Posted on Leave a comment

តើពាក្យ «អដ្ឋង្សៈ» មានន័យដូចម្ដេច ?

អដ្ឋង្សៈ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. អដ្ឋំស < អដ្ឋ “ប្រាំ​បី” + អំស “ភាគ; ជ្រុង; ភាគ​នៃ​មុម”) ដែល​មាន​ភាគ​ ​ឬ​ជ្រុង ៨ (ប្រាំ​បី​ភាគ​ឬ​៨​ជ្រុង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អដ្ឋង្គិក​សីល» មានន័យដូចម្ដេច ?

អដ្ឋង្គិក​សីល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សីល​មាន​សិក្ខាបទ ៨ (សីល ៨)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អដ្ឋង្គិក» មានន័យដូចម្ដេច ?

អដ្ឋង្គិក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (បា. < អដ្ឋ “ប្រាំ​បី” + អង្គិក “ដែល​មាន​អង្គ”) ដែល​មាន​អង្គ ៨, សម្មាមគ្គ (មើល​ក្នុង​ពាក្យ សម្មា)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អដ្ឋករ» មានន័យដូចម្ដេច ?

អដ្ឋករ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រភេទសិប្បិសត្វសមុទ្ទ ដែលមានជើងប្រាំបី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អដ្ឋកថា» មានន័យដូចម្ដេច ?

អដ្ឋកថា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. < អត្ថ— , ត្ថ > ដ្ឋ; សំ. អថ៌— ) ពាក្យអធិប្បាយសេចក្ដីឲ្យងាយយល់, ពាក្យពន្យល់; វចនាធិប្បាយ; ពាក្យអធិប្បាយបាលី; គម្ពីរអធិប្បាយបាលី : ចេញអដ្ឋកថាពន្យល់, អដ្ឋកថាវិនយបិដក ( ម. ព. អត្ថ ផង ) ។ អដ្ឋកថាចារ្យ ( —បា; បា. សំ. < អដ្ឋកថា + អាចាយ៌; បា. អដ្ឋកថាចរិយ; សំ. អថ៌កថាចាយ៌ ) អាចារ្យអ្នកអធិប្បាយសេចក្ដីដែលលំបាកយល់ឲ្យងាយយល់; អាចារ្យអ្នកតែងគម្ពីរអដ្ឋកថា ។ អដ្ឋកថាន័យ ន័យក្នុងគម្ពីរអដ្ឋកថា។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អដ្ឋ» មានន័យដូចម្ដេច ?

អដ្ឋ

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា; សំ. អឞ្ដ ) ប្រាំបី ( ៨ ) ។ អដ្ឋង្គិក ( អ័ត-ឋ័ង-គិ-កៈ ; បា. < អដ្ឋ “ប្រាំបី” + អង្គិក “ដែលមានអង្គ” ) ដែលមានអង្គ ៨, សម្មាមគ្គ ( មើលក្នុងពាក្យ សម្មា ) ។ អដ្ឋង្គិកសីល សីលមានសិក្ខាបទ ៨ ( សីល៨ ) ។ អដ្ឋង្សៈ ( អ័ត-ឋ័ង-សៈ; បា. អដ្ឋំស < អដ្ឋ “ប្រាំបី” + អំស “ភាគ; ជ្រុង; ភាគនៃមុម” ) ដែលមានភាគឬជ្រុង ៨ ( ប្រំាបីភាគឬ៨ជ្រុង ) ។ អដ្ឋទិស ទិសប្រាំបី ។ អដ្ឋបទ ( —បត់ ) ដែលមានជើង ៨ ( ក្ដារចត្រង្គឬក្ដារបាស្កា; ល្បែងចត្រង្គឬបាស្កា ជាដើម ) ។ អដ្ឋរស្ស ( —រ៉ស់ ) ប្រាំបីជ្រុង : វិហារអដ្ឋរស្ស ឈ្មោះវិហារមួយធំលើភ្នំព្រះរាជទ្រព្យ ( ក្រុងឧដុង្គមានជ័យ; អ្នកខ្លះធ្លាប់សរសេរជា អដ្ឋារស “១៨” ឥតពាក្យថា “ជ្រុង” ) ។ អដ្ឋស័ក ស័កទី ៨ នៃឆ្នាំ ។ អដ្ឋសិក្ខាបទ ឬ —សីល សិក្ខាបទឬសីល ៨ ( អដ្ឋង្គិកសីល )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អដ្ដប្រតិភូ» មានន័យដូចម្ដេច ?

អដ្ដប្រតិភូ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. សំ. ) អ្នកធានារឿងក្ដី, អ្នកថណាយក្ដី, អ្នកកាន់ក្ដី, ស្មាក្ដី។
ឧទាហរណ៍៖ ( ព. កា. ) អដ្ដប្រតិភូ ត្រូវជាវិញ្ញូ ដឹងការណ៍ខុសគាប់ កុំល្មោភតែលាភ ក្រសាវប្រញាប់ កាន់ក្ដីខុសច្បាប់ ស្លាប់ប្រយោជន៍ខ្លួន ។ ម. ព. ប្រតិភូ ផង។

តើពាក្យ «អដវី» មានន័យដូចម្ដេច ?

អដវី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) ដងព្រៃ; ព្រៃធំ ។ អដវីកម្មករ អ្នកធ្វើការស៊ីឈ្នួលថែរក្សាព្រៃ ។ អដវីបាល វនបាល ។ អដវីបិសាច វនបិសាច។ អដវីប្រទេស វនប្រទេស។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អដវិក» មានន័យដូចម្ដេច ?

អដវិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. ) អ្នករក្សាដងព្រៃ, មេព្រៃ, វនបាល, អដវីបាល; មុខការថែរក្សាព្រៃ, ក្រសួងមេព្រៃ ។ អដវិកាធិបតី អធិបតីក្រសួងមេព្រៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អដដ» មានន័យដូចម្ដេច ?

អដដ

👉ថ្នាក់ពាក្យជា បកតិសំខ្យា
មានន័យថា ( បា. អដដ ) សំខ្យាចំនួនមួយរយសែនអពពៈ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញោបត្ថម្ភិត» មានន័យដូចម្ដេច ?

អញ្ញោបត្ថម្ភិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អញ្ញុប— ឬ អញ្ញូប— , អញ្ញោប— < អញ្ញ “ដទៃ, ឯទៀត” + ឧបត្ថម្ភិត “ដែលគេទំនុកបម្រុង” , ឧ > ឩ ឬ ឧ > ឱ ) អ្នកដែលនៅក្នុងការទំនុកបម្រុងនៃអ្នកដទៃ; ប្រទេសដែលមានក្សត្រិយ៍ទ្រង់រាជ្យ ប៉ុន្តែនៅក្នុងការទំនុកបម្រុងនៃប្រទេសដទៃ ( ប្រើជា អញ្ញូបត្ថម្ភិត ក៏បាន ឧ > ឩ ) ។ បារ. Protectorat ប្រូតេកតូរ៉ាត៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញូបត្ថម្ភិត» មានន័យដូចម្ដេច ?

អញ្ញូបត្ថម្ភិត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដូចគ្នានឹង អញ្ញោបត្ថម្ភិត ដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាធីន» មានន័យដូចម្ដេច ?

អញ្ញាធីន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា (ព. ផ្ទ. អត្តាធីន, សេរី ឬ ស្វៃរិន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាត​សីល» មានន័យដូចម្ដេច ?

អញ្ញាត​សីល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​សណ្តាប់ធ្នាប់​ ឬ​សំបុក​ទ្រយុក​យ៉ាង​ណា​គេ​ពុំ​អាច​ដឹង​បាន ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាត​ជន» មានន័យដូចម្ដេច ?

អញ្ញាត​ជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​ដែល​គេ​ពុំ​ស្គាល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាត​ក្រឹត» មានន័យដូចម្ដេច ?

អញ្ញាត​ក្រឹត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​ធ្វើ​អ្វី​ៗ​ស្មាន​ៗ ព្រោះ​ពុំ​យល់​ការ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាត​កេត ឬ –វាស» មានន័យដូចម្ដេច ?

អញ្ញាត​កេត ឬ –វាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​លំនៅ​ពុំ​ប្រាកដ; មនុស្ស​សាត់​អណ្ដែត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាត​កុលវង្ស» មានន័យដូចម្ដេច ?

អញ្ញាត​កុលវង្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អ្នក​ដែល​មាន​វង្ស​ត្រកូល​ពុំ​ប្រាកដ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាតប័ណ្ណ» មានន័យដូចម្ដេច ?

អញ្ញាតប័ណ្ណ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លិខិតដែលនាវាបតីទទួលដឹងថា ខ្លួនបានទទួលទំនិញដាក់ក្នុងកប៉ាល់​ហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាតកវេសក» មានន័យដូចម្ដេច ?

អញ្ញាតកវេសក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកភៀសខ្លួន។
ឧទាហរណ៍៖ មានអញ្ញាតកវេសកមកពីបរទេស; មនុស្សនោះជាអញ្ញាតកវេសក ព្រមទាំងប្រពន្ធជាអញ្ញាតកវេសិកាមកជាមួយគ្នាផងដែរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាតកវេស» មានន័យដូចម្ដេច ?

អញ្ញាតកវេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការភៀសខ្លួនមិនឲ្យគេស្គាល់។
ឧទាហរណ៍៖ ដោះខ្លួនចេញទៅនៅស្រុកដទៃដោយអញ្ញាតកវេស។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដោយមិនចង់ឱ្យនរណាដឹង ដោយបន្លំឈ្មោះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញាត» មានន័យដូចម្ដេច ?

អញ្ញាត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អជ្ញាត ) ដែលមិនដឹង, មិនស្គាល់, មិនចេះ, មិនយល់; ល្ងង់; ដែលគេមិនស្គាល់; ពុំប្រាកដ ។ អញ្ញាតកុលវង្ស ( —កុ-ល៉ៈវង់ ) អ្នកដែលមានវង្សត្រកូលពុំប្រាកដ ។ អញ្ញាតកេត ឬ —វាស អ្នកដែលមានលំនៅពុំប្រាកដ; មនុស្សសាត់អណ្ដែត ។ អញ្ញាតក្រឹត អ្នកដែលធ្វើអ្វីៗស្មានៗ ព្រោះពុំយល់ការ ។ អញ្ញាតជន ( —ជន់ ) មនុស្សដែលគេពុំស្គាល់ ។ អញ្ញាតសីល អ្នកដែលមានសណ្ដាប់ធ្នាប់ឬសំបុកទ្រយុកយ៉ាងណាគេពុំអាចដឹងបាន ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញវាទកម្ម» មានន័យដូចម្ដេច ?

អញ្ញវាទកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) សម្ដីពោលគេចកែផ្សេងទីទៃពីការណ៍ពិត គឺបើគេសួរពីរឿងអ្វីមួយខ្លួនក៏បែរជាឆ្លើយឬនិយាយបន្លែបន្លប់ពីរឿងឬពីហេតុដទៃទៅវិញ
ឧទាហរណ៍៖ អ្នកជាប់ចោទឬអ្នកធ្វើជាសាក្សីគេ ត្រូវឆ្លើយឬត្រូវនិយាយតាមការណ៍ពិត មិនត្រូវធ្វើអញ្ញវាទកម្មឡើយ ទើបរាប់ថាជាមនុស្សកាន់សុចរិតពិតត្រង់ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញមញ្ញសង្គ្រោះ» មានន័យដូចម្ដេច ?

អញ្ញមញ្ញសង្គ្រោះ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសង្គ្រោះដល់គ្នាទៅវិញទៅមក សមាគមដែលបង្កើតឡើង សម្រាប់ប្រមូលប្រាក់សង្គ្រោះគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញប្បដិប័ន្ន» មានន័យដូចម្ដេច ?

អញ្ញប្បដិប័ន្ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលប្រកាន់ចិត្តប្រឆាំងនឹងគន្ថបដិបទា អ្នកប្រៀនប្រដៅលទ្ធិដែលប្រឆាំង​នឹង​គន្ថបដិបទា។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលប្រកាន់ចិត្តប្រឆាំងនឹងគន្ថបដិបទា អ្នកប្រៀនប្រដៅលទ្ធិដែលប្រឆាំង​នឹង​គន្ថបដិបទា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញប្បដិបត្តិ» មានន័យដូចម្ដេច ?

អញ្ញប្បដិបត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការប្រឆាំង ជំទាស់នឹងមនោសញ្ចេតនារបស់គន្ថបដិបទា (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញបទ» មានន័យដូចម្ដេច ?

អញ្ញបទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អន្យ— ) បទដទៃ គឺបទដែលស្ទុះចេញពីក្នុងវិគ្គហៈទៅជាប្រធាន ( ពាក្យប្រើក្នុងវេយ្យាករណ៍សំស្ក្រឹតនិងបាលី ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញទិដ្ឋិក» មានន័យដូចម្ដេច ?

អញ្ញទិដ្ឋិក

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលកើតមកពីអញ្ញទិដ្ឋិ អ្នកប្រកាន់គំនិតខ្ជាប់ក្នុងអញ្ញទិដ្ឋិ (ម.ព នោះ)។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតមកពីអញ្ញទិដ្ឋិ អ្នកប្រកាន់គំនិតខ្ជាប់ក្នុងអញ្ញទិដ្ឋិ (ម.ព នោះ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញទិដ្ឋិ» មានន័យដូចម្ដេច ?

អញ្ញទិដ្ឋ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មតិខុសហើយថែមទាំងប្រាសចាកប្រាជ្ញាទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញថាភាព» មានន័យដូចម្ដេច ?

អញ្ញថាភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. —ភាវ ) ភាវៈទីទៃឬផ្សេងពីគ្នា, ដំណើរផ្ទុយគ្នាឬជាទំនាស់នឹងគ្នា; វិបល្លាស; ការប្រែប្រួល
ឧទាហរណ៍៖ ខុសជាអញ្ញថាភាពនឹងត្រូវ ។

                      លក្ខណៈអ្វីៗដែលមានតែក្នុងគំនិត ក្នុងការនឹកឃើញ (ផ្ទុយគ្នានឹងរូបដែលមានពិត)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញត្រសព្ទ» មានន័យដូចម្ដេច ?

អញ្ញត្រសព្ទ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( មើលក្នុងពាក្យ អញ្ញត្រ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញត្រតា» មានន័យដូចម្ដេច ?

អញ្ញត្រតា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការបាត់មុខពីទីណាហើយ ស្រាប់តែទៅនៅទីឯទៀត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញត្រកម្ម» មានន័យដូចម្ដេច ?

អញ្ញត្រកម្ម

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលើកឱ្យប្លែកខុសពីវិធានធម្មតា អ្វីៗដែលគេឱ្យខុសពីគេ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ញត្រ» មានន័យដូចម្ដេច ?

អញ្ញត្រ

👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា.; សំ. អន្យត្រ ) ទីទៃ, ទីទៃផ្សេងពីគេ, ដោយឡែក, ផ្សេង, ផ្សេងដោយឡែក ។ បា. ស. អញ្ញត្រភណ្ឌ ឬ —វត្ថុ ភណ្ឌៈឬវត្ថុផ្សេងៗ, ដោយឡែក ។ អញ្ញត្រសព្ទ សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ ( ដើម្បីរក្សាបែបដើមឲ្យគង់នៅ ), ដូចជា នេះ, នោះ, ស្តេច, សម្ដេច, ស្រេច, សម្រេច, អញ, អ្នក ( មានសំឡេងជា និះ, នុះ, ស្ដាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់ ) ; ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជា ខែមីនា ( —នា ) ថា ( —ន៉ា ), ព័ត៌មាន ( ព័រ-តៈម៉ាន ) ថា ព័រ-ដ៏មាន, វត្តមាន ( វ័ត-តៈម៉ាន ) ថា វ័ត-តៈមាន ជាដើម នេះក៏ជា អញ្ញត្រសព្ទដែរ ពីព្រោះអានឮសូរតាមទម្លាប់ផ្សេងពីសូរស័ព្ទរបស់អក្សរខ្មែរ ។ ព. កា. ប្រាប់មិនឲ្យហ៊ានកែឬលុបអញ្ញត្រសព្ទ ថា
ឧទាហរណ៍៖ អញ្ញត្រសព្ទ ប្រើតាមទម្លាប់ ចាស់ព្រឹទ្ធព្រេងនាយ សរសេរយ៉ាងនេះ គេស្ដីឲ្យក្លាយ សូរសព្ទឃ្លាតឆ្ងាយ ពីការសរសេរ ។ ដូចអញថាអាញ់ ពួកប្រាជ្ញមិនក្នាញ់ មិនហ៊ានបំបែរ មិនលុបលាងចោល មិនថ្កោលទោសដែរ បែបនេះពាក្យខ្មែរ សឹងមានក្រាស់ក្រែល ។ ទោះជនជាតិណា នៅក្នុងលោកា ក៏គេពុំដែល ហ៊ានលុបលាងចោល ព្រោះថ្កោលថាក្អែល ថាជាដំណែល ខុសគួរលុបឡើយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនដូចប្រក្រតី ដែលគួរដល់អញ្ញត្រកម្ម (ម.ព. អញ្ញត្រកម្ម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ជ័ន, សណ្តែកបារាំង» មានន័យដូចម្ដេច ?

អញ្ជ័ន, សណ្តែកបារាំង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វល្លិវារមួយប្រភេទ កើតក្នុងទ្វីបអាស៊ី តែគេនាំពូជដាំនៅគ្រប់ប្រទេសក្តៅក្នុងសកលលោក។ គេចូលចិត្តដាំដើមនេះសម្រាប់ឱ្យឡើងរបងជុំវិញគេហដ្ឋានជាលម្អ ដោយមានផកាសម្បុរខៀវល្អមើល។ ឫសស្រស់ពណ៌ស រសជាតិហាង គេប្រើជាថ្នាំបញ្ចុះ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ជ័ន» មានន័យដូចម្ដេច ?

អញ្ជ័ន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អញ្ជន “ការបន្តក់ទឹកថ្នាំ; ថ្នាំទឹកសម្រាប់បន្តក់; ថ្នាំបន្តក់ភ្នែក; ឈ្មោះឈើមួយប្រភេទ; ឈ្មោះវល្លិមួយប្រភេទ; . . . ” ) ឈ្មោះវល្លិមួយប្រភេទ ដើមទន់ល្អួត ស្លឹកមូលៗល្អិតៗផ្កាមានព័ណ៌ផ្សេងៗ ប៉ុន្តែក្នុងកម្ពុជរដ្ឋច្រើនតែព័ណ៌ខៀវស្រស់
ឧទាហរណ៍៖ គេច្រើនដាំអញ្ជ័នឲ្យវារឡើងរបងភូមិ ឬឲ្យវារឡើងតោរណៈភូមិ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ជើញ» មានន័យដូចម្ដេច ?

អញ្ជើញ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ជូនដំណឹងឬហៅរកដោយគោរព ចំពោះឥស្សរជនជាគ្រហស្ថមានក្សត្រិយ៍ជាដើម ឬចំពោះសាធារណជនជាគ្រហស្ថដែលត្រូវប្រើពាក្យគួរសមទៅរក
ឧទាហរណ៍៖ អញ្ជើញសម្ដេច, អញ្ជើញព្រះអង្គម្ចាស់, អញ្ជើញអស់លោក, អញ្ជើញពួកចាស់ទុំ ; . . . ( ចំពោះបព្វជិតប្រើពាក្យថា និមន្ដ ) ។

                       រើជាពាក្យបង្គាប់ឬអង្វរឲ្យទៅ, ឲ្យចូលជាដើម ។
ឧទាហរណ៍៖ អញ្ជើញស្ដេច ! , អញ្ជើញព្រះតេជព្រះគុណ !, អញ្ជើញលោក! , អញ្ជើញ!; . . . ។

                       កិ. នុ. ប្រើជាជំនួយកិរិយាសព្ទពួកខ្លះ សម្រាប់និយាយទៅរកជនដែលត្រូវគោរព
ឧទាហរណ៍៖ ព្រះតេជព្រះគុណអញ្ជើញទៅណា ?, អញ្ជើញលោកចូល !, អញ្ជើញពិសា ! ; . . . ។

                      ចំពោះក្សត្រិយ៍ ប្រើពាក្យថា ស្ដេច, យាង ក៏មាន ( តាមគួរដល់ដំណើរសេចក្ដី )
ឧទាហរណ៍៖ ទ្រង់ស្ដេចទៅណាក្រាបទូល ? ; សូមស្ដេចព្រះករុណា . . .។

                      អញ្ជើញគ្រឿង នាំយកគ្រឿងដែលព្រះរាជាទ្រង់ប្រើប្រាស់ទៅដាក់ជិតព្រះអង្គ ។ ពួកអញ្ជើញគ្រឿង ពួកមហាតលិកអ្នកអញ្ជើញគ្រឿង ។ ល ។ ( គួរប្រយ័ត្នកុំនិយាយថា អន់ជើញ ឲ្យធ្លាប់មាត់ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ជុល» មានន័យដូចម្ដេច ?

អញ្ជុល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) ម្ជុល
ឧទាហរណ៍៖ អញ្ជុលទុកឲ្យគង់ ប្រាក់ក្នុងថង់ទុកឲ្យជា ប្រើខ្ញុំមើលចិត្តវា ទោះកាចជាមើលឲ្យស្ដែង ( សាស្ត្រាច្បាប់កេរ្តិ៍កាល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ជលិ» មានន័យដូចម្ដេច ?

អញ្ជលិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អញ្ជលិ ឬប្រើជា អញ្ជលី ក៏មាន; សំ. អញ្ជលិ ) ក្រពុំម្រាមដៃ ( ទាំង ១០ ), ការផ្គុំម្រាមដៃទាំង ១០ គោរព : ប្រណម្យអញ្ជលី, លើកកំបង់អញ្ជលីប្រណម្យ ( ពាក្យកាព្យប្រើក្លាយកាត់ខ្លីត្រឹមតែ ជុលី ក៏មាន : ប្រណម្យជុលី ដាក់លើសិរសី . . . ” ) ។ អញ្ជលិកម្ម ឬ —ករ ការធ្វើអញ្ជលី គឺការលើកក្រពុំម្រាមដៃទាំង ១០ សំពះគោរព ។ អញ្ជលិករណីយ ( —កៈរ៉ៈណី ) បុគ្គលដែលគួរឲ្យលើកអញ្ជលីសំពះគោរព ( បុគ្គលដែលគួរឲ្យគេចង់សំពះ ) : អរិយបុគ្គលជាអញ្ជលិករណីយ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ជតៗ» មានន័យដូចម្ដេច ?

អញ្ជតៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ម. ព. អញ្ជចៗ ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ( ម. ព. អញ្ជចៗ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ជចៗ» មានន័យដូចម្ដេច ?

អញ្ជចៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការដំណើរបន្ទន់ជង្គង់ជតៗខ្ពស់ៗទាបៗ ។
ឧទាហរណ៍៖ ដើរអញ្ជចៗ, រតអញ្ជតៗ; ដំណើរអញ្ជតៗ ( និយាយថា អញ្ចូចៗ ក៏មាន ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការដំណើរបន្ទន់ជង្គង់ជតៗខ្ពស់ៗទាបៗ
ឧទាហរណ៍៖ ដើរអញ្ជចៗ, រតអញ្ជតៗ; ដំណើរអញ្ជតៗ ( និយាយថា អញ្ចូចៗ ក៏មាន ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ជកធំ» មានន័យដូចម្ដេច ?

អញ្ជកធំ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា តិណជាតិ (ស្មៅ) ដើមកំណើតនៅប្រទេសជ្វា គេនាំគ្រាប់ដោយចៃដន្យយកទៅគ្រប់ប្រទេសក្តៅនានា។ ហេតុនេះ នៅស្រុកខ្លះ គេទុកដើមអញ្ជកធំជាស្មៅអាក្រក់ តែនៅកម្ពុជា គ្រូបុរាណ តែប្រើដើមស្មៅនេះផ្សំធ្វើថ្នាំព្យាបាលជំងឺទាស់ក្រោយសម្រាលកូន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ឆើល» មានន័យដូចម្ដេច ?

អញ្ឆើល

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានការលោតខ្ពស់ៗទាបៗខ្លីៗស្រាលៗ
ឧទាហរណ៍៖ លោតអញ្ឆើល, ក្អែកលោតអញ្ឆើលៗ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ចូចៗ» មានន័យដូចម្ដេច ?

អញ្ចូចៗ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានអាការដំណើរខ្ញូចៗស្មើៗ
ឧទាហរណ៍៖ ដើរអញ្ចូចៗ; ដំណើរអញ្ចូចៗ ( ម. ព. អញ្ជចៗ ឬ អញ្ជតៗ ផង ) ។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលមានអាការដំណើរខ្ញូចៗស្មើៗ
ឧទាហរណ៍៖ ដើរអញ្ចូចៗ; ដំណើរអញ្ចូចៗ ( ម. ព. អញ្ជចៗ ឬ អញ្ជតៗ ផង ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ចាប» មានន័យដូចម្ដេច ?

អញ្ចាប

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរាចឬហូររាក់រហែលៗ ( ចំពោះតែទឹក )
ឧទាហរណ៍៖ ទឹកភ្លៀងរាចវាលស្រែអញ្ចាបៗ, ទឹកហូរអញ្ចាបៗ ( ពាក្យនេះកាលណាបើនិយាយផ្ទួនថា អញ្ចាបៗ មានន័យស្រដៀងគ្នានឹងពាក្យ អញ្ចាចៗ ដែរ ស្ទើរជាវេវចនៈនឹងគ្នា ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ចាញព្រះទន្ត» មានន័យដូចម្ដេច ?

អញ្ចាញព្រះទន្ត

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា សាច់ធ្មេញ (អញ្ចាញធ្មេញ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ចាញ» មានន័យដូចម្ដេច ?

អញ្ចាញ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមក្រឡាញៗនៅបាតដៃបាតជើង, ម្រាមដៃម្រាមជើង
ឧទាហរណ៍៖ អញ្ចាញដៃ, អញ្ចាញជើង ( លាយដៃ, លាយជើង ) ។

                      សាច់ដែលស្ទបស្រោបអវ:យវៈ ឬសាច់ដែលជ្រួញៗខ្ពស់ៗទាបៗស្រោបអវយវៈឯទៀត
ឧទាហរណ៍៖ អញ្ចាញធ្មេញ, អញ្ចាញក្រចក ។

                     ឈ្មោះឈើមួយប្រភេទ ដើមតូច មែកសាងញ៉ាង ស្លឹករង្វើលៗ ផ្កាលឿង ផ្លែមូលៗស្ដួចខាងក្បាល សណ្ឋានកដប វេលាទុំមានសម្បុរលឿង ផ្លែចាស់ប្រើការធ្វើជាតំណាប់បាន
ឧទាហរណ៍៖ ដើមអញ្ចាញច្រើនដុះក្នុងទំនាប ឬ ក្នុងព្រៃរនាម ។

                     ចុល្លព្រឹក្សវល្លិវារឡើងលើរុក្ខជាតិជុតខាង មានបែកមែកសាខា មែកតូចៗ ដែលដុះចេញពីគល់មែកធំៗ អាចក្លាយទៅជាបន្លា។ ដើមនេះច្រើនដុះក្នុងព្រៃគុម្ពោត នៃទ្វីបអាស៊ីផ្នែកក្តៅ។ ផ្លែទុំគេចូលចិត្តបរិភោគណាស់។ គេឃើញមានតំណាប់ផ្លែលក់ក្នុងផ្សារ។ ស្លឹក និងមែកអញ្ចាញ សំបកជ័រស្អិតណាស់ គ្រូថ្នាំខ្មែរប្រើស្លឹក និងមែកដែលត្រាំទឹក ហើយធ្វើថ្នាំបន្ធូរការឈឺចាប់ពេលនោម ដោយមកពីជំងឺប្រមេះ។ ឫសអញ្ចាញសម្រាប់ធ្វើឱសថព្យាបាលការនោមមិនដឹងខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ចាច» មានន័យដូចម្ដេច ?

អញ្ចាច

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលរាចពាសពេញតែរាក់មើលឃើញស្ងាចត្រដាច ( ចំពោះតែទឹក )
ឧទាហរណ៍៖ ទឹកជន់សាយចូលវាលអញ្ចាច, ភ្លៀងដក់ទឹកអញ្ចាចៗតាមវាលស្រែ, ទឹករាចអញ្ចាចៗ ( ប្រើជា ចិញ្ចាច ក៏មាន, សំដៅសេចក្ដីថា “ដែលមើលទៅឃើញទឹកសស្ងាចឬភ្លឺស្ងាច” ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ្ចង» មានន័យដូចម្ដេច ?

អញ្ចង

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា នេសាទុបករណ៍មួយប្រភេទមានក្រឡាដូចមងតែមានដងទាំងពីរខាង សម្រាប់កាន់ដឹកវាត់ឲ្យជាប់មច្ឆជាតិក្នុងទឹកមានជម្រៅល្មមដើរបាន
ឧទាហរណ៍៖ ដឹកអញ្ចង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញាតកជន» មានន័យដូចម្ដេច ?

អញាតកជន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អញ្ញាតក + ជន ) មើលក្នុងពាក្យ អញ្ញាតកជន ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អញ» មានន័យដូចម្ដេច ?

អញ

👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ខ្ញុំ ( ជាអញ្ញត្រសព្ទ ) ។ ពាក្យសម្រាប់ហៅខ្លូនឯង ជាសម្ដីកូនក្មេង និយាយទៅរកកូនក្មេងផងគ្នា ឬមនុស្សចាស់និយាយទៅរកកូនក្មេង, និយាយទៅរកមនុស្សស្មើភាពដែលស្និទ្ធស្នាល ឬក៏អ្នកធំនិយាយទៅរកអ្នកតូចដោយស្និទ្ធស្នាល
ឧទាហរណ៍៖ ឯងទៅចុះ អញមិនទាន់ទៅទេ ! ។

                       ខ្មែរបុរាណព្រេងនាយប្រើជាពាក្យខ្ពស់, មានពាក្យក្នុងសិលាចារឹកថា វ្រះកម្រតាងអញ ( —ក័ម-ម្រ៉ៈ— ) គឺព្រះតេជព្រះគុណរបស់ខ្ញុំ ឬលោកអ្នកធំរបស់ខ្ញុំ ។ អញខ្ញុំ; អញខ្ញុំព្រះអង្គ; អញខ្ញុំម្ចាស់ ខ្ញុំ; ខ្ញុំព្រះអង្គ; ខ្ញុំម្ចាស់ ( ព. បុ. ប្រើតែក្នុងសម័យព្រេងនាយ ) ។ អញឯង ខ្ញុំឯង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជ្ឈោសាន» មានន័យដូចម្ដេច ?

អជ្ឈោសាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការស្ទង់មើល, ការស្ទង់មើលឲ្យដឹងទីបំផុត។
ឧទាហរណ៍៖ ធ្វើអជ្ឈោសាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជ្ឈោកាស» មានន័យដូចម្ដេច ?

អជ្ឈោកាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទីវាលស្រឡះ; ទីវាលកណ្ដាលថ្ងៃ។
ឧទាហរណ៍៖ ឈរក្នុងអជ្ឈោកាស។

                      ទីវាលស្រឡះឥតមានអ្វីបិទបាំង ហើយមានខ្យល់ចេញចូលបានងាយ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជ្ឈេសនា» មានន័យដូចម្ដេច ?

អជ្ឈេសនា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការអញ្ជើញ, សម្ដីអញ្ជើញ; ការអារាធនា, ការនិមន្ដ, សម្ដីនិមន្ដ; ការអង្វរ។
ឧទាហរណ៍៖ ធ្វើអជ្ឈេសនា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជ្ឈុប្បាតបក្សី» មានន័យដូចម្ដេច ?

អជ្ឈុប្បាតបក្សី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករបក្សីដែលស៊ីសាច់ រស់ដោយសាច់ ដូចយ៉ាងសត្វខ្វែក ត្មាតជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជ្ឈុប្បាតកៈ» មានន័យដូចម្ដេច ?

អជ្ឈុប្បាតកៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អជ្ឈុប្បាតក + សត្ត, < អធិ > អជ្ឈ + ឧប្បាតក ) សត្វបក្សីដែលរកស៊ីដោយការឆាបឆក់។
ឧទាហរណ៍៖ អក, ខ្លែង, ប្រមង់, រអាត, ស្ទាំង, . . . ជាអជ្ឈុប្បាតកៈ ឬជា អជ្ឈុបាតកសត្ត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជ្ឈុប្បាតកសត្ត» មានន័យដូចម្ដេច ?

អជ្ឈុប្បាតកសត្ត

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ម. ព. អជ្ឈុប្បាតកៈ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជ្ឈាស័យ» មានន័យដូចម្ដេច ?

អជ្ឈាស័យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អជ្ឈាសយ < អធិ “សង្កត់” + អា-សយ “ដេកអាស្រ័យនៅ, ដេកក្រាញនៅ” , អធិ > អជ្ឈ; សំ. អធ្យាឝយ ) សភាវៈដែលដេកអាស្រ័យនៅក្នុងចិត្ត ( អធ្យាស្រ័យ ) គឺបំណង, ចំណង់ចិត្ត, ចំណុចចិត្ត; អារម្មណ៍ ( ម. ប្រ. , ច្រ. ប្រ. អធ្យាស្រ័យ ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជ្ឈាចារ» មានន័យដូចម្ដេច ?

អជ្ឈាចារ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ការប្រព្រឹត្តកន្លងបញ្ញត្តិ, ការប្រព្រឹត្តខុសច្បាប់; មារយាទអាក្រក់។
ឧទាហរណ៍៖ មនុស្សមានអជ្ឈាចារគេពិបាកស្ដីថាណាស់ ។ វេវ. វីតិក្កម ឬ វីតិក្រម។

តើពាក្យ «អជ្ឈត្តិកទាន» មានន័យដូចម្ដេច ?

អជ្ឈត្តិកទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទានដែលប្រព្រឹត្តទៅខាងក្នុង គឺការឲ្យទានខ្លួនឬឲ្យទានបុត្រភរិយាទៅស្មូម។
ឧទាហរណ៍៖ ព្រះវេស្សន្ដរទ្រង់ពេញព្រះទ័យនឹងធ្វើអជ្ឈត្តិកទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជ្ឈត្តសន្ដាន» មានន័យដូចម្ដេច ?

អជ្ឈត្តសន្ដាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អជ្ឈត្ត + សន្ដាន; សំ. អធ្យាត្ម ) សន្ដានចិត្តរបស់ខ្លួន; វិស័យនៃខ្លួន។
ឧទាហរណ៍៖ តាមអជ្ឈត្តសន្ដានរៀងខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជីវិត» មានន័យដូចម្ដេច ?

អជីវិត

👉ថ្នាក់ពាក្យជា គយ
មានន័យថា អវត្តមានភាវៈរស់ ឬសុចខុមប្រាណ ឬសារពាង្គកាយមានជីវិត។ ផ្នែកនៃសារពាង្គកាយរស់ ដែលពុំមានលទ្ធភាពយកមកបន្តពូជ ដាំ ឬចិញ្ចឹម ចាត់ទុកថាជាសមាសភាគអជីវិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជីរណា» មានន័យដូចម្ដេច ?

អជីរណា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការមិនស្រួលខ្លួនដោយមកពីអាហារមិនរលាយ ការចាក់ច្រាស់ដោយបរិភោគច្រើនហួសកម្រិត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជសាទិស» មានន័យដូចម្ដេច ?

អជសាទិស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វចតុបាតដែលស្រដៀងនឹងពពែ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជវីថិ» មានន័យដូចម្ដេច ?

អជវីថិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្លូវពពែ ( ព. ហ. ) ។ ល ។ (ម.ព. វីថិ បន្ថែម)

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជនប្រទេស» មានន័យដូចម្ដេច ?

អជនប្រទេស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. អជន “ដែលឥតមនុស្ស; ស្ងាត់” + ប្រទេឝ ) ប្រទេសឥតមនុស្ស, ឋានស្ងាត់; ព្រៃសុទ្ធ, ព្រៃធំទុគ៌មស្ងាត់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អជដាកាស» មានន័យដូចម្ដេច ?

អជដាកាស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អជដា “ដែលឥតមានអ្វីទើសទែង” + អាកាស ) អាកាសល្ហល្ហេវឬធ្លុងត្លេវ, អាកាសវាលធំធេងសន្លឹមលន្លឹមបែកផ្សែង។
ឧទាហរណ៍៖ ខ្យល់អជដាកាស ខ្យល់ទ្រទឹក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆិនទ្រព្យ» មានន័យដូចម្ដេច ?

អច្ឆិនទ្រព្យ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា  វត្ថុដែលដណ្តើមបានមកពីសត្រូវ វត្ថុដែលចោរលួច ប្លន់យកបានទៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆិទ្រព្រឹត្តិ» មានន័យដូចម្ដេច ?

អច្ឆិទ្រព្រឹត្តិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. —វ្ឫត្តិ; បា. អច្ឆិទ្ទវុត្តិ ) ការប្រព្រឹត្តមិនដាច់, ដំណើរធ្វើការងារជាប់ជានិច្ច ( ច្រើននិយាយតែពីការល្អ)។
ឧទាហរណ៍៖ មនុស្សមានអច្ឆិទ្រព្រឹត្តិតែងបានសម្រេចប្រយោជន៍សមតាមបំណង។ ព. កា. ថា : អច្ឆិទ្រព្រឹត្តិ ជនជាបណ្ឌិត ពេញចិត្តរាល់ប្រាណ រមែងកាន់យក ពុំឲ្យខាតខាន ព្រោះនាំឲ្យបាន ប្រយោជន៍ខ្ពង់ខ្ពស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆិទ្ទវុត្តី» មានន័យដូចម្ដេច ?

អច្ឆិទ្ទវុត្តី

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) អ្នកដែលប្រព្រឹត្តធ្វើការងារជាប់ជានិច្ច; អ្នកប្រព្រឹត្តសេចក្ដីល្អជានិច្ច ( បើស្ត្រីជា អច្ឆិទ្ទវុត្តិនី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆិទ្ទវុត្តិនី» មានន័យដូចម្ដេច ?

អច្ឆិទ្ទវុត្តិនី

មានន័យថា ( មើលក្នុងពាក្យ អច្ឆិទ្ទវុត្តី )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆាវ័ទ» មានន័យដូចម្ដេច ?

អច្ឆាវ័ទ

👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ( សំ. អច្ឆាវទ៑ ) គោរព, ធ្វើឬសម្ដែងសេចក្ដីគោរព; គំនាប់។

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការសម្ដែងសេចក្ដីគោរព; ការគំនាប់។
ឧទាហរណ៍៖ ធ្វើអច្ឆាវ័ទ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆាទនៈ» មានន័យដូចម្ដេច ?

អច្ឆាទនៈ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អច្ឆាទន; សំ. អាច្ឆាទ ឬ អាច្ឆាទន ) គ្រឿងបិទបាំងរាងកាយ គឺសំពត់ស្លៀកដណ្ដប់, គ្រឿងស្លៀកដណ្ដប់គ្រប់យ៉ាង, សម្លៀកបំពាក់។
ឧទាហរណ៍៖ —ខ្វះអច្ឆាទភណ្ឌ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆរិយ​វត្ថុ» មានន័យដូចម្ដេច ?

អច្ឆរិយ​វត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុ​ដែល​គួរ​កោត​សរសើរ, វត្ថុ​ដែល​គួរ​ឲ្យ​ស្ងើច​ក្រៃ​ពេក ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆរិយ​មនុស្ស» មានន័យដូចម្ដេច ?

អច្ឆរិយ​មនុស្ស

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្ស​អស្ចារ្យ, មនុស្ស​ឧត្ដម​បំផុត​ឥត​មាន​ពីរ។
ឧទាហរណ៍៖ ព្រះ​សព្វញ្ញុ​ពុទ្ធ​ជា​អច្ឆរិយ​មនុស្ស។

តើពាក្យ «អច្ឆរិយ​បុគ្គល» មានន័យដូចម្ដេច ?

អច្ឆរិយ​បុគ្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គល​អស្ចារ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆរិយ​ការណ៍ ឬ–ហេតុ» មានន័យដូចម្ដេច ?

អច្ឆរិយ​ការណ៍ ឬ–ហេតុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការណ៍ ឬ​ហេតុ​ជា​អស្ចារ្យ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆរិយវត្ថុ» មានន័យដូចម្ដេច ?

អច្ឆរិយវត្ថុ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា វត្ថុដែលគួរឱ្យពិតពិលរមិលមើល ដែលគួរកោតសរសើរ ស្ញប់ស្ញែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆរិយគតិ» មានន័យដូចម្ដេច ?

អច្ឆរិយគតិ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគួរពិតពិលរមិលមើល ដែលគួរកោតសរសើរស្ញប់ស្ញែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆរិយ» មានន័យដូចម្ដេច ?

អច្ឆរិយ

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អាឝ្ចយ៌ ) ដែលគួរស្ងើចក្រៃពេក; ដែលគួរទះដៃស្ងើចសរសើរ; ដែលគួរស្ញែងក្រៃពេក ( អស្ចារ្យ ) ។ អច្ឆរិយការណ៍ ឬ —ហេតុ ការណ៍ឬហេតុជាអស្ចារ្យ ។ អច្ឆរិយបុគ្គល បុគ្គលអស្ចារ្យ ។ អច្ឆរិយបុរស បុរសអស្ចារ្យ ។ អច្ឆរិយមនុស្ស មនុស្សអស្ចារ្យ, មនុស្សឧត្តមបំផុតឥតមានពីរ : ព្រះសព្វញ្ញុពុទ្ធជាអច្ឆរិយមនុស្ស ។ អច្ឆរិយវត្ថុ វត្ថុដែលគួរកោតសរសើរ, វត្ថុដែលគួរឲ្យស្ងើចក្រៃពេក។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆរា» មានន័យដូចម្ដេច ?

អច្ឆរា

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អប្សរស៑ ) ស្រីអប្សរ, ស្រីសួគ៌ ។ អច្ឆរាទេពី ឬ —ទេវី ( ព. ប្រ. ) ទេពីមានលម្អដូចជាស្រីអប្សរ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ឆន្នបុប្ផាណ្ឌជាតិ» មានន័យដូចម្ដេច ?

អច្ឆន្នបុប្ផាណ្ឌជាតិ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អនុសាខានៃរុក្ខជាតិ ដែលមានអង្គសម្រាប់បន្តពូជមើលឃើញនៅខាងក្រៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ច័យទាន» មានន័យដូចម្ដេច ?

អច្ច័យទាន

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ទ្រព្យសម្បត្តិដែលបានមក ដោយសំបុត្រអំណោយ។
ឧទាហរណ៍៖ (ឯកសារយោង វាក្យបរិវត្តន៍ សម ថាំង)

👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា សំបុត្របណ្ដាំដែលផ្ដាំឱ្យចែកទ្រព្យមរតកណាមួយទៅឱ្យជនណាម្នាក់ ឬច្រើននាក់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ចេក» មានន័យដូចម្ដេច ?

អច្ចេក

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា. ) ដែលប្រញឹកប្រញាប់, រវៀសរវៃ, រួសរាន់, ភ្លាមៗ; ដែលខុសប្រក្រតី ។ អច្ចេកចីវរ ចីវរដែលទាយករវៀសរវៃចាត់ចែងប្រគេនបព្វជិត ព្រោះគេឃើញការមិនទៀងនៃជីវិតរបស់គេ ( ព. វិ. ពុ. ) ។ អច្ចេកទាន ទានដែលគេរវៀសរវៃឲ្យ ព្រោះគេឃើញថា ជីវិតរបស់គេមិនទៀង ។ អច្ចេកយាត្រា យាត្រារូសរាន់។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ចុត» មានន័យដូចម្ដេច ?

អច្ចុត

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អច្យុត ) ដែលឥតកម្រើក; ខ្ជាប់ខ្ជួន; នឹងធឹង ។ ន. ព្រះនិព្វាន; អ្នកប្រព្រឹត្តធម៌ខ្ជាប់ខ្ជួន, អ្នកមានចិត្តនឹងធឹង វិស្ណុ ។ អច្ចុតតាបស ឬ —ឥសី, —ឫសី តាបសឬឥសីអ្នកប្រព្រឹត្តធម៌ខ្ជាប់ខ្ជួន ( នាមឥសីមួយរូបក្នុងរឿងមហាវេស្សន្ដរជាតក ដែលជូជកបញ្ឆោតឲ្យប្រាប់ផ្លូវទៅចួបនឹងព្រះវេស្សន្ដរ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ចាសន្នភាព» មានន័យដូចម្ដេច ?

អច្ចាសន្នភាព

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈអ្វីៗ ដែលនឹងគំរាមកំហែងដល់អនាគត ដែលនឹងកើតមាននៅពេលយ៉ាងខ្លីបំផុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ចាសន្ន» មានន័យដូចម្ដេច ?

អច្ចាសន្ន

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលគំរាមគំហែងក្នុងអនាគតយ៉ាងខ្លី ដែលនឹងមានមកនៅពេលខាងមុខយ៉ាងខ្លី។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ចានុរោធ» មានន័យដូចម្ដេច ?

អច្ចានុរោធ

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការលុតក្រាបហួសហេតុ លក្ខណៈរបស់បុគ្គលជាអ្នកលុតក្រាបហូសហេតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ចន្តិកជន,​ -បុគ្គល» មានន័យដូចម្ដេច ?

អច្ចន្តិកជន,​ -បុគ្គល

👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជនជាអ្នកពេញចិត្តនឹងគំនិត ឬមតិ ដែលជ្រុលហួសប្រមាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

Posted on Leave a comment

តើពាក្យ «អច្ចន្តភាព» មានន័យដូចម្ដេច ?

អច្ចន្តភាព

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលតាំងនៅខាងចុងបំផុត ដែលជ្រុល ហួសប្រមាណ (ម.ព កោដិភាគ បរាកោដិ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត