អដ្ឋបរិក្ខារ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា. ) គ្រឿងប្រើប្រាស់ ៨ យ៉ាង សម្រាប់ព្រះពុទ្ធនិងបព្វជិតពុទ្ធសាសនិកត្រូវមានគឺ សង្ឃាដី, ឧត្តរាសង្គ ( ចីពរ ), អន្តរវាសក ( ស្បង់ ), កាយពន្ធនៈ ( វត្ថពន្ធចង្កេះ ), បាត្រ ( ព្រមទាំងស្លោកនិងយោគផង ), កាំបិតកោរ ( ព្រមទាំងថ្មសំលៀងផង ), ម្ជុល ( ព្រមទាំងបំពង់ម្ជុលនិងចេសផង ), តម្រងទឹក ( ទាំងតួនិងសំពត់សម្រាប់ត្រងផង ); ឯបរិក្ខារក្រៅពីនេះក៏ជាគ្រឿងប្រើប្រាស់ដែរ ហៅថា បរិក្ខារពិសេស ពុំរាប់ថាជាអដ្ឋបរិក្ខារឡើយ ( ព. វិ. ពុ. ) ។ ម. ព. បរិក្ខារ ផង។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖