Posted on Leave a comment

តើពាក្យ «អណ្ដាត» មានន័យដូចម្ដេច ?


អណ្ដាត


👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ជិវ្ហា គឺអវយវៈមួយយ៉ាងនៅក្នុងមាត់ជាអាយតនៈខាងក្នុង ជាគូគ្នានឹងរសដែលជាអាយតនៈខាងក្រៅសម្រាប់គ្រលៀសគ្រលៀវ . . . ( រ. ស. ហៅ ព្រះជិវ្ហា ) ។វត្ថុមានរូប                             សណ្ឋានជាឡត មានមាត់ស្រប៉ើក សម្រាប់ផ្លុំឲ្យលាន់ឮសូរសព្ទ

ឧទាហរណ៍៖ អណ្ដាតប៉ី, អណ្ដាតស្រឡៃ ។

                      សាច់ឈើជាដើមមានសណ្ឋានស្រប៉ើក សម្រាប់ភ្ជិតឬគ្របបិទឲ្យជិតស្រួល
ឧទាហរណ៍៖ លកអណ្ដាតក្ដារញីឈ្មោល, អណ្ដាតគម្របផ្តិល, អណ្ដាតគម្របប្រអប់ ។

                      ព. ប្រ. កម្សួលភ្លើងដែលចេញពន្លឺធ្លោឡើង
ឧទាហរណ៍៖ អណ្ដាតភ្លើង ។ ល ។

                      អណ្ដាតត្រកួត ឬ អណ្ដាតពីរ, អណ្ដាតព្រែក គុ. ( ព. ប្រ. ) ដែលប្រើសម្តីរើរុះម្ដងដូច្នេះម្ដងដូច្នោះយកជាការប្រាកដពុំបាន
ឧទាហរណ៍៖ មនុស្សអណ្ដាតត្រកួត ឬ —ពីរ, —ព្រែក។

                      ព. សុ. អណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ( គួរតែប្រយ័ត្នមាត់ កុំនិយាយឲ្យភ្លាត់ខុស ) ។

                       ស្លាប់ព្រោះអណ្ដាត ស្លាប់ព្រោះមាត់, ព្រោះសម្ដី ។

                       ល្អព្រោះអណ្ដាត ល្អព្រោះមាត់, ព្រោះសម្ដី ។

👉ថ្នាក់ពាក្យជា រាជសព្ទ
មានន័យថា ព្រះជីវ្ហា ។

ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត

👇​ ស្វែងរក​ Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖

👇​ ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖


Leave a Reply