Posted on Leave a comment

តើពាក្យ «អង្ស័ក» មានន័យដូចម្ដេច ?


អង្ស័ក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អំស ” ស្មា “, អំសក ឬ អំសិក “ដែលទាក់ទងឬជាប់ដោយស្មា ” ) កាសាវពស្ត្រមួយយ៉ាងសម្រាប់បព្វជិតពុទ្ធសាសនិកសម័យសព្វថ្ងៃពាក់ពាតលើស្មាខាងឆ្វេងព័ទ្ធមកក្រោមក្លៀកខាងស្ដាំ ប្រើជាទ្រនាប់ញើសពីខាងក្នុងឧត្តរាសង្គ, ជាគ្រឿងបរិក្ខាររាយរង ឬបរិក្ខារពិសេស ប្រើក៏បាន មិនប្រើក៏បាន ព្រោះគ្រឿងបរិក្ខារនេះ ពុំមែនជាពុទ្ធានុញ្ញាតទេ . . . ដូចគ្នានឹង វត្ថពន្ធទ្រូង ដែរ ប្រើក៏បាន មិនបាច់ប្រើក៏បាន ជាចីវររាប់ចូលក្នុង បរិក្ខារចោឡៈ ដែលអដ្ឋកថាប្រាប់ថា បព្វជិតប្រើច្រើនប៉ុន្មានក៏បាន ឥតមានកំហុសទេ ( ព. វិ. ពុ. ) ។ ម. ព. វត្ថពន្ធ ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply