Posted on Leave a comment

តើពាក្យ «អចលនវត្ថុឯកទេសកម្ម» មានន័យដូចម្ដេច ?


អចលនវត្ថុឯកទេសកម្ម


👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា អចលនវត្ថុមួយប្រភេទ ដែលមានលក្ខណៈកម្រ និងមានលក្ខណៈពិសេសពីធម្មជាតិតែមួយគត់ ដែលតម្រូវឱ្យការរៀបចំ និងការស្ថាបនាឡើងនូវទម្រង់សំណង់ ឬអគារដើម្បីឱ្យស្របទៅនឹងលក្ខណៈពិសេសរបស់វា រួមទាំងការកំណត់ទំហំ ទីតាំង និងការបំពាក់បរិក្ខារ និងគ្រឿងបង្គុំផ្សេងៗ។ អចលនវត្ថុទាំងនោះ រួមមាន៖ រោងចក្រចម្រាញ់ប្រេងកាត និងកន្លែងផលិតសារធាតុគីមី រោងចក្រថាមពលអគ្គិ-សនី រោងចក្រផលិត និងដំឡើងនាវា គ្រឿងបង្គុំឯកទេសសម្រាប់ផលិតកម្ម ទីធ្លាសាធារណៈរបស់រដ្ឋ ព្រះវិហារ និងសារមន្ទីរ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply