អញ្ចាញ
👉ថ្នាក់ពាក្យជា នាមសព្ទ
មានន័យថា ស្នាមក្រឡាញៗនៅបាតដៃបាតជើង, ម្រាមដៃម្រាមជើង
ឧទាហរណ៍៖ អញ្ចាញដៃ, អញ្ចាញជើង ( លាយដៃ, លាយជើង ) ។
សាច់ដែលស្ទបស្រោបអវ:យវៈ ឬសាច់ដែលជ្រួញៗខ្ពស់ៗទាបៗស្រោបអវយវៈឯទៀត
ឧទាហរណ៍៖ អញ្ចាញធ្មេញ, អញ្ចាញក្រចក ។
ឈ្មោះឈើមួយប្រភេទ ដើមតូច មែកសាងញ៉ាង ស្លឹករង្វើលៗ ផ្កាលឿង ផ្លែមូលៗស្ដួចខាងក្បាល សណ្ឋានកដប វេលាទុំមានសម្បុរលឿង ផ្លែចាស់ប្រើការធ្វើជាតំណាប់បាន
ឧទាហរណ៍៖ ដើមអញ្ចាញច្រើនដុះក្នុងទំនាប ឬ ក្នុងព្រៃរនាម ។
ចុល្លព្រឹក្សវល្លិវារឡើងលើរុក្ខជាតិជុតខាង មានបែកមែកសាខា មែកតូចៗ ដែលដុះចេញពីគល់មែកធំៗ អាចក្លាយទៅជាបន្លា។ ដើមនេះច្រើនដុះក្នុងព្រៃគុម្ពោត នៃទ្វីបអាស៊ីផ្នែកក្តៅ។ ផ្លែទុំគេចូលចិត្តបរិភោគណាស់។ គេឃើញមានតំណាប់ផ្លែលក់ក្នុងផ្សារ។ ស្លឹក និងមែកអញ្ចាញ សំបកជ័រស្អិតណាស់ គ្រូថ្នាំខ្មែរប្រើស្លឹក និងមែកដែលត្រាំទឹក ហើយធ្វើថ្នាំបន្ធូរការឈឺចាប់ពេលនោម ដោយមកពីជំងឺប្រមេះ។ ឫសអញ្ចាញសម្រាប់ធ្វើឱសថព្យាបាលការនោមមិនដឹងខ្លួន។
ដកស្រង់ពីវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត
👇 ស្វែងរក Videos បង្រៀនផ្សេងទៀតនៅប្រអប់ខាងក្រោមនេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖
👇 ស្វែងរកឬបកប្រែពាក្យផ្សេងទៀតនៅប្រអប់នេះ៖