អតិថិ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( សំ. បា. អតិថិ ) ភ្ញៀវ, ភ្ញៀវពន្លឺ ។ អតិថិគារវៈ ( —រៈវៈ ) ការគោរពភ្ញៀវ, ការគួរសមចំពោះភ្ញៀវ ( ប្រើជា អតិថិគោរព ក៏បាន ) ។ អតិថិធម៌ ច្បាប់ទទួលភ្ញៀវ, ច្បាប់គួរសមទៅរកភ្ញៀវ ( ហៅ អតិថិវិន័យ ក៏បាន ) ។ អតិថិពលី ( —ពៈលី ) ពលិការដល់ភ្ញៀវ, ការទទួលភ្ញៀវ; ហៅ អតិថិក្រិយា, —បូជា ឬ —សក្ការៈ ក៏បាន ( ម. ព. ពលី ផង )។ អតិថិវត្ត សណ្ដាប់ធ្នាប់ឬបែបបទរបស់ភ្ញៀវឬរបស់អ្នកទទួលភ្ញៀវ ។ អតិថិវេស្ម័ន, —មន្ទីរ ឬ —គ្រឹះ ផ្ទះសម្រាប់ទទួលភ្ញៀវ ។ អតិថិសន្និបាត ការប្រជុំភ្ញៀវ។ល។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖