អណ្ដើក
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា អដ្ឋិចម្មសត្តពួកមួយ មានស្នូកនិងពោះ ( ទ្រូង ) ក្រាស់រឹងសណ្ឋានជាក្រឡាៗ មានជើងបួន ខ្លីៗ ក្បាលនិងជើងលឹបលៀនបាន, មានឈ្មោះផ្សេងៗតាមលក្ខណៈរូបសណ្ឋានគឺ អណ្ដើកក្អែក, អណ្ដើកបិទមុខ ឬ —ក្បិតមុខ, អណ្ដើកព្រេច, អណ្ដើកសង្កល់ ។ ល ។ ( ព. ប្រ. ) : ម្ដាយអណ្ដើក ម្ដាយណាដែលគ្រាន់តែបង្កើតកូនមកហើយក៏បោះបង់ចោលមិនបីបាច់រក្សា, អ្នកប្រាជ្ញលោកពោលដោយឧបមាថា ម្ដាយនោះឯងដូចជាមេអណ្ដើកដែលគ្រាន់តែបញ្ចេញស៊ុត ហើយក៏កកាយដីលុបកប់ស៊ុតហើយបោះបង់ចោលឥតនឹកនាដូច្នោះដែរ; លទ្ធិពុទ្ធពោលថា ទោះបីយ៉ាងនេះក៏ដោយ មាតានោះក៏ឈ្មោះថាជា ម្ដាយ នៃកូននោះហើយ, កាលបើកូននោះបានស្គាល់ថាជា ម្ដាយបង្កើតរបស់ខ្លួន ក៏ត្រូវតែកូននោះជា កតវេទី ឬ កតវេទិនី ចំពោះម្ដាយនោះដែរ ។ ព. ផ្ទ. ម្ដាយមាន់ មានអត្ថន័យថា ម្ដាយដូចជាមេមាន់ ។ ឧបជ្ឈាយ៍អណ្ដើក និង ឧបជ្ឈាយ៍មាន់ ក៏មានន័យដូចគ្នានឹង ម្ដាយអណ្ដើក, ម្ដាយមាន់ ដែរ។
ឈ្មោះរោគមួយប្រភេទ កើតក្នុងពោះបណ្ដាលអំពីគ្រុនតត្រំតត្រើយយូរឬគ្រុនចាញ់ ។
ឧទាហរណ៍៖ កើតអណ្ដើក ។
បន្ទះឈើដែលកាប់កាត់ពុះបកយកសាច់ក្រៅជាកំណាត់ធំៗខ្លីៗដើម្បីនឹងបាំងសាច់ខាងក្នុងឲ្យរាប ។
ឧទាហរណ៍៖ បកអណ្ដើកឈើ ។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖