Posted on Leave a comment

តើពាក្យ «អញ» មានន័យដូចម្ដេច ?


អញ


👉ថ្នាក់ពាក្យជា បុសសព្វនាម
មានន័យថា ខ្ញុំ ( ជាអញ្ញត្រសព្ទ ) ។ ពាក្យសម្រាប់ហៅខ្លូនឯង ជាសម្ដីកូនក្មេង និយាយទៅរកកូនក្មេងផងគ្នា ឬមនុស្សចាស់និយាយទៅរកកូនក្មេង, និយាយទៅរកមនុស្សស្មើភាពដែលស្និទ្ធស្នាល ឬក៏អ្នកធំនិយាយទៅរកអ្នកតូចដោយស្និទ្ធស្នាល
ឧទាហរណ៍៖ ឯងទៅចុះ អញមិនទាន់ទៅទេ ! ។

                       ខ្មែរបុរាណព្រេងនាយប្រើជាពាក្យខ្ពស់, មានពាក្យក្នុងសិលាចារឹកថា វ្រះកម្រតាងអញ ( —ក័ម-ម្រ៉ៈ— ) គឺព្រះតេជព្រះគុណរបស់ខ្ញុំ ឬលោកអ្នកធំរបស់ខ្ញុំ ។ អញខ្ញុំ; អញខ្ញុំព្រះអង្គ; អញខ្ញុំម្ចាស់ ខ្ញុំ; ខ្ញុំព្រះអង្គ; ខ្ញុំម្ចាស់ ( ព. បុ. ប្រើតែក្នុងសម័យព្រេងនាយ ) ។ អញឯង ខ្ញុំឯង ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply