អង្រឹង
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រដាប់សម្រាប់ដេកយោលឬផ្ដេកកូនតូចយោលឲ្យដេកឆាប់លក់; មានច្រើនបែប : អង្រឹងធ្មៃ, អង្រឹងឫស្សី, អង្រឹងសំពត់ ។ ល ។ អង្រឹងស្នែង អង្រឹងពិសេសមានដងស្នែង សម្រាប់ឥស្សរជនជិះមានមនុស្សសែង : អង្រឹងស្នែងជាយានពិសេសមួយប្រភេទសម្រាប់ឥស្សរជនក្នុងបុរាណសម័យ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត