Posted on Leave a comment

តើពាក្យ «អញ្ញត្រ» មានន័យដូចម្ដេច ?


អញ្ញត្រ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( បា.; សំ. អន្យត្រ ) ទីទៃ, ទីទៃផ្សេងពីគេ, ដោយឡែក, ផ្សេង, ផ្សេងដោយឡែក ។ បា. ស. អញ្ញត្រភណ្ឌ ឬ —វត្ថុ ភណ្ឌៈឬវត្ថុផ្សេងៗ, ដោយឡែក ។ អញ្ញត្រសព្ទ សព្ទដោយឡែក គឺពាក្យខ្លះដែលសរសេរខុសពីបែបប្រើអក្សរ ខុសពីសំឡេងនិយាយ ( ដើម្បីរក្សាបែបដើមឲ្យគង់នៅ ), ដូចជា នេះ, នោះ, ស្តេច, សម្ដេច, ស្រេច, សម្រេច, អញ, អ្នក ( មានសំឡេងជា និះ, នុះ, ស្ដាច់, សំដាច់, ស្រាច់, សម្រាច់, អាញ់, នាក់ ) ; ឬសូរអានឮផ្សេងពីសំឡេងអក្សរខ្មែរដូចជា ខែមីនា ( —នា ) ថា ( —ន៉ា ), ព័ត៌មាន ( ព័រ-តៈម៉ាន ) ថា ព័រ-ដ៏មាន, វត្តមាន ( វ័ត-តៈម៉ាន ) ថា វ័ត-តៈមាន ជាដើម នេះក៏ជា អញ្ញត្រសព្ទដែរ ពីព្រោះអានឮសូរតាមទម្លាប់ផ្សេងពីសូរស័ព្ទរបស់អក្សរខ្មែរ ។ ព. កា. ប្រាប់មិនឲ្យហ៊ានកែឬលុបអញ្ញត្រសព្ទ ថា
ឧទាហរណ៍៖ អញ្ញត្រសព្ទ ប្រើតាមទម្លាប់ ចាស់ព្រឹទ្ធព្រេងនាយ សរសេរយ៉ាងនេះ គេស្ដីឲ្យក្លាយ សូរសព្ទឃ្លាតឆ្ងាយ ពីការសរសេរ ។ ដូចអញថាអាញ់ ពួកប្រាជ្ញមិនក្នាញ់ មិនហ៊ានបំបែរ មិនលុបលាងចោល មិនថ្កោលទោសដែរ បែបនេះពាក្យខ្មែរ សឹងមានក្រាស់ក្រែល ។ ទោះជនជាតិណា នៅក្នុងលោកា ក៏គេពុំដែល ហ៊ានលុបលាងចោល ព្រោះថ្កោលថាក្អែល ថាជាដំណែល ខុសគួរលុបឡើយ ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនដូចប្រក្រតី ដែលគួរដល់អញ្ញត្រកម្ម (ម.ព. អញ្ញត្រកម្ម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply