្ត, មនុស្ស, ឫកពាងងើល, ចចើល ឥតក្រែង ( ព. កា. )

ឧទាហរណ៍៖ ជនពាលងងើល ចេះតែអង្ឃើល ឥតគិតខុសត្រូវ ប្រទូស្ដប្រទាំង ប្រឆាំងរាំងផ្លូវ ក្លាយជាសត្រូវ ជាតិសាសន៍ក៏មាន ។ កើតជាមនុស្ស គួរស្គាល់ត្រូវខុស កុំដើរបំពាន បំពារលើច្បាប់ សម្រាប់ទូន្មាន ផ្លូវចិត្តឲ្យបាន សាន្តសុខស្ងប់ឡើយ ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញអាការងងើលលើកដាក់ៗ, ទើលងើល
ឧទាហរណ៍៖ ដើរអង្ឃើលចុះអង្ឃើលឡើង; ដំណើរអង្ឃើលៗ។

                      ព. ប្រ. គំនិតអង្ឃើល, ចិត្តអង្ឃើល, មនុស្សអង្ឃើល, ឫកពាអង្ឃើល គឺគំនិត, ចិត្ត, មនុស្ស, ឫកពាងងើល, ចចើល ឥតក្រែង ( ព. កា. )
ឧទាហរណ៍៖ ជនពាលងងើល ចេះតែអង្ឃើល ឥតគិតខុសត្រូវ ប្រទូស្ដប្រទាំង ប្រឆាំងរាំងផ្លូវ ក្លាយជាសត្រូវ ជាតិសាសន៍ក៏មាន ។ កើតជាមនុស្ស គួរស្គាល់ត្រូវខុស កុំដើរបំពាន បំពារលើច្បាប់ សម្រាប់ទូន្មាន ផ្លូវចិត្តឲ្យបាន សាន្តសុខស្ងប់ឡើយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្ឃាក់» មានន័យដូចម្ដេច ?

អង្ឃាក់

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលចេញអាការដើរលើកដាក់ៗគគាត។
ឧទាហរណ៍៖ ដើរអង្ឃាក់ចុះអង្ឃាក់ឡើង; ដំណើរអង្ឃាក់ៗ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលចេញអាការដើរលើកដាក់ៗគគាត។
ឧទាហរណ៍៖ ដើរអង្ឃាក់ចុះអង្ឃាក់ឡើង; ដំណើរអង្ឃាក់ៗ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​សីល» មានន័យដូចម្ដេច ?

អង្គ​សីល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រភេទ​ប្រាប់​ដំណើរ​ដាច់​ឬ​ជាប់​សីល (ដូច​យ៉ាង បាណាតិបាត មាន​អង្គ​៥​គឺ ១-សត្វ​មាន​ជីវិត; ២-ដឹង​ថា​សត្វ​មាន​ជីវិត; ៣-គិត​នឹង​សម្លាប់; ៤-តាំង​ព្យាយាម​នឹង​សម្លាប់; ៥-សត្វ​ស្លាប់​ដោយ​ព្យាយាម​នោះ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​សម្ផស្ស» មានន័យដូចម្ដេច ?

អង្គ​សម្ផស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប៉ៈ, ទង្គុក, ទង្គិច​ត្រូវ​រាង​កាយ​គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​សមនិធិ» មានន័យដូចម្ដេច ?

អង្គ​សមនិធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណប់​ទ្រព្យ​ស្មើ​ដោយ​ខ្លួន​ប្រាណ គឺ​ចំណេះ​វិជ្ជា​ដែល​បាន​រៀន​ចេះ​ចាំ​ហើយ​ជាប់​នៅ​នឹង​ប្រាណ​ជានិច្ច​ ។
ឧទាហរណ៍៖ វិជ្ជា​គ្រប់​យ៉ាង​ជា​អង្គ​សមនិធិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​សន្ធិ» មានន័យដូចម្ដេច ?

អង្គ​សន្ធិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តំណ​ ឬ​សន្លាក់​នៃ​អវយវៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​វិជ្ជា ឬ–វិទ្យា» មានន័យដូចម្ដេច ?

អង្គ​វិជ្ជា ឬ–វិទ្យា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិជ្ជា​ទាយ​លក្ខណៈ​រូប​កាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​វិក្ខេប ឬ–វិក្ខេបន៍» មានន័យដូចម្ដេច ?

អង្គ​វិក្ខេប ឬ–វិក្ខេបន៍

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ ​ឬ​លំនាំ​ងាក​បែរ, កម្រើក, លើក​ដាក់​នៃ​អវយវៈ (មាន​វាស​ដៃ, លើក​ជើង​ជាដើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​រក្ខ ឬ –រក្ស» មានន័យដូចម្ដេច ?

អង្គ​រក្ខ ឬ –រក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទាហាន​រក្សា​អង្គ​ព្រះ​រាជា (ម. ព. ពល ២ ន. និង រាជង្គ​រក្ខ ក្នុង​ពាក្យ រាជ ផង) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​មន្រ្តី​សភា» មានន័យដូចម្ដេច ?

អង្គ​មន្រ្តី​សភា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សភា​នៃ​ពួក​អង្គ​មន្រ្តី។

តើពាក្យ «អង្គ​មន្រ្តី» មានន័យដូចម្ដេច ?

អង្គ​មន្រ្តី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មន្រ្តី​ថ្នាក់​ខ្ពស់​ជា​អ្នក​ប្រឹក្សា​ការ​ផែន​ដី​ជា​មួយ​នឹង​ព្រះ​រាជា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​មង្គានុសារី» មានន័យដូចម្ដេច ?

អង្គ​មង្គានុសារី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (អង់-គៈម័ង-គា-នុសារ៉ី; បា. < អង្គ + ម- អាគម + អង្គ + អនុ-សារី) ខ្យល់​ដែល​បក់​ទួទៅ​តាម​អវយវៈ​តូច​ធំ ឲ្យ​កម្រើក​កាយ​កម្រើក​វាចា​បាន (ហៅ អង្គានុសារី ក៏​បាន < អង្គ + អនុសារី)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​ភេទ» មានន័យដូចម្ដេច ?

អង្គ​ភេទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដំណើរ​ផ្សេង​រូប​កាយ​គ្នា, ដំណើរ​មាន​រូប​កាយ​ខុស​គ្នា, ការ​បែក​ឬ​បាក់​អវយវៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​ពិការ ឬ –វិការ» មានន័យដូចម្ដេច ?

អង្គ​ពិការ ឬ –វិការ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពិការ​អវយវៈ (មាន​បាក់​ដៃ, បាក់​ជើង​ជាដើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​ពិកល ឬ –វិកល» មានន័យដូចម្ដេច ?

អង្គ​ពិកល ឬ –វិកល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វិកល​អវយវៈ (មាន​ឆែប​មាត់, ខ្វាក់​ភ្នែក​ជាដើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​បរិច្ចាគ» មានន័យដូចម្ដេច ?

អង្គ​បរិច្ចាគ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​លះ​បង់​ខ្លួន​ឲ្យ​ទាន​ទៅ​ស្មូម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​បរា​មាស» មានន័យដូចម្ដេច ?

អង្គ​បរា​មាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ស្ទាប​អង្អែល​ខ្លួន​ប្រាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​បទ» មានន័យដូចម្ដេច ?

អង្គ​បទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មេ​រៀន​ដែល​ប្រែ​ពី​ភាសា​ខ្លួន​ទៅ​ជា​ភាសា​ដទៃ (ព. វ.)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​បញ្ញត្តិ» មានន័យដូចម្ដេច ?

អង្គ​បញ្ញត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បញ្ញត្តិ​ដោយ​មាន​ហេតុ​ជា​គ្រឿង​កំណត់; ហេតុ​ឬ​លក្ខណៈ​ដែល​លើក​ឡើង​ជា​គ្រឿង​កំណត់​បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​ទូត» មានន័យដូចម្ដេច ?

អង្គ​ទូត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អង្គការ​ផ្នែក​ខាង​ទូត, មុខ​ក្រសួង​ទូត​ព្រម​ទាំង​បុគ្គលិក​នៃ​ស្ថាន​ទូត​ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​កំណើត» មានន័យដូចម្ដេច ?

អង្គ​កំណើត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អវយវៈ​សម្រាប់​បង្កើត​កូន (អង្គជាត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ​កាយ» មានន័យដូចម្ដេច ?

អង្គ​កាយ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រូប​កាយ, រូប​អង្គ, ខ្លួន​ប្រាណ, តួ​ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អង្គ្រ័ក្ស» មានន័យដូចម្ដេច ?

អង្គ្រ័ក្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក្យសាមញ្ញ ( គ្រាន់តែនិយាយ មិនដែលសរសេរទេ ) ប្រើក្លាយឃ្លាតមកពីពាក្យ អង្គរក្ខ ឬ អង្គរក្ស “អ្នករក្សាអង្គ, ទាហានរក្សាអង្គព្រះរាជា” ( ម. ព. អង្គរក្ខ ឬ —រក្ស ក្នុងពាក្យ អង្គ ន. )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត