Posted on Leave a comment

តើពាក្យ «អតិថិ​សន្និបាត» មានន័យដូចម្ដេច ?


អតិថិ​សន្និបាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​ប្រជុំ​ភ្ញៀវ ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិថិ​វេស្ម័ន, –មន្ទីរ ឬ –គ្រឹះ» មានន័យដូចម្ដេច ?


អតិថិ​វេស្ម័ន, –មន្ទីរ ឬ –គ្រឹះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទះ​សម្រាប់​ទទួល​ភ្ញៀវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិថិ​វត្ត» មានន័យដូចម្ដេច ?


អតិថិ​វត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្តាប់ធ្នាប់​ ឬ​បែប​បទ​របស់​ភ្ញៀវ​ ឬ​របស់​អ្នក​ទទួល​ភ្ញៀវ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិថិ​ពលី» មានន័យដូចម្ដេច ?


អតិថិ​ពលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពលិការ​ដល់​ភ្ញៀវ, ការ​ទទួល​ភ្ញៀវ; ហៅ អតិថិ​ក្រិយា, –បូជា ឬ –សក្ការៈ ក៏​បាន (ម. ព. ពលី ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិថិ​ពលី» មានន័យដូចម្ដេច ?


អតិថិ​ពលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពលិការ​ដល់​ភ្ញៀវ, ការ​ទទួល​ភ្ញៀវ; ហៅ អតិថិ​ក្រិយា, –បូជា ឬ –សក្ការៈ ក៏​បាន (ម. ព. ពលី ផង)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិថិ​ធម៌» មានន័យដូចម្ដេច ?


អតិថិ​ធម៌


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ច្បាប់​ទទួល​ភ្ញៀវ, ច្បាប់​គួរ​សម​ទៅ​រក​ភ្ញៀវ (ហៅ អតិថិ​វិន័យ ក៏​បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិថិ​គារវៈ» មានន័យដូចម្ដេច ?


អតិថិ​គារវៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការ​គោរព​ភ្ញៀវ, ការ​គួរ​សម​ចំពោះ​ភ្ញៀវ (ប្រើ​ជា អតិថិ​គោរព ក៏​បាន) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិថិតា» មានន័យដូចម្ដេច ?


អតិថិតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារព័ននៃជន តែងតែពឹងពាក់លើអ្នកវិជ្ជាជីវៈ ឬពាណិជ្ជករណាមួយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិថិជន» មានន័យដូចម្ដេច ?


អតិថិជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បុគ្គលដែលមានបំណងចង់ទិញ ឬដែលមានមធ្យោបាយ ខាងការបង់ប្រាក់ ឬដែលពឹងពាក់លើអ្នកវិជ្ជាជីវៈ។

👉ថ្នាក់ពាក្យជា ឧស្សាហកម្មហិរញ្ញវត្ថុ
មានន័យថា អ្នកដែលប្រើប្រាស់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិថិ» មានន័យដូចម្ដេច ?


អតិថិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អតិថិ ) ភ្ញៀវ, ភ្ញៀវពន្លឺ ។ អតិថិគារវៈ ( —រៈវៈ ) ការគោរពភ្ញៀវ, ការគួរសមចំពោះភ្ញៀវ ( ប្រើជា អតិថិគោរព ក៏បាន ) ។ អតិថិធម៌ ច្បាប់ទទួលភ្ញៀវ, ច្បាប់គួរសមទៅរកភ្ញៀវ ( ហៅ អតិថិវិន័យ ក៏បាន ) ។ អតិថិពលី ( —ពៈលី ) ពលិការដល់ភ្ញៀវ, ការទទួលភ្ញៀវ; ហៅ អតិថិក្រិយា, —បូជា ឬ —សក្ការៈ ក៏បាន ( ម. ព. ពលី ផង )។ អតិថិវត្ត សណ្ដាប់ធ្នាប់ឬបែបបទរបស់ភ្ញៀវឬរបស់អ្នកទទួលភ្ញៀវ ។ អតិថិវេស្ម័ន, —មន្ទីរ ឬ —គ្រឹះ ផ្ទះសម្រាប់ទទួលភ្ញៀវ ។ អតិថិសន្និបាត ការប្រជុំភ្ញៀវ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិជាតបុត្ត ឬ–បុត្រ» មានន័យដូចម្ដេច ?


អតិជាតបុត្ត ឬ–បុត្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កូន​ប្រសើរ​កន្លង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិជន» មានន័យដូចម្ដេច ?


អតិជន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាជវង្សដែលរស់នៅតាមនិគមជនបទ (ម.ព. រាជវង្ស)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិច្ចាគ» មានន័យដូចម្ដេច ?


អតិច្ចាគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លក្ខណៈនៃបុគ្គលជាអ្នកខ្ជះខ្ជាយទ្រព្យសម្បត្តិ ការចាយខ្ជះខ្ជាយតាមតែប្រទះដៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិចារជាតិ» មានន័យដូចម្ដេច ?


អតិចារជាតិ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សដែលកើតពីម្តាយ​ផិតក្បត់ប្តីរបស់ខ្លួន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិចរិយា, ចារិនី» មានន័យដូចម្ដេច ?


អតិចរិយា, ចារិនី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលផិតក្បត់ចិត្តគ្នា (ប្តី ប្រពន្ធ) ស្រ្តីផិតប្តីដោយលួចសហាយស្មន់នឹងប្រុសដទៃ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលផិតក្បត់ចិត្តគ្នា (ប្តី ប្រពន្ធ) ស្រ្តីផិតប្តីដោយលួចសហាយស្មន់នឹងប្រុសដទៃ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិកាយវិកល» មានន័យដូចម្ដេច ?


អតិកាយវិកល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា មនុស្សកំបុតអវយវៈធ្ងន់ មានដៃ និងជើង ជាដើម (ម.ព. កាយវិកល)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតិ» មានន័យដូចម្ដេច ?


អតិ


👉ថ្នាក់ពាក្យជា និបាតសព្ទ
មានន័យថា ( សំ. បា. ) កន្លង; ក្រៃ, ពេក, ក្រៃពេក, ពន់ពេក, ក្រៃលែង; លើស, លើសលែង, ហួស, ហួសពេក; ផុត, បំផុត, ណាស់ ។ និបាតសព្ទ ( ឬបា. ហៅ ឧបសគ្គ, សំ. ហៅ ឧបសគ៌ ) ជាបុព្វបទសម្រាប់ប្រើចំពោះតែរៀងភ្ជាប់ពីខាងដើមនាមសព្ទឬកិរិយាសព្ទ, ដូចជា អតិកថា សម្ដីហួសហេតុ; អតិពាក្យ ។ អតិកល្យាណ ( —កល់-យ៉ាន ) មានលម្អក្រៃពេក ( បើស្ត្រីជា អតិកល្យាណី ) ។ អតិក្រិស ស្គមណាស់; ក្ដៀបពេក ។ អតិក្រឹត ធ្វើល្មើស ។ អតិក្រោធ ក្រោធខ្លាំង ។ អតិគម្ភីរ ជ្រៅក្រៃពេក ។ អតិគម្ភីរភាព (—គ័ម-ភី-រៈ—) ភាវៈជ្រៅក្រៃពេក ។ អតិគារវវាចា សម្ដីគោរពជាអតិបរមា ។ អតិចណ្ឌាល កាចក្រៃពេក ។ អតិចរិយា ឬ —ចារ ការប្រព្រឹត្តកន្លង; ការផិតក្បត់ចិត្តស្វាមីឬក្បត់ចិត្តភរិយា ។ អតិចារិនី ស្រីផិតប្ដី ។ អតិជាតបុត្ត ឬ —បុត្រ ( —ជាតៈ— ) កូនប្រសើរកន្លង ។ អតិតរុណ ( —តៈរុន ) ក្មេងពេក; ខ្ចីណាស់ ( ឥត្ថី. អតិតរុណី ) ។ អតិទាន អំណោយយ៉ាងធំ ។ អតិទារុណ អាក្រក់ក្រៃ; កាចឆ្នើម ( បើស្ត្រីជា អតិទារុណី ) ។ អតិទុក្ករ ដែលកម្រធ្វើកើត, ដែលធ្វើបានដោយកម្រក្រៃពេក ។ អតិទុក្ខ ទុក្ខខ្លាំង, សេចក្ដីព្រួយខ្លាំង ។ អតិទុគ្គត ឬ —គ៌ត ( —គត់ ) ទុគ៌តក្រៃពេក, ក្រីក្រពន់ពេក ។ អតិទេព ទេពតាស័ក្តិធំ ។ អតិបរមា ( —ប៉ៈរ៉ៈម៉ា) ន. ឬ គុ. ( បា. < អតិ + បរម គុ. ) កម្រិតយ៉ាងច្រើន, យ៉ាងខ្ពស់, យ៉ាងឆ្ងាយបំផុត; យ៉ាងច្រើនបំផុត, យ៉ាងក្រៃលែង, ដ៏លើសលុបបំផុត : អតិបរមានៃសីតុណ្ហភាពនៅប្រទេសកម្ពុជា គឺ ៤១ អង្សា; គប្បីខិតខំធ្វើការនេះ ឲ្យបានលទ្ធផលជាអតិបរមា ( បារ. Maximum ) ។ ព. ផ្ទ. អប្បបរមា ។ អតិបរិមាណ ( —បៈរ៉ិម៉ាន ) បរិមាណយ៉ាងក្រៃលែង, ចំនួនយ៉ាងច្រើនឬយ៉ាងខ្ពស់បំផុត ( ម. ព. បរិមាណ ផង ) ។ អតិពាក្យ ឬ —វាក្យ ពាក្យពោលកន្លង គឺពាក្យជេរ, ពាក្យមើលងាយ, ពាក្យហួសហេតុ, អតិកថា ។ អតិពាល ក្មេងណាស់; ល្ងង់ពេក ( បើស្ត្រីជា អតិពាលា ) ។ អតិព្រឹទ្ធ ចាស់ណាស់ ( បើស្ត្រីជា អតិព្រឹទ្ធា ) ។ អតិភោក្ដា ( ជើង ដ ) បរិភោគហួសប្រមាណ, ស៊ីច្រើនហួស ។ អតិមធូរ ( —មៈធូ; សំ. បា. —មធុរ ) ផ្អែមណាស់; ឆ្ងាញ់ណាស់; ពីរោះណាស់ ។ អតិមហ័គ្ឃ ( —មៈហ័ក ) ដែលមានតម្លៃច្រើនក្រៃពេក ។ អតិមហន្ត ( —មៈហន់ ) ធំកន្លង, ធំណាស់ ( ឥត្ថី. អតិមហន្តី ) ។ អតិមានះ មានះក្រៃពេក, ប្រកាន់ហួសពេក ។ អតិមុខរ ឬ —មុខរៈ ( —មុ-ខ ឬ —មុខៈរ៉ៈ ) មុខរឹងឬមាត់រឹងក្រៃពេក ( បើស្ត្រីជា អតិមុខរា អ. ថ. —មុ-ខៈរ៉ា ) ។ អតិមូល ថ្លៃហួសពេក ។ អតិវិសាល ទូលាយណាស់ ។ អតិវិសេស ប្លែកពេក, ប្លែកក្រៃលែងជាងប្រក្រតី ។ អតិវិសេសគុណនាម គុណនាមដែលមានដំណើរប្លែកក្រៃលែងជាងប្រក្រតី, ដូចជា ខ្ពស់សន្លឹម, ជ្រៅស្រឡូង ជាដើម; សន្លឹម, ស្រឡូង ជា អតិវិសេសគុណនាម ។ អតិសន្ដាប ក្ដៅខ្លាំង ។ អតិស័យ ច្រើនក្រៃ, ច្រើនណាស់ ។ អតិសាយ័ណ្ហ ល្ងាចពេក, ល្ងាចណាស់ ។ អតិសុខុម សុខុមក្រៃពេក ។ អតិសុខុមទស្សន៍ ( —មៈទស់ ) ប្រដាប់សម្រាប់ឆ្លុះមើលនូវអតិសុខុមប្រាណ ។ អតិសុខុមប្រាណ សត្វមានជីវិតយ៉ាងតូចល្អិតជាទីបំផុត ដែលគេអាចមើលឃើញបានតែដោយសារអតិសុខុមទស្សន៍ ។ អតិសុខុមសាស្ត្រ វិទ្យាសាស្ត្រផ្នែកខាងការសិក្សាពីអតិសុខុមប្រាណ ។ អតិសុខុមាល ( —ម៉ាល ) ដែលធ្លាប់តែស្រណុកក្រៃពេក ( ម. ព. សុខុមាល ផង ) ។ អតិសោភ័ណ ល្អកន្លង ( ឥត្ថី. អតិសោភនា ឬ —សោភា )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អតប្បា» មានន័យដូចម្ដេច ?


អតប្បា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ឈ្មោះឋានព្រហ្មសុទ្ធាវាសជាន់ទី ២។
ឧទាហរណ៍៖ ឋានអតប្បា ( ម. ព. សុទ្ធាវាស ក្នុងពាក្យ សុទ្ធ ផង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អត» មានន័យដូចម្ដេច ?


អត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ស្រែកថ្ងូររនរន្ថាន់ហាក់ដូចជាត្អូញ ( ចំពោះតែមាន់ញី )។
ឧទាហរណ៍៖ មេមាន់អតរកកល់ពង ( រកកល់បញ្ចេញស៊ុត )។

👉ថ្នាក់ពាក្យជា ឧទានសព្ទ
មានន័យថា សូរមាន់ញីអត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្តូងព្រះ» មានន័យដូចម្ដេច ?


អណ្តូងព្រះ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គុម្ពព្រឹក្សតូចមួយប្រភេទ កម្ពស់ ១-២ ម ស្ទើរវារ ឬវារ ដុះក្នុងព្រៃ លើដីទំនាបនៃឧបទ្វីបឥណ្ឌូចិន ជ្វា និងលើកោះ Sumatra គេស្ងោរស្លឹក និងគ្រាប់ ផឹកឱ្យធ្លាក់ព្រូន។
ឧទាហរណ៍៖ (ឯកសារយោង វចនានុក្រម រុក្ខជាតិប្រើប្រាស់ក្នុងប្រទេសកម្ពុជា )

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ណាម» មានន័យដូចម្ដេច ?


អណ្ណាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះដែនឬប្រទេសមួយក្នុងប្រជុំឥណ្ឌូចិន មានក្រុងវ៉េជារាជធានី ។
ឧទាហរណ៍៖ ប្រទេសអណ្ណាម, ព្រះរាជាក្រុងអណ្ណាម ( សម័យបច្ចុប្បន្ន ហៅវៀតណាមកណ្ដាល )។

                       មនុស្សដែលមានសញ្ជាតិក្នុងប្រទេសនោះក៏ហៅ អណ្ណាម ដែរ
ឧទាហរណ៍៖ ជាតិអណ្ណាម, ពួកអណ្ណាម គឺពួកវៀតណាមកណ្ដាល ( សំដៅសេចក្ដីថា ជាតិយួន, ពួកយួនកណ្ដាល ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ណព» មានន័យដូចម្ដេច ?


អណ្ណព


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អណ្ណវ; សំ. អណ៌វ ) សមុទ្រ ។ អណ្ណវប្បទេស ឬ —ប្រទេស លំហសមុទ្រ ។ មហណ្ណព មហាសមុទ្រ ( ម. ព. នេះទៀតផង )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌ​សណ្ឋាន ឬ អណ្ឌាការ» មានន័យដូចម្ដេច ?


អណ្ឌ​សណ្ឋាន ឬ អណ្ឌាការ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា (< អណ្ឌ + អាការ) ដែល​មាន​សណ្ឋាន​ឬ​អាការ​ដូច​រាង​ស៊ុត; សណ្ឋាន​ស៊ុត; រាង​ពង​ក្រពើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌ​រោគ» មានន័យដូចម្ដេច ?


អណ្ឌ​រោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រោគ​កើត​នៅ​អណ្ឌៈ (មាន​ស្រែង​កង្កែប​ជាដើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌ​ពិកល ឬ –វិកល» មានន័យដូចម្ដេច ?


អណ្ឌ​ពិកល ឬ –វិកល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពិកល​អណ្ឌៈ (មាន​កោប​ជាដើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌៈ» មានន័យដូចម្ដេច ?


អណ្ឌៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. អណ្ឌ; សំ. អាណ្ឌ ឬជា អណ្ឌ ក៏មាន ) ស៊ុត ( ពងសត្វ មានពងមាន់, ពងទាជាដើម )
ឧទាហរណ៍៖ អណ្ឌៈបក្សី ( ព. ខ្ព. ប្រើជា ស៊ុត ក៏បាន ) ។

                      អវយវៈមួយប៉ែកនៅត្រង់ខាងក្រោមអង្គជាតបុរស ( ព. ខ្ព.; ព. សា. ពងស្វាស ឬ ពងល្វា )
ឧទាហរណ៍៖ ហើមអណ្ឌៈ ។

                      អណ្ឌៈធំ អណ្ឌៈកោប ( ពងកោប ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អណ្ឌ អ. ថ. អន់-ឌៈ; ដូចជា អណ្ឌកោស សំបកស៊ុត; ស្បែកអណ្ឌៈ ។ អណ្ឌជៈ សត្វដែលកើតអំពីស៊ុត ( ហៅ អណ្ឌជសត្ត ឬ —សត្វ ក៏បាន ) ។ អណ្ឌជៈកំណើត កំណើតអំពីស៊ុត ( ហៅ ទ្វិជសត្វ ក៏បាន ) ។ អណ្ឌពិកល ឬ —វិកល ពិកលអណ្ឌ ( មានកោបជាដើម ) ។ អណ្ឌពិការ ឬ —វិការ ពិការអណ្ឌៈ ។ អណ្ឌរោគ រោគកើតនៅអណ្ឌៈ ( មានស្រែងកង្កែបជាដើម ) ។ អណ្ឌសណ្ឋាន ឬ អណ្ឌាការ ( < អណ្ឌ + អាការ ) ដែលមានសណ្ឋានឬអាការដូចរាងស៊ុត; សណ្ឋានស៊ុត; រាងពងក្រពើ ។ អណ្ឌាស័យ ចំណែកសរីរាវយវៈសត្វដែលកកើតបានជាពង, លំនៅនៃពង; ផ្នែកខាងក្នុងនៃគ្រាប់រុក្ខជាតិដែលជាទីដុះពូជ ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌាស័យ» មានន័យដូចម្ដេច ?


អណ្ឌាស័យ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែក​សរីរាវយវៈ​សត្វ​ដែល​កកើត​បាន​ជា​ពង, លំនៅ​នៃ​ពង; ផ្នែក​ខាង​ក្នុង​នៃ​គ្រាប់​រុក្ខ​ជាតិ​ដែល​ជា​ទី​ដុះ​ពូជ ។

                        ល។ចំណែកសេរីរាវយវៈ នៃសត្វដែលកកើតជាពង ចំណែកខាងក្នុងនៃគ្រាប់រុក្ខជាតិដែល​ជាទីដុះនូវពូជ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌសេតជាត» មានន័យដូចម្ដេច ?


អណ្ឌសេតជាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលស្រដៀងនឹងអណ្ឌសេត បានដល់សារជាតិទាំងឡាយ ដែលមានធាតុអាស្ហូតនៅលាយ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលស្រដៀងនឹងអណ្ឌសេត បានដល់សារជាតិទាំងឡាយ ដែលមានធាតុអាស្ហូតនៅលាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌសេត» មានន័យដូចម្ដេច ?


អណ្ឌសេត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សារជាតិនៃសរីរាង្គមានក្លិនឆ្អាប ពណ៌សស្លែតអន្លាយហើយប្រៃឡមៗ សណ្ឋានដូចជាតិសនៃស៊ុត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌផា» មានន័យដូចម្ដេច ?


អណ្ឌផា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ដែលកើតជាកូនដោយសារស៊ុត ឬពង សត្វដែលបង្កើតកូនដោយពង មានមាន់ និងពស់ជាដើម។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលកើតជាកូនដោយសារស៊ុត ឬពង សត្វដែលបង្កើតកូនដោយពង មានមាន់ និងពស់ជាដើម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌប្រណាលី» មានន័យដូចម្ដេច ?


អណ្ឌប្រណាលី


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បំពង់ជាប្រឡាយ សម្រាប់ឱ្យសត្វជម្រុះពងមកខាងក្រៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌជៈ​កំណើត» មានន័យដូចម្ដេច ?


អណ្ឌជៈ​កំណើត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កំណើត​អំពី​ស៊ុត (ហៅ ទ្វិជ​សត្វ ក៏​បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌជៈ» មានន័យដូចម្ដេច ?


អណ្ឌជៈ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ដែល​កើត​អំពី​ស៊ុត (ហៅ អណ្ឌជ​សត្ត ឬ–សត្វ ក៏​បាន)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌគោល» មានន័យដូចម្ដេច ?


អណ្ឌគោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ធាតុញីដែលកកើតជាពង ដោយការបញ្ចូលអង្គជាតិឈ្មោល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ឌ» មានន័យដូចម្ដេច ?


អណ្ឌ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស៊ុត ឬពងសត្វ, អង្គជាតមានក្នុងកាយនៃសត្វញីចំពូកខ្លះ ដែលជាគ្រឿងបណ្តុះជីវិត (ម.ព អង្គវិញ្ញាណ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដោត» មានន័យដូចម្ដេច ?


អណ្ដោត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈើឬដែកជាដើមដែលមានមុខស្រួចវែងសម្រាប់ដោត, សម្រាប់ជង់ ។ ប្រើជា គុ. ក៏បាន។
ឧទាហរណ៍៖ ឈើអណ្ដោត , ដែកអណ្ដោត។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដែត» មានន័យដូចម្ដេច ?


អណ្ដែត


👉ថ្នាក់ពាក្យជា កិរិយាសព្ទ
មានន័យថា ឋិតនៅលើទឹក; រសាត់ឬលឿនលើទឹកដោយកម្លាំងខ្សែទឹក; រសាត់ឬលឿននាអាកាស ដោយកម្លាំងខ្យល់ ។
ឧទាហរណ៍៖ ផ្តិលអណ្ដែតទឹកក្នុងពាង; សំណាត់អណ្ដែតតាមខ្សែទឹកទន្លេ, ប៉ុយគរសាត់អណ្ដែតទៅតាមខ្យល់ ។ ព. ផ្ទ. លិច។

                       ហើបឡើង ។
ឧទាហរណ៍៖ ស្ទូចឈើហុបឲ្យអណ្ដែតខ្ពស់ឡើង។

                       ព. ប្រ. បានរួចផុតពីក្រទៅជាមានឬពីទាបទៅជាខ្ពស់, ពីតូចទៅជាធំ

ឧទាហរណ៍៖ បុណ្យសំណាងជួយឲ្យអណ្ដែតឡើង ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( ព. ប្រ. ) ស្រស់ថ្លា; មានបុណ្យសំណាងល្អ ។
ឧទាហរណ៍៖ ឈាមអណ្ដែត ។

                      ឈ្លាសវៃ, វាងវៃ ។
ឧទាហរណ៍៖ ប្រាជ្ញាអណ្ដែត ។

                      អណ្ដែតចិត្ត ព្រឺព្រួចចិត្តខ្ពស់ឡើង ។ អណ្ដែតត្រសែត អណ្ដែតត្រដឹមត្រដែតលឿនលយឯអាកាស ។ អណ្ដែតរំពេ ( ព. ប្រ. ) ចេញឃ្លាតចាកជាតិភូមិឬលំនៅដើម ដើរខ្ចាត់ភ្លាត់ដាច់សង្វែងពីទីមួយទៅទីមួយ ប៉ុន្តែមិនមានសេចក្ដីលំបាកពេកទេ ( ប្រៀបដូចសត្វរំពេ ដែលហើរលើលំហសមុទ្រ ) ។ អណ្ដែតអណ្ដូង ( ព. ប្រ. ) អណ្ដែតខ្ពស់ស្រឡូងលន្លោច ឬ អណ្តែតខ្ពស់ៗទាបៗ; នឹកស្រងោចលន្លោចចិត្ត ។ ល ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដែង» មានន័យដូចម្ដេច ?


អណ្ដែង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឈ្មោះត្រីរំអិល ក្បាលសំប៉ែត មានពុកមាត់ មានធ្មុងពីរ មានពិស កាលណាមុតសាច់មនុស្សឈឺចាប់ពើត; ត្រីអណ្ដែងមាន ២ ប្រភេទគឺ អណ្ដែងងាំង មាឌតូចជាងអណ្ដែងទន់ ក្បាលធំទ្រងាងសាច់ហាប់; អណ្ដែងទន់ មាឌធំជាងអណ្ដែងងាំងសាច់ទន់ជ្រាយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដើរ» មានន័យដូចម្ដេច ?


អណ្ដើរ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. បុ. ) ជណ្ដើរ ( គួរនឹងយកសេចក្ដីថា បានជាហៅ អណ្ដើរ ព្រោះសម្រាប់ដើរបង្អន់ជើងឡើងចុះ; បានជាហៅ ជណ្ដើរ ព្រោះសម្រាប់ជាន់ដើរឡើងចុះ; ប៉ុន្តែតាមលក្ខណៈនិងសណ្ឋាន, ពាក្យទាំងពីរនេះមានសេចក្ដីត្រូវគ្នាតែមួយយ៉ាង គឺសំដៅសេចក្ដីថា “ប្រដាប់មានកាំជាជាន់ៗឬជាថ្នាក់ៗ សម្រាប់ឡើងចុះ” ប៉ុណ្ណោះឯង; សម័យបច្ចុប្បន្ននេះច្រើនប្រើពាក្យ ជណ្ដើរ ជាង )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដើកមាស» មានន័យដូចម្ដេច ?


អណ្ដើកមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សុខុមសត្វមួយប្រភេទ សម្បុរលឿងពព្រុស មានស្លាបហើរបាន ចូលចិត្តស៊ីស្លឹកល្ពៅ, តាសក់ជាដើម។
ឧទាហរណ៍៖ អណ្ដើកមាសស៊ីស្លឹកល្ពៅរេចរិលអស់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដើក» មានន័យដូចម្ដេច ?


អណ្ដើក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អដ្ឋិចម្មសត្តពួកមួយ មានស្នូកនិងពោះ ( ទ្រូង ) ក្រាស់រឹងសណ្ឋានជាក្រឡាៗ មានជើងបួន ខ្លីៗ ក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺ អណ្ដើកក្អែក, អណ្ដើកបិទមុខ ឬ —ក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់ ។ ល ។ ( ព. ប្រ. ) : ម្ដាយអណ្ដើក ម្ដាយណាដែលគ្រាន់តែបង្កើតកូនមកហើយក៏បោះបង់ចោលមិនបីបាច់រក្សា, អ្នកប្រាជ្ញលោកពោលដោយឧបមាថា ម្ដាយនោះឯងដូចជាមេអណ្ដើកដែលគ្រាន់តែបញ្ចេញស៊ុត ហើយក៏កកាយដីលុបកប់ស៊ុតហើយបោះបង់ចោលឥតនឹកនាដូច្នោះដែរ; លទ្ធិពុទ្ធពោលថា ទោះបីយ៉ាងនេះក៏ដោយ មាតានោះក៏ឈ្មោះថាជា ម្ដាយ នៃកូននោះហើយ, កាលបើកូននោះបានស្គាល់ថាជា ម្ដាយបង្កើតរបស់ខ្លួន ក៏ត្រូវតែកូននោះជា កតវេទី ឬ កតវេទិនី ចំពោះម្ដាយនោះដែរ ។ ព. ផ្ទ. ម្ដាយមាន់ មានអត្ថន័យថា ម្ដាយដូចជាមេមាន់ ។ ឧបជ្ឈាយ៍អណ្ដើក និង ឧបជ្ឈាយ៍មាន់ ក៏មានន័យដូចគ្នានឹង ម្ដាយអណ្ដើក, ម្ដាយមាន់ ដែរ។
ឈ្មោះរោគមួយប្រភេទ កើតក្នុងពោះបណ្ដាលអំពីគ្រុនតត្រំតត្រើយយូរឬគ្រុនចាញ់ ។

ឧទាហរណ៍៖ កើតអណ្ដើក ។

                      បន្ទះឈើដែលកាប់កាត់ពុះបកយកសាច់ក្រៅជាកំណាត់ធំៗខ្លីៗដើម្បីនឹងបាំងសាច់ខាងក្នុងឲ្យរាប ។
ឧទាហរណ៍៖ បកអណ្ដើកឈើ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដូង» មានន័យដូចម្ដេច ?


អណ្ដូង


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រណ្ដៅធំជ្រៅដែលកើតពីជីក : អណ្ដូងទឹក, អណ្ដូងប្រោះត្រី ។ អណ្ដូងត្បូង រណ្ដៅដែលជីករកត្បូង; ហៅតាមសៀមថា ប្ច់ អ. ថ. ប ( បត្បូង ) ។ អណ្ដូងប្រេង អណ្ដូងដែលមានប្រេង : អណ្ដូងប្រេងកាត ។ អណ្ដូងយោង អណ្ដូងជ្រៅដែលដងទឹកដោយយោង ។ អណ្ដូងលោហជាតិ ឬ —លោហធាតុ អណ្ដូងឬរណ្ដៅដែលជីកយកលោហៈ, លោហាករ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដឺតអណ្ដក» មានន័យដូចម្ដេច ?


អណ្ដឺតអណ្ដក


👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា អំពីអាការយំខ្សឹកខ្សួលខ្សេតខ្សតៗប៉ផ្តឺតប៉ផ្តក់រឿយៗ។
ឧទាហរណ៍៖ យំអណ្ដឺតអណ្ដក។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាប់អណ្ដោយ» មានន័យដូចម្ដេច ?


អណ្ដាប់អណ្ដោយ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. សា. ) លំដាប់លំដោយ។
ឧទាហរណ៍៖ ត្រូវអង្គុយតាមអណ្ដាប់អណ្ដោយ ( ម. ព. លំដោយ )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាប់អណ្ដា» មានន័យដូចម្ដេច ?


អណ្ដាប់អណ្តា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. សា. ) រណ្ដាប់រណ្ដា, រណ្ដាប់ផ្សេងៗ។
ឧទាហរណ៍៖ រៀបអណ្ដាប់អណ្ដាទេយ្យទាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាប់» មានន័យដូចម្ដេច ?


អណ្ដាប់


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ថ្នាក់, ជាន់, លំដាប់ ។ ព. សា. រណ្ដាប់។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមិនមែនជាប្រមុខ, សាធារណៈ; សាមញ្ញ; ដែលជាបរិវារគេ។
ឧទាហរណ៍៖ ភិក្ខុអណ្ដាប់ ឬ លោកអណ្ដាប់ ភិក្ខុសាមញ្ញ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាតសមុទ្រ» មានន័យដូចម្ដេច ?


អណ្ដាតសមុទ្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឆ្អឹងទ្រូងត្រីមឹកមានរូបសណ្ឋានស្រដៀងនឹងអណ្ដាត សម្បុរ-ស សាច់រឹងច្រាញគគ្រាតៗ ប្រើការជាថ្នាំត្រជាក់ ឬប្រើការដុសខាត់លោហជាតិជាដើម។
ឧទាហរណ៍៖ ដើររើសអណ្ដាតសមុទ្រដែលរលកបោកផាត់មកទើរលើដីនារ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាតភ្លើង» មានន័យដូចម្ដេច ?


អណ្ដាតភ្លើង


👉ថ្នាក់ពាក្យជា គីមី
មានន័យថា ប្រតិកម្មភ្លឺ និងក្ដៅនៅក្នុងមជ្ឍដ្ឋានឧស័្មនដែលក្នុងនោះប្រតិករហូរចូលទៅក្នុងនិងផលិតផលហូរចេញក្រៅ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាតភើ្លងសំណាយ» មានន័យដូចម្ដេច ?


អណ្ដាតភើ្លងសំណាយ


👉ថ្នាក់ពាក្យជា គីមី
មានន័យថា អណ្ដាតភើ្លងវែងនៃឧស្ម័នដែលបពោ្ចញស្មើក្នុង ប្រវែងរបស់វា និងកបានកាបូនសេរីដូចៗគ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាតត្រកួត» មានន័យដូចម្ដេច ?


អណ្ដាតត្រកួត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះឈើមួយប្រភេទប្រើការធ្វើជាថ្នាំរម្ងាប់រោគ ( តាមតម្រាពេទ្យខ្មែរបុរាណ )។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលមានសម្ដីរើរុះ; ( មើលក្នុងពាក្យ អណ្ដាត )។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាតឆ្លាម» មានន័យដូចម្ដេច ?


អណ្ដាតឆ្លាម


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) សំពត់ឬអ្វីមួយដែលលៀនលយសំយុងចុះក្រោមឬស្រប៉ើក។
ឧទាហរណ៍៖ ស្លៀកសំពត់ទម្លាក់អណ្ដាតឆ្លាម។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាតឆ្កែ» មានន័យដូចម្ដេច ?


អណ្ដាតឆ្កែ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះត្រីឥតស្រកាមួយប្រភេទ រូបស្ដើងសណ្ឋានស្រដៀងនឹងអណ្ដាតឆ្កែ មានភ្នែកតែមួយ ត្រីអណ្ដាតឆ្កែ ។
ឧទាហរណ៍៖ ត្រីអណ្ដាតឆ្កែ។

                       ( ព. ប្រ. ) ឈ្មោះត្រីឥតស្រកាមួយប្រភេទ រូបស្ដើងសណ្ឋានស្រដៀងនឹងអណ្ដាតឆ្កែ មានភ្នែកតែមួយ ។
ឧទាហរណ៍៖ ត្រីអណ្ដាតឆ្កែ ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាតគោ» មានន័យដូចម្ដេច ?


អណ្ដាតគោ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( ព. ប្រ. ) ឈ្មោះតិណជាតិគោកមួយប្រភេទ ដើមរឹង ស្លឹករង្វើលៗ សណ្ឋានជាស្លឹករុក្ខជាតិគគ្រាតស្អិត ( ស្រដៀងនឹងផ្ទៃអណ្ដាតគោ )។
ឧទាហរណ៍៖ ឫសអណ្ដាតគោ ពេទ្យខ្មែរបុរាណច្រើនប្រើផ្សំជាថ្នាំឆ្នាំង . . . ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាត» មានន័យដូចម្ដេច ?


អណ្ដាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជិវ្ហា គឺអវយវៈមួយយ៉ាងនៅក្នុងមាត់ជាអាយតនៈខាងក្នុង ជាគូគ្នានឹងរសដែលជាអាយតនៈខាងក្រៅសម្រាប់គ្រលៀសគ្រលៀវ . . . ( រ. ស. ហៅ ព្រះជិវ្ហា ) ។វត្ថុមានរូប                             សណ្ឋានជាឡត មានមាត់ស្រប៉ើក សម្រាប់ផ្លុំឲ្យលាន់ឮសូរសព្ទ

ឧទាហរណ៍៖ អណ្ដាតប៉ី, អណ្ដាតស្រឡៃ ។

                      សាច់ឈើជាដើមមានសណ្ឋានស្រប៉ើក សម្រាប់ភ្ជិតឬគ្របបិទឲ្យជិតស្រួល
ឧទាហរណ៍៖ លកអណ្ដាតក្ដារញីឈ្មោល, អណ្ដាតគម្របផ្តិល, អណ្ដាតគម្របប្រអប់ ។

                      ព. ប្រ. កម្សួលភ្លើងដែលចេញពន្លឺធ្លោឡើង
ឧទាហរណ៍៖ អណ្ដាតភ្លើង ។ ល ។

                      អណ្ដាតត្រកួត ឬ អណ្ដាតពីរ, អណ្ដាតព្រែក គុ. ( ព. ប្រ. ) ដែលប្រើសម្តីរើរុះម្ដងដូច្នេះម្ដងដូច្នោះយកជាការប្រាកដពុំបាន
ឧទាហរណ៍៖ មនុស្សអណ្ដាតត្រកួត ឬ —ពីរ, —ព្រែក។

                      ព. សុ. អណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ( គួរតែប្រយ័ត្នមាត់ កុំនិយាយឲ្យភ្លាត់ខុស ) ។

                       ស្លាប់ព្រោះអណ្ដាត ស្លាប់ព្រោះមាត់, ព្រោះសម្ដី ។

                       ល្អព្រោះអណ្ដាត ល្អព្រោះមាត់, ព្រោះសម្ដី ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះជីវ្ហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណ្ដាក់អណ្ដល់» មានន័យដូចម្ដេច ?


អណ្ដាក់អណ្ដល់


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលទម្រាំតែដល់ចេះតែលើកដាក់ៗ ច្រើនលើកច្រើនដង; ដែលតតាក់តតាំច្រើនដង។
ឧទាហរណ៍៖ ធ្វើការអណ្ដាក់អណ្ដល់; ដំណើរអណ្ដាក់អណ្ដល់។

👉ថ្នាក់ពាក្យជា កិរិយាវិសេសន៍
មានន័យថា ដែលទម្រាំតែដល់ចេះតែលើកដាក់ៗ ច្រើនលើកច្រើនដង; ដែលតតាក់តតាំច្រើនដង។
ឧទាហរណ៍៖ ធ្វើការអណ្ដាក់អណ្ដល់; ដំណើរអណ្ដាក់អណ្ដល់។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អណូ» មានន័យដូចម្ដេច ?


អណូ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំណែកខាងល្អិតបំផុតនៃអង្គឧស្ម័ន ឬផង់នៃអង្គខ្លះតាមធម្មជាតិ។

👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( សំ. បា. អណុ ) តូច, តូចឆ្មារ; ល្អិតណាស់ ។ ន. ឈ្មោះមាត្រាវាស់មួយយ៉ាងចំនួន ៣៦ បរមាណូ ( ម. ព. លិក្ខា ឬ លិក្សា ទៀតផង ) ។ អណូប្រមាណ ប្រមាណប៉ុនអណូ, ប្រមាណមួយអណូ។
ឧទាហរណ៍៖ តូចឆ្មារណាស់ជាអណូប្រមាណ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍ​សត្តាហៈ ឬ –សប្តាហ៍» មានន័យដូចម្ដេច ?


អឌ្ឍ​សត្តាហៈ ឬ –សប្តាហ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លះ​សត្តាហៈ (កន្លះ​អាទិត្យ) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍយោគ» មានន័យដូចម្ដេច ?


អឌ្ឍយោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ផ្ទះមានដំបួលសណ្ឋានស្រដៀងនឹងចំអេងស្លាបគ្រុឌ; ផ្ទះមានដំបូលតែម្ខាង, បង្ហា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍ​មណ្ឌល» មានន័យដូចម្ដេច ?


អឌ្ឍ​មណ្ឌល


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា កន្លះ​ ឬ​ពាក់​កណ្តាល​មណ្ឌល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍោជុតា» មានន័យដូចម្ដេច ?


អឌ្ឍោជុតា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា បន្ទាត់ត្រង់ហើយខ្លី (ពាក្យគណិតសាស្ត្រ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍសិទ្ធិ» មានន័យដូចម្ដេច ?


អឌ្ឍសិទ្ធិ


👉ថ្នាក់ពាក្យជា ទ្រព្យសម្បត្តិរដ្ឋ
មានន័យថា ដែលមានសិទ្ធិពាក់កណ្ដាលម្នាក់ ដែលជារបស់ជនពីរនាក់ និងជាព្រំនៃកម្មសិទ្ធិនៃជនទាំងពីរនាក់នោះផង។ ឧទា៖ ជញ្ជាំងអឌ្ឍសិទ្ធិ គឺជញ្ជាំងរបស់ជនពីរនាក់ដែលមានផ្ទះជាប់គ្នា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍសម្បជញ្ញៈ» មានន័យដូចម្ដេច ?


អឌ្ឍសម្បជញ្


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សម្បជញ្ញៈស្រពេចស្រពិល មិនច្បាស់គឺកើតភ្លាមៗ ហើយរលត់ទៅវិញ​ (ម.ព. សម្បជញ្ញៈ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍយោគ» មានន័យដូចម្ដេច ?


អឌ្ឍយោគ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ផ្ទះមានដំបួលសណ្ឋានស្រដៀងនឹងចំអេងស្លាបគ្រុឌ; ផ្ទះមានដំបូលតែម្ខាង, បង្ហា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍមាស» មានន័យដូចម្ដេច ?


អឌ្ឍមាស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ពាក់កណ្តាល ឬពាក់កណ្តាលប្លាយនៃខែនីមួយៗ ពីរសប្តាហ៍។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍមណ្ឌល» មានន័យដូចម្ដេច ?


អឌ្ឍមណ្ឌល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា កន្លះ​ ឬ​ពាក់​កណ្តាល​មណ្ឌល ។
ចំហៀងពាក់កណ្តាលនៃវណ្ឌមណ្ឌល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍចន្ទ» មានន័យដូចម្ដេច ?


អឌ្ឍចន្ទ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អធ៌ + ចន្ទ្រ ) ព្រះចន្ទ្រពាក់កណ្ដាលវង់ ឬព្រះចន្ទ្រកន្លះភាគ ។ ព. ប្រ. ស្នាមគំនូស, ស្នាមចម្លាក់ឬអ្វីៗដែលមានសណ្ឋានដូចព្រះចន្ទ្រកន្លះភាគ; ( ប្រើដូចជា គុ. ក៏បាន )
ឧទាហរណ៍៖ គំនូសអឌ្ឍចន្ទ, សណ្ឋានអឌ្ឍចន្ទ។

                       ជណ្ដើរមានសណ្ឋានកាំដូចព្រះចន្ទកន្លះភាគ ។
ឧទាហរណ៍៖ អឌ្ឍចន្ទប្រាសាទ, អឌ្ឍចន្ទខឿនចេតិយ ( រ. ស. ប្រើក្លាយតាមរជ្ជសម័យ, សូម្បីជណ្ដើរប្រាសាទឬដំណាក់ក្សត្រិយ៍ ដែលមានសណ្ឋានមិនដូចព្រះចន្ទកន្លះភាគទេក៏ហៅ អឌ្ឍចន្ទ ដែរ ) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍចក្រ» មានន័យដូចម្ដេច ?


អឌ្ឍចក្រ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្ទៃអ្វីៗ ដែលមានរាងមូលដូចជាកង់ មួយចំហៀងពាក់កណ្តាលស្មើ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍគោល» មានន័យដូចម្ដេច ?


អឌ្ឍគោល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ចំហៀងពាក់កណ្តាលនៃផែនដី ឬអាកាសវេហាស៍ដែលកាត់ដោយភូមធ្យរេខា។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍក្រឹត» មានន័យដូចម្ដេច ?


អឌ្ឍក្រឹត


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែលធ្វើបានពាក់កណ្តាលហើយ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អឌ្ឍ» មានន័យដូចម្ដេច ?


អឌ្ឍ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ( បា.; សំ. អធ៌ ) កន្លះ; ពាក់កណ្ដាល ។ អឌ្ឍទិន កន្លះថ្ងៃ ។ អឌ្ឍភាគ កន្លះភាគ ។ អឌ្ឍមណ្ឌល កន្លះឬពាក់កណ្ដាលមណ្ឌល ។ អឌ្ឍមាស កន្លះខែ ។ អឌ្ឍរត្ត ឬ —រត្តិ ( —រ័ត ) កន្លះយប់, ពាក់កណ្ដាលយប់ ( អធ្រាត្រ ) ។ អឌ្ឍសត្តាហៈ ឬ —សប្ដាហ៍ កន្លះសត្តាហៈ ( កន្លះអាទិត្យ )។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋ​សិក្ខាបទ ឬ–សីល» មានន័យដូចម្ដេច ?


អដ្ឋ​សិក្ខាបទ ឬ–សីល


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សិក្ខាបទ​ ឬ​សីល​៨ (អដ្ឋង្គិក​សីល) ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋ​រស្ស» មានន័យដូចម្ដេច ?


អដ្ឋ​រស្ស


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ប្រាំ​បី​ជ្រុង។
ឧទាហរណ៍៖ វិហារ​អដ្ឋ​រស្ស ឈ្មោះ​វិហារ​មួយ​ធំ​លើ​ភ្នំ​ព្រះ​រាជ្យ​ទ្រព្យ (ក្រុង​ឧដុង្គ​មាន​ជ័យ; អ្នក​ខ្លះ​ធ្លាប់​សរសេរ​ជា អដ្ឋារស “១៨” ឥត​ពាក្យ​ថា “ជ្រុង”) ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋ​បទ» មានន័យដូចម្ដេច ?


អដ្ឋ​បទ


👉ថ្នាក់ពាក្យជា គុណនាម
មានន័យថា ដែល​មាន​ជើង ៨ (ក្តារ​ចត្រង្គ​ឬ​ក្តារ​បាស្កា; ល្បែង​ចត្រង្គ​ឬ​បាស្កា ជាដើម)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិ​សណ្ឋាន» មានន័យដូចម្ដេច ?


អដ្ឋិ​សណ្ឋាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សណ្ឋាន​ឆ្អឹង; រាង​ឆ្អឹង ។ល។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិ​សង្ខលិក ឬ –សង្ឃាត» មានន័យដូចម្ដេច ?


អដ្ឋិ​សង្ខលិក ឬ –សង្ឃាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា រាង​ឆ្អឹង, គម្រោង​ឆ្អឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិ​មិញ្ជៈ ឬ –មិញ្ជា» មានន័យដូចម្ដេច ?


អដ្ឋិ​មិញ្ជៈ ឬ –មិញ្ជា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ខួរ​ក្នុង​ឆ្អឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិ​ភក្ខ ឬ –ភ័ក្ខ» មានន័យដូចម្ដេច ?


អដ្ឋិ​ភក្ខ ឬ –ភ័ក្ខ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ដែល​អង្កៀម​ឆ្អឹង​ជា​អាហារ
ឧទាហរណ៍៖ សុនខ, ចចក,… ជា​អដ្ឋិ​ភក្ខ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិ​ធាតុ» មានន័យដូចម្ដេច ?


អដ្ឋិ​ធាតុ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ឆ្អឹង​ដែល​ធ្វើ​ឈាបន​កិច្ច​សុស​ហើយ (ប្រើ​ចំពោះ​តែ​អដ្ឋិ​ឥស្សរ​ជន​ថ្នាក់​ខ្ពស់ តាំង​ពី​សេនាបតី​ ឬ​រដ្ឋ​មន្រ្តី​ចុះ​មក)។
ឧទាហរណ៍៖ រើស​អដ្ឋិ​ធាតុ, តម្កល់​អដ្ឋិ​ធាតុ, បញ្ចុះ​អដ្ឋិ​ធាតុ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិ​ចម្ម​ជាតិ ឬ ចម្ម​សត្ត» មានន័យដូចម្ដេច ?


អដ្ឋិ​ចម្ម​ជាតិ ឬ ចម្ម​សត្ត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា សត្វ​ដែល​មាន​ឆ្អឹង​ជា​ស្បែក គឺ​សត្វ​ដែល​មាន​តែ​ស្នូក​ឬ​សំបក​រូប ឥត​ស្បែក។
ឧទាហរណ៍៖ អណ្ដើក, ក្តាម, បង្កង,… ជា​អដ្ឋិ​ចម្ម​ជាតិ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិ​កល្យាណ» មានន័យដូចម្ដេច ?


អដ្ឋិ​កល្យាណ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា លម្អ​ឆ្អឹង (លម្អ​ធ្មេញ)។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិសីរ៍» មានន័យដូចម្ដេច ?


អដ្ឋិសីរ៍


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ក្បាលត្រមែងនៅខាងចុងដងឆ្អឹងវែង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិសង្ខលិក» មានន័យដូចម្ដេច ?


អដ្ឋិសង្ខលិក


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា គ្រោងឆ្អឹងនៃមនុស្ស និងសត្វ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិវិទ្យា» មានន័យដូចម្ដេច ?


អដ្ឋិវិទ្យា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ផ្អែកកាយវិភាគសាស្រ្ត ដែលបរិហារពីឆ្អឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិរូហណា» មានន័យដូចម្ដេច ?


អដ្ឋិរូហណា


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ការធ្វើចំណែកជាស្បែកស្តើងស្រទាប់នឹងឆ្អឹងខ្ចីឱ្យទៅជាឆ្អឹងរឹង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋិចម្មសត្វ» មានន័យដូចម្ដេច ?


អដ្ឋិចម្មសត្វ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា និករថនិកសត្វដែលមានស្បែកសន្ធឹងពង្រួញប្រើដូចជាស្លាបហើរបាន មានប្រជៀវ ជ្រឹង ជាដើម​។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋបាន» មានន័យដូចម្ដេច ?


អដ្ឋបាន


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) ទឹក ៨ ប្រភេទ ដែលបព្វជិតពុទ្ធសាសនិកគួរឆាន់ក្នុងវេលាវិកាលបាន គឺទឹកដែលធ្វើដោយផ្លែស្វាយ, —ដោយផ្លែព្រីង, —ដោយផ្លែចេកមានគ្រាប់, —ដោយផ្លែចេកឥតគ្រាប់, —ដោយផ្លែស្រគំ, —ដោយផ្លែច័ន, —ដោយមើមឬឫសនៃជលជាតិមានក្រឳឈូកជាដើម, —ដោយផ្លែមាក់ប្រាង ។ មាន ៨ ប្រភេទដទៃទៀតគឺ ទឹកដែលធ្វើដោយផ្លែសង្ឃ័រ, —ដោយផ្លែពុទ្រាតូច, —ដោយផ្លែពុទ្រាធំ, —ដោយទឹកដោះគោរាវ, —ដោយប្រេងល្ងជាដើម, —ដោយទឹកដោះស្រស់, —ដោយទឹកបបរ, —ដោយរសជាតិនៃវត្ថុស្រស់ពួកខ្លះមានបន្លែជាដើម ( សម្រាប់បព្វជិតមានជំងឺ ) ។ ហៅចំពោះឈ្មោះមួយៗ ឬហៅត្រឹមតែ ទឹកបាន ប៉ុណ្ណេះក៏បាន។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត


Posted on Leave a comment

តើពាក្យ «អដ្ឋបរិក្ខារ» មានន័យដូចម្ដេច ?


អដ្ឋបរិក្ខារ


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) គ្រឿងប្រើប្រាស់ ៨ យ៉ាង សម្រាប់ព្រះពុទ្ធនិងបព្វជិតពុទ្ធសាសនិកត្រូវមានគឺ សង្ឃាដី, ឧត្តរាសង្គ ( ចីពរ ), អន្តរវាសក ( ស្បង់ ), កាយពន្ធនៈ ( វត្ថពន្ធចង្កេះ ), បាត្រ ( ព្រមទាំងស្លោកនិងយោគផង ), កាំបិតកោរ ( ព្រមទាំងថ្មសំលៀងផង ), ម្ជុល ( ព្រមទាំងបំពង់ម្ជុលនិងចេសផង ), តម្រងទឹក ( ទាំងតួនិងសំពត់សម្រាប់ត្រងផង ); ឯបរិក្ខារក្រៅពីនេះក៏ជាគ្រឿងប្រើប្រាស់ដែរ ហៅថា បរិក្ខារពិសេស ពុំរាប់ថាជាអដ្ឋបរិក្ខារឡើយ ( ព. វិ. ពុ. ) ។ ម. ព. បរិក្ខារ ផង។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត