អឌ្ឍចន្ទ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ( បា.; សំ. អធ៌ + ចន្ទ្រ ) ព្រះចន្ទ្រពាក់កណ្ដាលវង់ ឬព្រះចន្ទ្រកន្លះភាគ ។ ព. ប្រ. ស្នាមគំនូស, ស្នាមចម្លាក់ឬអ្វីៗដែលមានសណ្ឋានដូចព្រះចន្ទ្រកន្លះភាគ; ( ប្រើដូចជា គុ. ក៏បាន )
ឧទាហរណ៍៖ គំនូសអឌ្ឍចន្ទ, សណ្ឋានអឌ្ឍចន្ទ។
ជណ្ដើរមានសណ្ឋានកាំដូចព្រះចន្ទកន្លះភាគ ។
ឧទាហរណ៍៖ អឌ្ឍចន្ទប្រាសាទ, អឌ្ឍចន្ទខឿនចេតិយ ( រ. ស. ប្រើក្លាយតាមរជ្ជសម័យ, សូម្បីជណ្ដើរប្រាសាទឬដំណាក់ក្សត្រិយ៍ ដែលមានសណ្ឋានមិនដូចព្រះចន្ទកន្លះភាគទេក៏ហៅ អឌ្ឍចន្ទ ដែរ ) ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖